ព័ត៌មាន

«ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច អញ្ជើញជួបឯកឧត្តមបណ្ឌិតសភាចារ្យ ព្រុំ ម៉ល់ ដើម្បីបង្ហាញអំពីវប្បធម៌ដឹងគុណនិងបន្តវេនក៏ដូចជាលើកទឹកចិត្តដល់អ្នកប្រាជ្ញអក្សរសាស្ត្រខ្មែរ»

2021-09-21 04:40:29 ថ្ងៃអង្គារ, 21 កញ្ញា 2021 ម៉ោង 11:40 AM
អ្នកមើល 2838
post_detail

(រាជធានីភ្នំពេញ)៖ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជាបានអញ្ជើញជួបឯកឧត្តមបណ្ឌិតសភាចារ្យ ព្រុំ ម៉ល់ អតីតប្រធានក្រុមប្រឹក្សាជាតិភាសាខ្មែរ និងប្រធានក្រុមការងារគម្រោងនៃបច្ចុប្បន្នកម្មវចនានុក្រមខ្មែរព្រមទាំងជាសមាជិកពេញសិទ្ធិនៃរាជបណ្ឌិត្យសភាកម្ពុជា ដើម្បីបង្ហាញអំពីវប្បធម៌ដឹងគុណ បន្តវេន និងលើកទឹកចិត្តដល់អ្នកប្រាជ្ញខ្មែរដែលបានចំណាយអស់កម្លាំងកាយចិត្តសិក្សាស្រាវជ្រាវសម្រាប់បម្រើដល់ផលប្រយោជន៍ជាតិខ្មែរទាំងមូល។

ជំនួបរវាងឯកឧត្តមបណ្ឌិតសភាចារ្យទាំងពីរបានប្រព្រឹត្តឡើងនៅក្នុងគេហដ្ឋានរបស់ឯកឧត្តមបណ្ឌិតសភាចារ្យ ព្រុំ ម៉ល់ ប្រធានក្រុមការងារគម្រោងនៃបច្ចុប្បន្នកម្មវចនានុក្រមខ្មែរនិងជាសមាជិកពេញសិទ្ធិនៃរាជបណ្ឌិត្យសភាកម្ពុជានៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១។

ក្នុងឱកាសនេះដែរ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច បានគោរពថ្លែងអំណរគុណឯកឧត្តមបណ្ឌិតសភាចារ្យ ព្រុំ ម៉ល់ ដែលបានស្រាវជ្រាវចងក្រងវចនានុក្រមភាសាខ្មែរបច្ចុប្បន្ន ភាគទី១ (ក-ន) បោះពុម្ពលើកទី១ ជាផ្លូវការ ដើម្បីលើកកម្ពស់ការអភិរក្សនិងអភិវឌ្ឍអក្សរសាស្រ្តជាតិនៅពេលបច្ចុប្បន្ន។

ជាមួយនេះដែរ ឯកឧត្តមបណ្ឌិតសភាចារ្យ ព្រុំ ម៉ល់ ប្រធានក្រុមការងារគម្រោងនៃបច្ចុប្បន្នកម្មវចនានុក្រមខ្មែរនិងជាសមាជិកពេញសិទ្ធិនៃរាជបណ្ឌិត្យសភាកម្ពុជាបានមានប្រសាសន៍ថា ក្រុមការងារនឹងបន្តការខិតខំស្រាវជ្រាវយកគំនិតថ្មីៗបង្គ្រប់បន្ថែមទៀត ដើម្បីធ្វើឱ្យវចនានុក្រមខ្មែរមានចំនួនសម្បូរបែប។

សូមជម្រាបជូនថា ឯកឧត្តមបណ្ឌិតសភាចារ្យ ព្រុំ ម៉ល់ ក៏សហស្ថាបនិកសំខាន់មួយដែលជួយជំរុញការងារប្រើប្រាស់ភាសាខ្មែរ និងជំរុញឱ្យក្រុមប្រឹក្សាជាតិភាសាខ្មែរមានដំណើរការក្នុងចំណោមឯកឧត្តមបណ្ឌិតសភាចារ្យចំនួនបីរូបទៀតរួមមាន ឯកឧត្តមបណ្ឌិតសភាចារ្យ ព្រុំ ម៉ល់ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច និងឯកឧត្តមបណ្ឌិត ស៊ុំ ម៉ានិត។ ក្រុមប្រឹក្សាជាតិភាសាខ្មែរត្រូវបានបង្កើតឡើងដំបូងបំផុតក្រោមការផ្តួចផ្តើមគំនិតរបស់ឯកឧត្តមបណ្ឌិតសភាចារ្យ ឡុង សៀម៕

........

“H.E Academician Sok Touch Paid a Courtesy Visit to H.E Academician Prum Moal to Express Culture of Gratitude and Succession as well as Encourage Scholars of Khmer Literature”

(Phnom Penh): H.E Academician Sok Touch, President of the Royal Academy of Cambodia, paid a courtesy visit to H.E Academician Prum Moal, former Chairman of National Council of Khmer Language, Chairman of the Khmer Dictionary Update Project Team, as well as a full member of the Royal Academy of Cambodia, to express culture of gratitude and succession as well as encourage Khmer scholars who have wholeheartedly devoted to study and research to serve for the whole Khmer nation.

The meeting between both academicians was conducted on September 21, 2021, in H.E Academician Prum Moal’s residence, the chairman of Khmer Dictionary Update Project Team and full member of the Royal Academy of Cambodia.

In that occasion, H.E Academician Sok Touch showed his profound thanks to H.E Academician Prum Moal, who has researched and compiled Current Khmer Dictionary Part 1 (Kor-Nor: Khmer alphabetical order), which has been officially published for the first edition in order to promote the preservation and development of the present national literature.

