Royal Academy of Cambodia
តម្លៃអប់រំនៃការបណ្តុះធម្មចរិយា សីលធម៌ សុជីវធម៌ និងគុណធម៌ គឺមានសារសំខាន់ ដ្បិតវាជាគោលសម្រាប់ទូន្មានខ្លួនឱ្យមានចរិយាសណ្តាប់ធ្នាប់ល្អ មានសីលធម៌ វៀរចាកការប្រព្រឹត្តិទង្វើអាក្រក់ដែលមិនគប្បីធ្វើ ជាទង្វើដែលនាំខ្លួនទៅរកភាពអន្តរាយ ឬមិនមានឧត្តមភាព។ ពាក្យទូន្មាន ចូរធ្វើទង្វើល្អ កុំធ្វើអំពើអាក្រក់ ត្រូវដុសខាត់កាយ វាចា ចិត្តឱ្យល្អផូរផង់ ចូរអ្នកកុំប្រមាថក្នុងសង្ខារទាំងឡាយ គឺជាពាក្យទូន្មានដែលយើងទាំងអស់គ្នាសុទ្ធតែធ្លាប់បានឮជារឿយៗ ប៉ុន្តែទង្វើនៃបុគ្គលមួយចំនួន គឺប្រាសចាកពីពាក្យទូន្មានទាំងនេះ ដ្បិតការរស់នៅក្នុងសង្គមនីមួយៗរមែងប្រជុំទៅដោយមនុស្សគ្រប់ប្រភេទ គ្រប់ឋានៈ គ្រប់វ័យ ហើយតែងតែមានការប្រកួតប្រជែងគ្នាអត់ឈប់ឈរ។ អ្នកដែលខ្លាំង គឺឈ្នះ អ្នកដែលខ្សោយ គឺចាញ់។ ដូច្នេះ ដើម្បីឱ្យអ្នកឈ្នះ និងអ្នកចាញ់ព្រមទទួលយកទាំងអស់គ្នា គប្បីមានលក្ខខណ្ឌដែលមនុស្សត្រូវមានសីលធម៌ សុជីវធម៌ និងគុណធម៌ប្រចាំចិត្ត ទើបសង្គមមានភាពសុខដុមរមនា។ ផ្ទុយទៅវិញ ប្រសិនបើបុគ្គលខ្វះនូវសីលធម៌ សុជីវធម៌ និងគុណធម៌ហើយនោះ អ្នកខ្លាំង គឺជាអ្នកឈ្នះដោយមិនបាច់ប្រកួតប្រជែង ចំណែកអ្នកខ្សោយវិញចាំតែទទួលនូវភាពសោកសៅជានិច្ច។ ប៉ុន្តែរឿងនេះវាជារឿងធម្មតារបស់មនុស្សសត្វទូទៅទៅហើយ បានជាព្រះពុទ្ធលោកសម្ដែងថា៖
. កម្មុនា វត្តតី លោកា មានន័យថា សត្វលោកប្រព្រឹត្តទៅតាមកម្ម
. កម្មទាយាទោ សត្វលោកមានកម្មជាមត៌ក
. កម្មយោនិ សត្វលោកមានកម្មជាកំណើត
. កម្មពន្ធុ សត្វលោកមានកម្មជាផៅពង្ស
. កម្មប្បដិសរណា សត្វលោកមានកម្មជាទីពឹង
.កម្មំ សត្តេ វិភជ្ជតិ កម្មរមែងបែងចែកសត្វទាំងឡាយ។
ដូច្នេះព្រោះតែអ្វីៗទាំងអស់កើតចេញពីកម្ម បានជាព្រះពុទ្ធឱ្យមនុស្សសត្វហ៊ានទទួលសភាវៈពិតរបស់ច្បាប់ធម្មជាតិ។ ហេតុនេះបានជាយើងខ្ញុំមានគំនិតសរសេរអំពីការបណ្ដុះសីលធម៌ សុជីវធម៌ និងគុណធម៌ ដើម្បីជាការជួយក្នុងការក្រើនរំឭកដល់ជន្មានុជនដែលកំពុងរស់នៅក្នុងសង្គមមួយ ហើយដែលមានបុគ្គលមួយចំនួនកំពុងតែប្រកួតប្រជែងគ្នា ដើម្បីរស់ក្រោមមេឃតែមួយ ពោលគឺចង់ឱ្យបុគ្គលដែលប្រកួតប្រជែងទាំងនោះគួរមានចំណងសាមគ្គីធម៌ ដូចជា វប្បធម៌ចែករំលែក ការចេះជួយទុក្ខធុរៈទាំងផ្នែកស្មារតីនិងសម្ភារៈ មានមេត្តា ករុណា ពោលតែពាក្យពីរោះ ចេះធ្វើប្រយោជន៍ដល់គ្នា និងការមិនប្រកាន់ខ្លួនជាដើម។
