ព័ត៌មាន

ទណ្ឌកម្មរបស់សហរដ្ឋអាម៉េរិកនិងការប្រកួតប្រជែងឥទ្ធិពលរវាង ចិន-អាម៉េរិក នៅអាស៊ីអាគ្នេយ៍ ដោយ៖ លោក អ៊ុច លាង អ្នកសិក្សាស្រាវជ្រាវនៃនាយកដ្ឋានសិក្សាអាស៊ី អាហ្វ្រិក និងមជ្ឈិមបូព៌ា នៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា

2021-10-27 11:17:03 ថ្ងៃពុធ, 27 តុលា 2021, 11:17 AM
post_detail

គិតរហូតមកទល់ពេលនេះ ក្នុងបរិបទនៃការប្រកួតប្រជែងឥទ្ធិពល រវាងសហរដ្ឋអេម៉េរិក និងចិន ដែលកំពុងតែមានភាពក្តៅគគុកនៅ តំបន់អាស៊ីអាគ្នេយ៍ មានបុគ្គល ក្រុមហ៊ុន និងប្រទេសមួយចំនួន កំពុងជាប់ និងត្រៀមនឹងជាប់ទណ្ឌកម្មសេដ្ឋកិច្ច របស់សហរដ្ឋអាម៉េរិកនៅក្រោមហេតុផលថាស្ដារប្រជាធិបតេយ្យ និងកែលម្អលក្ខខណ្ឌសិទ្ធិមនុស្ស។ ការដាក់ ទណ្ឌកម្មនេះ គឺជាផ្នែកមួយដ៏សំខាន់ ក្នុងការបង្កើនប្រសិទ្ធភាពនៃនយោបាយការបរទេស របស់ អាម៉េរិក ប៉ុន្តែទន្ទឹមនឹងគ្នានេះដែរ វាក៏បានបង្ក ឱ្យមានផលប៉ះពាល់យ៉ាងច្រើន ដល់សេដ្ឋកិច្ច របស់បណ្តាប្រទេសពាក់ព័ន្ធ ទាំងនោះផងដែរ។ នយោបាយដាក់ទណ្ឌកម្ម ជាធម្មតា ត្រូវបាន អនុវត្តទៅលើបុគ្គល ក្រុមហ៊ុន ឬប្រទេសណា ដែលអាម៉េរិកចាត់ទុកថាបានបំផ្លាញនូវគុណតម្លៃ ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស។

សូមរំលឹកថា ទិវាអន្តរជាតិប្រឆាំងនឹងអំពើពុករលួយដែលបានប្រារព្ធធ្វើឡើង នៅរាល់ឆ្នាំ នៅថ្ងៃទី៩ ខែធ្នូ នេះ គឺចាប់ផ្តើមធ្វើឡើង តាំងពីមហាសន្និបាតនៃអង្គការសហប្រជាជាតិ បាន អនុម័តលើអនុសញ្ញានៃអង្គការសហប្រជាជាតិប្រឆាំងនឹងអំពើពុករលួយ(UNCAC)កាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០០៣ មកម្លេះ។ ដែលពេលនោះ មានភាគីរដ្ឋចំនួន១៨៧ចូលរួម នៅក្នុង អនុសញ្ញានេះ។ នៅក្នុងទិវាអន្តរជាតិប្រឆាំងនឹងអំពើពុករលួយ នាថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២០ កន្លងទៅការិយាល័យគ្រប់គ្រងទ្រព្យសម្បត្តិបរទេស(OFAC)នៃក្រសួងរតនាគាររបស់ សហរដ្ឋអាម៉េរិក បានដៅទៅលើបុគ្គលប្រព្រឹត្ត អំពើពុករលួយ និងបណ្តាញរបស់គេ នៅក្នុង ប្រទេសជាច្រើន នៅទ្វីបអាហ្វ្រិក និងទ្វីបអាស៊ី ដោយអនុលោមតាម ច្បាប់ស្តីពី គណនេយ្យភាពផ្នែកសិទ្ធិមនុស្ស Global Magnitski Act។

