Royal Academy of Cambodia
បច្ចុប្បន្នអត្រានៃប្រជាជនពេញវ័យ ដែលប្រើប្រាស់សេវាហិរញ្ញវត្ថុនេះមានការកើនឡើងខ្ពស់ រហូតដល់៦៧% បើធៀបកាលពីមុនមានត្រឹមក្រោម១០%ប៉ុណ្ណោះ។នេះបើយោងតាមការលើកឡើងរបស់លោក ជា ចាន់តូ អគ្គទេសា ភិបាលធនាគារជាតិនៃកម្ពុជា ក្នុងជំនួបរវាងសមាគមនាវាយុវជនអាស៊ីអាគ្នេយ៍កម្ពុជា-ជប៉ុនលើកទី៤៥។
លោកជា ចាន់តូ បានឱ្យយដឹងថា បច្ចុប្បន្នវិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជា បានកំពុងរួមចំណែកកាត់បន្ថយភាពក្រីក្រ និងលើកស្ទួយជីវភាពរបស់ពលរដ្ឋ ហើយការកើនឡើងជាលំដាប់នេះ បានឆ្លុះបញ្ចាំងតាមរយៈកំណើននៃប្រជាជនពេញវ័យកំពុងប្រើប្រាស់សេវាហិរញ្ញវត្ថុ។បន្តទៀតថា វិស័យមីក្រូហិរញ្ញវត្ថុកំពុងរីកចម្រើន ដោយក្នុងនោះទ្រព្យសកម្មក្នុងវិស័យនេះកើនរហូតដល់១៤% នៃទ្រព្យសកម្មរបស់គ្រឹះស្ថានធនាគារ ឥណទានបានកើនដល់១៩,២% នៃឥណទានគ្រឹះស្ថានធនាគារ និងប្រាក់បញ្ញើកើនដល់១១,១ភាគរយ នៃប្រាក់បញ្ញើគ្រឹះស្ថានធនាគារ។ លោកក៏បានបញ្ជាក់ទៀតថា កំណើនរហូតដល់៦៧% នៃការប្រើប្រាស់សេវាហិរញ្ញវត្ថុ របស់ប្រជាជនពេញវ័យនៅកម្ពុជានេះ មានការកើនឡើងខ្ពស់មែនទែន បើធៀបនឹង រយៈពេលដូចគ្នាកាលពី១ទសវត្សរ៍កន្លងទៅ ដែលមានត្រឹមតែក្រោម១០%ប៉ុណ្ណោះ។លើសពីនេះកំណើនប្រជាជនកំពុងប្រើប្រាស់សេវាហិរញ្ញវត្ថុក៏ឆ្លុះបញ្ចាំងពីកម្រិតនៃការយល់ដឹងរស់ពលរដ្ឋមកលើវិស័យនេះ។
គួរបញ្ជាក់ថា វិស័យមីក្រូហិរញ្ញវត្ថុបានផ្ដល់ឥណទាន ដល់ប្រជាជនចំនួន១,៨លាននាក់ និងមានអ្នកដាក់ប្រាក់បញ្ញើ១,៦លាននាក់ ព្រមទាំងបានផ្ដល់ការងារដល់ប្រជាជន៣ម៉ឺននាក់ ហើយឥណទានរបស់មីក្រូហិរញ្ញវត្ថុ បានផ្ដល់ទៅលើវិស័យសេដ្ឋកិច្ចនានារួមមាន៖ វិស័យកសិកម្ម៣០%, ក្រុមគ្រួ សារ៣០.៥%, វិស័យពាណិជ្ជកម្ម១៨,៨%, វិស័យសេវាកម្ម១០% និងវិស័យផ្សេងៗទៀត១០ % ផងដែរ៕
ប្រភព៖ Vayo FM
RAC Media | ហេង សុភី
«បង្សុកូល៖ អតីតកាលជាមេរៀនសម្រាប់បច្ចុប្បន្ន បច្ចុប្បន្នដើម្បីអនាគត» គឺជាស្នាដៃនិពន្ធថ្មីស្រឡាងមួយដែលកើតចេញពីគំនិត និងការច្នៃ ប្រឌិតខ្ពស់របស់កូនខ្មែរដោយរួមបញ្ចូលការនិពន្ធបទភ្លេងថ្មី ចម្រៀង...
បន្ទាប់ពីការងារចុះស្រាវជ្រាវយ៉ាងមមាញឹកអំពីការចិញ្ចឹមគោយកទឹកដោះនៅក្នុងឧទ្យានរាជបណ្ឌិត្យសភាកម្ពុជាតេជោសែន ឫស្សីត្រឹបកន្លងទៅ។ នៅព្រឹកថ្ងៃចន្ទ ១កើត ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី១០ ខ...
បើគិតចាប់ពីថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៧ ដល់ ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៨ គឺមានរយៈពេលមួយឆ្នាំគត់ដែលថ្នាក់ដឹកនាំ និងមន្រ្តីរាជការទាំងអស់នៃរាជបណ្ឌិត្យសភាកម្ពុជា បានចូលរួមក្នុងពិធីក្រុងពាលី និងបញ្ចុះបឋមសិលា សាង...