ព័ត៌មាន

តើកត្តាអ្វីនាំឱ្យមានប្រសិទ្ធភាពនៃការទូតសេដ្ឋកិច្ច?

2021-02-16 13:56:39 ថ្ងៃអង្គារ, 16 កុម្ភៈ 2021 ម៉ោង 08:56 PM
អ្នកមើល 4051
post_detail

ប្រសិទ្ធភាពនៃការទូតសេដ្ឋកិច្ច គឺជាប្រធានបទថ្មីសម្រាប់ប្រទេសកម្ពុជា ហើយក៏ជាប្រធានបទដែលត្រូវបានពិភាក្សាដោយយកចិត្តទុកដាក់ក្នុងចំណោមបញ្ញវន្ត អ្នកស្រាវជ្រាវ និងថា្នក់ដឹកនាំសំខាន់ៗក្នុងប្រទេសកម្ពុជាផងដែរ។ មុននឹងយើងស្វែងយល់អំពីចំណុចដែលនាំឱ្យមានប្រសិទ្ធភាពនៃការទូតសេដ្ឋកិច្ចនោះ យើងត្រូវយល់អំពីពាក្យថា សេដ្ឋកិច្ច និង ការទូតសិន ថាតើពាក្យទាំងពីរនោះមានអត្ថន័យយ៉ាងណា។

យោងតាមវចនានុក្រមខ្មែរដែលបានរៀបរៀងដោយ សម្តេចព្រះសង្ឃរាជ ជួន ណាត កាលពីឆ្នាំ ១៩៦២ បានពន្យល់ពាក្យ សេដ្ឋកិច្ច ថាបានមកពីបន្សំរវាងពាក្យ សេដ្ឋ + កិច្ចការ ក្នុងនោះពាក្យ "សេដ្ឋ" មានន័យថា ប្រសើរ ឧត្តុង្គឧត្តម។ រួមសេចក្តីមក សេដ្ឋកិច្ច មានន័យថាជាកិច្ចការដ៏ឧត្តុង្គឧត្តមថ្លៃថ្លា ឬក៏ជាកិច្ចការទាំងឡាយដែលធ្វើឱ្យប្រទេសជាតិរីក​ចំរើន ។

ការទូត មានន័យថា ជាទំនាក់ទំនងផ្លូវការរវាងរដ្ឋ និង រដ្ឋ ក្នុងគោលបំណងភ្ជាប់ទំនាក់ទំនងការងារជាមួយគ្នា ដូចជាការស្វែងរកសន្តិភាព ពាណិជ្ជកម្ម សង្គ្រាម សេដ្ឋកិច្ច និងវប្បធម៌ជាដើម។ មុខងារចម្បងរបស់ការទូត គឺការចរចាដើម្បីបង្ហាញនូវផលប្រយោជន៍ទូទៅរបស់រដ្ឋមួយ ឬតួអង្គមិនមែនរដ្ឋ ដូចជា អង្គការអន្តរជាតិ និងដើម្បីដោះស្រាយជម្លោះអ្វីមួយដែលកើតមាននៅក្នុងទំនាក់ទំនងអន្តរជាតិ។

កាលពីថ្ងៃទី ១៨ ខែ ធ្នូ ឆ្នាំ ២០២០ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា បានចុះហត្ថលេខាដាក់ឱ្យអនុវត្តយុទ្ធសាស្ត្រការទូតសេដ្ឋកិច្ច ដែលមានគោលបំណងចំនួន ៤ រួមមានការជំរុញពាណិជ្ជកម្មអន្តរជាតិ ការទាក់ទាញការវិនិយោគទុនផ្ទាល់ពីបរទេស ការលើក​កម្ពស់វិស័យទេសចរណ៍ និងការជំរុញការផ្លាស់ប្តូរវប្បធម៌ បូករួមទាំងការផ្សព្វផ្សាយពីមុខម្ហូបខ្មែរផងដែរ។

នៅក្នុងប្រការ ២ នៃលិខិតដែលបានចុះហត្ថលេខាដោយឯកឧត្តម ប្រាក់ សុខុន នោះ បានចែងថា «ប្រកាសនេះមានវិសាលភាពអនុវត្តចំពោះអង្គភាពចំណុះទីស្តីការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងស្ថានតំណាងកម្ពុជាប្រចាំនៅបរទេស»។

តើប្រសិទ្ធភាពនៃការទូតសេដ្ឋកិច្ចត្រូវការកត្តាអ្វីខ្លះ? តើក្រសួងការណាខ្លះដែលត្រូវប្រឹងប្រែងបំពេញការងារ ដើម្បី​ជួយជម្រុញការទូតសេដ្ឋកិច្ចឱ្យកាន់តែមានប្រសិទ្ធភាព?

