ព័ត៌មាន

តម្លៃអប់រំនៃការបណ្តុះធម្មចរិយា ដោយ៖ លោកស្រី បណ្ឌិត ជា វណ្ណី នាយកដ្ឋានធម្មសាស្ត្រ ចរិយាសាស្ត្រ និងយេនឌ័រនៃវិទ្យាស្ថានមនុស្សសាស្ត្រ និងវិទ្យាសាស្ត្រសង្គម

2022-01-26 12:59:34 ថ្ងៃពុធ, 26 មករា 2022 ម៉ោង 07:59 PM
អ្នកមើល 4227
post_detail

តម្លៃអប់រំនៃការបណ្តុះធម្មចរិយា សីលធម៌ សុជីវធម៌ និងគុណធម៌ គឺមានសារសំខាន់ ដ្បិតវាជាគោលសម្រាប់ទូន្មានខ្លួនឱ្យមានចរិយាសណ្តាប់ធ្នាប់ល្អ មានសីលធម៌ វៀរចាកការប្រព្រឹត្តិទង្វើអាក្រក់ដែលមិនគប្បីធ្វើ ជាទង្វើដែលនាំខ្លួនទៅរកភាពអន្តរាយ ឬមិនមានឧត្តមភាព។ ពាក្យទូន្មាន ចូរធ្វើទង្វើល្អ កុំធ្វើអំពើអាក្រក់ ត្រូវដុសខាត់កាយ វាចា ចិត្តឱ្យល្អផូរផង់ ចូរអ្នកកុំប្រមាថក្នុងសង្ខារទាំងឡាយ គឺជាពាក្យទូន្មានដែលយើងទាំងអស់គ្នាសុទ្ធតែធ្លាប់បានឮជារឿយៗ ប៉ុន្តែទង្វើនៃបុគ្គលមួយចំនួន គឺប្រាសចាកពីពាក្យទូន្មានទាំងនេះ ដ្បិតការរស់នៅក្នុងសង្គមនីមួយៗរមែងប្រជុំទៅដោយមនុស្សគ្រប់ប្រភេទ គ្រប់ឋានៈ គ្រប់វ័យ ហើយតែងតែមានការប្រកួតប្រជែងគ្នាអត់ឈប់ឈរ។ អ្នកដែលខ្លាំង គឺឈ្នះ អ្នកដែលខ្សោយ គឺចាញ់។ ដូច្នេះ ដើម្បីឱ្យអ្នកឈ្នះ និងអ្នកចាញ់ព្រមទទួលយកទាំងអស់គ្នា គប្បីមានលក្ខខណ្ឌដែលមនុស្សត្រូវមានសីលធម៌ សុជីវ​ធម៌ និងគុណធម៌ប្រចាំចិត្ត ទើបសង្គមមានភាពសុខដុមរមនា។ ផ្ទុយទៅវិញ ប្រសិនបើបុគ្គលខ្វះនូវសីលធម៌ សុជីវធម៌ និងគុណធម៌ហើយនោះ អ្នកខ្លាំង គឺជាអ្នកឈ្នះដោយមិនបាច់ប្រកួតប្រជែង ចំណែកអ្នកខ្សោយវិញចាំតែទទួលនូវភាពសោក​សៅ​ជានិច្ច។ ប៉ុន្តែរឿងនេះវាជារឿងធម្មតារបស់មនុស្សសត្វទូទៅទៅហើយ បានជាព្រះពុទ្ធលោកសម្ដែងថា៖

. កម្មុនា វត្តតី លោកា មានន័យថា សត្វលោកប្រព្រឹត្តទៅតាមកម្ម
. កម្មទាយាទោ សត្វលោកមានកម្មជាមត៌ក
. កម្មយោនិ សត្វលោកមានកម្មជាកំណើត
. កម្មពន្ធុ សត្វលោកមានកម្មជាផៅពង្ស
. កម្មប្បដិសរណា សត្វលោកមានកម្មជាទីពឹង
.កម្មំ សត្តេ វិភជ្ជតិ កម្មរមែងបែងចែកសត្វទាំងឡាយ។
ដូច្នេះព្រោះតែអ្វីៗទាំងអស់កើតចេញពីកម្ម បានជាព្រះពុទ្ធឱ្យមនុស្សសត្វហ៊ានទទួលសភាវៈពិតរបស់ច្បាប់ធម្មជាតិ។ ហេតុនេះបានជាយើងខ្ញុំមានគំនិតសរសេរអំពីការបណ្ដុះសីលធម៌ សុជីវធម៌ និងគុណធម៌ ដើម្បីជាការជួយក្នុងការក្រើនរំឭកដល់ជន្មានុជនដែលកំពុងរស់នៅក្នុងសង្គមមួយ ហើយដែលមានបុគ្គលមួយចំនួនកំពុងតែប្រកួតប្រជែងគ្នា ដើម្បីរស់ក្រោមមេឃតែមួយ ពោលគឺចង់ឱ្យបុគ្គលដែលប្រកួតប្រជែងទាំងនោះគួរមានចំណងសាមគ្គីធម៌ ដូចជា វប្បធម៌ចែករំលែក ការចេះជួយទុក្ខធុរៈទាំងផ្នែកស្មារតីនិងសម្ភារៈ មានមេត្តា ករុណា ពោលតែពាក្យពីរោះ ចេះធ្វើប្រយោជន៍ដល់គ្នា និងការមិនប្រកាន់ខ្លួនជាដើម។

