កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ១២កើត ខែពិសាខ ឆ្នាំច សំរឹទ្ធិស័កក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៨ នៅវេលាម៉ោង៩:៣០នាទីព្រឹកនេះ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន ឧបនាយករដ្ឋមន្ត្រី ប្រចាំការ រដ្ឋមន្ត្រីស្តីទីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី បានផ្តល់កិត្តិយសទទួលជួបសំណេះសំណាលផ្ទាល់ជាមួយ ឯកឧត្តមបណ្ឌិត យង់ ពៅ អគ្គលេខាធិការ រាជបណ្ឌិត្យសភាកម្ពុជា នៅឯទីស្តីការគណៈរដ្ឋមន្ត្រី។ ជំនួបនេះ មានគោលដៅសំខាន់ ដើម្បីរៀបចំធ្វើនូវគុណកថា និងចងក្រងនូវជីវប្រវត្តិជូនដល់ឯកឧត្តម កិត្តិនីតិកោសល បណ្ឌិត សម្រាប់ពិធីប្រកាសគោរមងារវិទ្យាសាស្ត្រ និងគោរមងារកិត្តិយសនៃរាជបណ្ឌិត្យសភាកម្ពុជានាពេល ខាងមុខនេះ។ឆ្លៀតឱកាសនោះដែរ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត បានបង្ហាញដល់ក្រុមការងារនូវជីវប្រវត្តិ សង្ខេបតាំងពីកុមារភាព ការសិក្សា និងប្រវត្តិនៃការបម្រើការងារជូនជាតិមាតុភូមិ។ ការចែករំលែកបទពិសោ- ធន៍ជីវិតការងារជាច្រើន ដែលឯកឧត្តមកិត្តិនីតិកោសលបណ្ឌិតបានឆ្លងកាត់មកជិត៥០ឆ្នាំកន្លងមកនេះ។គួរបញ្ជាក់ថា ព្រះមហាក្សត្រ បានត្រាស់បង្គាប់ផ្តល់គោរមងារកិត្តិយសនៃរាជបណ្ឌិត្យសភាកម្ពុជា ជូនដល់ ឯកឧត្តម ប៊ិន ឈិន ជា «កិត្តិនីតិកោសលបណ្ឌិត» តាមសំណើរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា តាមព្រះរាជក្រឹត្យលេខ នស/រកត/០៤១៨/៤០៤ ចុះថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៨ ស្តីពីការផ្តល់គោរមងារកិត្តិយសនៃរាជបណ្ឌិត្យសភាកម្ពុជា ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប៊ិន ឈិន ។
ព័ត៌មានលម្អិត

អត្ថបទទាក់ទង
«សម្ដេចតេជោ ហ៊ុន សែន កំពុងអញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី » «សម្ដេចតេជោ ហ៊ុន សែន កំពុងអញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី »
នៅព្រឹកថ្ងៃសុក្រ ២រោច ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៨នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បាននិងកំពុងអញ្ជើញដឹកនាំកិច...
«អាជ្ញាធរខេត្តសៀមរាប សម្រេចដាក់ឈ្មោះផ្លូវ៦០ម៉ែត្រ ទៅជា«វិថីសម្ដេចវិបុលបញ្ញា សុខ អាន» «អាជ្ញាធរខេត្តសៀមរាប សម្រេចដាក់ឈ្មោះផ្លូវ៦០ម៉ែត្រ ទៅជា«វិថីសម្ដេចវិបុលបញ្ញា សុខ អាន»
តាមខ្លឹមសារនៃសេចក្ដីជូនដំណឹងលេខ ១១១៩/១៨ សជណ ចុះថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៨ របស់រដ្ឋបាលខេត្តសៀមរាប ដែលចុះហត្ថលេខាដោយលោក ពិន ប្រាកដ អភិបាលរងខេត្តសៀមរាប បានសម្រេចដាក់ឈ្មោះផ្លូវ ៦០ម៉ែត្រ ចាប់ពីចំណុចកែ...
«សូមអបអរសាទរនូវការការពារបញ្ចប់និក្ខេបបទថ្នាក់បណ្ឌិតប្រកបដោយជោគជ័យរបស់បេក្ខជនបណ្ឌិត នៅ សម្បត្តិ» «សូមអបអរសាទរនូវការការពារបញ្ចប់និក្ខេបបទថ្នាក់បណ្ឌិតប្រកបដោយជោគជ័យរបស់បេក្ខជនបណ្ឌិត នៅ សម្បត្តិ»
នៅថ្ងៃព្រហស្បតិ៍ ១រោច ខែអស្សុជ ឆ្នាំច សំរឺទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៨ វេលាម៉ោង ២៖៣០ នាទីរសៀល នៅសាលនាងនួន រាជបណ្ឌិត្យសភាកម្ពុជាបានរៀបចំកម្មវិធីការពារបញ្ចប់និក្ខេបបទថ្នាក់បណ្ឌិតជ...

