ព័ត៌មាន

«ឯកឧត្ដមបណ្ឌិត យង់ ពៅ ណែនាំថ្នាក់ដឹកនាំវិទ្យាស្ថាននិងអង្គភាពចំណុះរាជបណ្ឌិត្យសភាកម្ពុជា ឱ្យធានាប្រសិទ្ធភាព និងប្រសិទ្ធផលនៃដំណើរការសិក្សាស្រាវជ្រាវវិទ្យាសាស្រ្ត»

2021-02-05 08:16:46 ថ្ងៃសុក្រ, 05 កុម្ភៈ 2021 ម៉ោង 03:16 PM
អ្នកមើល 3637
post_detail

(រាជបណ្ឌិត្យសភាកម្ពុជា)៖ ឯកឧត្តមបណ្ឌិត យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជាបានក្រើនរម្លឹកដល់ថ្នាក់ដឹកនាំវិទ្យាស្ថាន និងអង្គភាពទាំងអស់ចំណុះរាជបណ្ឌិត្យសភាកម្ពុជាទាំងអស់ត្រូវរៀបចំផែនការសកម្មភាព និង​បែងចែកតួនាទីភារកិច្ចការងារដល់មន្ត្រីទាំងអស់របស់ខ្លួនឱ្យច្បាស់លាស់ ដើម្បីធានាឱ្យមានប្រសិទ្ធភាព និងប្រសិទ្ធផល​នៃដំណើរការការងារ និងការសិក្សាស្រាវជ្រាវវិទ្យាសាស្រ្តជូនស្ថាប័ននិងសង្គមជាតិ ស្របតាមបេសកកម្មរបស់រាជបណ្ឌិត្យសភាកម្ពុជាដែលដឹកនាំគ្រប់គ្រង អភិវឌ្ឍការសិក្សាស្រាវជ្រាវវិទ្យាសាស្រ្ត បច្ចេកវិទ្យា បច្ចេកទេស បណ្តុះបណ្តាល និងអភិវឌ្ឍធនធានបញ្ញាញាណជាន់ខ្ពស់របស់ជាតិ។

ក្នុងឱកាសអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបការងារប្រចាំខែមករា និងទិសដៅការអនុវត្តការងារខែបន្ទាប់ ក្នុងឆ្នាំ​២០២១​របស់រាជបណ្ឌិត្យសភាកម្ពុជា ក្នុងនាមតំណាងឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា ឯកឧត្តមបណ្ឌិត យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជាបានពិនិត្យពិភាក្សាលើរបាយការណ៍សមិទ្ធផលការងារ និងបញ្ហាប្រឈមមួយចំនួនជាមួយថ្នាក់ដឹកនាំវិទ្យាស្ថាន និងអង្គភាពទាំងអស់ចំណុះរាជបណ្ឌិត្យសភាកម្ពុជា ដើម្បីធានាប្រសិទ្ធភាព និងប្រសិទ្ធផលនៃដំណើរការសិក្សាស្រាវជ្រាវវិទ្យាសាស្រ្តក្នុងស្ថាប័ន។

នៅព្រឹកថ្ងៃព្រហស្បតិ៍ ៧រោច ខែមាឃ ឆ្នាំជូត ឯកស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២១ នេះ នៅបន្ទប់ RAC 2-11 អគារឥន្ទ្រទេវី នៃរាជបណ្ឌិត្យសភាកម្ពុជា ឯកឧត្តមបណ្ឌិត យង់ ពៅ បានមានប្រសាសន៍លើកទឹកចិត្តឯកឧត្តមបណ្ឌិត អស់លោក លោកស្រីថ្នាក់ដឹកនាំ និងមន្ត្រីដែលបម្រើការងារនៅតាមវិទ្យាស្ថាន និងអង្គភាពទាំងអស់ចំណុះរាជបណ្ឌិត្យសភាកម្ពុជាឱ្យមកបំពេញការងារនៅការិយាល័យដោយផ្ទាល់ ដើម្បីធានាប្រសិទ្ធភាពការងារស្នូលរបស់ស្ថាប័ន គឺការបណ្តុះបណ្តាលនិងស្រាវជ្រាវ។

