Royal Academy of Cambodia
នៅដើមឆ្នាំ ២០២១នេះ ប្រទេសភូមា ឬមីយ៉ាន់ម៉ា គឺជាប្រទេសមួយដែលមានភាពល្បីល្បាញ និងបានទាក់ទាញការចាប់អារម្មណ៍ជាអន្តរជាតិ ដោយសារតែប្រទេសនេះមានរដ្ឋប្រហារមួយដែលបានទំលាក់រដ្ឋាភិបាលរបស់លោកស្រី អ៊ុង សានស៊ូជី និងសមាជិករដ្ឋមន្ត្រីដែលត្រៀមនឹងទទួលដំណែងថ្មី បន្ទាប់ពីបានឈ្នះការបោះឆ្នោតដោយបានទទួលសំលេងគាំទ្រដ៏ច្រើនលើសលុប។
មូលហេតុសំខាន់នៃការធ្វើរដ្ឋប្រហារនៅក្នុងប្រទេសភូមានាពេលថ្មីៗនេះ គឺដោយសារតែថា្នក់ដឹកនាំយោធានៃប្រទេសភូមា បានចាត់ទុកថា ការបោះឆ្នោតកាលពីខែ វិច្ឆិកា ឆ្នាំ ២០២០ កន្លងទៅនោះ មានការកេងបន្លំសន្លឹកឆ្នោត ប៉ុន្តែគណៈកម្មការជាតិរៀបចំការបោះឆ្នោតនៅប្រទេសភូមាបានបដិសេធចំពោះការចោទប្រកាន់របស់របបយោធាភូមានោះ។
បន្ទាប់ពីការធ្វើរដ្ឋប្រហារទំលាក់ប្រធានាធិបតីជាប់ឆ្នោតរួចមក មេដឹកនាំពិភពលោកដែលប្រកាន់លទ្ធិប្រជាធិប្បតេយ្យ ដែលមានដូចជា សហរដ្ឋអាម៉េរិក កាណាដា និងបារាំងជាដើម សុទ្ធតែបានចេញសេចក្តីថ្លែងការណ៍ថ្កោលទោសមេដឹកនាំយោធានៃប្រទេសភូមា ជាពិសេស លោក មិន អ៊ុងឡាំង (Min Aung Hlaing)ដែលបានដឹកនាំការធ្វើរដ្ឋប្រហារ ប៉ុន្តែបណ្តាប្រទេសដែលជាសមាជិកអាស៊ាន មិនបានចេញសេចក្តីថ្លែងការណ៍ជាក់លាក់ចំពោះការធ្វើរដ្ឋប្រហារក្នុងប្រទេសភូមានោះទេ ដោយបានចាត់ទុកការធ្វើរដ្ឋប្រហារនោះ ថាជាបញ្ហាផ្ទៃក្នុងរបស់ប្រទេសភូមា។
អង្គការសង្គមស៊ីវិលក្នុងប្រទេសដែលជាសមាជិករបស់អាស៊ាន ដែលរួមទាំងអង្គការសង្គមស៊ីវិលក្នុងប្រទេសកម្ពុជាផងនោះ បានចេញសេចក្តីគាំទ្រចំពោះលោកស្រីអ៊ុង សានស៊ូជី តាមរយៈការថតរូបជាមួយនឹងពាក្យថា We Stand With Myanmar (យើងនៅជាមួយប្រទេសភូមា)។
