Royal Academy of Cambodia
ការរីកចម្រើននៃបច្ចេកវិទ្យា តម្រូវឱ្យមនុស្សខិតខំស្វែងរក នូវចំណេះដឹងថ្មីៗ ដើម្បីគ្រប់គ្រងនិងប្រើប្រាស់នូវបច្ចេកវិទ្យាទាំង អស់នោះឱ្យបានប្រសើរឡើង។ ក្នុងនោះដែរ មុខជំនាញគណិតវិទ្យា ដើរតួនាទីយ៉ាងសំខាន់នៅក្នុងវិស័យផ្សេងៗ ជាពិសេសវិស័យវិទ្យា សាស្រ្ត និង វាជាចំណែកមួយដែលមិនអាចខ្វះបានក្នុងការចូល រួមអភិវឌ្ឍន៍បច្ចេកវិទ្យានិងភាពរីកចម្រើននៃប្រទេសជាតិ។ តក្កវិទ្យា ជាផ្នែកមួយនៃគណិតវិទ្យា ដែលជាមូលដ្ឋាននៃការវិភាគសមហេតុផល ហើយប្រើវាក្នុងការធ្វើការសម្រេចចិត្តតាមតក្កៈសម្រាប់បញ្ហាអ្វីមួយឱ្យបានល្អ។ ដោយកត្តានេះហើយទើបធ្វើឱ្យខ្ញុំបាទចូលចិត្តសិក្សាស្រាវជ្រាវគណិតវិទ្យា ហើយបាននិពន្ធសៀវភៅ តក្កវិទ្យា (Logic)នេះឡើង ក្នុងគោលបំណងចូលរួមចំណែកអភិវឌ្ឍន៍ បំណិននិងការពិចារណារបស់សិស្ស និង និស្សិតក៏ដូចជាមិត្តអ្នកអានទាំងអស់ដែរ។
សៀវភៅនេះរៀបចំឡើងដើម្បីបំពេញនូវសំណូមពររបស់សិស្ស និស្សិត អ្នកស្រាវជ្រាវ និង មិត្តអ្នកអានទាំងអស់ដែលខ្វះឯកសារសិក្សានិងស្រាវជ្រាវ ជាពិសេសអ្នកដែលបានរៀនឯកទេស គណិតវិទ្យា ត្រូវតែសិក្សាពីតក្កវិទ្យានេះ ពីព្រោះវាជាមេរៀនមូលដ្ឋានដែលទាក់ទងនឹងវិធីសម្រាយបញ្ជាក់ ទ្រឹស្ដីសំណុំ ពីជគណិត ប៊ូល ពីជគណិតអរូបី និង គណិតវិទ្យាសម្រាប់កុំព្យូទ័រ។
ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សិស្ស និស្សិត អ្នកស្រាវជ្រាវ និង មិត្តអ្នកអានទាំងអស់ ដែលគាំទ្រដល់ សៀវភៅស្ដីអំពី តក្កវិទ្យា នេះ ហើយសូមស្វាគមន៍ជានិច្ចរាល់ការ រិះគន់ស្ថាបនា ដើម្បីឱ្យសៀវភៅនេះកាន់តែសុក្រឹតថែមទៀត។
------
RAC Media
ភ្នំពេញ៖ ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានថ្លែងជំរុញដូច្នេះ នៅក្នុងកិច្ចប្រជុំរួមនៃរាជបណ្ឌិត្យសភាកម្ពុជា ដែលបានប្រព្រឹត្តទៅចាប់ពីម៉ោង ៩:០០ នាទី ដល់ម៉ោង ១១:២២ នាទី ព្រឹកថ្ងៃ...
By: Sam Seun, Researcher of Royal Academy of CambodiaEmail: [email protected]
(រាជធានីភ្នំពេញ)៖ រាជបណ្ឌិត្យសភាកម្ពុជាបានក្លាយជាគ្រឹះស្ថានសាធារណៈរដ្ឋបាល ជាផ្លូវការហើយ តាមរយៈព្រះរាជក្រឹត្យលេខ នស/រកត/១២១៩/១៩៦២ ចុះថ្ងៃព្រហស្បតិ៍ ១កើត ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៦...
ឆ្លៀតក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ឆ្នាំសាកល ឆ្នាំ២០២០ ដែលនឹងឈានចូលមកដល់ឆាប់ៗនេះ ថ្នាក់ដឹកនាំនិងមន្ត្រីរាជការវិទ្យាស្ថាននិងស្ថាប័នចំណុះរាជបណ្ឌិត្យសភាកម្ពុជា បានបង្ហាញពីទឹកចិត្តគោរពនិងស្រឡាញ់ ជូនចំពោះឯកឧត...