ការរីកចម្រើនរបស់ប្រទេសមួយ គឺត្រូវការប្រសិទ្ធភាពនៃការបំពេញការងាររបស់គ្រប់ក្រសួងពាក់ព័ន្ធទាំងអស់ ដោយ​​ក្រសួងនីមួយៗត្រូវមានកិច្ចសហប្រតិបត្តិការជាមួយគ្នាដោយយកស្មារតីជាតិជាធំ ដើម្បីដោះស្រាយបញ្ហាកើតមាននៅក្នុងកិច្ចសហប្រតិបត្តិការនោះ។ ការជាន់ភារកិច្ចគ្នារបស់ក្រសួងនៅក្នុងប្រទេសកម្ពុជា គឺជាបញ្ហាគោលមួយ ដែលមិនទាន់បានដោះស្រាយដោយត្រឹមត្រូវ ហើយជួនកាល កិច្ចការសំខាន់ៗ មិនត្រូវបានដោះស្រាយទេ ដោយ​សារ​តែមិនដឹងថា តើអ្នកណាជាអ្នកត្រូវទទួលខុសត្រូវដោយពិតប្រាកដ។

នៅក្នុងជីវភាពនៃការរស់នៅក្នុងសង្គម មនុស្សតែងតែបានផ្តល់តម្លៃចំពោះមាសប្រាក់ ឬទ្រព្បសម្បត្តិដែលគេមាន។ មនុស្សដែលមានភាពរឹងមាំផ្ទៃក្នុង ឬមានទ្រព្បសម្បត្តិច្រើន តែងបានទទួលនៅការគោរពនៅខាងក្រៅ បើទោះបីជាគាត់ធ្វើដំណើរដោយកង់ ឬគាត់ដើរដោយជើងក៏ដោយ ប៉ុន្តែផ្ទុយទៅវិញ បើសិនជាមនុស្សដែលមិនមានផ្ទះសំបែង ឬមានផ្ទះដែលចាស់ទ្រុឌទ្រោម បើទោះបីជាគាត់មានពាក្យសំដីពីរោះ ឬជាអ្នកពូកែវោហារយ៉ាងណាក៏ដោយ ក៏មិនមានអ្នកណាចង់ស្តាប់ដែរ ព្រោះគេដឹងថា គាត់មិនមានអ្វីដែលរឹងមាំនៅពីក្រោយគាត់នោះទេ។

ពាក្យមួយពោលថា «សេចក្តីសុខរបស់មនុស្សចាប់ផ្តើមពីក្នុងផ្ទះ» មានន័យថា គ្រួសារ ឬប្រទេសជាតិមួយត្រូវពង្រឹងផ្ទៃក្នុងរបស់ខ្លួនឱ្យរឹងមាំសិន ទើបអ្នកផ្សេងទៀតគេព្រមជួយ។ យើងត្រូវទទួលស្គាល់ថា នៅក្នុងសង្គមរបស់មនុស្ស មានប្រាក់គឺមានកិត្តិយស មានប្រាក់មានអំណាច គឺមានអ្នកចង់ស្តាប់យោបល់ ឬមានអ្នកចង់រាប់អានច្រើន។ នេះគឺជាច្បាប់ធម្មជាតិសម្រាប់មនុស្ស ប៉ុន្តែមាសប្រាក់ ឬអំណាចដែលបានមកនោះ គួរតែបានមកដោយត្រឹមត្រូវ និងមានយុត្តិធម៌ ព្រោះថាបើសិនជាសង្គមមួយមិនមានយុត្តិធម៌ទេនោះ ប្រជារាស្ត្ររស់មិនបានសេចក្តីសុខ ហើយបើសិនជាប្រជារាស្ត្ររស់នៅមិនបានសុខហើយ អាចនឹងមានការបះបោរ ឬការទាមទារផ្សេងៗជាមិនខាន។

ការទូតសេដ្ឋកិច្ចមួយដែលមានប្រសិទ្ធភាព គឺមិនត្រូវផ្តោតតែលើកត្តាខាងក្រៅនោះទេ គឺត្រូវពិនិត្យមើលកត្តាខាងក្នុងផងដែរ ព្រោះថា បើសិនជាប្រទេសកម្ពុជា មិនមានការផលិត ឬការកែច្នៃមួយដែលរឹងមាំ និងមាននិរន្តរភាពនោះទេ គឺយើងពិបាកក្នុងការឃោសនាទៅកាន់ប្រទេសខាងក្រៅថា យើងមានការផលិតគ្រប់គ្រាន់ណាស់។ ម្យ៉ាងមួយវិញទៀត ប្រព័ន្ធតុលាការយុត្តិធម៌ និងសមត្ថភាពរបស់ពលរដ្ឋក្នុងប្រទេស ក៏ជាកត្តាសំខាន់ផ្សេងទៀត ដែលត្រូវតែយកចិត្តទុក​ដាក់ជាចម្បងផងដែរ ព្រោះថាពលរដ្ឋដែលមិនមានជំនាញ ឬមិនមានភាពស្វាហាប់ក្នុងការបំពេញការងារ នៅ​ពេលមាន​ក្រុមហ៊ុន និងអ្នកវិនិយោគមកធ្វើការវិនិយោគក្នុងប្រទេសកម្ពុជានោះ ក៏ជាចំណុចសំខាន់ដែរ។