លោក មិន អ៊ុងឡាំង (Min Aung Hlaing) ដែលជាថា្នក់ដឹកនាំយោធានៃប្រទេសភូមា បានផ្ញើលិខិតមួយច្បាប់ទៅកាន់លោកនាយករដ្ឋមន្ត្រីនៃប្រទេសថៃ ដើម្បីស្នើសុំការផ្តល់យោបល់អំពីលទ្ធិប្រជាធិប្បតេយ្យនៅក្នុងប្រទេសភូមា។ មានការបកស្រាយផ្សេងៗគ្នាចំពោះការផ្ញើលិខិតរបស់ថា្នក់ដឹកនាំយោធាភូមាទៅកាន់ថា្នក់ដឹកនាំនៃប្រទេសថៃ លោកប្រាយុទ្ធ ចាន់អ៊ូចា ដោយសារតែលោក គឺជាអតីតមេដឹកនាំយោធាដែលបានដឹកនាំការធ្វើរដ្ឋប្រហារទំលាក់លោកស្រី យ៊ីង ឡាក់ ដែលជាប្អូនស្រីរបស់លោក ថាក់ ស៊ីន ដែលបានទទួលការគាំទ្រជាច្រើនអំពីសំណាក់ពលរដ្ឋថៃ។
យើងអាចសួរថា ហេតុអ្វីមេដឹកនាំយោធានៃប្រទេសភូមាផ្ញើលិខិតទៅកាន់នាយករដ្ឋមន្ត្រីថៃដើម្បីសុំការផ្តល់យោបល់អំពីលទ្ធិប្រជាធិប្បតេយ្យ ព្រោះថាលោកនាយករដ្ឋមន្ត្រថៃខ្លួនឯងក៏ធ្លាប់បានដឹកនាំការធ្វើរដ្ឋប្រហារទំលាក់រដ្ឋាភិបាលជាប់ឆ្នោតដែរនោះ?
មូលហេតុដែលមេដឹកនាំយោធានៃប្រទេសភូមា ផ្ញើលិខិតទៅកាន់ថា្នក់ដឹកនាំនៃប្រទេសថៃនោះ បើទោះបីជាការសរសេរក្នុងលិខិតជាផ្លូវការ ថាមានចេតនាចង់សិក្សារៀនសូត្រ ឬចង់បានការណែនាំអំពីនាយករដ្ឋមន្ត្រីថៃក៏ដោយចុះ ប៉ុន្តែសេចក្តីពិតនោះ គឺថាថា្នក់ដឹកនាំយោធានៃប្រទេសភូមា ចង់ទាក់ទាញការចាប់អារម្មណ៍របស់មេដឹកនាំពិភពលោក ដែលបានចេញសេចក្តីថ្កោលទោសលោក ដោយលោកចង់បញ្ជាក់ថា មិនមែនមានតែលោកម្នាក់ទេ ដែលដឹកនាំការធ្វើរដ្ឋប្រហារនោះ តែសូម្បីលោកនាយករដ្ឋមន្ត្រីនៃប្រទេសថៃ ដែលជាប្រទេសជិតខាងនឹងប្រទេសភូមានោះ ក៏ធ្លាប់បានដឹកនាំការធ្វើរដ្ឋប្រហារដែរ។
លោកប្រាយុទ្ធ ចាន់អ៊ូចា បានកាន់ដំណែងថា្នក់ដឹកនាំនៃប្រទេសថៃ ដោយពាក់ឯកសណ្ឋានយោធារយៈពេលមួយឆ្នាំ ហើយក្រោយមកលោកបានលាលែងអំពីយោធា និងបានចូលឈរឈ្នោះជាបេក្ខភាពនាយករដ្ឋមន្ត្រីថៃ ហើយលោកបានឈ្នះការបោះឆ្នោត និងបានកាន់ដំណែងជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រថៃរហូតមកដល់ពេលនេះ។
