ព័ត៌មាន

«ឯកឧត្តមបណ្ឌិត យង់ ពៅ ដឹកនាំមន្ត្រីដាំដុះកូនដើមឈើខ្មែរនៅខាងក្រោយអគារខេមរវិទូ ដើម្បីលើកកម្ពស់បរិស្ថានធម្មជាតិ»

2021-08-18 14:11:10 ថ្ងៃពុធ, 18 សីហា 2021, 02:11 PM
post_detail

(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅរសៀលថ្ងៃចន្ទ ៨កើត ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១ ឯកឧត្តមបណ្ឌិត យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជាបានដឹកនាំមន្ត្រីចំណុះអគ្គលេខាធិការដ្ឋានដាំដុះកូនដើមឈើផ្កាខ្មែរចំនួន២៩ដើមបន្ថែមទៀត ដើម្បីលើកកម្ពស់បរិស្ថានធម្មជាតិនៅក្នុងបរិវេណស្ថាប័នសិក្សាស្រាវជ្រាវជាន់ខ្ពស់ជាតិខ្មែរ។

កូនដើមឈើផ្កាខ្មែរដែលត្រូវបានដាំដុះនៅខាងក្រោយអគារខេមរវិទូនៃរាជបណ្ឌិត្យសភាកម្ពុជារួមមាន៖ កូនដើមព្នៅចំនួន៦ដើម ( ព្នៅពងមាន់ ៣ដើម និងព្នៅសណ្តាយ ៣ដើម ) កូនអង្គាបុស្បចំនួន ៦ដើមលៀបស្លឹកតូច ៥ដើម អសោកចំនួន៤ដើម ព្កុល ២ដើម និងកូនសំរ៉ងចំនួន ៦ដើម។

ក្នុងឱកាសនេះ ឯកឧត្តមបណ្ឌិត យង់ ពៅ បានថ្លែងអំណរគុណចំពោះលោក ណៅ សុខ សប្បុរសជនខ្មែរម្នាក់រស់នៅក្នុងរាជធានីភ្នំពេញដែលបានផ្តល់កូនដើមឈើផ្កាទាំងនេះជាលើកទីពីរដល់រាជបណ្ឌិត្យសភាកម្ពុជា ដើម្បីចូលរួមដាំដុះលើកកម្ពស់បរិស្ថានធម្មជាតិក្នុងស្ថាប័នសិក្សាស្រាវជ្រាវបញ្ញវន្តជាន់ខ្ពស់ជាតិខ្មែរ។ ឯកឧត្តមបណ្ឌិតបានមានប្រសាសន៍ថា រាជបណ្ឌិត្យសភាកម្ពុជាសូមស្វាគមន៍សប្បុរសជនជាតិ និងអន្តរជាតិដែលមានគោលបំណងជួយជ្រោមជ្រែងស្ថាប័នសិក្សាស្រាវជ្រាវបញ្ញវន្តជាន់ខ្ពស់ជាតិខ្មែរ។

សូមរម្លឹកថា កាលពីថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៩ កន្លងមក លោក ណៅ សុខ បានផ្តល់ដើមឈើផ្កាខ្មែរចំនួន១២ប្រភេទសរុបចំនួន ៤៥ដើម ដើម្បីចូលរួមដាំដុះលើកកម្ពស់បរិស្ថានធម្មជាតិនៅក្នុងរាជបណ្ឌិត្យសភាកម្ពុជាផងដែរ៕

RAC Media / រឿន ភារុន


អត្ថបទទាក់ទង

សន្និបាតបូកសរុបការងារប្រចាំឆ្នាំ២០១៧និងទិសដៅឆ្នាំ២០១៨

សន្និបាតនេះ ប្រារព្ធធ្វើឡើងក្នុងគោលបំណងពិនិត្យ និងវាយតម្លៃលទ្ធផលការងាររបស់រាជបណ្ឌិត្យសភាកម្ពុជា ក្នុងរយៈពេលពេញមួយឆ្នាំ២០១៧មកនេះ និងលើកទិសដៅឆ្នាំ២០១៨។ ជាការណ៍ពិតណាស់, មួយឆ្នាំកន្លងទៅនេះ មានការងារជាច្រើ...

2018-03-14 06:22:32   Wed, 14,03,2018, 06:22 AM

សេចក្តីប្រកាស