ពលរដ្ឋកម្ពុជានៅតាមទីជនបទ ដែលដាំដុះដំណាំ ឬបន្លែផ្សេងៗ នៅមិនទាន់មានភាពរឹងមាំ និងមិនទាន់បានចងក្រងទៅជាសហគមន៍អ្នកផលិតនៅឡើយទេ។ ពលរដ្ឋខ្លះមានការហាក់មានការហត់នឿយក្នុងការដាំបន្លែ ដោយសារតែពួកគាត់ធ្លាប់ខាតបាត់បង់ដីធ្លី ហើយរដ្ឋនៅមិនទាន់មានគោលនយោបាយជួយសង្គ្រោះពលរដ្ឋតាមទីជនបទដែលអ្នកដាំដុះនៅឡើយទេ។

ការប្រកបអាជីវកម្ម ឬការដាំដុះរបស់ពលរដ្ឋ គឺធ្វើឡើងតាមគ្នា ដោយមិនមានការណែនាំត្រឹមត្រូវ ថាឆ្នាំនេះរដ្ឋមានតម្រូវការដំណាំណាប៉ុន្មាន ឬត្រូវការទំនិញអ្វីប៉ុន្មាននោះទេ គឺពលរដ្ឋដាំដំណាំតាមបែបផ្សងសំណាងជាមួយទេវតា ឬជាមួយមេឃ។ ឆ្នាំណាសំណាងល្អ ក៏ចំណេញ ហើយឆ្នាំណាសំណាងមិនល្អ ក៏ខាតទៅ។ ឆ្នាំខ្លះផលិតបានហើយ ក៏មិនមានទីផ្សារសម្រាប់លក់បានត្រឹមត្រូវ ហើយឈ្មួញកណ្តាល តែងតែយកឱកាសដើម្បីបន្ទាបកសិផល ដែលពលរដ្ឋដាំដុះបាន។

បើសិនជាយើងមិនមានផលិតផលសម្រាប់លក់ផង តើយើងប្រកាសខ្លួនថាយើងជាអ្នកលក់យ៉ាងដូចម្តេចទៅ? យើងត្រូវមានផលិតផលដែលមានគុណភាព និងមានគោលនយោបាយទីផ្សារមួយដែលរឹងមាំ នោះទើបការចរចាររបស់យើងកាន់តែមានប្រសិទ្ធភាព។

សរុបសេចក្តីមក ស្ថេរភាពនយោបាយ សន្តិភាពក្នុងប្រទេស បរិស្ថានដែលមានអនាម័យ ផ្លូវដែលមានគុណភាព តម្លៃអគ្គិសនីដែលមិនថ្លៃពេកនិងមិនដាច់ញឹកញាប់ពេក សេវាពន្ធគយដែលមិនស្មុគស្មាញ និងមិនថ្លៃពេក តម្លៃទឹកដែល​សមរម្យ និងការដឹកជញ្ជូន ដែលមានភាពងាយស្រួល ប្រព័ន្ធតុលាដែលជាទីទុកចិត្តសម្រាប់អ្នកវិនិយោគ ការកសាងទំនុកចិត្តក្នុងនាមជាដៃគូរ និងអ្នកការទូតដែលមានសមត្ថភាពក្នុងការចរចា និងការចេះស្រាយបញ្ហាតាមកាលៈទេសៈ គឺជាកត្តាបន្ថែមទៀតដែលអាចធ្វើឱ្យការអនុវត្តយុទ្ធសាស្ត្រការទូតសេដ្ឋកិច្ច ដែលបានដាក់ចេញដោយក្រសួងការបរ​ទេស និងសហប្រតិបត្តិការកាន់តែមានប្រសិទ្ធភាពបន្ថែម។

---------------------------

(បណ្ឌិត ស៊ឺន សម គឺជាអ្នកស្រាវជ្រាវនៃរាជបណ្ឌិត្យសភាកម្ពុជា។ អត្តន័យដែលមានក្នុងអត្តបទនេះគឺជាការយល់ឃើញរបស់អ្នកនិពន្ធផ្ទាល់ និងមិនបានឆ្លុះបញ្ចាំងអំពីទស្សនៈរបស់រាជបណ្ឌិត្យសភាកម្ពុជានោះទេ)។ 