មូលហេតុសំខាន់មួយទៀតដែលមេដឹកនាំនៃប្រទេសភូមាផ្ញើលិខិតទៅកាន់លោកនាយករដ្ឋមន្ត្រីថៃនោះ គឺលោកចង់បញ្ជា្កក់ថា ពេលវេលានឹងបន្សាបនូវការថ្កោសទោសទាំងឡាយ ដែលមេដឹកនាំពិភពបានធ្វើចំពោះថា្នក់ដឹកនាំយោធានៃប្រទេសភូមា ព្រោះថា នៅពេលដែលមានការធ្វើរដ្ឋប្រហារថ្មីៗក្នុងប្រទេសថៃនោះ ពិភពលោកក៏បានចេញសេចក្តីថ្លែងការណ៍ថ្កោលទោសដែរ ប៉ុន្តែក្រោយមក ពិភពលោកបានទទួលយកព្រឹត្តិការនោះដោយស្ងប់ស្ងាត់ ឬពិភពលោកមិនបានយកចិត្តទុកដាក់អ្វីបន្ថែមទៀតទេចំពោះស្ថានការណ៍ដែលមានក្នុងប្រទេសថៃ ដោយសារតែប្រទេសថៃ គឺជាជង្រុកនៃពាណិជ្ជកម្មធំៗរបស់ប្រទេសមហាអំណាច ហើយប្រទេសថៃក៏អាចរក្សាសន្តិភាព និងការអភិវឌ្ឍនៅក្នុងប្រទេសដោយខ្លួនឯងផងដែរ។
យូរៗម្តង គេឃើញមានអង្គការសិទ្ធិមនុស្សអន្តរជាតិចេញសេចក្តីថ្លែងការណ៍ថ្កោលទោសចំពោះបញ្ហាសិទ្ធិមនុស្សក្នុងប្រទេសថៃ ប៉ុន្តែសេចក្តីថ្លែងការ គ្រាន់តែជាការសំដែងការព្រួយបារម្ភ ឬគ្រាន់តែជាការបញ្ចេញមតិតែប៉ុណ្ណោះ មិនមានការប៉ះពាល់ខាងផ្នែកសេដ្ឋកិច្ចណាមួយចំពោះរដ្ឋាភិបាលថៃនោះទេ។ ផ្ទុយទៅវិញ រដ្ឋាភិបាលនៃប្រទេសដែលប្រកាន់លទ្ធិប្រជាធិប្បតេយ្យមួយចំនួនបានចាត់ទុកថា ប្រទេសថៃមានស្ថានភាពសិទ្ធិមនុស្សល្អប្រសើរ ហើយនឹងពង្រីកចំណងការទូតបន្ថែមជាមួយនឹងប្រទេសថៃទៀតផង។ ឧទាហរណ៍ជាក់ស្តែង ការសម្រេចចិត្តរបស់រដ្ឋាភិបាលនៃប្រទេសស៊ុយអែតក្នុងការដកស្ថានទូតរបស់ខ្លួនចេញពីប្រទេសកម្ពុជា ហើយនឹងពង្រឹងបន្ថែមទៀត នៅក្នុងប្រទេសថៃ។
ស្ថានការណ៍នៅក្នុងប្រទេសភូមា ក៏នឹងមិនខុសគ្នាអំពីអ្វីដែលបានកើតមាននៅក្នុងប្រទេសថៃដែរ ព្រោះថាពេលវេលាកន្លងទៅ នឹងបន្សាបចោល ឬនឹងបំភ្លេចចោលនូវរឿងរ៉ាវដែលបានកើតមាននៅពេលនេះ ហើយពិភពលោកនឹងផ្តោតការយកចិត្តទុកដាក់ថ្មីទៀតចំពោះបញ្ហាដែលកើតមាននៅក្នុងតំបន់ ក៏ដូចជានៅក្នុងពិភពលោក ជាពិសេស បញ្ហានៅសមុទ្រចិនខាងត្បូង នៅតែជាបញ្ហាចម្បងសម្រាប់សហរដ្ឋអាម៉េរិក ដែលត្រូវយកចិត្តទុកដាក់ខ្លាំង។ សហរដ្ឋអាម៉េរិកមិនចង់ឱ្យប្រទេសដែលជាសមាជិកអាស៊ានផ្សេងទៀត មានភាពស្និទ្ធស្នាលបន្ថែមកាន់តែខ្លាំងជាមួយនឹងប្រទេសចិននោះទេ ហើយបណ្តាប្រទេសនៅក្នុងសហគមអាស៊ាន ដែលមានទំនាស់ជាមួយនឹងប្រទេសចិននោះ ក៏មិនចង់ឱ្យសមាជិកនៅក្នុងក្រុមរបស់ខ្លួនមួយទៀត