Royal Academy of Cambodia
(ភ្នំពេញ)៖ នៅរសៀលថ្ងៃអង្គារ ១០កើត ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២១នេះ ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងជាអនុប្រធានប្រចាំការក្រុមប្រឹក្សាបណ្ឌិតសភាចារ្យ នៃរាជបណ្ឌិត្យសភាកម្ពុជា បានអញ្ជើញចូលរួម និងថ្លែងចំណាប់អារម្មណ៍តាមប្រព័ន្ធ Zoom Meeting ក្នុងសិក្ខាសាលា "សប្ដាហ៍អប់រំភាសាចិនអន្តរជាតិ" ប្រចាំឆ្នាំ២០២១ ដែលសហការរៀបចំដោយ មជ្ឈមណ្ឌលសហប្រតិបត្តិការ និងផ្លាស់ប្ដូរភាសាចិន និងភាសាបរទេស នៃក្រសួងអប់រំនៃសាធារណរដ្ឋប្រជាមានិតចិន និងសាកលវិទ្យាល័យភាសាប៉េកាំង។
សិក្ខាសាលានេះ មានការអញ្ជើញចូលរួមបើកកម្មវិធីពីសំណាក់ លោក ម៉ា ចៀនហ្វី ប្រធានមជ្ឈមណ្ឌលសហប្រតិបត្តិការ និងផ្លាស់ប្ដូរភាសាចិន និងភាសាបរទេស ឯកអគ្គរដ្ឋទូតឥណ្ឌូណេស៊ីប្រចាំសាធារណរដ្ឋប្រជាមានិតចិន សកលវិទ្យាធិការសាកលវិទ្យាល័យ Tehran ប្រទេសអ៊ីរ៉ង់ សាកលវិទ្យាធិការសាកលវិទ្យាល័យជាតិឡាវ និងសាកលវិទ្យាធិការសាកលវិទ្យាល័យភាសាប៉េកាំង និងមានការអញ្ជើញចូលរួមពីសំណាក់វាគ្មិនជាច្រើនរូបផ្សេងទៀត។
ក្នុងសិក្ខាសាលានារសៀលនេះ ក៏មានការចុះកិច្ចព្រមព្រៀងទៅលើការបង្កើត និងបណ្ដុះបណ្ដាលជំនាញគរុកោសល្យភាសាចិន រវាងរាជបណ្ឌិត្យសភាកម្ពុជា ជាមួយនឹងមជ្ឈមណ្ឌលសហប្រតិបត្តិការ និងផ្លាស់ប្ដូរភាសាចិន និងភាសាបរទេស ឯកអគ្គរដ្ឋទូតឥណ្ឌូណេស៊ីប្រចាំសាធារណរដ្ឋប្រជាមានិតចិន សាកលវិទ្យាល័យ Tehran ប្រទេសអ៊ីរ៉ង់ សាកលវិទ្យាល័យជាតិឡាវ និងសាកលវិទ្យាល័យភាសាប៉េកាំងផងដែរ៕
RAC Media
សតវត្សនៃការជម្លៀសជនជាតិចាមដោយបង្ខំ ៖ ករណីសិក្សាជនជាតិចាមនៅម៉ឡេស៊ី «ខ្ញុំចង់សង្កត់ធ្ងន់ចំពោះគុណបំណាច់របស់សម្តេច ហេង សំរិន ដែលបានសង្គ្រោះជនជាតិចាមឱ្យរស់រានមានជីវិត និង សម្តេចហ៊ុន សែន ដែលបានអភិវឌ្ឍជនជាតិ...
សេចក្តីជូនព័ត៌មាន!រសៀលថ្ងៃអង្គារ ៦រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០១៨ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជាបានទទួលជួបមន្ត្រីផ្នែកទំនាក់ទំនងកិច្ច...