Royal Academy of Cambodia
នាព្រឹកថ្ងៃចន្ទ ១០ រោច ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី ២៩ ខែវិច្ឆិកា ឆ្នាំ២០២១ វិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជា និងគ្រឹះស្ថានបោះពុម្ពផ្សាយប្រជាជនខេត្តជាំងស៊ី បានរៀបចំពិធីប្រគល់-ទទួលសៀវភៅស្តីអំពីប្រទេសចិនជាខេមរភាសារបស់គ្រឹះស្ថានបោះពុម្ពផ្សាយប្រជាជនខេត្តជាំងស៊ីជូនវិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជាតាមប្រព័ន្ធវីដេអូ ដែលមានការចូលរួមជាអធិបតីពីឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា, ឯកឧត្តមបណ្ឌិត យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជា, សហនាយកវិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជា និងភាគីចិន មានការចូលរួមពី លោក LI LONGWU ប្រធានឃោសនាការលេខាបក្សខេត្តជាំងស៊ី និងថ្នាក់ដឹកនាំជាច្រើនរូបទៀត។
លោក LI LONGWU បានលើកឡើង និងជឿជាក់ថា តាមរយៈកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើរនេះ នឹងផ្តល់អត្ថប្រយោជន៍ដល់ការផ្លាស់ប្តូរវប្បធម៌រវាងប្រទេសកម្ពុជា និងខេត្តជាំងស៊ី ប្រទេសចិន ក៏ដូចជាការប្រាស្រ័យទាក់ទងគ្នារវាងប្រជាជន និងប្រជាជន ជាពិសេស គឺការតភ្ជាប់ដួងចិត្តរវាងប្រជាជននៃប្រទេសយើងទាំងពីរកម្ពុជា-ចិន។
ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច យល់ឃើញថា នេះជាការបោះជំហានថ្មីបន្ថែមទៀត ក្នុងការពង្រឹងទំនាក់ទំនងរវាង ចិន និងកម្ពុជា ជាពិសេសក្នុងវិស័យសិក្សា និងស្រាវជ្រាវ ដែលអ្នកសិក្សារបស់ប្រទេសយើងទាំង២ អាចសិក្សាស្វែងយល់ ពីគ្នាបន្ថែមទៀតទាំងប្រវត្តិសាស្ត្រ វប្បធម៌ សេដ្ឋកិច្ច និងនយោបាយ។
នៅក្នុងពិធីប្រគល់-ទទួលនេះ លោកស្រីសាស្រ្តាចារ្យរង GAN MIN នាយិកាភាគីចិនវិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជា បានតំណាងគ្រឹះស្ថានបោះពុម្ពផ្សាយប្រជាជនខេត្តជាំងស៊ី ដើម្បីប្រគល់សៀវភៅជូនវិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យ សភាកម្ពុជា។
គួរបញ្ជាក់ផងដែរថា គម្រោងបោះពុម្ពផ្សាយសៀវភៅជាខេមរភាសានេះ មានចំនួន ១០ ប្រភេទ សរុប ៤០០០ក្បាល រួមមាន៖ “ប្រវត្តិទំនាក់ទំនងកម្ពុជា-ចិន”, “វប្បធម៌ចិន” ចំនួន ៤ ប្រភេទ, “ទឹកដី និងប្រពៃណីអ្នកស្រុកចេនឡា”, “ប្រទេស ចិន មានលោកប្រធាន ម៉ៅ សេទុង”, “សុខភាពល្អ អាស្រ័យលើទម្លាប់”, “ទស្សនវិជ្ជាឡៅជឺ” និង“ទស្សនវិជ្ជាខុងជឺ”។ សៀវភៅទាំងអស់នេះ ផ្តោតសំខាន់លើការពិពណ៌នាអំពីប្រវត្តិសាស្រ្តនៃការផ្លាស់ប្តូរវប្បធម៌កម្ពុជា និងចិន ក្នុងគោលបំណងបំពេញតម្រូវការមិត្តអ្នកអានកម្ពុជា និងជំរុញការស្វែងយល់គ្នា ការសិក្សាពីគ្នាទៅវិញទៅមកក្នុងការផ្លាស់ប្តូរវប្បធម៌រវាងកម្ពុជា និងចិន។
RAC Media
នៅរសៀលថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៨នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរា ជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ត្រឡប់មកដល់មាតុប្រទេសវិញ ដោយសុវត្តិភាពហើយ បន្ទាប់...
(ហាណូយ,វៀតណាម)៖ អង្ករក្រអូបប្រណិតរបស់កម្ពុជា បានឈ្នះពានរង្វាន់ជាអង្ករល្អជាងគេបំផុត ក្នុងពិភពលោក សម្រាប់ឆ្នាំ២០១៨នេះ។នេះបើតាមការបញ្ជាក់របស់ លោក មូល សារិទ្ធី អគ្គលេខាធិការសហព័ន្ធស្រូវអង្ករកម្ពុជាប្រាប់ប...
នៅព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៨នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បាននិងកំពុងអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ត្រឡប់មកកាន់មាតុប្រទេសវិញហើយបន្ទាប់ពីបានអ...
ថ្ងៃពុធ ទី១០ ខែតុលា ឆ្នាំ២៩១៨មេដឹកនាំប្រទេសមេគង្គ និងជប៉ុន សម្រេចបាននូវផែនការយុទ្ធសាស្ត្ររួមគ្នាជាច្រើន នាអំឡុងនៃកិច្ចប្រជុំកំពូលលើកទី១០នៅក្រុងតូក្យូ ប្រទេសជប៉ុន ពីថ្ងៃទី៩ ដល់ថ...