អត្ថបទទាក់ទង

វិទ្យាស្ថានមនុស្សសាស្រ្ត និងវិទ្យាសាស្រ្ត​សង្គម៖ កិច្ច​ប្រជុំរៀបចំរចនាសម្ព័ន្ធ​ សមិទ្ធផលការងារឆ្នាំ២០១៨​ និងទិសដៅការងារឆ្នាំ២០១៩

នាព្រឹកថ្ងៃទី២៥ខែតុលាឆ្នាំ២០១៨​ នៅសាលប្រជុំវិទ្យាស្ថានមនុស្សសាស្រ្ត និងវិទ្យាសាស្រ្តសង្គម (វ.ម.វ.ស.)​ នៃរាជបណ្ឌិត្យសភាកម្ពុជា​ បានបើកកិច្ចប្រជុំ​ស្តីពី​ ការរៀបចំរចនាសម្ព័ន្ធរបស់វិទ្យាស្ថាន​ សមិទ្ធផលកា...

2018-10-25 04:38:29   ថ្ងៃព្រហស្បតិ៍, 25 តុលា 2018 ម៉ោង 11:38 AM
«បច្ចេកសព្ទ ចំនួន០៥ពាក្យរបស់គណៈកម្មការគីមីវិទ្យានិងរូបវិទ្យាត្រូវបានអនុម័ត...»

ថ្ងៃពុធ ១៥កើត ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ក្រុមប្រឹក្សាជាតិភាសាខ្មែរ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ហ៊ាន សុខុម បានប្រជុំពិនិត្យ ពិភាក្សា និងអនុម័តបច្ចេកសព្ទគណៈកម្មការគីមីវិទ្យា និង រូបវិទ្យា បា...

2018-10-24 13:48:06   ថ្ងៃពុធ, 24 តុលា 2018 ម៉ោង 08:48 PM
«លទ្ធផលនៃដំណើរទស្សនកិច្ចការងារ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នៅប្រទេសតួកគី»

អនុស្សរណចំនួន៨ ត្រូវបានចុះហត្ថលេខារួមគ្នានៅប្រទេសតួកគីដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន​ សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តមប្រធានាធិបតី អ៊ែរឌូហ្កាន់ របស់តួកគីបានអញ្ជើញធ្វើជាសាក្សី...

2018-10-23 15:18:45   ថ្ងៃអង្គារ, 23 តុលា 2018 ម៉ោង 10:18 PM
«ថ្ងៃនេះ ជាខួប ២៧ឆ្នាំ នៃការបង្កើតកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស»

ភ្នំពេញ៖ គិតមកដល់ថ្ងៃនេះ កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស មានអាយុកាល២៧ឆ្នាំទៅហើយ (២៣ តុលា ១៩៩១-២៣ តុលា ២០១៨) ដែលដំណោះស្រាយលើបញ្ហានយោបាយនិងការកសាងសន្តិភាពនៅកម្ពុជា ត្រូវបានបង្កើតឡើងតាមរយៈការអង្គុយតុ...

2018-10-23 05:58:18   ថ្ងៃអង្គារ, 23 តុលា 2018 ម៉ោង 12:58 PM
«រាជបណ្ឌិត្យសភាកម្ពុជា ប្រជុំជាមួយដៃគូក្នុងការអភិរក្សធនធានធម្មជាតិនិងសត្វព្រៃដែលជិតផុតពូជនៅក្នុងឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប»

ក្នុងទិសដៅអភិរក្សសត្វកម្រ និង ជិតផុតពូជព្រមទាំងធនធានធម្មជាតិនៅឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប ថ្នាក់ដឹករាជបណ្ឌិត្យសភាកម្ពុជា និងក្រុមការងារឧទ្យានដែលដឹកដោយបណ្ឌិតសភាចារ្យ សុខ ទូច និងក្រុម...

2018-10-23 04:37:10   ថ្ងៃអង្គារ, 23 តុលា 2018 ម៉ោង 11:37 AM
«កម្ពុជា និងតួកគី ចុះព្រមព្រៀងអនុស្សរណសំខាន់ៗចំនួន៨»

កាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៨ បន្ទាប់ពីបញ្ចប់នូវជំនួបពិភាក្សាកំពូលទ្វេភាគីទល់មុខគ្នាមួយទល់និងមួយ និងជំនួបអាហារការងារថ្ងៃត្រង់ដែលបានចំណាយពេលប្រមាណ ១ម៉ោង៣០នាទីរួចមក សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន...

2018-10-22 02:24:28   ថ្ងៃចន្ទ, 22 តុលា 2018 ម៉ោង 09:24 AM

សេចក្តីប្រកាស