Royal Academy of Cambodia
(រាជបណ្ឌិត្យសភាកម្ពុជា)៖ «ដើម្បីជំរុញវឌ្ឍនភាពវិស័យទេសចរណ៍ និងកំណើនភ្ញៀវទេសចរ កម្ពុជាគួរផ្ដោតលើមុខព្រួញទេសចរណ៍សំខាន់៥» នេះគឺជាប្រសាសន៍លើកឡើងរបស់ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងជាអនុប្រធានប្រចាំការក្រុមប្រឹក្សាបណ្ឌិតសភាចារ្យ នៃរាជបណ្ឌិត្យសភាកម្ពុជា ថ្លែងក្នុងពិធីចុះអនុស្សរណៈនៃការយោគយល់គ្នា រវាងរាជបណ្ឌិត្យសភាកម្ពុជា ជាមួយនឹងសមាគមទេសចរណ៍កម្ពុជា ព្រមទាំងសណ្ឋាគារធំៗចំនួន៤នៅកម្ពុជា នៅរសៀលថ្ងៃចន្ទ ៩កើត ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២១នេះ។
ជាមួយនឹងស្ថិរភាពនយោបាយ សន្តិសុខសង្គម និងសក្ដានុពលទេសចរណ៍ដ៏សម្បូរបែបដែលប្រទេសកម្ពុជាមាន ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច បានថ្លែងចំណាប់អារម្មណ៍ និងគូសបញ្ជាក់អំពីលទ្ធភាពនៃការជំរុញវឌ្ឍនភាពនៃវិស័យទេសចរណ៍របស់កម្ពុជាបន្ថែមទៀត តាមរយៈការពង្រឹង និងជំរុញបង្កើននូវប្រភេទគោលដៅទេសចរណ៍របស់ខ្លួនឱ្យកាន់តែសម្បូរបែបសម្រាប់ភ្ញៀវទេសចរដែលមានបំណង មកកម្សាន្តនៅកម្ពុជា។
បច្ចុប្បន្ន គោលដៅទេសចរណ៍ទីមួយ ដែលភ្ញៀវទេសចរនឹកឃើញមុនគេសម្រាប់ប្រទេសកម្ពុជា គឺជាគោលដៅទេសចរណ៍វប្បធម៌ ដែលប្រទេសកម្ពុជាជាប្រទេសមានវប្បធម៌ចំណាស់ជាងគេនៅអាស៊ីអាគ្នេយ៍ ពិសេសសំណង់ប្រាសាទអង្គរវត្ត ដែលជាបេតិកភណ្ឌពិភពលោក និងជាសំណង់ប្រាសាទធំជាងគេដែលឧទ្ទិសដល់សាសនា។ ក្រៅពីនេះ កម្ពុជានៅមានសក្ដានុពលទេសចរណ៍ធម្មជាតិ ដែលរួមមានបឹងទន្លេសាប ព្រៃភ្នំ និងឆ្នេរសមុទ្រដ៏ស្រស់ស្អាត ដែលបានទាក់ទាញភ្ញៀវទេសចរឱ្យមកធ្វើដំណើរកម្សាន្តជាបន្តបន្ទាប់។
តាមប្រសាសន៍ឯកឧត្ដមបណ្ឌិតសភាចារ្យប្រធានរាជបណ្ឌិត្យសភាកម្ពុជា សក្ដានុពលទេសចរណ៍ទាំងពីរខាងលើ ដែលបានទាក់ទាញភ្ញៀវទេសចរមកកម្សាន្តនៅកម្ពុជាជារៀងរាល់ឆ្នាំនេះ គប្បីត្រូវធ្វើការពង្រឹង និងតភ្ជាប់គ្នាបន្ថែមទៀត តាមរយៈការពង្រីកបន្ថែមនូវប្រភេទគោលដៅទេសចរណ៍ផ្សេងៗទៀត ដែលក្នុងនោះមានដូចជាទេសចរណ៍សិប្បនិម្មិត ទេសចរណ៍ផលិតផល និងទេសចរណ៍សុខាភិបាល។ សម្រាប់ប្រភេទទេសចរណ៍សិប្បនិម្មិត ត្រូវបានឯកឧត្ដមបណ្ឌិតសភាចារ្យ គូសបញ្ជាក់ថា ប្រភេទទេសចរណ៍នេះ ត្រូវបានអភិវឌ្ឍ និងដាក់ឱ្យដំណើរការរួចហើយ នៅតាមបណ្ដាប្រទេសមួយចំនួន រួមមានដូចជាប្រទេសជប៉ុន សិង្ហបុរី និងប្រទេសម៉ាឡេស៊ី ដែលបានទាក់ទាញភ្ញៀវទេសចរជាច្រើនឱ្យទៅដើរកម្សាន្ត និងប្រមូលបានចំណូលយ៉ាងច្រើនសម្រាប់សេដ្ឋកិច្ចប្រទេសទាំងនោះ។
ចំណែកទេសចរណ៍ផលិតផល ក៏ជាប្រភេទទេសចរណ៍ប្រកបដ៏សក្ដានុពល ដែលឯកឧត្ដមបណ្ឌិតសភាចារ្យ បានលើកឡើងថា វាជាវត្ថុតំណាងឱ្យភ្ញៀវទេសចរចងចាំ និងនឹករឭកដល់ទីតាំងទេសចរណ៍ដែលពួកគេបានទៅដល់ ព្រមទាំងជា ការផ្សព្វផ្សាយដោយប្រយោលមួយ នៅពេលដែលភ្ញៀវទេសចរទាំងនោះត្រឡប់ទៅវិញ ហើយបានបង្ហាញទៅកាន់អ្នកដទៃផ្សេងទៀត ដែលធ្វើឱ្យគេនឹកស្រមៃដល់ការដើរកម្សាន្តនៅទីតាំងទេសចរណ៍នោះ។ ប្រទេសកម្ពុជា ដែលសម្បូរបែបទៅដោយផលិតផលដែលកំណត់នូវអត្តសញ្ញាណទីតាំងនានា ពិសេសទឹកដីសៀមរាបអង្គរ និងបណ្ដាខេត្តជុំវិញបឹងទន្លេសាប សុទ្ធសឹងតែអាចត្រូវបានរំលេចឱ្យចេញផលិតផលតំណាងទីតាំងនីមួយៗបានយ៉ាងងាយ។ ទោះជាយ៉ាងណា ឯកឧត្ដមបណ្ឌិតសភាចារ្យបានមានប្រសាសន៍ថា សព្វថ្ងៃ ប្រភេទទេសចរណ៍ផលិតផលនេះនៅមានកម្រិតនៅឡើយ ដែលទាមទារឱ្យមានការពង្រឹង និងជំរុញឱ្យកាន់តែខ្លាំងនូវអ្វីដែលជាផលិតផលរបស់ខ្មែរ។
សម្រាប់ប្រភេទទេសចរណ៍សុខភាព គឺជាចំណុចសំខាន់មួយដែលឯកឧត្ដមបណ្ឌិតសភាចារ្យបានសង្កត់ធ្ងន់ថា ថ្វីបើបច្ចុប្បន្នមានស្ថានភាពស្រាកស្រាន្ត ប៉ុន្តែនៅមុនការរីករាលដាលជំងឺកូវីដ-១៩ ប្រជាជនកម្ពុជាមួយចំនួន បានធ្វើដំណើរទៅព្យាបាលនៅប្រទេសជិតខាង ដោយវាជាបញ្ហាដែលត្រូវពិនិត្យ និងដោះស្រាយ ព្រោះថវិកាជាច្រើន ត្រូវបានហូរចេញទៅកាន់ប្រទេសជិតខាង ដោយយើងពុំទាន់មានអ្វីទប់ស្កាត់ឱ្យមានប្រសិទ្ធភាពនៅឡើយ។ ទោះជាយ៉ាងណា ឯកឧត្ដមបណ្ឌិតសភាចារ្យ ធ្លាប់បានមានប្រសាសន៍ថា ការរៀបចំទេសចរណ៍សុខភាព ពុំអាស្រ័យតែទៅលើការព្យាបាលខាងវេជ្ជសាស្ត្រនោះឡើយ គេអាចរៀបចំទីតាំងវិស្សមកាល លំហែរអារម្មណ៍បែបស្ងប់ស្ងាត់សម្រាប់ភ្ញៀវទេសចរបាន ដោយវាក្លាយទៅជាតំហែទាំផ្នែកសុខភាពផ្លូវចិត្តមួយបែប ដែលជាតម្រូវការរបស់ភ្ញៀវទេសចរមួយចំនួន ពិសេសអ្នកមានវ័យចំណាស់ អ្នកចូលនិវត្តន៍ ឬអ្នកមានភាពតានតឹងខ្លាំងនឹងការងារ។