ជាលទ្ធផលនៃចំណាត់ការនៃការដាក់ទណ្ឌកម្មគឺ ទ្រព្យសម្បត្តិ និងផលប្រយោជន៍ ទាំងអស់របស់អ្នក ដែលត្រូវបានជាប់ទណ្ឌកម្ម ដែលមាននៅក្នុងសហរដ្ឋអាម៉េរិក ស្ថិតនៅក្នុងដៃ ឬគ្រប់គ្រង ដោយស្ថាប័នអាម៉េរិកត្រូវបានបង្កក ហើយត្រូវបានជូនដំណឹងទៅ OFAC។ ក្រៅពីនេះទៀត អ្វីដែលជាកម្មសិទ្ធិ ដោយផ្ទាល់ឬដោយប្រយោល ក្នុងចំនួនចាប់ពី ៥០% ទៅរបស់ក្រុមមួយឬច្រើន ដែលត្រូវបានបង្កក ក៏រងការបង្កកផងដែរ។ បើគ្មានការអនុញ្ញាតដោយ អាជ្ញាប័ណ្ណទូទៅឬពិសេសណាមួយដែលចេញដោយ OFAC ឬត្រូវបានលើកលែងក្នុង រូបភាព ណាមួយនោះ បទបញ្ជារបស់ OFAC ជាទូទៅ នឹងហាមទៅលើការប្រតិបត្តិការទាំងអស់ ដោយក្រុម ដែលស្ថិតនៅក្នុងសហរដ្ឋអាម៉េរិក ឬនៅក្នុងរង្វង់ប្រទេសអាម៉េរិកដែលមានការពាក់ព័ន្ធនឹងទ្រព្យសម្បត្តិ ឬផលប្រយោជន៍ក្នុងទ្រព្យសម្បត្តិរបស់ក្រុមដែលរងការបង្កក។ ការហាម ប្រាមរួមមានការរួមចំណែកឬការផ្តល់ជាប្រាក់ ទំនិញឬសេវា ដល់ឬសម្រាប់ ជាប្រយោជន៍ ដល់ក្រុមដែលរងការបង្កក ឬការទទួលនៃការរួមចំណែកឬការផ្តល់ថវិកា ទំនិញ ឬសេវាពីក្រុមនោះ។

យោងតាមសេចក្តីប្រកាសព័ត៌មាននាថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២០ ដែលបានចុះផ្សាយនៅលើគេហទំព័ររបស់ស្ថានទូតសហរដ្ឋអាម៉េរិកនៅកម្ពុជា ដែលមានចំណងជើងថា ទណ្ឌកម្មរបស់ក្រសួងរតនាគារប្រឆាំងនឹងបុគ្គលពុករលួយនៅអាហ្វ្រិក និងអាស៊ីបានឱ្យដឹងថា៖ លោក Wan Kuok Koi ដែលគេច្រើនហៅថា Broken Tooth (ធ្មេញបាក់) គឺជាសមាជិកម្នាក់នៃសន្និសីទពិគ្រោះយោបល់នយោបាយរបស់ប្រជាជនចិន នៃគណបក្សកុម្មុនិស្តចិន (CCP) ហើយដឹកនាំក្រុម 14K ដែលជាក្រុមមួយក្នុងចំណោមក្រុមសង្គមងងឹត ដែលមានការចាត់តាំង របស់ចិន នៅក្នុងពិភពលោក ហើយដែលធ្វើសកម្មភាពជួញដូរគ្រឿងញៀន បើកល្បែងស៊ីសងខុសច្បាប់ ធ្វើជំនួញខុសច្បាប់ ប្រព្រឹត្តការជួញដូរមនុស្ស និងសកម្មភាពខុសច្បាប់ដទៃ ជាច្រើនទៀត។ ក្រុម 14K ក្រៅពីធ្វើការសូកប៉ាន់ និងប្រព្រឹត្តអំពើពុករលួយ បានប្រព្រឹត្ត សកម្មភាពខុសច្បាប់បែបនេះនៅ Palau ។

