ព័ត៌មាន

«ផ្ទះ​បណ្តែត​ទឹក​ជនជាតិ​វៀតណាម​នៅ​កំពង់ឆ្នាំង នឹង​ត្រូវ​បម្លាស់​​ទី​ឡើង​​គោកវិញ​ឱ្យ​អស់ ត្រឹម​ចុង​ឆ្នាំ​នេះនៅថ្ងៃ​ទី០១ ខែ​តុលា ឆ្នាំ២០១៨ ខាងមុខ​នេះ...»

2018-09-30 14:19:49 ថ្ងៃអាទិត្យ, 30 កញ្ញា 2018 ម៉ោង 09:19 PM
អ្នកមើល 5334
post_detail

ថ្ងៃអាទិត្យ ទី៣០ ខែកញ្ញា ឆ្នាំ២០១៨

អាជ្ញាធរ​ខេត្ត​កំពង់ឆ្នាំងនឹង​ចាប់ផ្តើម​បម្លាស់​ទី​ផ្ទះ​បណ្តែត​ទឹក​របស់​ជនជាតិ​វៀតណាម​ ជិត​១ពាន់គ្រួសារ នៅក្នុង​ក្រុង​កំពង់ឆ្នាំង ឱ្យមក​រស់នៅ​លើ​គោកវិញ​ឱ្យ​អស់​​ត្រឹម​ចុង​ឆ្នាំ​នេះ។នេះបើ​តាមការ​ចុះផ្សាយ​របស់​វិបសាយ​ក្រសួងព័ត៌មាន កាលពី​ថ្ងៃទី​២៤ ខែ​កញ្ញា ឆ្នាំ​២០១៨។វិបសាយ​នេះ បាន​ដកស្រង់​សម្តី​លោក ស៊ុន សុវណ្ណរិទ្ធ អភិបាលរង​ខេត្ត​កំពង់ឆ្នាំង ​ឱ្យដឹងថា កាលពី​ថ្ងៃទី២៤ ខែ​កញ្ញា អាជ្ញាធរ​ខេត្ត បាន​ផ្សព្វផ្សាយ​សេចក្តី​ជូនដំណឹង​ពី​ផែនការ​ខាងលើនេះ​ ដល់​ប្រជាពលរដ្ឋ ដែល​កំពុង​រស់នៅ​លើផ្ទះ​បណ្តែត​ទឹក​ក្នុង​ទន្លេ ដើម្បី​ចូលរួម​អនុវត្ត​ផែនការ​៥ឆ្នាំ​របស់​ខេត្ត​ឱ្យ​ទទួល​បាន​ជោគជ័យ។

ផែនការនេះ ​គឺត្រូវ​អនុវត្ត ពីឆ្នាំ​២០១៥ ដល់ ២០១៩។លោក​​បន្តថា នៅក្នុង​ផែនការ​នេះ អាជ្ញាធរ​ខេត្ត បាន​បង្កើត​គណៈកម្មការ ៦​ក្រុម គឺ​ក្រុមទី១ ដឹកនាំដោយ​លោក​ផ្ទាល់ ធ្វើ​​បម្លាស់​ទី​ផ្ទះ​បណ្តែត​ទឹក នៅក្នុង​ក្រុង​កំពង់ឆ្នាំង ឱ្យឡើង​មក​រស់នៅ​លើ​គោក​វិញ ឱ្យអស់​នៅចុងឆ្នាំ​២០១៨​នេះ ។ ចំណែក ៥ក្រុម​ទៀត គឺមាន​លោក​ស្នងការ​នគរបាល​ខេត្ត​ជា​ប្រធាន និង​អភិបាល​ស្រុក​ពាក់ព័ន្ធ ជា​អនុ​ប្រធាន ដោយ​ត្រូវ​ធ្វើការ​បម្លាស់​ទី​ផ្ទះ​បណ្តែតទឹក​ទាំងអស់ ដែលមាន​ទាំង​វៀតណាម ទាំង​ខ្មែរ និងទាំង​ខ្មែរ​ឥស្លាម​មាន​ចំនួន​ជាង ២ពាន់​គ្រួសារ នៅតាម​ស្រុក​ក្នុង​ខេត្ត​កំពង់ឆ្នាំង ឱ្យ​ឡើង​មក​រស់នៅ​លើ​គោក​ទាំងអស់​នៅក្នុងឆ្នាំ​២០១៩។ ក្នុងនោះ ជាង​២ពាន់​គ្រួសារ បាន​ផ្តិត​មេដៃ​យល់ព្រម​រួចហើយ ហើយ​អាជ្ញាធរ​ខេត្ត ក៏បាន​បញ្ជូន​មេដៃ​ទាំងនោះ ជូន​ប្រមុខ​រាជរដ្ឋាភិបាល​រួច​ហើយ​ដែរ។បើតាម​លោក​អភិបាល​រងខេត្ត នៅក្រុង​កំពង់ឆ្នាំងនេះ មានផ្ទះ​បណ្ដែតទឹក​របស់​ជនជាតិ​វៀតណាម​ចំនួន ៩៩៦​គ្រួសារ ដែលត្រូវ​បម្លាស់ទី​ឱ្យ​ឡើង​មករស់​នៅ​លើ​គោក លើដី​ទំហំ​ជាង ៤០ហិកតា ក្នុងឃុំ​ស្វាយជ្រុំ ស្រុក​រលាប្អៀរ។

