ព័ត៌មាន

«៦៧% នៃ​ពលរដ្ឋ​ពេញ​វ័យ​នៅ​កម្ពុជា កំពុង​ប្រើប្រាស់​សេវា​ហិរញ្ញវត្ថុ»

2018-10-02 03:29:24 ថ្ងៃអង្គារ, 02 តុលា 2018 ម៉ោង 10:29 AM
អ្នកមើល 5235
post_detail

ថ្ងៃអង្គារ ទី២​ ខែតុលា ឆ្នាំ២០១៨

បច្ចុប្បន្ន​អត្រា​នៃ​ប្រជាជន​ពេញវ័យ ដែល​ប្រើប្រាស់​សេវា​ហិរញ្ញវត្ថុ​នេះ​មាន​ការ​កើនឡើង​ខ្ពស់ រហូតដល់​៦៧% បើ​ធៀប​កាលពីមុន​មាន​ត្រឹម​ក្រោម​១០%​ប៉ុណ្ណោះ។នេះ​បើ​យោង​តាម​ការ​លើក​ឡើង​របស់​លោក ជា ចាន់តូ អគ្គទេសា ភិបាល​ធនាគារ​ជាតិ​នៃ​កម្ពុជា ក្នុង​ជំនួប​រវាង​សមាគម​នាវា​យុវជន​អាស៊ីអាគ្នេយ៍​កម្ពុជា​-​ជប៉ុន​លើ​ក​ទី​៤៥។

លោក​ជា ចាន់តូ បាន​ឱ្យយ​ដឹង​ថា បច្ចុប្បន្ន​វិស័យ​មីក្រូហិរញ្ញវត្ថុ​នៅ​កម្ពុជា បាន​កំពុង​រួមចំណែក​កាត់បន្ថយ​ភាព​ក្រីក្រ និងលើកស្ទួយ​ជីវភាព​របស់​ពលរដ្ឋ ហើយ​ការ​កើនឡើង​ជា​លំដាប់​នេះ បាន​ឆ្លុះបញ្ចាំង​តាមរយៈ​កំណើន​នៃ​ប្រជាជន​ពេញវ័យកំពុង​ប្រើប្រាស់​សេវា​ហិរញ្ញវត្ថុ។បន្ត​ទៀត​ថា វិស័យ​មីក្រូហិរញ្ញវត្ថុ​កំពុង​រីកចម្រើន ដោយ​ក្នុង​នោះ​ទ្រព្យសកម្ម​ក្នុង​វិស័យ​នេះ​កើន​រហូត​ដល់​១៤% នៃ​ទ្រព្យ​សកម្ម​របស់​គ្រឹះស្ថាន​ធនាគារ ឥណទាន​បាន​កើន​ដល់​១៩,២% នៃ​ឥណទាន​គ្រឹះស្ថាន​ធនាគារ និង​ប្រាក់​បញ្ញើ​កើន​ដល់​១១,១​ភាគរយ នៃ​ប្រាក់​បញ្ញើ​គ្រឹះស្ថាន​ធនាគារ។ លោក​ក៏​បានបញ្ជាក់​ទៀត​ថា កំណើន​រហូត​ដល់​៦៧% នៃ​ការប្រើប្រាស់​សេវា​ហិរញ្ញវត្ថុ របស់​ប្រជាជន​ពេញវ័យ​នៅ​កម្ពុជា​នេះ មាន​ការ​កើនឡើង​ខ្ពស់​មែនទែន បើ​ធៀប​នឹង រយៈពេល​ដូចគ្នា​កាលពី​១​ទសវត្សរ៍​កន្លង​ទៅ ដែល​មាន​ត្រឹមតែ​ក្រោម​១០%​ប៉ុណ្ណោះ។លើស​ពី​នេះ​កំណើន​ប្រជាជន​កំពុង​ប្រើប្រាស់​សេវា​ហិរញ្ញវត្ថុ​ក៏​ឆ្លុះបញ្ចាំង​ពី​កម្រិត​នៃ​ការ​យល់ដឹងរស់​ពលរដ្ឋ​មក​លើ​វិស័យ​នេះ​។

​​គួរ​បញ្ជាក់​ថា វិស័យ​មីក្រូហិរញ្ញវត្ថុ​បាន​ផ្ដល់​ឥណទាន ដល់​ប្រជាជន​ចំនួន​១,៨​លាន​នាក់ និង​មាន​អ្នក​ដាក់​ប្រាក់​បញ្ញើ​១,៦​លាន​នាក់ ព្រមទាំង​បាន​ផ្ដល់​ការងារ​ដល់​ប្រជាជន​៣​ម៉ឺន​នាក់ ហើយ​ឥណទាន​របស់​មីក្រូហិរញ្ញវត្ថុ បាន​ផ្ដល់​ទៅ​លើ​វិស័យ​សេដ្ឋកិច្ច​នានា​រួមមាន​៖ វិស័យ​កសិកម្ម​៣០%, ក្រុម​គ្រួ សារ​៣០.៥%, វិស័យ​ពាណិជ្ជកម្ម​១៨,៨%, វិស័យ​សេវាកម្ម​១០% និង​វិស័យ​ផ្សេងៗ​ទៀត​១០ % ផង​ដែរ៕