Broken Tooth ត្រូវបានចាត់ទុកថាជាជនបរទេស ជាមេដឹកនាំឬជាមន្រ្តីនៃអង្គការ ស្ថាប័នមួយ ដែលរួមទាំងជាអង្គការស្ថាប័នរដ្ឋាភិបាល ដែលបានចូលរួម ឬដែលមានសមាជិក បានចូលរួមក្នុងអំពើពុករលួយ ដូចជាការគៃបន្លំយកទ្រព្យសម្បត្តិរដ្ឋដកហូតយកទ្រព្យសម្បត្តិ ឯកជនសម្រាប់ខ្លួនឯង អំពើពុករលួយទាក់ទងនឹងកុងត្រារបស់រដ្ឋាភិបាល ឬការធ្វើអាជីវកម្ម លើធនធានធម្មជាតិ ឬការសូកប៉ាន់។

OFAC ថែមទាំងបានធ្វើការដៅទៅលើអង្គការ/ស្ថាប័នចំនួន ៣ ដែលមាន Broken Tooth ជាម្ចាស់ ឬគ្រប់គ្រងដោយ Broken Tooth៖ ទី១-សមាគម World Hongmen History and Culture Association ដែលមាន មូលដ្ឋាននៅកម្ពុជា ហើយត្រូវបានបង្កើតឡើងដោយ Broken Tooth នៅឆ្នាំ ២០១៨។ ទី២- Dongmei Group ដែលមានមូលដ្ឋាននៅហុងកុង និង ទី៣- សមាគម Palau China Hung-Mun Cultural Association មានមូលដ្ឋាននៅ Palau។

នៅឆ្នាំ២០១៨ Broken Tooth បានបង្កើតទីស្នាក់ការកណ្តាលរបស់សមាគម World Hongmen History and Culture Association នៅកម្ពុជា។ Hongmen (ឬ Hung Mun) គឺជាអង្គការ សាកលរបស់បងប្អូនចិន ដែលត្រូវបានបង្កើតឡើងនៅពាក់កណ្តាលទសវត្សរ៍ ១៦០០ ហើយមានលក្ខណៈដូច “ក្រុមសង្គមងងឹត” នៅហុងកុង និងម៉ាកាវ។ ក្រុមសង្គមងងឹត 14K កំពុងតែប្រើ សមាគម World Hongmen History and Culture Association របស់ Broken Tooth ដើម្បី ធ្វើឱ្យខ្លួនមានភាពស្របច្បាប់។

នៅក្រោមការដឹកនាំរបស់ Broken Tooth សមាគម World Hongmen History and Culture Association បានជ្រើសរើសបាននូវសមាជិកសំខាន់ៗ នៅប្រទេសម៉ាឡេស៊ី និងប្រទេសកម្ពុជា។ ការបង្កើតសមាគម World Hongmen History and Culture Association នេះដោយ Koi បន្តបែបផែននៃក្រុមរបស់ប្រទេសចិនដែលខិតខំលាក់បាំងសកម្មភាពល្មើសច្បាប់ ដោយបង្ហាញ សកម្មភាពរបស់គេថាស្ថិតនៅក្នុងក្របខ័ណ្ឌនៃគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់មួយ ផ្លូវមួយរបស់ប្រទេស ចិន (BRI) សុបិនចិន(Chinese Dream) ឬគំនិតផ្តួចផ្តើមសំខាន់ៗដទៃទៀតរបស់គណបក្ស កុម្មុយនិស្តចិន។ សមាគម World Hongmen History and Culture Association កំពុងរីកធំនៅទូទាំងតំបន់អាស៊ីអាគ្នេយ៍ ដោយបង្កើតជាបណ្តាញរកស៊ីដ៏មានឥទ្ធិពល ដែលមានការ ពាក់ព័ន្ធនឹងការបង្កើត និងចេញរូបិយវត្ថុ crypto អចលនទ្រព្យ ហើយក្នុងពេលថ្មីៗនេះបង្កើតក្រុមហ៊ុនសន្តិសុខដែលមានជំនាញខាងការពារវិនិយោគ BRI ។

