Royal Academy of Cambodia
សៀវភៅនេះនឹងបង្ហាញអំពីវិធីមួយចំនួននៃស្ថិតិមិនប៉ារ៉ា-ម៉ែត្រ ជាពិសេសតេស្តមិនប៉ារ៉ាម៉ែត្រដែលជាជម្រើសមួយជំនួសឱ្យវិធីប៉ារ៉ាម៉ែត្រនៅក្នុងករណីដែលលក្ខខណ្ឌសម្រាប់ការអនុវត្តមិនត្រូវបានផ្ទៀងផ្ទាត់។ តាមរយៈសៀវភៅនេះ អ្នកអាននឹងបានសិក្សាអំពីវិធីមួយចំនួនដូចជា ការបង្កើតចន្លោះជឿជាក់សម្រាប់មេដ្យាន, តេស្តសម្មតិកម្មមួយចំនួន៖ តេស្តសញ្ញា តេស្តលំដាប់សញ្ញាវីលកូសុន តេស្តផលបូកលំដាប់វីលកូសុន តេស្តគ្រុស្កាល់-វ៉ាលីស តេស្តស្វ៊ីតវ៉ល- វ៉ុលហ្វូវីត តេស្តភាពស៊ីគ្នា តេស្តភាពមិនអាស្រ័យ តេស្តភាពអូម៉ូហ្សែននៃសមាមាត្រ ការគណនាមេគុណកូរ៉េឡាស្យុងស្ពៀម៉ិន និង មេគុណកូរ៉េ ឡាស្យុងខេនដល។ ការគណនាខ្លះត្រូវពឹងផ្អែកលើ Excel និងសុសវែរRផងដែរ។ វាមានភាពអំណោយផលល្អច្រើនក្នុងការអានសៀវភៅនេះឱ្យបានងាយយល់ បើសិនជាអ្នកអានមានចំណេះដឹងស្ថិតិវិទ្យាជាមូលដ្ឋានគ្រឹះខ្លះៗដូចជា បំណែង ចែកណរម៉ាល់ តេស្តz តេស្តt និងការវិភាគវ៉ារ្យ៉ង់មួយកត្តា។
អ្នករៀបរៀងសង្ឃឹមថា សៀវភៅនេះនឹងក្លាយជាវិភាគទានចំណេះដឹងមូលដ្ឋានផ្នែកស្ថិតិវិទ្យាដល់និស្សិត អ្នកសិក្សាស្រាវ ជ្រាវ ព្រមទាំងអ្នកស្រឡាញ់ចូលចិត្តស្ថិតិវិទ្យានិងការវិភាគទិន្នន័យ។
សូមទទួលបានលទ្ធផលជាផ្លែផ្កាអំពីការអានសៀវភៅនេះ។
..............
សូមទាញយកឯកសារមានភ្ជាប់តាមរយៈគេហទំព័រផ្លូវការរបស់រាជបណ្ឌិត្យសភាកម្ពុជាដូចខាងក្រោម៖
http://rac.gov.kh/royal-academy/listing/attachments/original/159.pdf?1643029103
RAC Media
ថ្ងៃអាទិត្យ ទី៣០ ខែកញ្ញា ឆ្នាំ២០១៨ប្រមុខដឹកនាំក្រសួងទេសចរណ៍ ថោង ខុន៖ កម្ពុជាកំពុងខិតខំទាក់ទាញអ្នកវិនិយោគក្នុងស្រុក និងក្រៅស្រុក បង្កើត លិតផលទេសចរណ៍ថ្មីៗឲ្យបានច្រើន ដើម្បីបម្រើទេសចរជាតិ និងអន្តរជាតិ(ភ្...
ថ្ងៃអាទិត្យ ទី៣០ កញ្ញា ឆ្នាំ២០១៨ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ពុំទាន់បានពិភាក្សាទៅលើយន្តការ ឬកំណត់ពេលវេលាក្នុងការប្រមូលពន្ធ លើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិច(Online)ក្នុងស្រុកទេ...
ថ្ងៃសៅរ៍ ទី២៩ ខែកញ្ញា ឆ្នាំ២០១៨នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៨បន្ទាប់ពីរងគ្រោះរញ្ជួយដី ៧.៥ រ៉ិចទ័រ ឥណ្ឌូនេស៊ី បានជួបប្រទះនឹងរលកយក្ស ស៊ូណាមិ ថែមទៀតផង។ រលកយក្សនេះ បានវាយប្រហារទីក្រុងចំនួន២ គឺ Palu នៃខេត្ត...