Royal Academy of Cambodia
ប្រទេសមីយ៉ាន់ម៉ាបានធ្លាក់ក្នុងវិបត្តិនយោបាយដ៏ស្រួចស្រាវចាប់តាំងពីខែកុម្ភៈមក ដែលផ្តើមចេញពីការមិនសប្បាយចិត្តរបស់គណបក្សសហព័ន្ធសាមគ្គីភាពនិងការអភិវឌ្ឍដែលគាំទ្រដោយយោធាចំពោះលទ្ធផលនៃការបោះឆ្នោតកាលខែវិច្ឆិកា ឆ្នាំ២០២០ ដែលគណបក្សសម្ព័ន្ធជាតិដើម្បីលទ្ធិប្រជាធិបតេយ្យដឹកនាំដោយលោកស្រី អ៊ុងសាន ស៊ូជី ទទួលបានជ័យជម្នះភ្លូកទឹកភ្លូកដី។ លោកខាងលិចរួមមានសហភាពអ៊ឺរ៉ុបអង់គ្លេស និងសហរដ្ឋអាមេរិក បានសម្តែងការរិះគន់និងការព្រួយបារម្ភចំពោះការមិនផ្តល់សិទ្ធិដល់អ្នកបោះឆ្នោតមួយចំនួន ការលុបចោលការបោះឆ្នោតនៅផ្នែកខ្លះនៃរដ្ឋនិងតំបន់មួយចំនួន ការដកសិទ្ធិបេក្ខជន និងចំនួនអាសនៈជាច្រើនដែលត្រូវបានបម្រុងទុកសម្រាប់ពួកយោធា ហើយគណបក្សសហព័ន្ធសាមគ្គីភាពនិងការអភិវឌ្ឍដែលគាំទ្រដោយយោធាបានចោទប្រកាន់គណបក្សសម្ព័ន្ធជាតិដើម្បីលទ្ធិប្រជាធិបតេយ្យ ថាបានលួចបន្លំសន្លឹកឆ្នោត ហើយបានទាមទារឱ្យរៀបចំការបោះឆ្នោតឡើងវិញ។
ភាពចម្រូងចម្រាសនៃលទ្ធផលនៃការបោះឆ្នោត បានក្លាយជាយុត្តិកម្មដ៏សំខាន់មួយសម្រាប់ពួកយោធាដ៏មានឥទ្ធិពលរបស់ប្រទេសមីយ៉ាន់ម៉ាប្រើប្រាស់ក្នុងការធ្វើរដ្ឋប្រហារ។ យោធាបដិសេធមិនទទួលយកលទ្ធផលនៃការបោះឆ្នោត ដែលត្រូវបានគេមើលឃើញថាជាការធ្វើប្រជាមតិមួយអំពីប្រជាប្រិយភាពរបស់លោកស្រី អ៊ុងសាន ស៊ូជី ក្នុងនាមជាប្រមុខគណបក្សសម្ព័ន្ធជាតិដើម្បីលទ្ធិប្រជាធិបតេយ្យ។ លោកស្រីធ្លាប់ជាមេដឹកនាំស៊ីវិលចាប់តាំងពីការបោះឆ្នោតនៅឆ្នាំ២០១៥មក។ រដ្ឋប្រហារយោធានៅមីយ៉ាន់ម៉ា ត្រូវបានថ្កោលទោសដោយរដ្ឋាភិបាលនានា និងអគ្គលេខាធិការអង្គការសហប្រជាជាតិ ខណៈពេលដែលអាស៊ាននិងរដ្ឋជាសមាជិកមួយចំនួនរបស់ខ្លួន បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះស្ថានការណ៍ដែលកំពុងកើតឡើងនៅប្រទេសមីយ៉ាន់ម៉ានេះ។ មេដឹកនាំអាស៊ានបានរៀបចំកិច្ចប្រជុំកំពូលផ្ទាល់មុខគ្នាមួយដែលទន្ទឹងចង់បានបំផុតដើម្បីជួយដោះស្រាយវិបត្តិនេះ។ ជាវោហាស៍នយោបាយ ប្រទេសចិនត្រូវបានគេចោទប្រកាន់ថាបានគាំទ្រយោធាក្នុងការធ្វើរដ្ឋប្រហារនិងមិនបានប្រកាន់ជំហររឹងមាំប្រឆាំងនឹងរដ្ឋប្រហារ។ ទោះយ៉ាងណា ប្រទេសចិនបានបញ្ជាក់ម្តងហើយម្តងទៀតថា ខ្លួនមិនបានពាក់ព័ន្ធអ្វីនឹងរដ្ឋប្រហារយោធានៅក្នុងប្រទេសមីយ៉ាន់ម៉ានោះទេ ដោយបានសង្កត់ធ្ងន់ថា វាជាការចោទប្រកាន់ដោយហេតុផលនយោបាយ និងមិនអាចទទួលយកបាន។
តើវិបត្តិនយោបាយនៅប្រទេសមីយ៉ាន់បានកើតឡើងយ៉ាងដូចម្តេច? តើប្រទេសចិនមានការជាប់ពាក់ព័ន្ធអ្វីខ្លះ? ហើយតើគេគួរដោះស្រាយវិបត្តិនយោបាយនេះដោយរបៀបណា? សូមអញ្ជើញអានអត្ថបទវិភាគរបស់បណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា ដែលមានចំណងជើងថា «វិបត្តិនយោបាយនៅមីយ៉ាន់ម៉ាគួរត្រូវបានសម្លឹងមើលដោយលក្ខណៈសត្យានម័តនិងមិនលម្អៀង»៕
អត្ថបទជាភាសាអង់គ្លេស អំពី ៖
«Myanmar's political crisis should be viewed in an objective and impartial way»
by Kin Phea, PhD. Director General,
International Relations Institute of Cambodia
Royal Academy of Cambodia.
អាចទាញយកមកអាន តាមរយ៖
http://rac.gov.kh/royal-academy/research/attachments/original/129.pdf?1619774075
នៅរដូវបុណ្យកឋិនទាននាឆ្នាំ២០១៩នេះ ឯកឧត្ដមបណ្ឌិត យង់ ពៅ អគ្គលេខាធិការ រាជបណ្ឌិត្យសភាកម្ពុជា ថ្នាក់ដឹកនាំ និងមន្ត្រីរាជការស្ថាប័នឧបសម្ព័ន្ធនៃរាជបណ្ឌិត្យសភាកម្ពុជា ប្រមាណ៦០នាក់ បានដង្ហែរកឋិនទាននាំយកត្រៃយ៍...
កាលពីព្រឹកថ្ងៃសុក្រ ១៣កើត ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៩ ឯកឧត្តមបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជា តំណាងដ៏ខ្ពស់ខ្ពង់របស់ឯកឧត្តមបណ្ឌិតសភាចារ្...
អបអរសាទរ !សិស្សជ័យលាភីនិទ្ទេស A ទាំង ៤នាក់ នៃ ស្រុកត្រាំកក់ ខេត្តតាកែវ ទទួលបាន ម៉ូតូ ម្នាក់ៗ ១គ្រឿងពី ឯកឧត្តមបណ្ឌិត ច័ន្ទ សារុន។នៅឯរដ្ឋបាលសាលាស្រុកត្រាំកក់ ឯកឧត្តមបណ្ឌិត យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្...