សហគ្រាសរបស់ចិន ដែលនៅពីក្រោយគម្រោង BRI មានលក្ខណៈដូចគ្នាជាច្រើន ពោលគឺថា វាមានអ្នកដឹកនាំដែលមានការទាក់ទងជាមួយនឹងបណ្តាញឧក្រិដ្ឋជន ឬក្រុមដែល មានការពាក់ព័ន្ធនឹងសកម្មភាពខុសច្បាប់ នៅកន្លែងដទៃទៀតនៅអាស៊ីអាគ្នេយ៍ ព្រមទាំងនៅ ប្រទេសចិន។ សហគ្រាសទាំងនោះមានអង្គការរបស់វាជាស្រេច ដែលមានបើកកាស៊ីណូ និង ចេញលុយ Crypto ។ គេប្រកាសខ្លួនគេនៅតាមអ៊ិនធឺណិតថា មានទាក់ទងនឹងគម្រោង BRI របស់ប្រទេសចិន ហើយបានអួតពីការទាក់ទងជាមួយនឹងទីភ្នាក់ងារសំខាន់ៗនៃរដ្ឋាភិបាលចិន ហើយសហគ្រាសទាំងអស់នោះ បានបង្កើតសមាគមដែលធ្វើសកម្មភាពជួយដល់ជនជាតិចិន។

ក្រៅពីជួយជំរុញដល់គម្រោង BRI របស់គណបក្សកុម្មុយនិស្តចិន តាមរយៈសមាគម World Hongmen History and Culture Association, Broken Tooth ថែមទាំងដឹកនាំក្រុម Dongmei Group ថែមទៀតផង។ ក្រុមនេះគឺជាវិនិយោគិនសំខាន់នៅតំបន់ Saixigang Zone នៃប្រទេសភូមា។

ដោយឡែក កាលពីថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២១ គណៈកម្មាធិការទំនាក់ទំនង ការបរទេសព្រឹទ្ធសភា អាម៉េរិកបានអនុម័តច្បាប់ ដើម្បីដាក់ទណ្ឌកម្មបុគ្គល និងស្ថាប័ន្តចិន ដែលពាក់ព័ន្ធ នឹង ជម្លោះនៅសមុទ្រចិនខាងត្បូង និងខាងកើត។ ហើយបើយោងសេចក្តីប្រកាសរបស់ SRFC ចុះថ្ងៃទី១៩ ខែ១០ នៅលើបណ្តាញសង្គម Twitterបានលើកឡើងថា“នៅក្នុងកិច្ចប្រជុំនោះ គណៈកម្មាធិការទំនាក់ទំនងការបរទេសព្រឹទ្ធសភា (SFRC)បានអនុម័ត ច្បាប់ ស្តីពីការដាក់ទណ្ឌកម្មនៅសមុទ្រចិនខាងត្បូង និងសមុទ្រចិនខាងកើតឆ្នាំ២០២១។ ច្បាប់ នេះត្រូវបានអនុម័ត ដោយ(SFRC)ក្នុងបំណងដាក់ទណ្ឌកម្មលើបុគ្គល និងស្ថាប័ន្ត ចិនដែល ចូលរួមក្នុងសកម្មភាព ទាក់ទងនឹងជម្លោះនៅសមុទ្រចិនខាងត្បូង និងខាងត្បូង។ បន្ទាប់ពីត្រូវ បានអនុម័តនៅ SRFC ច្បាប់នេះនឹងត្រូវពិភាក្សានិងបោះឆ្នោតនៅព្រឹទ្ធសភាអាម៉េរិក។ នៅក្នុង សេចក្តីថ្លែងការណ៍នាថ្ងៃ ទី១៩ ខែតុលា របស់សមាជិកព្រឹទ្ធសភា Rubio និង Cardin បាន ស្វាគមន៍ការអនុម័ត ច្បាប់នេះដោយ(SFRC)។

