ព័ត៌មាន

ស្ថិតិវិទ្យាមិនប៉ារ៉ាម៉ែត្រ Non-Parametric Statistic ដោយ៖ បណ្ឌិត ម៉ុង ម៉ារ៉ា មន្ត្រីស្រាវជ្រាវនាយកដ្ឋានស្ថិតិ និងគណិតវិទ្យា​ នៃវិទ្យាស្ថានវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា

2022-01-24 13:11:02 ថ្ងៃចន្ទ, 24 មករា 2022 ម៉ោង 08:11 PM
អ្នកមើល 4043
post_detail

សៀវភៅនេះនឹងបង្ហាញអំពីវិធីមួយចំនួននៃស្ថិតិមិនប៉ារ៉ា-ម៉ែត្រ ជាពិសេសតេស្តមិនប៉ារ៉ាម៉ែត្រដែលជាជម្រើសមួយជំនួស​ឱ្យវិធីប៉ារ៉ាម៉ែត្រនៅក្នុងករណីដែលលក្ខខណ្ឌសម្រាប់ការអនុវត្តមិនត្រូវបានផ្ទៀងផ្ទាត់។ តាមរយៈសៀវភៅនេះ អ្នកអាននឹងបានសិក្សាអំពីវិធីមួយចំនួនដូចជា ការបង្កើតចន្លោះជឿជាក់សម្រាប់មេដ្យាន, តេស្តសម្មតិកម្មមួយចំនួន៖ តេស្តសញ្ញា តេស្តលំដាប់សញ្ញាវីលកូសុន តេស្តផលបូកលំដាប់វីលកូសុន តេស្តគ្រុស្កាល់-វ៉ាលីស តេស្តស្វ៊ីតវ៉ល- វ៉ុលហ្វូវីត តេស្តភាពស៊ីគ្នា តេស្តភាពមិនអាស្រ័យ តេស្តភាពអូម៉ូហ្សែននៃសមាមាត្រ ការគណនាមេគុណកូរ៉េឡាស្យុងស្ពៀម៉ិន និង មេគុណកូរ៉េ ឡាស្យុងខេនដល។ ការគណនាខ្លះត្រូវពឹងផ្អែកលើ Excel និងសុសវែរRផងដែរ។ វាមានភាពអំណោយផលល្អច្រើនក្នុងការអានសៀវភៅនេះឱ្យបានងាយយល់ បើសិនជាអ្នកអានមានចំណេះដឹងស្ថិតិវិទ្យាជាមូលដ្ឋានគ្រឹះខ្លះៗដូចជា បំណែង ចែកណរម៉ាល់ តេស្តz តេស្តt និងការវិភាគវ៉ារ្យ៉ង់មួយកត្តា។

អ្នករៀបរៀងសង្ឃឹមថា សៀវភៅនេះនឹងក្លាយជាវិភាគទានចំណេះដឹងមូលដ្ឋានផ្នែកស្ថិតិវិទ្យាដល់និស្សិត អ្នកសិក្សាស្រាវ ជ្រាវ ព្រមទាំងអ្នកស្រឡាញ់ចូលចិត្តស្ថិតិវិទ្យានិងការវិភាគទិន្នន័យ។

សូមទទួលបានលទ្ធផលជាផ្លែផ្កាអំពីការអានសៀវភៅនេះ។

..............

សូមទាញយកឯកសារមានភ្ជាប់តាមរយៈគេហទំព័រផ្លូវការរបស់រាជបណ្ឌិត្យសភាកម្ពុជាដូចខាងក្រោម៖

http://rac.gov.kh/royal-academy/listing/attachments/original/159.pdf?1643029103


RAC Media

អត្ថបទទាក់ទង

សន្និបាតបូកសរុបការងារប្រចាំឆ្នាំ២០១៧និងទិសដៅឆ្នាំ២០១៨

សន្និបាតនេះ ប្រារព្ធធ្វើឡើងក្នុងគោលបំណងពិនិត្យ និងវាយតម្លៃលទ្ធផលការងាររបស់រាជបណ្ឌិត្យសភាកម្ពុជា ក្នុងរយៈពេលពេញមួយឆ្នាំ២០១៧មកនេះ និងលើកទិសដៅឆ្នាំ២០១៨។ ជាការណ៍ពិតណាស់, មួយឆ្នាំកន្លងទៅនេះ មានការងារជាច្រើ...

2018-03-14 06:22:32   ថ្ងៃពុធ, 14 មីនា 2018 ម៉ោង 01:22 PM

សេចក្តីប្រកាស