Meanwhile, H.E Academician Prum Moal said that the project team will further make great effort to research to obtain new additional ideas in order to enable a diverse Khmer dictionary.

It should be informed that H.E Academician Prum Moal is also a key co-founder, who has helped promote Khmer usage and enable the proceeding of the National Council of Khmer Language, along with two other academicians, including H.E Academician Sok Touch, and H.E Dr. Sum Panith. The National Council of Khmer Language was first founded under the initiative of H.E Academician Long Seam.

RAC MEDIA

អត្ថបទទាក់ទង

ក្រុមប្រឹក្សាជាតិភាសាខ្មែរសប្តាហ៍នេះ៖ អនុម័តបចេ្ចកសព្ទអក្សរសិល្ប៍ (៣) និងបច្ចេកសព្ទគីមីនិងរូបវិទ្យា (៤)

បច្ចុប្បន្ន ក្រុមប្រឹក្សាជាតិភាសាខ្មែរ នៃរាជបណ្ឌិត្យសភាកម្ពុជា កំពុងដំណើរការកិច្ចប្រជុំអនុម័តបច្ចេកសព្ទអក្សរសិល្ប៍ នៅរៀងរាល់ថ្ងៃអង្គារ និងបច្ចេកសព្ទគីមីវិទ្យា និងរូបវិទ្យានៅរៀងរាល់ថ្ងៃពុធ ប្រចាំសប្តាហ...

2019-01-25 06:33:41   ថ្ងៃសុក្រ, 25 មករា 2019 ម៉ោង 01:33 PM
តើអ្វីជាមុខងារបេសកកម្មការទូត?

ស្ថានបេសកកម្មដែលបង្កើតឡើងក្នុងប្រទេសនីមួយៗសុទ្ធតែមានមុខងាររបស់ខ្លួន ហើយមុខងារនោះមានដូចខាងក្រោម៖ ១) មុខងារតំណាង៖ ជាតំណាងរបស់រដ្ឋដាក់ទូត ដែលភាសាអង់គ្លេសហៅថា Sending State រដ្ឋដែលចាត់មន្ត្រីធ្វើជាតំណាងមក...

2019-01-25 04:35:48   ថ្ងៃសុក្រ, 25 មករា 2019 ម៉ោង 11:35 AM
«អ្នកជាតិនិយមខ្មែរមួយចំនួនគួរមើលប្រទេសជិតខាង» ដោយ៖ ស៊ឺន សម

ប្រទេសកម្ពុជា គឺជាប្រទេសមួយស្ថិតនៅផ្នែកខាងត្បូងកោះឥណ្ឌូចិនក្នុងតំបន់អាស៊ីអាគ្នេយ៍ ប្រទេសនេះមានព្រំប្រទល់ជាប់ប្រទេសថៃនៅទិសខាងបស្ចិម និងពាយ័ព្យ ជាប់ប្រទេសឡាវនៅទិសឧត្តរ ប្រទេសវៀតណាមនៅទិសបូព៌ា និងឈូងសមុទ្...

2019-01-24 11:32:52   ថ្ងៃព្រហស្បតិ៍, 24 មករា 2019 ម៉ោង 06:32 PM
«ទំនាក់ទំនងការទូតកម្ពុជាអាម៉េរិកមុនសម័យកម្ពុជាប្រជាធិបតេយ្យ» ដោយ ស៊ឺន សម

ថ្វីបើសហរដ្ឋអាម៉េរិក បានបង្កើតការិយាល័យកុងស៊ុល នៅប្រទេសវៀតណាម ដែលជាប្រទេសជិតខាងរបស់កម្ពុជា នៅចុងទសវត្សរ៍ ឆ្នាំ១៨០០ ក្ដី តែសហរដ្ឋអាម៉េរិក មិនទាន់មានវត្ដមានរបស់ខ្លួនជាផ្លូវការនៅភ្នំពេញ រហូតដល់ឆ្នាំ១៩៥០...

2019-01-24 08:02:52   ថ្ងៃព្រហស្បតិ៍, 24 មករា 2019 ម៉ោង 03:02 PM
«ស្រុកតាំងគោក៖ ស្រុកបង្កើតថ្មី ក្នុងទឹកដីកំពង់ធំ»

ដោយយោងតាមអនុក្រឹត្យលេខ០៥ អនក្រ.បក ចុះថ្ងៃទី៨ ខែមករា ឆ្នាំ២០១៩ ស្តីពី ការបង្កើតស្រុកតាំងគោក នៃខេត្តកំពង់ធំ រាជរដ្ឋាភិបាលបានសម្រេចបង្កើតស្រុកថ្មីមួយ ដោយកាត់ឃុំចេញ​ពីស្រុកបារាយណ៍ បន្ថែមទៅលើស្រុក​ ក្រុង ដ...

2019-01-22 04:26:20   ថ្ងៃអង្គារ, 22 មករា 2019 ម៉ោង 11:26 AM
«សាកលវិទ្យាល័យ Northwestern Polytechnical University មកបំពេញទស្សនកិច្ចនៅរាជ បណ្ឌិត្យសភាកម្ពុជា» ដោយ៖ ស៊ឺន សម

នៅរសៀលថ្ងៃសៅរ៍ ១៤កើត ខែបុស្ស ឆ្នាំច សំរិទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៩ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានទទួលស្វាគមន៍គណៈប្រតិភូ នៃសាកលវិទ្យាល័យ Northwest...

2019-01-20 04:47:39   ថ្ងៃអាទិត្យ, 20 មករា 2019 ម៉ោង 11:47 AM

សេចក្តីប្រកាស