តាមការលើកឡើងរបស់លោក Rubio សមាជិកជាន់ខ្ពស់នៃគណៈកម្មាធិការទំនាក់ទំនង ការបរទេសព្រឹទ្ធសភាបានឱ្យដឹងថា “គ្មានការគំរាមកំហែងធំជាងមុនចំពោះតំបន់ ឥណ្ឌូ ប៉ាស៊ីហ្វិកសេរី និងបើក ចំហជាងចិននិងកងកម្លាំងប្រដាប់អាវុធទេ។ ទឹកដីនៅសមុទ្រចិន ខាងកើតនិងខាងត្បូង” ។ លោក Rubio បានហៅការអនុម័តច្បាប់របស់គណៈកម្មាធិការ នេះ ថាជាជំហានដំបូង ដ៏សំខាន់ ហើយលោកបានអំពាវនាវឱ្យព្រឹទ្ធសភា ទាំងមូលអនុម័តសេចក្តី ព្រាងច្បាប់នេះឱ្យបានឆាប់រហ័ស។ ជាមួយគ្នានេះសមាជិកព្រឹទ្ធសភា Cardin បានលើកឡងថា “អាកប្បកិរិយាឈ្លានពានរបស់ចិន ទាំងនៅសមុទ្រ​ចិន​ខាងត្បូង និងខាងកើត ត្រូវតែគ្រប់គ្រង”។ “ច្បាប់របស់យើង ជាការផ្ញើសារថា សហរដ្ឋអាម៉េរិកនឹងការពារលំហូរពាណិជ្ជកម្ម​​ដោយសេរី និងសេរីភាព នាវាចរណ៍ការពារ អធិបតេយ្យភាពរបស់សម្ព័ន្ធមិត្តរបស់យើង និងលើកកម្ពស់ ដំណោះ​ស្រាយការទូតដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ”។ ប្រសិនបើអនុម័តជាផ្លូវការ ច្បាប់ស្តីពីទណ្ឌកម្មលើ តំបន់សមុទ្រចិន ខាងត្បូង និងសមុទ្រចិនខាងកើត នឹងអនុញ្ញាត ឱ្យរដ្ឋាភិបាលអាម៉េរិក រឹបអូសទ្រព្យសម្បត្តិ ហិរញ្ញវត្ថុនៅអាម៉េរិក ដកហូតឬលុបចោល ទិដ្ឋាការអាម៉េរិក សម្រាប់ជនជាប់ចោទណា ដែលពាក់ព័ន្ធនឹងសកម្មភាព ឬគោលនយោ​បាយដែលគំរាមកំហែងដល់សន្តិភាពសន្តិសុខ និងស្ថិរភាព” នៅសមុទ្រចិនខាងត្បូង និងខាងកើត។

ច្បាប់ថ្មីនេះ ក៏តម្រូវឱ្យរដ្ឋលេខាធិការបញ្ជូនរបាយការណ៍ទៅសភារៀងរាល់ ៦ខែម្តងដើម្បីកំណត់អត្តសញ្ញាណបុគ្គលឬក្រុមហ៊ុនចិន ដែលពាក់ព័ន្ធនឹងការសាងសង់ឬការអភិវឌ្ឍន៍ គម្រោងខុសច្បាប់ ដែលគ្មានការអនុញ្ញាត នៅសមុទ្រចិនខាងត្បូង។ សកម្មភាពខុសច្បាប់ដែល គ្របដណ្តប់ដោយច្បាប់ អាម៉េរិករួមមាន ការរុះរើសំណង់កោះសិប្បនិម្មិត ការសាងសង់​បង្គោល ភ្លើងហ្វារនិងហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍ចល័ត។ បុគ្គលឬស្ថាប័ន្ត ដែលមានការចូលរួម ដោយផ្ទាល់នៅក្នុងសកម្មភាពដែលគំរាមកំហែងដល់ “សន្តិភាពសន្តិសុខឬស្ថិរភាព” នៅក្នុង តំបន់ដែលគ្រប់គ្រង ដោយជប៉ុនឬកូរ៉េខាងត្បូង នៅសមុទ្រចិនខាងកើត ក៏ត្រូវបាន ដាក់ គោលដៅដាក់ទណ្ឌកម្មក្រោមច្បាប់ថ្មីនេះដែរ។ សូមបញ្ជាក់ថា នៅសមុទ្រចិនខាងកើត ជប៉ុន និងចិន មានជម្លោះជុំវិញប្រជុំកោះសេនកាគូ (ដែលចិនហៅថា ដាយយូ)។