អាជ្ញាធរខេត្ត បានធ្វើ​គម្រោង​ សុំ​អនុ​ប្រយោគ​ពី​រាជរដ្ឋាភិបាល​សុំកាត់​ដីនេះ ចេញពី​តំបន់​ដី​លិច​ទឹក។គួរ​រំលឹក​ដែរថា កាលពី​ព្រឹកថ្ងៃទី​២៧កញ្ញា​ម្សិលមិញ​នេះ អាជ្ញាធរ​ខេត្ត​កំពង់ឆ្នាំង បាន​ធ្វើពិធី​ក្រុង​ពាលី​សុំសេចក្តីសុខ ខណៈ​ដែល​អាជ្ញាធរ​ត្រៀម​រៀបចំ​គម្រោង​ធ្វើការ​បម្លាស់​ទី​ផ្ទះ​បណ្តែត​ទឹក​នេះ។លោក ឈួរ ច័ន្ទឌឿន អភិបាល​ខេត្ត​កំពង់​ឆ្នាំង បានថ្លែង​ក្នុង​ពិធី​នេះ​ថា គម្រោង​បម្លាស់ទី​​ផ្ទះ​បណ្តែតទឹក​នេះ ធ្វើ​ឡើង​ដើម្បី​ធានា​បាន​នូវ​បរិស្ថាន និង​សោភ័ណភាព​នៅ​តាម​ដង​ទន្លេ​នៃ​ភូមិសាស្រ្ត​ខេត្ត​កំពង់ឆ្នាំង៕

ប្រភព: ខ្លីខ្លីRAC

 Media | ហេង​ សុភី



អត្ថបទទាក់ទង

រាជបណ្ឌិត្យសភាកម្ពុជាចុះអនុស្សរណៈយោគយល់ជាមួយក្រុមហ៊ុនឱកាសរីគ្រូតម៉ិន & ត្រេនិងស្គូល

(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅវេលាម៉ោង១០:០០នាទីព្រឹកថ្ងៃសុក្រ ១១កើត ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២០ នេះ រាជបណ្ឌិត្យសភាកម្ពុជា និងក្រុមហ៊ុនឱកាសរីគ្រូតម៉ិន & ត្រេនិងស...

2020-12-25 04:15:45   ថ្ងៃសុក្រ, 25 ធ្នូ 2020 ម៉ោង 11:15 AM
សង្ខេបទំនាក់ទំនងផ្នែកនយោបាយរវាងចិននិងអូស្ត្រាលី ដោយ៖ ផាញ់ សារឿន មន្ត្រីវិទ្យាស្ថានសិក្សាចិននៃរាជបណ្ឌិត្យសភាកម្ពុជា

RAC Media

2020-12-24 05:40:55   ថ្ងៃព្រហស្បតិ៍, 24 ធ្នូ 2020 ម៉ោង 12:40 PM
កម្មវិធីសន្និសីទអនឡាញលើកទី១ ស្តីពី៖ ការអប់រំ ប្រឹក្សាគរុកោសល្យ បានបិទបញ្ចប់ដោយជោគជ័យ

នៅរសៀលថ្ងៃទី២៣ ខែធ្នូ ឆ្នាំ ២០២០នេះ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច បានចូលរួមជាអធិបតីបិទកម្មវិធីសន្និសីទអនឡាញលើកទី១ ស្តីពី៖ ការអប់រំ ប្រឹក្សាគរុកោសល្យ ក្រោមប្រធានបទ "ប្រឹក្សាគរុកោសល្យ និងអភិវឌ្ឍន៍ជំនាញ...

2020-12-23 12:56:17   ថ្ងៃពុធ, 23 ធ្នូ 2020 ម៉ោង 07:56 PM
សហគមន៍អ៊ិស្លាមក្រុមកនអ៊ីមុំាសាន់កម្ពុជា នៅភូមិស្រែប្រិយ ឃុំអូរឫស្សី ស្រុកកំពង់ត្រឡាច ខេត្តកំពត់ឆ្នាំង ដោយ ម៉ិល វាសនា, ធន ឆាយពិសិដ្ឋ, ប្រែង ពិសិដ្ឋ

...

2020-12-22 09:32:28   ថ្ងៃអង្គារ, 22 ធ្នូ 2020 ម៉ោង 04:32 PM
លោកស្រី ឡាយ ហ៊ុនគី ហៅអ្នកស្រី ត្រឹង ងា ទទួលសញ្ញាបត្រនិងឯកសណ្ឋានកិត្តិបណ្ឌិត នៃរាជបណ្ឌិត្យសភាកម្ពុជា

(រាជបណ្ឌិត្យសភាកម្ពុជា)៖ ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងជាអនុប្រធានប្រចាំការក្រុមប្រឹក្សាបណ្ឌិតសភាចារ្យ បានអញ្ជើញដឹកនាំប្រតិភូបណ្ឌិតសភាចារ្យ ថ្នាក់ដឹកនាំនិងមន្ត្រីរាជការន...

2020-12-22 08:52:36   ថ្ងៃអង្គារ, 22 ធ្នូ 2020 ម៉ោង 03:52 PM
មូលហេតុនៃបញ្ហាចិននិងអូស្រ្តាលី ដោយ៖ ផាញ់ សារឿន មន្ត្រីវិទ្យាស្ថានសិក្សាចិននៃរាជបណ្ឌិត្យសភាកម្ពុជា

RAC Media

2020-12-22 07:47:25   ថ្ងៃអង្គារ, 22 ធ្នូ 2020 ម៉ោង 02:47 PM

សេចក្តីប្រកាស