ព័ត៌មាន

ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច អញ្ជើញចូលរួម និងថ្លែងចំណាប់អារម្មណ៍ក្នុងសិក្ខាសាលា "សប្ដាហ៍អប់រំភាសាចិនអន្តរជាតិ" ប្រចាំឆ្នាំ២០២១

2021-12-14 14:10:09 ថ្ងៃអង្គារ, 14 ធ្នូ 2021, 02:10 PM
post_detail

(ភ្នំពេញ)៖ នៅរសៀលថ្ងៃអង្គារ ១០កើត ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២១នេះ ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងជាអនុប្រធានប្រចាំការក្រុមប្រឹក្សាបណ្ឌិត​សភាចារ្យ នៃរាជបណ្ឌិត្យសភាកម្ពុជា បានអញ្ជើញចូលរួម និងថ្លែងចំណាប់អារម្មណ៍តាមប្រព័ន្ធ Zoom Meeting ក្នុងសិក្ខាសាលា "សប្ដាហ៍អប់រំភាសាចិនអន្តរជាតិ" ប្រចាំឆ្នាំ២០២១ ដែលសហការរៀបចំដោយ មជ្ឈមណ្ឌលសហប្រតិបត្តិការ និងផ្លាស់ប្ដូរភាសាចិន និងភាសាបរទេស នៃក្រសួងអប់រំនៃសាធារណរដ្ឋប្រជាមានិតចិន និងសាកលវិទ្យាល័យភាសា​ប៉េកាំង។

សិក្ខាសាលានេះ មានការអញ្ជើញចូលរួមបើកកម្មវិធីពីសំណាក់ លោក ម៉ា ចៀនហ្វី ប្រធានមជ្ឈមណ្ឌលសហប្រតិបត្តិការ និងផ្លាស់ប្ដូរភាសាចិន និងភាសាបរទេស ឯកអគ្គរដ្ឋទូតឥណ្ឌូណេស៊ីប្រចាំសាធារណរដ្ឋប្រជាមានិតចិន សកលវិទ្យាធិការសាកលវិទ្យាល័យ Tehran ប្រទេសអ៊ីរ៉ង់ សាកលវិទ្យាធិការសាកលវិទ្យាល័យជាតិឡាវ និងសាកលវិទ្យាធិការសាកលវិទ្យាល័យភាសាប៉េកាំង និងមានការអញ្ជើញចូលរួមពីសំណាក់វាគ្មិនជាច្រើនរូបផ្សេងទៀត។

ក្នុងសិក្ខាសាលានារសៀលនេះ ក៏មានការចុះកិច្ចព្រមព្រៀងទៅលើការបង្កើត និងបណ្ដុះបណ្ដាលជំនាញគរុកោសល្យភាសាចិន រវាងរាជបណ្ឌិត្យសភាកម្ពុជា ជាមួយនឹងមជ្ឈមណ្ឌលសហប្រតិបត្តិការ និងផ្លាស់ប្ដូរភាសាចិន និងភាសាបរទេស ឯកអគ្គរដ្ឋទូតឥណ្ឌូណេស៊ីប្រចាំសាធារណរដ្ឋប្រជាមានិតចិន សាកលវិទ្យាល័យ Tehran ប្រទេសអ៊ីរ៉ង់ សាកលវិទ្យាល័យជាតិឡាវ និងសាកលវិទ្យាល័យភាសាប៉េកាំងផងដែរ៕

RAC Media

អត្ថបទទាក់ទង

សន្និបាតបូកសរុបការងារប្រចាំឆ្នាំ២០១៧និងទិសដៅឆ្នាំ២០១៨

សន្និបាតនេះ ប្រារព្ធធ្វើឡើងក្នុងគោលបំណងពិនិត្យ និងវាយតម្លៃលទ្ធផលការងាររបស់រាជបណ្ឌិត្យសភាកម្ពុជា ក្នុងរយៈពេលពេញមួយឆ្នាំ២០១៧មកនេះ និងលើកទិសដៅឆ្នាំ២០១៨។ ជាការណ៍ពិតណាស់, មួយឆ្នាំកន្លងទៅនេះ មានការងារជាច្រើ...

2018-03-14 06:22:32   Wed, 14,03,2018, 06:22 AM

សេចក្តីប្រកាស