សូមរំលឹកផងដែរថា ច្បាច់ស្តីពីការដាក់ទណ្ឌកម្មនៅសមុទ្រចិនខាងត្បូង និងខាងកើតនេះធ្លាប់បានដាក់ស្នើទៅព្រឹទ្ធសភាជាលើកដំបូងក្នុងខែឧសភា ឆ្នាំ២០១៩ រួចម្តងទៅហើយ ហើយក៏បានដាក់ស្នើជាថ្មីម្តងទៀតនៅក្នុងខែឧសភា ឆ្នាំ២០២១​នេះ។

ជាសរុបមក យើងសង្កេតឃើញថាការព្យាយាមដាក់ចេញនូវច្បាប់​ ស្តីពីការដាក់ទណ្ឌកម្មទៅលើបុគ្គល ស្ថាប័នពាក់ព័ន្ធដែលជាទូទៅយើងមើលឃើញថា មកពីប្រទេសចិន ដែលពាក់ព័ន្ធនិងគម្រោង BRI របស់ចិន ដែលកំពុងប្រកួតប្រជែងជាមួយ Free and Open Indo-Pasific របស់សហរដ្ឋអាម៉េរិក និងការប្រកួតជែងឥទ្ធិពលនៅតំបន់សមុទ្រចិនខាងត្បូង និង ខាងកើត ដែលកំពុងតែមានភាពតានតឹងដាក់គ្នា គឺជាការព្យាយាមស្វែងរក និងរក្សាឱ្យបាន នូវតុល្យភាពនៃអំណាច និងឥទ្ធិពលរបស់ប្រទេសមហាអំណាច ជាពិសេសសហរដ្ឋអាម៉េរិកនៅក្នុងតំបន់អាស៊ី ជាពិសេសអាស៊ីអាគ្នេយ៍ ដែលត្រូវបានសហគមន៍អន្តរជាតិ មើលឃើញថា កំពុងតែត្រូវបានគ្របដណ្តប់ដោយការរះឡើង យ៉ាងឆាប់រហ័សរបស់ប្រទេសចិន ក្រោយពីមិនសូវបានអើពើនៅអំឡុងដើម និងពាក់កណ្តាលអាណត្តិរបស់លោកប្រធានាធិបតីត្រាំ ហើយបានជះឥទ្ធិពលមកលើប្រទេសមួយចំនួនក្នុងតំបន់ ដែលមានទំនាក់ទំនងជាមួយបុគ្គល ឬសហគ្រាសដែលត្រូវបានដាក់ទណ្ឌកម្មដោយសហរដ្ឋអាម៉េរិក៕

RAC Media

ប្រភព៖វិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា

អត្ថបទទាក់ទង

ក្រុមហ៊ុន China Huaneng Group ផ្ដល់ថវិកាលើកទឹកចិត្តដល់និស្សិតថ្នាក់បរិញ្ញាបត្រភាសាចិននៅវិទ្យាស្ថានគរុកោសល្យភាសាចិននៃរាជបណ្ឌិត្យសភាកម្ពុជា

នាព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២២នេះ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានទទួលជួបសំណេះសំណាលនិងពិភាក្សាការងារជាមួយលោកអគ្គនាយករងក្រុមហ៊ុន China Huaneng Group ។ ជាមួយគ្នានេះ ក្រុម...

