ក្រសួងសុខាភិបាលនឹងចាប់ផ្ដើមអនុវត្តវិធានការច្បាប់ ពិន័យអ្នកជក់បារី និងម្ចាស់ភោជនីយដ្ឋានឆាប់ៗខាងមុខនេះ ក្រោយពីមើលឃើញពីអត្រាអ្នកស្លាប់ដោយសារការជក់បារីក្នុង១ឆ្នាំៗមានការកើនឡើង និងការ ចំណាយថវិកាយ៉ាងច្រើនលើការព្យាបាលជំងឺ។ នេះបើយោងតាមការបញ្ជាក់របស់លោក អ៊ឹង ភីរុន រដ្ឋលេខាធិការ ក្រសួងសុខាភិបាលក្នុងសិក្ខាសាលា ស្ដីពីការអនុវត្តច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិនានា ស្ដីពីការត្រួតពិនិត្យផលិតផលថ្នាំជក់កាលពីថ្ងៃទី២៧ ខែកញ្ញា កន្លងទៅនេះ។
ព័ត៌មានលម្អិត
ថ្ងៃអាទិត្យ ទី៣០ ខែកញ្ញា ឆ្នាំ២០១៨
លោក អ៊ឹង ភីរុន បានរៀបរាប់ថា ក្រសួងមានក្រុមមន្ត្រីអធិការកិច្ចជាង៥០០នាក់ដើម្បីចុះអនុវត្តលើវិធានការនេះ។ ក្រសួងនឹងពិន័យអ្នកជក់បារីនៅតាមទីសាធារណៈ និងកន្លែងហាមឃាត់ចំនួន២ម៉ឺនរៀលក្នុង១លើក និងពិន័យ៤ម៉ឺនរៀលក្នុង១លើកចំពោះម្ចាស់អាជីវកម្មទាំងឡាយណា ដែលបណ្ដោយឱ្យភ្ញៀវជក់បារីនៅក្នុងហាង ភោជនីយដ្ឋាន ឬសណ្ឋាគារជាដើម។ លោកបានបន្ថែមថា ដើម្បីកាត់បន្ថយអ្នកស្លាប់ និងឈឺដោយសារការជក់បារី និងការស្រូបផ្សែងបារី ក្រសួងសុខាភិបាលបានសហការជាមួយដៃគូពាក់ព័ន្ធ ពិសេសរាជរដ្ឋាភិបាលបានបង្កើតអនុក្រឹត្យ ស្តីពីការរៀបចំ និងប្រព្រឹត្តទៅរបស់គណៈកម្មាធិការ ត្រួត ពិនិត្យផលិតផលថ្នាំជក់ដែលមានតំណាងពាក់ព័ន្ធចំនួន ២០ក្រសួង ភាគីពាក់ព័ន្ធក្នុងការពង្រឹង និងអនុវត្តឱ្យមានតម្លាភាព និងប្រសិទ្ធភាព។
គួរបញ្ជាក់ថា ប្រជាជនកម្ពុជាជាង២លាននាក់កំពុងប្រើប្រាស់ផលិតផលថ្នាំជក់ និងចំណាយថវិកាសម្រាប់ទិញបារីប្រមាណជាង២០០លានដុល្លារ និងលើការព្យាបាលជំងឺព្រមទាំងការបាត់បង់កម្លាំងពលកម្មបណ្ដាលមកពីជំងឺដែលបង្កដោយថ្នាំជក់ប្រមាណ១៦២,៧លានដុល្លារជារៀងរាល់ឆ្នាំ៕
ប្រភព៖ Vayo FM
RAC Media | ហេង សុភី
អត្ថបទទាក់ទង
ជំនួបរវាងឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជាបានទទួលជួបមន្ត្រីផ្នែកទំនាក់ទំនងកិច្ចការសាធារណៈស្ថានទូតអាមេរិក ជំនួបរវាងឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជាបានទទួលជួបមន្ត្រីផ្នែកទំនាក់ទំនងកិច្ចការសាធារណៈស្ថានទូតអាមេរិក
សេចក្តីជូនព័ត៌មាន!រសៀលថ្ងៃអង្គារ ៦រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០១៨ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជាបានទទួលជួបមន្ត្រីផ្នែកទំនាក់ទំនងកិច្ច...

សន្និបាតបូកសរុបការងារប្រចាំឆ្នាំ២០១៧និងទិសដៅឆ្នាំ២០១៨ សន្និបាតបូកសរុបការងារប្រចាំឆ្នាំ២០១៧និងទិសដៅឆ្នាំ២០១៨
សន្និបាតនេះ ប្រារព្ធធ្វើឡើងក្នុងគោលបំណងពិនិត្យ និងវាយតម្លៃលទ្ធផលការងាររបស់រាជបណ្ឌិត្យសភាកម្ពុជា ក្នុងរយៈពេលពេញមួយឆ្នាំ២០១៧មកនេះ និងលើកទិសដៅឆ្នាំ២០១៨។ ជាការណ៍ពិតណាស់, មួយឆ្នាំកន្លងទៅនេះ មានការងារជាច្រើ...