ប្រភព៖ Vayo FM

RAC Media | ហេង​ សុភី




អត្ថបទទាក់ទង

«កិច្ចប្រជុំដើម្បីពិនិត្យ ពិភាក្សានិងអនុម័តបច្ចេកសព្ទរបស់គណ:កម្មការភាសាវិទ្យា»

កាលពីរសៀលថ្ងៃអង្គារ ៤កើត ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៨ ខែមករា ឆ្នាំ២០២០ ក្រុមប្រឹក្សាជាតិភាសាខ្មែរ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ជួរ គារី បានបើកកិច្ចប្រជុំដើម្បីពិនិត្យ ពិភាក្សានិងអនុម័...

2020-01-29 03:09:29   ថ្ងៃពុធ, 29 មករា 2020 ម៉ោង 10:09 AM
«ការសិតបដិមាទោលព្រះនាងឥន្រ្ទទេវី» ស្រាវជ្រាវនិងចងក្រងដោយ៖ យង់ ពៅ, ផុន កសិកា, ម៉ិល វាសនា, តាកេត ស័កដា, ហឿង សុធារស់, ប្រែង ពិសិដ្ឋ

...

2020-01-28 09:47:46   ថ្ងៃអង្គារ, 28 មករា 2020 ម៉ោង 04:47 PM
«ការសិក្សាអង្កេតបឋមអំពីម៉ូដសក់ផ្នួងមួយនៃចម្លាក់អប្សរនៅប្រាសាទអង្គវត្ត» ដោយ៖ ដោយ នូ ចាន់សុភី, ម៉ិល វាសនា, ប្រែង ពិសិដ្ឋ

...

2020-01-23 07:39:52   ថ្ងៃព្រហស្បតិ៍, 23 មករា 2020 ម៉ោង 02:39 PM
«កិច្ចប្រជុំដើម្បីពិនិត្យ ពិភាក្សា និងអនុម័តពាក្យរបស់គណៈកម្មការព័ត៌មានវិទ្យា និងពិភាក្សា អនុម័តបច្ចេកសព្ទ បរិស្ថាននិងធនធានធម្មជាតិ...»

កាលពីរសៀលថ្ងៃពុធ ១៣រោច ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២២ ខែមករា ឆ្នាំ២០២០ ក្រុមប្រឹក្សាជាតិភាសាខ្មែរ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ហ៊ាន សុខុម បានបើក កិច្ចប្រជុំដើម្បីពិនិត្យ ពិភាក្សា និងអ...

2020-01-23 05:21:31   ថ្ងៃព្រហស្បតិ៍, 23 មករា 2020 ម៉ោង 12:21 PM
«មន្ត្រីរាជបណ្ឌិត្យសភាកម្ពុជាត្រូវតែជាមន្ត្រីដែលមានសមត្ថភាពសកម្ម សីលធម៌ និងគោរពវិជ្ជាជីវៈពិតប្រាកដ ដើម្បីចូលរួមអភិវឌ្ឍជាតិ»

(រាជបណ្ឌិត្យសភាកម្ពុជា)៖ មន្ត្រីរាជបណ្ឌិត្យសភាកម្ពុជាត្រូវតែជាមន្ត្រីដែលមានសមត្ថភាពសកម្ម សីលធម៌ និងគោរពវិជ្ជាជីវៈពិតប្រាកដ ដើម្បីចូលរួមអភិវឌ្ឍជាតិឱ្យកាន់តែចម្រើន។ នេះជាប្រសាសន៍ក្រើនរម្លឹកថ្នាក់ដឹកនាំវ...

2020-01-22 05:23:38   ថ្ងៃពុធ, 22 មករា 2020 ម៉ោង 12:23 PM
«កិច្ចប្រជុំដើម្បីពិនិត្យ ពិភាក្សានិងអនុម័តបច្ចេកសព្ទរបស់គណ:កម្មការភាសាវិទ្យា»

កាលពីព្រឹកថ្ងៃអង្គារ និងរសៀលថ្ងៃអង្គារ ១២រោច ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២១ ខែមករា ឆ្នាំ២០២០ក្រុមប្រឹក្សាជាតិភាសាខ្មែរ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ជួរ គារីបានបើកកិច្ចប្រជុំដើម្បីពិនិ...

2020-01-22 04:00:23   ថ្ងៃពុធ, 22 មករា 2020 ម៉ោង 11:00 AM

សេចក្តីប្រកាស