Royal Academy of Cambodia
នៅវេលាព្រឹកថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូចប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងជា អនុប្រធានប្រចាំការនៃក្រុមប្រឹក្សាបណ្ឌិតសភាចារ្យ បានដឹកនាំមន្ត្រីរាជការរាជបណ្ឌិត្យសភាកម្ពុជា គោរពវិញ្ញាណក្ខន្ធ និងផ្ដល់ភ្លើងបូជាសពឯកឧត្តម មន់ សម្បត្តិ ឧត្តមស្វាមីរបស់លោកជំទាវបណ្ឌិតសភាចារ្យ ខ្លូត ធីតា នៅឯវត្តនន្ទមុនី (ស្ទឹងមានជ័យ)។
ការចូលរួមគោរពវិញ្ញាណក្ខន្ធនិងផ្ដល់ភ្លើងរបស់សពឯកឧត្តម មន់ សម្បត្តិ ដែលបានទទួលអនិច្ចកម្ម នាថ្ងៃអង្គារទី៧ ខែកញ្ញា ឆ្នាំ២០២១ ក្នុងជន្មាយុ ៨០ឆ្នាំ ដោយរោគាពាធ បានបង្ហាញពីការគោរពចុងក្រោយដល់សព ឯកឧត្តម ដែលបានជ្រោមជ្រែងទាំងកម្លាំងកាយចិត្តដល់លោកជំទាវបណ្ឌិតសភាចារ្យ ខ្លូត ធីតា បំពេញភារកិច្ចជូនជាតិរហូតមក។
ក្រោមការដឹកនាំរបស់ប្រធានរាជបណ្ឌិត្យសភាកម្ពុជាបច្ចុប្បន្ន ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច តែងក្រើនរំឭក និងត្រូវបន្តយកចិត្តទុកដាក់ពីវប្បធម៌បន្តវេននេះ។
សូមបញ្ជាក់ថា លោកជំទាវបណ្ឌិតសភាចារ្យ ខ្លូត ធីតា ជាអតីតប្រធានរាជបណ្ឌិត្យសភាកម្ពុជា ជំនាន់ទី២ បន្តវេនពីឯកឧត្តមបណ្ឌិតសភាចារ្យ ស៊ន សំណាង ប្រធានជំនាន់ទី១៕
RAC Media
ពាក្យថា «ខេមរវិទូ» និង «ឥន្រ្ទទេវី» ជាស្ថាននាម ដែលបានជ្រើសរើសសម្រាប់អគារថ្មីពីរកន្លែង នៅរាជបណ្ឌិត្យសភាកម្ពុជា គឺអគារខេមរវិទូ និង អគារឥន្ទ្រទេវី។ កាលពីពេលថ្មីៗនេះ ក្រុមប្រឹក្សាជាតិភាសាខ្មែរ ដឹកនាំ...
កម្ពុជាបានដើរតួនាទីជាផ្លូវការក្នុងការដឹកនាំអាស៊ានសម្រាប់ឆ្នាំ២០២២នេះ និងជាលើកទីបីផងដែរសម្រាប់ប្រធានប្តូរវេនរបស់កម្ពុជា ចាប់តាំងពីបានចូលជាសមាជិកអាស៊ាននាឆ្នាំ១៩៩៩។ ឆ្នាំ២០២២នៃប្រធានអាស៊ានរបស់កម្ពុជា...
សហភាពសាធារណរដ្ឋសង្គមនិយមសូវៀត ដែលបានបង្កើតឡើងតាំងពីឆ្នាំ១៩២២ ត្រូវបានរំលាយជាផ្លូវការ នៅចុងឆ្នាំ១៩៩១ និងជំនួសមកវិញដោយប្រទេសឯករាជ្យចំនួន១៥វិញ ដែលក្នុងនោះ មាន រុស្ស៊ី អ៊ុយក្រែន បេឡារុស ហ្សកហ្ស៊ី ម៉ុលដាវី...