បន្ថែមលើសនេះ ឯកឧត្តមបណ្ឌិតបានគូសបញ្ជាក់ដល់ថ្នាក់ដឹកនាំ និងមន្ត្រីតាមវិទ្យាស្ថាន និងអង្គភាពទាំងអស់ចំណុះរាជបណ្ឌិត្យសភាកម្ពុជាថា បណ្តាប្រទេសអភិវឌ្ឍន៍ទាំងអស់សុទ្ធផ្តល់តម្លៃដល់ការស្រាវជ្រាវស៊ីជម្រៅ ដើម្បីជំរុញការអភិវឌ្ឍន៍ប្រទេសឱ្យមាននិរន្តរភាព។ ហេតុនេះ ដើម្បីឱ្យធានាប្រសិទ្ធភាព និងប្រសិទ្ធផលនៃដំណើរការស្រាវជ្រាវបែបវិទ្យាសាស្រ្ត ឯកឧត្តមបណ្ឌិតបានមានប្រសាសន៍បញ្ជាក់ថា៖ «ក្នុងនាមជាស្ថាប័នវិទ្យាសាស្រ្ត យើងទាំងអស់គ្នាត្រូវតែប្រឹងប្រែងចូលរួមជំរុញលើកកម្ពស់កេរ្តិ៍ឈ្មោះកិត្តិយសមុខមាត់ស្ថាប័នវិទ្យាសាស្ត្រ និងជាតិយើង ដើម្បីប្រកួតប្រជែងជាមួយធនធានមនុស្សតាមបណ្តាប្រទេសអភិវឌ្ឍលើសកលលោក»៕


RAC Media | រឿន ភារុន

អត្ថបទទាក់ទង

ទំនាក់ទំនងយោធា និងសន្តិសុខរវាងខ្មែរ និងចិន ក្នុងសម័យចក្រភពខ្មែរពីសតវត្សរ៍ទី៣ ដល់ សតវត្សរ៍ទី១៥ ដោយ៖ បណ្ឌិត ជិន សុជាតិមន្រ្តីស្រាវជ្រាវវិទ្យាស្ថានសិក្សាចិន នៃរាជបណ្ឌិត្យសភាកម្ពុជា

RAC Media ប្រភព៖ វិទ្យាស្ថានសិក្សាចិន

2021-05-18 05:20:58   ថ្ងៃអង្គារ, 18 ឧសភា 2021 ម៉ោង 12:20 PM
«ទិដ្ឋភាពទូទៅនៃទំនាក់ទំនងកម្ពុជា-រុស្ស៊ីរយៈពេល៦៥ឆ្នាំ» ដោយបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា

ថ្ងៃនេះគឺជាខួបលើកទី៦៥ នៃទំនាក់ទំនងកម្ពុជា-រុស្ស៊ី។ បើក្រឡេកមកមើលកាលពី ៦៥ឆ្នាំមុន គឺនៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ១៩៥៦ ប្រទេសកម្ពុជានិងសហភាពសូវៀតបានបង្កើតចំណងទំនាក់ទំនងការទូតជាផ្លូវការ។ ក្នុងរយៈពេល៦៥ឆ្នាំមកនេ...

2021-05-13 15:05:50   ថ្ងៃព្រហស្បតិ៍, 13 ឧសភា 2021 ម៉ោង 10:05 PM
ឆ្នាំ២០២២ ទំនងជាវិញ្ញាសាដ៏ស្មុគស្មាញសម្រាប់កម្ពុជា ដោយ៖ បណ្ឌិត ខែក វីរៈ

         ...

2021-05-13 08:04:38   ថ្ងៃព្រហស្បតិ៍, 13 ឧសភា 2021 ម៉ោង 03:04 PM
កម្ពុជានិងតួនាទីជាប្រធានអាស៊ានឆ្នាំ២០២២៖ ឱកាសនិងការត្រៀមលក្ខណៈ​ ក្នុងដំណើរការកសាងសហគមន៍នយោបាយ-សន្តិសុខអាស៊ាន* ដោយ៖ បណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា

RAC Media 

2021-05-13 05:07:47   ថ្ងៃព្រហស្បតិ៍, 13 ឧសភា 2021 ម៉ោង 12:07 PM
សង្ខេបនយោបាយការបរទេសចិនជាមួយសិង្ហបុរី ដោយ៖ លោក ផាញ់ សារឿន មន្ត្រីស្រាវជ្រាវនៃវិទ្យាស្ថានសិក្សាចិននៃរាជបណ្ឌិត្យសភាកម្ពុជា

RAC Mediaប្រភព៖ វិទ្យាស្ថានសិក្សាចិន

2021-05-12 04:29:10   ថ្ងៃពុធ, 12 ឧសភា 2021 ម៉ោង 11:29 AM
How does China Involve in Myanmar’s Affairs?

By Seun Sam After the coup d'état committed by Myanmar’s military on February 1, 2021, countries all over the world were paying close attention to the situation in that country. The reactions of the...

2021-04-30 10:44:07   ថ្ងៃសុក្រ, 30 មេសា 2021 ម៉ោង 05:44 PM

សេចក្តីប្រកាស