កាន់តែមានភាពស្និទ្ធស្នាលជាមួយចិននោះដែរ ព្រោះថាកាលពីពេលកន្លងមក សមាជិកអាស៊ាន បានចាត់ទុកថា ប្រទេសឡាវ និងប្រទេសកម្ពុជា មានទំនាក់ទំនងជិតស្និទ្ធខ្លាំងពេកជាមួយនឹងប្រទេសចិន និងបានចោទប្រកាន់ប្រកាន់ប្រទេសកម្ពុជា និងឡាវ ថាកាន់ជើងចិន ដោយមិនបានកាន់ជើងអាស៊ានគ្នាឯងនោះទេ។
គ្រាន់តែប្រទេសកម្ពុជា និងប្រទេសឡាវ ដែលមានទំនាក់ទំនងជិតស្និទ្ធខ្លាំងជាមួយប្រទេសចិន បានបង្កការលំបាកក្នុងការសម្រេចចិត្តរបស់អាស៊ានទៅហើយ ចុះបើសិនជាប្រទេសភូមា ក្រោមការដឹកនាំរបស់យោធា កាន់តែបន្ថែមទំនាក់ទំនងរបស់ខ្លួនជាមួយនឹងប្រទេសចិនទៀតនោះ អាស៊ាននឹងបន្ថែមបញ្ហាផ្សេងទៀត ដែលធ្វើឱ្យប្រទេសដែលមានទំនាស់ជាមួយនឹងប្រទេសចិន កាន់តែមានការព្រួយបារម្ភខ្លាំងឡើងៗ។
សរុបជារួម ថ្នាក់ដឹកយោធានៃប្រទេសភូមា មិនមានចេតនាមែនទែនក្នុងការរៀនសូត្រអំពីប្រទេសថៃនោះទេ ប៉ុន្តែគ្រាន់តែចង់រំលឹកពិភពលោកថា មិនមែនមានតែខ្លួនម្នាក់ដែលបានដឹកនាំការធ្វើរដ្ឋប្រហារនោះទេ នាយករដ្ឋមន្ត្រីនៃប្រទេសថៃ ក៏ធ្លាប់បានដឹកនាំការធ្វើរដ្ឋប្រហារដែរ ហេតុអ្វីមិននាំគ្នាថ្កោលទោសផងទៅ។
..............................
(បណ្ឌិត ស៊ឺន សម គឺជាអ្នកស្រាវជ្រាវនៃរាជបណ្ឌិត្យសភាកម្ពុជា។ រាល់មតិយោបល់ដែលមាននៅក្នុងអត្ថបទនេះ គឺជាការយល់ឃើញផ្ទាល់របស់អ្នកនិពន្ធ ហើយមិនបានឆ្លុះបញ្ចាំងការយល់ឃើញជារួមរបស់រាជបណ្ឌិត្យសភាកម្ពុជានោះទេ)
ឆ្លើយតបទៅនឹងសំណួររបស់អ្នកសារព័ត៌មាន អំពីដំណើរទស្សនកិច្ចរបស់លោកប្រធានាធិបតីចិននៅកម្ពុជា ចំថ្ងៃទី១៧-១៨ ខែមេសា ឆ្នាំ២០២៥ ដែលមានមតិមួយចំនួនបានទាញភ្ជាប់ដំណើរទស្សនកិច្ចនេះ...
ដោយ៖ លឹម សុវណ្ណរិទ្ធនៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៥ (ម៉ោងនៅកម្ពុជា) រដ្ឋាភិបាលសហរដ្ឋអាម៉េរិកបានប្រកាសពីអត្រាពន្ធគយសម្រាប់ការនាំចូលទំនិញពីដៃគូពាណិជ្ជកម្មរបស់ខ្លួន នៅជុំវិញពិភពលោក រួមទាំងប្រទេសកម្...