«ការរៀបចំរចនាសម្ព័ន្ធ និងដំណើរការប្រព្រឹត្តទៅរបស់វិទ្យាស្ថានវប្បធម៌ និងវិចិត្រសិល្បៈ ការពិភាក្សារូបសញ្ញាវិទ្យាស្ថាន និងការងារសន្និបាតប្រចាំឆ្នាំ២០១៨» «ការរៀបចំរចនាសម្ព័ន្ធ និងដំណើរការប្រព្រឹត្តទៅរបស់វិទ្យាស្ថានវប្បធម៌ និងវិចិត្រសិល្បៈ ការពិភាក្សារូបសញ្ញាវិទ្យាស្ថាន និងការងារសន្និបាតប្រចាំឆ្នាំ២០១៨»
វិទ្យាស្ថានវប្បធម៌ និងវិចិត្រសិល្បៈ៖ នៅរសៀលថ្ងៃព្រហស្បតិ៍ ១រោច ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៨ នាសាលប្រជុំនៃវិទ្យាស្ថានវប្បធម៌ និងវិចិត្រសិល្បៈ នៃរាជបណ្ឌិត្យស...
«វិទ្យាស្ថានជីវសាស្ត្រ វេជ្ជសាស្ត្រ និងកសិកម្ម៖ កិច្ចប្រជុំវិសាមញ្ញស្តីពី ការរៀបចំរចនាសម្ព័ន្ធនិងដំណើរការប្រព្រឹត្តទៅរបស់វិទ្យាស្ថាន...» «វិទ្យាស្ថានជីវសាស្ត្រ វេជ្ជសាស្ត្រ និងកសិកម្ម៖ កិច្ចប្រជុំវិសាមញ្ញស្តីពី ការរៀបចំរចនាសម្ព័ន្ធនិងដំណើរការប្រព្រឹត្តទៅរបស់វិទ្យាស្ថាន...»
នាព្រឹកថ្ងៃព្រហស្បតិ៍ ១រោច ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៨សាលប្រជុំវិទ្យាស្ថានជីវសាស្ត្រ វេជ្ជសាស្ត្រ និងកសិកម្ម នៃរាជបណ្ឌិត្យសភាកម្ពុជា បានបើកកិច្ចប្រជុំវិសាម...

វិទ្យាស្ថានមនុស្សសាស្រ្ត និងវិទ្យាសាស្រ្តសង្គម៖ កិច្ចប្រជុំរៀបចំរចនាសម្ព័ន្ធ សមិទ្ធផលការងារឆ្នាំ២០១៨ និងទិសដៅការងារឆ្នាំ២០១៩ វិទ្យាស្ថានមនុស្សសាស្រ្ត និងវិទ្យាសាស្រ្តសង្គម៖ កិច្ចប្រជុំរៀបចំរចនាសម្ព័ន្ធ សមិទ្ធផលការងារឆ្នាំ២០១៨ និងទិសដៅការងារឆ្នាំ២០១៩
នាព្រឹកថ្ងៃទី២៥ខែតុលាឆ្នាំ២០១៨ នៅសាលប្រជុំវិទ្យាស្ថានមនុស្សសាស្រ្ត និងវិទ្យាសាស្រ្តសង្គម (វ.ម.វ.ស.) នៃរាជបណ្ឌិត្យសភាកម្ពុជា បានបើកកិច្ចប្រជុំស្តីពី ការរៀបចំរចនាសម្ព័ន្ធរបស់វិទ្យាស្ថាន សមិទ្ធផលកា...
