ព័ត៌មាន

«ឯកឧត្ដមបណ្ឌិត យង់ ពៅ ជំរុញក្រុមការងារព័ត៌មានរាជបណ្ឌិត្យសភាកម្ពុជាផលិតព័ត៌មានវិជ្ជាជីវៈ និងវិទ្យាសាស្ត្រឱ្យបានទូលំទូលាយ»

2021-02-05 08:11:41 ថ្ងៃសុក្រ, 05 កុម្ភៈ 2021 ម៉ោង 03:11 PM
អ្នកមើល 3508
post_detail

(រាជបណ្ឌិត្យសភាកម្ពុជា)៖ ឯកឧត្តមបណ្ឌិត យង់ ពៅ បានជំរុញលើកទឹកចិត្តក្រុមការងារព័ត៌មានរាជបណ្ឌិត្យសភាកម្ពុជាទាំងអស់ឱ្យបង្កើនការផលិតព័ត៌មានជាអត្ថបទ វីដេអូ បទសម្ភាសន៍ បទវិភាគ បទវិចារណកថាវិជ្ជាជីវៈ និងបែបវិទ្យាសាស្ត្រលើការស្រាវជ្រាវ តាមព្រឹត្តិការណ៍ជាតិ និងអន្តរជាតិ ដើម្បីផ្សព្វផ្សាយផ្តល់ជាទស្សនៈពុទ្ធិស៊ីជម្រៅដល់សិស្សនិស្សិត បញ្ញវ័ន្ត អ្នកស្រាវជ្រាវ និងសាធារណជនទូទៅ។

ថ្លែងក្នុងកិច្ចប្រជុំបូកសរុបការងាររបស់ក្រុមការងារព័ត៌មានរាជបណ្ឌិត្យសភាកម្ពុជានៅរសៀលថ្ងៃព្រហស្បតិ៍ ៧រោច ខែមាឃ ឆ្នាំជូត ឯកស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២១ នេះ នៅបន្ទប់ RAC 2-11 អគារឥន្ទ្រទេវី នៃរាជបណ្ឌិត្យសភាកម្ពុជា ឯកឧត្តមបណ្ឌិត យង់ ពៅ អគ្គលេខាធិការ និងជាប្រធានក្រុមការងារព័ត៌មាននៃរាជ​បណ្ឌិត្យសភាកម្ពុជាបានឱ្យដឹងថា កិច្ចប្រជុំនេះមានគោលបំណងបូកសរុបតាមដានការងារនិងភារកិច្ច និងយុទ្ធសាស្ត្រលើកកម្ពស់ប្រសិទ្ធភាពការងាររបស់ក្រុមការងារព័ត៌មាននៃរាជបណ្ឌិត្យសភាកម្ពុជា (RAC Media)។

ឯកឧត្ដមបណ្ឌិត យង់ ពៅ បានមានប្រសាសន៍លើកឡើងអំពី វឌ្ឍនភាពសមិទ្ធផលការងារ និងចំណុចខ្វះខាតមួយចំនួនតូចដែលកើតមានឡើងក្នុងការបំពេញការងារប្រចាំថ្ងៃដែលត្រូវកែតម្រូវ ព្រមទាំងលើកទឹកចិត្តដល់សមាជិកក្រុមការងារទាំងអស់ដែលបានខិតខំសហការបំពេញការងារយ៉ាងល្អប្រសើរអស់រយៈពេលពេញ១ឆ្នាំកន្លងទៅនេះ។ ក្នុងឱកាសដឹកនាំកិច្ចប្រជុំនារសៀលនេះ ឯកឧត្ដមបណ្ឌិតបានសង្កត់ធ្ងន់ថា ក្រុមការងារព័ត៌មានរាជបណ្ឌិត្យសភាកម្ពុជាបានដើរតួនាទីស្នូលសំខាន់ក្នុងការផ្សព្វផ្សាយចែករំលែកចំណេះដឹង និងសមិទ្ធផលនានាដែលរាជបណ្ឌិត្យសភាកម្ពុជាសម្រេចបាន ដើម្បីលើកកម្ពស់ការស្រាវជ្រាវបែបវិទ្យាសាស្រ្តនៅក្នុងសង្គមជាតិ៕

RAC Media

អត្ថបទទាក់ទង

សន្និបាតបូកសរុបការងារប្រចាំឆ្នាំ២០១៧និងទិសដៅឆ្នាំ២០១៨

សន្និបាតនេះ ប្រារព្ធធ្វើឡើងក្នុងគោលបំណងពិនិត្យ និងវាយតម្លៃលទ្ធផលការងាររបស់រាជបណ្ឌិត្យសភាកម្ពុជា ក្នុងរយៈពេលពេញមួយឆ្នាំ២០១៧មកនេះ និងលើកទិសដៅឆ្នាំ២០១៨។ ជាការណ៍ពិតណាស់, មួយឆ្នាំកន្លងទៅនេះ មានការងារជាច្រើ...

2018-03-14 06:22:32   ថ្ងៃពុធ, 14 មីនា 2018 ម៉ោង 01:22 PM

សេចក្តីប្រកាស