Royal Academy of Cambodia
(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅរសៀលថ្ងៃចន្ទ ៩កើត ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២១នេះ រាជបណ្ឌិត្យសភាកម្ពុជាបានរៀបចំពិធីចុះអនុស្សរណៈ នៃការយោគយល់គ្នារវាងរាជបណ្ឌិត្យសភាកម្ពុជា ជាមួយសណ្ឋាគារ រ៉ូសវូត ភ្នំពេញ សណ្ឋាគារ សុខាភ្នំពេញនិងរ៉េស៊ីដិន សណ្ឋាគារ រ៉ាហ្វល ឡឺ រ៉ូយ៉ាល់ សណ្ឋាគារ សូហ្វីតែល ភ្នំពេញ ភូគីត្រា និង សមាគមទេសចរណ៍កម្ពុជា ដែលបានប្រព្រឹត្តឡើងនៅសាលមរតកសិល្បៈខ្មែរ នៃរាជ បណ្ឌិត្យសភាកម្ពុជា។
ដើម្បីចូលរួមចំណែកជំរុញវឌ្ឍនភាពនៃវិស័យទេសចរណ៍នៅកម្ពុជា តាមរយៈការបណ្ដុះបណ្ដាលធនធានមនុស្សប្រកប ដោយសមត្ថភាព និងភាពច្នៃប្រឌិតខ្ពស់ រាជបណ្ឌិត្យសភាកម្ពុជា បានសម្រេចចុះអនុស្សរណៈនៃការយោគយល់គ្នាជាមួយ នឹងសមាគមទេសចរណ៍កម្ពុជា ព្រមទាំងសណ្ឋាគារធំៗចំនួន៤នៅកម្ពុជា ក្នុងគោលបំណង ធ្វើកិច្ចសហប្រតិបត្តិការលើ ការជំរុញភាពជាដៃគូឱ្យកាន់តែប្រសើរឡើងក្នុងវិស័យទេសចរណ៍។ ក្រោយពីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នានេះរួច រាជបណ្ឌិត្យសភាកម្ពុជា និងសមាគមទេសចរណ៍ ព្រមទាំងសណ្ឋាគារធំៗទាំង៤ នឹងឈានទៅធ្វើកិច្ចសហប្រតិបត្តិការគ្នាក្នុងការបណ្ដុះបណ្ដាល ការផ្ដល់ឱកាសហាត់ការ និងស្វែងយល់ពីបទពិសោធការងារ ការផ្ដល់ជូនឱកាសការងារ ក៏ដូចជារួមគ្នាបង្កើតព្រឹត្តិការណ៍សំខាន់ៗ ព្រមទាំងជំរុញនូវកិច្ចសហការគ្នាលើសកម្មភាពពាក់ព័ន្ធផ្សេងៗទៀតផងដែរ។
សូមបញ្ជាក់ថា ក្នុងពិធីចុះអនុស្សរណៈនៃការយោគយល់គ្នានារសៀលនេះ មានការអញ្ជើញចូលរួមជាអធិបតី និងចូលរួមចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ដោយឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា លោកជំទាវ ឆាយ ស៊ីវលីន ប្រធានសមាគមទេសចរណ៍កម្ពុជា លោក Charles-Henri CHEVET នាយកគ្រប់គ្រងសណ្ឋាគារសូហ្វីតែល ភ្នំពេញ ភូគីត្រា លោក Dennis de Groot នាយកគ្រប់គ្រងស្ដីទី សណ្ឋាគាររ៉ាហ្វល ឡឺរ៉ូ យ៉ាល់ លោក Adrien Ron តំណាងសណ្ឋាគារ Rosewood Phnom Penh និងលោក Phlong Chandarith-Kris ជំនួយការនាយកប្រតិបត្តិសណ្ឋាគារសុខាភ្នំពេញ និងរ៉េស៊ីដិន៕
RAC Media
នៅវេលាព្រឹកថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូចប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងជា អនុប្រធានប្រចាំការនៃក្រុមប្រឹក្សាបណ្ឌិតសភាចារ្យ បានដឹកនាំមន្ត្រីរាជការរាជបណ្ឌិត្យសភាកម្ពុជា គោរពវិញ្...
(រាជបណ្ឌិត្យសភាកម្ពុជា)៖ ថ្លែងក្នុងឱកាសជាអធិបតីក្នុងសិក្ខាសាលាតាមប្រព័ន្ធអនឡាញ ស្ដីពី «ការបណ្ដុះបណ្ដាលគ្រូបង្រៀនភាសាចិនជាយុវជននៅកម្ពុជាប្រចាំឆ្នាំ២០២១» ដែលរៀបចំឡើងនៅថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២១នេះ ឯកឧត្ដ...
(រាជបណ្ឌិត្យសភាកម្ពុជា)៖ ក្រុមអ្នកអក្សរសាស្ត្រនិងសង្គមសាស្ត្រក្នុងគម្រោងបច្ចុប្បន្នកម្មវចនានុក្រមខ្មែរនៅរាជបណ្ឌិត្យសភាកម្ពុជានិងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានចេញផ្សាយវចនានុក្រមភាសាខ្មែរបច្ចុប្បន្ន...