ជាទីបញ្ចប់ នាងខ្ញុំសូមរង់ចាំទទួលនូវការរិះគន់ក្នុងន័យស្ថាបនាពីសំណាក់មហាជននូវរាល់កំហុសឆ្គង ដែលកើតឡើងដោយ​អចេតនានៃការ សរសេរចងក្រងនូវធម្មចរិយាក្នុងការបណ្តុះសីលធម៌ សុជីវធម៌ និងគុណធម៌ ដោយក្តីសាទរ និងសូមលើកដៃបួងសួងគោរពជូនពរដល់ជនានុជនទាំងអស់ មានសុខភាពល្អ មានអាយុយ៉ឺនយូរ ជោគជ័យការងារជាបន្ត និងសមប្រកបតែនឹងសេចក្ដីសុខសេចក្ដីចម្រើនតរៀងទៅ!

..................

RAC Media

សូមទាញយកឯកសារ(PDF)នៅក្នុងគេហទំព័រផ្លូវការរបស់រាជបណ្ឌិត្យសភាកម្ពុជាតាមបណ្តាញផញជាប់ខាងក្រោម៖

http://rac.gov.kh/royal-academy/listing/attachments/original/160.pdf?1643201695




 


 

អត្ថបទទាក់ទង

ប្រវត្តិស្ថាននាម បឹងទន្លេសាប និងទន្លេសាប ដោយ៖ បណ្ឌិត ជិន សុជាតិ មន្រ្តីស្រាវជ្រាវផ្នែកប្រវត្តិសាស្រ្ត នៃវិទ្យាស្ថានសិក្សាចិន

ប្រភព ៖ ផ្ទាំងគំនូរនៃអគារខេមរវិទូ(រាជបណ្ឌិត្យសភាកម្ពុជា)តាមការសិក្សាលើប្រវត្តិនៃកម្ពស់នីវូសមុទ្រ យើងអាចទាញការសន្និដ្ឋានថា ក្នុងកំលុង៥០០០ឆ្នាំមុន បច្ចុប្បន្ន តំបន់ទំនាបកណ្តាលនៃប្រទេសកម្ពុជា រួមទាំងបឹងទ...

2022-02-10 15:40:34   ថ្ងៃព្រហស្បតិ៍, 10 កុម្ភៈ 2022 ម៉ោង 10:40 PM
បច្ចុប្បន្នភាពនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីចិននៅកម្ពុជា ដោយ៖ បណ្ឌិត ជា វណ្ណី ប្រធាននាយកដ្ឋានធម្មសាស្រ្ត ចរិយាសាស្រ្តនិងយេនឌ័រនៃវិទ្យាស្ថានមនុស្សសាស្រ្ត និងវិទ្យាសាស្រ្តសង្គមនៃរាជបណ្ឌិត្យសភាកម្ពុជា

RAC Mediaប្រភព៖ ...

2022-01-31 05:39:53   ថ្ងៃចន្ទ, 31 មករា 2022 ម៉ោង 12:39 PM
នរវិទ្យា៖ មូលដ្ឋានចំណេះដឹង និង ការប្រើប្រាស់ ដោយ៖ ឯកឧត្តមបណ្ឌិត អ៊ុំ ប៉ុម ជំនួយការរាជបណ្ឌិត្យសភាកម្ពុជា

RAC M...

2022-01-30 07:44:37   ថ្ងៃអាទិត្យ, 30 មករា 2022 ម៉ោង 02:44 PM
ហេតុអ្វីមានវិធីចូលឆ្នាំប្រពៃណីចិននៅកម្ពុជា? ដោយ៖ លោក ហៃ សុវង្ស មន្ត្រីស្ម័គ្រចិត្តនៃវិទ្យាស្ថានសិក្សាចិននៃរាជបណ្ឌិត្យសភាកម្ពុជា

RAC Mediaប្រភព៖ វិទ្យាស្ថានសិក្សាចិន

2022-01-29 09:42:36   ថ្ងៃសៅរ៍, 29 មករា 2022 ម៉ោង 04:42 PM
បណ្ឌិតសភាចារ្យ សុខ ទូច៖ មហាអំណាចនឹងមិនបណ្ដោយឱ្យវិបត្តិអ៊ុយក្រែនផ្ទុះក្លាយទៅជាសង្គ្រាមនោះឡើយ

(រាជបណ្ឌិត្យសភាកម្ពុជា)៖ ឱកាសអញ្ជើញថ្លែងបកស្រាយនៅក្នុងកិច្ចពិភាក្សាតុមូល ស្ដីពី «ភាពតានតឹងរវាងបក្សសម្ព័ន្ធណាតូ និងសហព័ន្ធរុស្ស៊ី» នាព្រឹកថ្ងៃសុក្រ ១១រោច ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្...

2022-01-28 13:06:18   ថ្ងៃសុក្រ, 28 មករា 2022 ម៉ោង 08:06 PM
អត្ថបទរបាំម៉ុងសាយក្នុងពិធីចូលឆ្នាំប្រពៃណីចិន ដោយ៖ លោក ខុម មុនីប្បញ្ញា វិទ្យស្ថានសិក្សាចិននៃរាជបណ្ឌិត្យសភាកម្ពុជា

RAC Mediaប្រភព៖ វិទ្យាស្ថានសិក្សាចិន

2022-01-28 05:27:35   ថ្ងៃសុក្រ, 28 មករា 2022 ម៉ោង 12:27 PM

សេចក្តីប្រកាស