ជាទីបញ្ចប់ នាងខ្ញុំសូមរង់ចាំទទួលនូវការរិះគន់ក្នុងន័យស្ថាបនាពីសំណាក់មហាជននូវរាល់កំហុសឆ្គង ដែលកើតឡើងដោយអចេតនានៃការ សរសេរចងក្រងនូវធម្មចរិយាក្នុងការបណ្តុះសីលធម៌ សុជីវធម៌ និងគុណធម៌ ដោយក្តីសាទរ និងសូមលើកដៃបួងសួងគោរពជូនពរដល់ជនានុជនទាំងអស់ មានសុខភាពល្អ មានអាយុយ៉ឺនយូរ ជោគជ័យការងារជាបន្ត និងសមប្រកបតែនឹងសេចក្ដីសុខសេចក្ដីចម្រើនតរៀងទៅ!
..................
RAC Media
សូមទាញយកឯកសារ(PDF)នៅក្នុងគេហទំព័រផ្លូវការរបស់រាជបណ្ឌិត្យសភាកម្ពុជាតាមបណ្តាញផញជាប់ខាងក្រោម៖
http://rac.gov.kh/royal-academy/listing/attachments/original/160.pdf?1643201695
លោក Futoshi NISHIMOTO លេខាទី១នៃស្ថានទូតជប៉ុន បានលើកឡើងអំពីកិច្ចសហប្រតិបត្តិការរវាងជប៉ុនជាមួយនឹងអាស៊ាន ដោយឆ្លុះបញ្ចាំងអំពីឥណ្ឌូប៉ាស៊ីហ្វិក ដោយជប៉ុនបានប្រគល់ជូននូវរបាយការណ៍វឌ្ឍនភាពនៃនៅក្នុងកិច្ចប្រជុំអា...
វាគ្មិន៖ លោក SHI Weiwei ប្រធានការិយាល័យនយោបាយ នៃស្ថានទូតសាធារណរដ្ឋប្រជាមានិតចិន លោក SHI Weiwei បានលើកឡើងឯកភាពទៅនឹងទស្សនៈរបស់ឯកឧត្ដមបណ្ឌិត យង់ ពៅ ដែលមហាអំណាចគួរតែអនុញ្ញាតឱ្យប្រទេសតូចៗរីកចម្រើន រុង...
(ភ្នំពេញ)៖ ឯកឧត្តមបណ្ឌិត យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងថា ក្រោយពេលរដ្ឋាភិបាលចិន ដាក់ចេញគំនិតផ្តួចផ្តើម ខ្សែក្រវាត់ និងផ្លូវ មានការបង្កើតបក្សសម្ព័ន្ធជាបន្តបន្ទាប់ស្ថិតនៅក្រោមពាក្...
សន្និសីទអន្តរជាតិនេះ ដើរតួជាមជ្ឈមណ្ឌលជួបជុំគ្នាសម្រាប់អ្នកសិក្សាស្រាវជ្រាវ អ្នករៀប ចំគោលនយោបាយ អ្នកអនុវត្តគោលនយោបាយ និងអ្នកចូលរួមផ្សេងៗទៀត ដើម្បីចែករំលែកចំណេះដឹង និងបទពិសោធន៍ ក៏ដូចជាការរៀនសូត្រពីគ្នាទ...
នយោបាយសេដ្ឋកិច្ច គឺសំដៅដល់ការគ្រប់គ្រង និងត្រួតពិនិត្យរបស់រដ្ឋាភិបាលទៅលើប្រព័ន្ធសេដ្ឋកិច្ច ដោយសិក្សាពីការកំណត់លើអត្រាពន្ធ ការកំណត់ច្បាប់ថវិកាជាតិ ការគ្រប់គ្រងរូបិយវត្ថុ ការត្រួតពិនិត្យអត្រាការប្រាក់ ន...