(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅថ្ងៃសុក្រ ៧កើត ខែចេត្រ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៥នេះ រាជបណ្ឌិត្យសភាកម្ពុជា បានរៀបចំពិធីអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំម្ស...
(រាជបណ្ឌិត្យសភាកម្ពុជា)៖ វិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជានឹងរៀបចំ វេទិកាពិសេសស្តីពី «មិត្តភាពដែកថែបកម្ពុជាចិន ក្នុងយុគសម័យថ្មី កិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ និងវិប...
នៅក្នុងឱកាសដែលសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា និងក្រុមគ្រួសារ មានមរណទុក្ខ ដោយសារការបាត់បង់មរណភាពរបស់ឯកឧត្ដម ឧកញ៉ា ឧត្ដមមេត្រីវិសិដ្ឋ ហ៊ុន សាន គណបក្សនយោ...
រាត្រីថ្ងៃសៅរ៍ ១កើត ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៥ ជាវេលាដ៏សែនខ្សឹកខ្សួលរំជួលចិត្តនិងស្តាយស្រណោះរកអ្វីមកប្រៀបផ្ទឹមពុំបានសម្រាប់ក្រុមគ្រួសារ សាច់ញាតិ សិស្សគណ ប...
សេចក្តីជូនដំណឹងស្តីពីការអញ្ជើញចូលរួមដេញថ្លៃការផ្គត់ផ្គង់សម្ភារៈការិយាល័យឆ្នាំ២០២១សម្រាប់រាជបណ្ឌិត្យស...
ចុចមើលសេចក្ដីជូនដំណឹង ស្ដីពីការអញ្ជើញចូលរួមដេញថ្លៃផ្គត់ផ្គង់ប្រេងឥន្ធនៈ សម្រាប់ឆមាសទី២ ឆ្នាំ២០២០ របស់រាជបណ...
ចុចមើលកិច្ចពិភាក្សាតុមូលស្តីពី តើអ្វីជាសារប្រយោជន៍នៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន?
ចុចមើលសេចក្តីជូនដំណឹងស្តីពី ការអញ្ជើញចូលរួមពិគ្រោះថ្លៃ ការបោះពុម្ពព្រឹត្តិបត្រលេខ១១ សន្ទានុក្រមអក្សសិល្ប៍...
ចុចមើលដំណឹងជ្រើសរើសបេក្ខនារី សិក្សាជំនាញបន្ថែមផ្នែកគុណភាពទឹកដោះគោ ២រូប!
ចុចមើលកម្មវិធីកិច្ចពិភាក្សាតុមូល ស្តីពី «តើមានអ្វីដែលនឹងកើតឡើងពេលដែលលោក សម រង្សី វិលត្រឡប់ចូលប្រទេសកម្ពុជា...
ចុចមើលបាឋកថា ស្តីពីគោលនយោបាយការបរទេសសហរដ្ឋអាម៉េរិកក្រោមរដ្ឋបាលរបស់ លោក Donal Trump និងអត្ថន័យចំពោះអាស៊ី ថ្...
ចុចមើលសមិទ្ធផល១ឆ្នាំ និងទិសដៅការងារ ក្រោមការដឹកនាំរបស់ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម...
ចុចមើលបាឋកថាស្តីពី ការកាត់បន្ថយភាពក្រីក្រតាមរយៈការដាំដំណាំមន និងចិញ្ចឹមដង្កូវនាង ថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៨...
ចុចមើលពិធីប្រគល់សញ្ញាបត្រកិត្តិបណ្ឌិតផ្នែកគ្រប់គ្រងធនធានទឹកនៃរាជបណ្ឌិត្យសភាកម្ពុជា ជូនឯកឧត្តម លឹម គានហោ រដ...
ចុចមើលសេចក្តីជូនដំណឹងស្តីពីការចូលរួមវគ្គបណ្តុះបណ្តាលនៅប្រទេសស៊ុយអ៊ែត
ចុចមើល