ជាអនុសាសន៍បន្ថែម ឯកឧត្ដមបណ្ឌិតសភាចារ្យ បានមានប្រសាសន៍លើកឡើងនូវគោលការណ៍សំខាន់៤សម្រាប់វិស័យទេសចរណ៍គឺ តម្លៃទាប ឆ្ងាញ់ គុណភាព និងស្នាមញញឹម ជាគោលការណ៍សំខាន់បំផុតដើម្បីជំរុញវិស័យទេសចរណ៍កម្ពុជា ឱ្យមានវឌ្ឍនភាពកាន់តែប្រសើរឡើងថែមទៀត៕
RAC Media | លឹម សុវណ្ណរិទ្ធ
(ខេត្តសៀមរាប)៖ ឆ្លៀតក្នុងឱកាសចុះស្រាវជ្រាវកំណត់អត្តសញ្ញាណបដិមាទោល ព្រះបាទជ័យវរ្ម័នទី៧នៅក្នុងប្រាសាទបាយ័ន ក្រុមការងារស្រាវជ្រាវគម្រោងព្រះបាទជ័យវរ្ម័នទី៧ នៃរាជបណ្ឌិត្យសភាកម្ពុជាដឹកនាំដោយឯកឧត្តមបណ្ឌិត យ...
ឯកឧត្តម Patrick Murphy អគ្គរដ្ឋទូតសហរដ្ឋអាម៉េរិកប្រចាំប្រទេសកម្ពុជា បានផ្ញើលិខិតរំលែកទុក្ខជូនចំពោះឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា ក្នុងឱកាសដែលឯកឧត្តមបណ្ឌិតសភាចារ្យបាត់បង់ឧបាស...
(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ១៤កើត ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២០ ឯកឧត្តមបណ្ឌិត យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជាបានអញ្ជើញដឹកនាំកិច្ចប្រជុ...
បន្ទាប់ពីមានវិបត្តិវីរុសកូរ៉ូណា សហភាពអឺរ៉ុបនឹងប្រឈមមុខជាមួយបញ្ហាភូមិសាស្ត្រនយោបាយដូចដែលអង្គការតំបន់មួយនេះធ្លាប់បានប្រឈមកន្លងមកដែរ។ ប៉ុន្តែ ពេលនេះ សហភាពអឺរ៉ុបប្រហែលជាត្រូវការដោះស្រាយបញ្ហានេះ ដោយមានសាមគ...
ដោយភាពតានតឹងរវាងចិននិងសហរដ្ឋអាម៉េរិក និងភាពច្របូកច្របល់គ្នាខាងភូមិសាស្ត្រនយោបាយមនុស្សជាច្រើនក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិកបានសម្លឹងមើលថា តើអាស៊ាននឹងឆ្លើយតបយ៉ាងដូចម្តេចដើម្បីរក្សាបានសាមក្គីភាព មជ្ឈភាព និង...
នៅសៀលថ្ងៃពុធ ១៣កើត ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២០ ក្រុមប្រឹក្សាជាតិភាសាខ្មែរ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ហ៊ាន សុខុម បានបើកកិច្ចប្រជុំដើម្បីពិនិត្យ ពិភាក្សា និងអនុម័...