ព័ត៌មាន

ពិធីប្រគល់-ទទួលសៀវភៅស្តីអំពីប្រទេសចិនជាខេមរភាសារបស់គ្រឹះស្ថានបោះពុម្ពផ្សាយប្រជាជនខេត្តជាំងស៊ីជូនវិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជា

2021-11-29 13:57:02 ថ្ងៃចន្ទ, 29 វិច្ឆិកា 2021 ម៉ោង 08:57 PM
អ្នកមើល 159
post_detail

នាព្រឹកថ្ងៃចន្ទ ១០ រោច ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី ២៩ ខែវិច្ឆិកា ឆ្នាំ២០២១ វិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជា និងគ្រឹះស្ថានបោះពុម្ពផ្សាយប្រជាជនខេត្តជាំងស៊ី បានរៀបចំពិធីប្រគល់-ទទួលសៀវភៅស្តីអំពីប្រទេសចិនជាខេមរភាសារបស់គ្រឹះស្ថានបោះពុម្ពផ្សាយប្រជាជនខេត្តជាំងស៊ីជូនវិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជាតាមប្រព័ន្ធវីដេអូ ដែលមានការចូលរួមជាអធិបតីពីឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា, ឯកឧត្តមបណ្ឌិត យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជា, សហនាយកវិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជា និងភាគីចិន មានការចូលរួមពី លោក LI LONGWU ប្រធានឃោសនាការលេខាបក្សខេត្តជាំងស៊ី និងថ្នាក់ដឹកនាំជាច្រើនរូបទៀត។

លោក LI LONGWU បានលើកឡើង និងជឿជាក់ថា តាមរយៈកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើរនេះ នឹងផ្តល់អត្ថប្រយោជន៍ដល់ការផ្លាស់ប្តូរវប្បធម៌រវាងប្រទេសកម្ពុជា និងខេត្តជាំងស៊ី ប្រទេសចិន ក៏ដូចជាការប្រាស្រ័យទាក់ទងគ្នារវាងប្រជាជន និងប្រជាជន ជាពិសេស គឺការតភ្ជាប់ដួងចិត្តរវាងប្រជាជននៃប្រទេសយើងទាំងពីរកម្ពុជា-ចិន។

ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច យល់ឃើញថា នេះជាការបោះជំហានថ្មីបន្ថែមទៀត ក្នុងការពង្រឹងទំនាក់ទំនងរវាង ចិន និងកម្ពុជា ជាពិសេសក្នុងវិស័យសិក្សា និងស្រាវជ្រាវ ដែលអ្នកសិក្សារបស់ប្រទេសយើងទាំង២ អាចសិក្សាស្វែងយល់ ពីគ្នាបន្ថែមទៀតទាំងប្រវត្តិសាស្ត្រ វប្បធម៌ សេដ្ឋកិច្ច និងនយោបាយ។

នៅក្នុងពិធីប្រគល់-ទទួលនេះ លោកស្រីសាស្រ្តាចារ្យរង GAN MIN នាយិកាភាគីចិនវិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជា បានតំណាងគ្រឹះស្ថានបោះពុម្ពផ្សាយប្រជាជនខេត្តជាំងស៊ី ដើម្បីប្រគល់សៀវភៅជូនវិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យ សភាកម្ពុជា។

គួរបញ្ជាក់ផងដែរថា គម្រោងបោះពុម្ពផ្សាយសៀវភៅជាខេមរភាសានេះ មានចំនួន ១០ ប្រភេទ សរុប ៤០០០ក្បាល រួមមាន៖ “ប្រវត្តិទំនាក់ទំនងកម្ពុជា-ចិន”, “វប្បធម៌ចិន” ចំនួន ៤ ប្រភេទ, “ទឹកដី និងប្រពៃណីអ្នកស្រុកចេនឡា”, “ប្រទេស ចិន មានលោកប្រធាន ម៉ៅ សេទុង”, “សុខភាពល្អ អាស្រ័យលើទម្លាប់”, “ទស្សនវិជ្ជាឡៅជឺ” និង“ទស្សនវិជ្ជាខុងជឺ”។ សៀវភៅទាំងអស់នេះ ផ្តោតសំខាន់លើការពិពណ៌នាអំពីប្រវត្តិសាស្រ្តនៃការផ្លាស់ប្តូរវប្បធម៌កម្ពុជា និងចិន ក្នុងគោល​បំណង​បំពេញតម្រូវការមិត្តអ្នកអានកម្ពុជា និងជំរុញការស្វែងយល់គ្នា ការសិក្សាពីគ្នាទៅវិញទៅមកក្នុងការផ្លាស់ប្តូរវប្បធម៌រវាងកម្ពុជា និងចិន។

RAC Media


អត្ថបទទាក់ទង

ជំនួបរវាងឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជាបានទទួលជួបមន្ត្រីផ្នែកទំនាក់ទំនងកិច្ចការសាធារណៈស្ថានទូតអាមេរិក

សេចក្តីជូនព័ត៌មាន!រសៀលថ្ងៃអង្គារ ៦រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០១៨ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជាបានទទួលជួបមន្ត្រីផ្នែកទំនាក់ទំនងកិច្ច...

  ថ្ងៃពុធ, 14 មីនា 2018 ម៉ោង 01:26 PM
សន្និបាតបូកសរុបការងារប្រចាំឆ្នាំ២០១៧និងទិសដៅឆ្នាំ២០១៨

សន្និបាតនេះ ប្រារព្ធធ្វើឡើងក្នុងគោលបំណងពិនិត្យ និងវាយតម្លៃលទ្ធផលការងាររបស់រាជបណ្ឌិត្យសភាកម្ពុជា ក្នុងរយៈពេលពេញមួយឆ្នាំ២០១៧មកនេះ និងលើកទិសដៅឆ្នាំ២០១៨។ ជាការណ៍ពិតណាស់, មួយឆ្នាំកន្លងទៅនេះ មានការងារជាច្រើ...

  ថ្ងៃពុធ, 14 មីនា 2018 ម៉ោង 01:22 PM

សេចក្តីប្រកាស