ព័ត៌មាន

ជំនួបពិភាក្សាការងាររវាង ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច និងលោកស្រី Alissar Chaker ប្រធានអង្គការ UNDP ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា

2022-01-14 08:18:04 ថ្ងៃសុក្រ, 14 មករា 2022, 08:18 AM
post_detail

នៅរសៀលថ្ងៃព្រហស្បតិ៍ ១១កើត ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី១៣ ខែមករា ឆ្នាំ២០២២នេះ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជាបានជួបពិភាក្សាការងារជាមួួយលោកស្រី Alissar Chaker ប្រធាន UNDP ប្រចាំព្រះរាជាណាចក្រកម្ពុជា លោក Julien Chevillard ទីប្រឹក្សាបច្ចេកទេសទទួលបន្ទុកការប្រែប្រួលអាកាសធាតុ និងលោក Paolo Dalla Stella អ្នកជំនាញគោលនយោបាយបរិស្ថានរបស់ UNDP ប្រចាំព្រះរាជា​ណាចក្រកម្ពុជា។

នៅក្នុងជំនួបពិភាក្សានេះ ភាគីទាំងពីរបានជជែកគ្នាអំពីការថែរក្សាបរិស្ថាន និងការទទួលបានផលពីការលក់កាបូនព្រៃដើម្បី​ចូលរួមចំណែកជំរុញដល់ការអភិរក្ស និងការថែរក្សាព្រៃឈើនៅក្នុងព្រះរាជាណាចក្រកម្ពុជា។

RAC Media


អត្ថបទទាក់ទង

សន្និបាតបូកសរុបការងារប្រចាំឆ្នាំ២០១៧និងទិសដៅឆ្នាំ២០១៨

សន្និបាតនេះ ប្រារព្ធធ្វើឡើងក្នុងគោលបំណងពិនិត្យ និងវាយតម្លៃលទ្ធផលការងាររបស់រាជបណ្ឌិត្យសភាកម្ពុជា ក្នុងរយៈពេលពេញមួយឆ្នាំ២០១៧មកនេះ និងលើកទិសដៅឆ្នាំ២០១៨។ ជាការណ៍ពិតណាស់, មួយឆ្នាំកន្លងទៅនេះ មានការងារជាច្រើ...

2018-03-14 06:22:32   Wed, 14,03,2018, 06:22 AM

សេចក្តីប្រកាស