2022-09-23 07:21:24   Fri, 23,09,2022, 07:21 AM
ថ្នាក់ដឹកនាំ KEI-RAC-LASES-VASS ផ្ដល់ចំណាប់អារម្មណ៍និងវាយតម្លៃខ្ពស់ចំពោះសិក្ខាសាលាកសាងសមត្ថភាព ស្តីពី «យុទ្ធសាស្ត្រនៃការស្តារសេដ្ឋកិច្ចឡើងវិញក្រោយវិបត្តិកូវីដ-១៩» ដែលរៀបចំដោយរាជបណ្ឌិត្យសភាកម្ពុជា

រាជបណ្ឌិត្យសភាកម្ពជា៖ ថ្លែងក្នុងពិធីបិទសុន្ទរកក្នុងថាសិក្ខាសាលាកសាងសមត្ថភាព ស្តីពី «យុទ្ធសាស្ត្រនៃការស្តារសេដ្ឋកិច្ចឡើងវិញក្រោយវិបត្តិកូវីដ-១៩» ដែលបានប្រព្រឹត្តទៅនៅរាជបណ្ឌិត្យសភាកម្ពុជា នាថ្ងៃទី២១ ខែក...

2022-09-21 12:06:06   Wed, 21,09,2022, 12:06 PM
ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ីង ថូរ៉ាក់ស៊ី អញ្ជើញជាអធិបតីដើម្បីបើកសិក្ខាសាលាកសាងសមត្ថភាព ស្តីពី«យុទ្ធសាស្ត្រនៃការស្តារសេដ្ឋកិច្ចឡើងវិញក្រោយវិបត្តិកូវីដ-១៩»

រាជបណ្ឌិត្យសភាកម្ពុជា៖ នាព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២ រាជបណ្ឌិត្យសភាកម្ពុជា មានកិត្តិយសទទួលបានការអញ្ជើញចូលរួមរបស់ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ីង ថូរ៉ាក់ស៊ី រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋល...

2022-09-21 03:53:22   Wed, 21,09,2022, 03:53 AM
រាជបណ្ឌិត្យសភាកម្ពុជារៀបចំសិក្ខាសាលាកសាងសមត្ថភាព ស្តីពី «យុទ្ធសាស្ត្រនៃការស្តារសេដ្ឋកិច្ចឡើងវិញក្រោយវិបត្តិកូវីដ-១៩»

រាជបណ្ឌិត្យសភាកម្ពុជា៖ ថ្លែងនៅក្នុងសុន្ទរកថាស្វាគមន៍ របស់ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងជាអនុប្រធានប្រចាំការក្រុមប្រឹក្សាបណ្ឌិតសភាចារ្យ នៅព្រឹកថ្ងៃពុធ ១១រោច ខែភទ្របទ ឆ្នា...

2022-09-21 02:49:46   Wed, 21,09,2022, 02:49 AM
បណ្ឌិត្យសភាវិទ្យាសាស្ត្រសង្គមវៀតណាមត្រៀមខ្លួនដើម្បីបន្តរៀបចំសន្និសីទអន្តរជាតិប្រចាំឆ្នាំលើកទី១០ សម្រាប់ឆ្នាំ២០២៣ នាពេលខាងមុខ

រាជបណ្ឌិត្យសភាកម្ពុជា៖ បន្ទាប់ពីការរៀបចំសន្និសីទអន្តរជាតិប្រចាំឆ្នាំលើកទី៩ ស្ដីពី «តួនាទីសហគ្រាសធុនតូច និងមធ្យមក្នុងការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ច» នាល្ងាចថ្ងៃអង្គារ ១០រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព....

2022-09-20 16:10:51   Tue, 20,09,2022, 04:10 PM
បណ្ឌិតសភាចារ្យ សុខ ទូច៖ «សហគ្រាសធុនតូចនិងមធ្យម (SMEs) គឺជាឆ្អឹងខ្នងសំខាន់នៃសេដ្ឋកិច្ចជាតិ»

រាជបណ្ឌិត្យសភាកម្ពុជា៖ ថ្លែងបញ្ជាក់នៅក្នុងសុន្ទរកថាបិទសន្និសីទអន្តរជាតិលើកទី៩ នៅឯសាលសន្និសីទខេមរវិទូ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច បានមានប្រសាសន៍ថា‍‌ «សហគ្រាសធុនតូចនិងមធ្យម (SMEs) គឺជាឆ្អឹងខ្នងនៃសេដ្ឋ...

2022-09-20 15:21:16   Tue, 20,09,2022, 03:21 PM

សេចក្តីប្រកាស