ព័ត៌មាន

«ជក់បារីក្នុងហាងនឹងត្រូវពិន័យ២ម៉ឺនរៀល ឯម្ចាស់ហាង៤ម៉ឺនរៀល...»

2018-09-30 14:34:26 ថ្ងៃអាទិត្យ, 30 កញ្ញា 2018 ម៉ោង 09:34 PM
អ្នកមើល 5178
post_detail

ថ្ងៃអាទិត្យ ទី៣០ ខែកញ្ញា ឆ្នាំ២០១៨

ក្រសួងសុខាភិបាលនឹងចាប់ផ្ដើមអនុវត្តវិធានការច្បាប់ ពិន័យអ្នកជក់បារី និងម្ចាស់ភោជនីយដ្ឋានឆាប់ៗខាងមុខនេះ ក្រោយពីមើលឃើញពីអត្រាអ្នកស្លាប់ដោយសារការជក់បារីក្នុង១ឆ្នាំៗមានការកើនឡើង និងការ ចំណាយថវិកាយ៉ាងច្រើនលើការព្យាបាលជំងឺ។ នេះបើយោងតាមការបញ្ជាក់របស់លោក អ៊ឹង ភីរុន រដ្ឋលេខាធិការ ក្រសួងសុខាភិបាលក្នុងសិក្ខាសាលា ស្ដីពីការអនុវត្តច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិនានា ស្ដីពីការត្រួតពិនិត្យផលិតផលថ្នាំជក់កាលពីថ្ងៃទី២៧ ខែកញ្ញា កន្លងទៅនេះ។

លោក អ៊ឹង ភីរុន បានរៀបរាប់ថា ក្រសួងមានក្រុមមន្ត្រីអធិការកិច្ចជាង៥០០នាក់ដើម្បីចុះអនុវត្តលើវិធានការនេះ។ ក្រសួងនឹងពិន័យអ្នកជក់បារីនៅតាមទីសាធារណៈ និងកន្លែងហាមឃាត់ចំនួន២ម៉ឺនរៀលក្នុង១លើក និង​ពិន័យ៤ម៉ឺនរៀលក្នុង១លើកចំពោះម្ចាស់អាជីវកម្មទាំងឡាយណា ដែលបណ្ដោយឱ្យភ្ញៀវជក់បារីនៅក្នុងហាង ភោជនីយដ្ឋាន ឬសណ្ឋាគារជាដើម។ លោកបានបន្ថែមថា ដើម្បីកាត់បន្ថយអ្នកស្លាប់ និងឈឺដោយសារការជក់បារី និងការស្រូបផ្សែងបារី ក្រសួងសុខាភិបាលបានសហការជាមួយដៃគូពាក់ព័ន្ធ ពិសេសរាជរដ្ឋាភិបាលបានបង្កើតអនុក្រឹត្យ ស្តីពីការរៀបចំ និងប្រព្រឹត្តទៅរបស់គណៈកម្មាធិការ ត្រួត ពិនិត្យផលិតផលថ្នាំជក់ដែលមានតំណាងពាក់ព័ន្ធចំនួន ២០ក្រសួង ភាគីពាក់ព័ន្ធក្នុងការពង្រឹង និងអនុវត្តឱ្យមានតម្លាភាព និងប្រសិទ្ធភាព។

គួរបញ្ជាក់ថា ប្រជាជនកម្ពុជាជាង២លាននាក់កំពុងប្រើប្រាស់ផលិតផលថ្នាំជក់ និងចំណាយថវិកាសម្រាប់​ទិញបារីប្រមាណជាង២០០លានដុល្លារ និងលើការព្យាបាលជំងឺព្រមទាំងការបាត់បង់កម្លាំងពលកម្មបណ្ដាលមកពីជំងឺដែលបង្កដោយថ្នាំជក់ប្រមាណ១៦២,៧លានដុល្លារជារៀងរាល់ឆ្នាំ៕

ប្រភព៖ Vayo FM
RAC Media | ហេង​ សុភី


អត្ថបទទាក់ទង

តើអ៊ីស្រាអែលជាខ្លាក្នុងព្រៃឬជាខ្លាចូលភូមិ? ដោយ៖ បណ្ឌិត ខែក វីរៈ

...

2021-05-21 01:50:58   ថ្ងៃសុក្រ, 21 ឧសភា 2021 ម៉ោង 08:50 AM
នយោបាយការបរទេសចិនជាមួយថៃ ដោយ៖ លោក ផាញ់ សារឿន មន្ត្រីស្រាវជ្រាវវិទ្យាស្ថានសិក្សាចិននៃរាជបណ្ឌិត្យសភាកម្ពុជា

RAC Mediaប្រភព៖ វិទ្យាស្ថានសិក្សាចិន

2021-05-20 12:34:40   ថ្ងៃព្រហស្បតិ៍, 20 ឧសភា 2021 ម៉ោង 07:34 PM
ទន្លេមេគង្គ ៖ ទឹក និងក្តីស្រលាញ់ ដោយ៖ បណ្ឌិត ជិន សុជាតិ មន្រ្តីស្រាវជ្រាវវិទ្យាស្ថានសិក្សាចិន នៃរាជបណ្ឌិត្យសភាកម្ពុជា

RAC Mediaប្រភព៖ វិទ្យាស្ថានសិក្សាចិន នៃរាជបណ្ឌិត្យសភាកម្ពុជា

2021-05-18 05:32:53   ថ្ងៃអង្គារ, 18 ឧសភា 2021 ម៉ោង 12:32 PM
ទំនាក់ទំនងយោធា និងសន្តិសុខរវាងខ្មែរ និងចិន ក្នុងសម័យចក្រភពខ្មែរពីសតវត្សរ៍ទី៣ ដល់ សតវត្សរ៍ទី១៥ ដោយ៖ បណ្ឌិត ជិន សុជាតិមន្រ្តីស្រាវជ្រាវវិទ្យាស្ថានសិក្សាចិន នៃរាជបណ្ឌិត្យសភាកម្ពុជា

RAC Media ប្រភព៖ វិទ្យាស្ថានសិក្សាចិន

2021-05-18 05:20:58   ថ្ងៃអង្គារ, 18 ឧសភា 2021 ម៉ោង 12:20 PM
«ទិដ្ឋភាពទូទៅនៃទំនាក់ទំនងកម្ពុជា-រុស្ស៊ីរយៈពេល៦៥ឆ្នាំ» ដោយបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា

ថ្ងៃនេះគឺជាខួបលើកទី៦៥ នៃទំនាក់ទំនងកម្ពុជា-រុស្ស៊ី។ បើក្រឡេកមកមើលកាលពី ៦៥ឆ្នាំមុន គឺនៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ១៩៥៦ ប្រទេសកម្ពុជានិងសហភាពសូវៀតបានបង្កើតចំណងទំនាក់ទំនងការទូតជាផ្លូវការ។ ក្នុងរយៈពេល៦៥ឆ្នាំមកនេ...

2021-05-13 15:05:50   ថ្ងៃព្រហស្បតិ៍, 13 ឧសភា 2021 ម៉ោង 10:05 PM
ឆ្នាំ២០២២ ទំនងជាវិញ្ញាសាដ៏ស្មុគស្មាញសម្រាប់កម្ពុជា ដោយ៖ បណ្ឌិត ខែក វីរៈ

         ...

2021-05-13 08:04:38   ថ្ងៃព្រហស្បតិ៍, 13 ឧសភា 2021 ម៉ោង 03:04 PM

សេចក្តីប្រកាស