Royal Academy of Cambodia
(រាជបណ្ឌិត្យសភាកម្ពុជា)៖ ក្នុងនាមអ្នកស្រាវជ្រាវដែលមានបទពិសោធន៍ការងាររយៈពេលជិត១០ឆ្នាំ លោកស្រីបណ្ឌិត អេង នេត្រា នាយកស្រាវជ្រាវនៃវិទ្យាស្ថានបណ្តុះបណ្តាល និងស្រាវជ្រាវដើម្បីអភិវឌ្ឍន៍កម្ពុជា (CDRI) បានចាត់ការស្រាវជ្រាវជាជម្រើសអាទិភាពមួយក្នុងដំណើរការអភិវឌ្ឍស្ថាប័ន និងប្រទេសជាតិ។ លោកស្រីបណ្ឌិតបានលើកឡើងថា ប្រទេសជាតិជឿនលឿនតែងផ្តល់តម្លៃខ្ពស់ដល់ការស្រាវជ្រាវជាក់លាក់ ដោយការស្រាវជ្រាវនេះអាចឈានទៅរកការសម្រេចចិត្តក្នុងដំណើរការអភិវឌ្ឍប្រទេសបានល្អប្រសើរប្រកបដោយនិរន្តរភាព។
កិច្ចពិភាក្សាតុមូលស្តីពី សារៈសំខាន់នៃការស្រាវជ្រាវ លោកស្រីបណ្ឌិតឯកទេសវិទ្យាសាស្ត្រនយោបាយមកពីប្រទេសអូស្ត្រាលីដែលបានបម្រើការងារស្រាវជ្រាវនៅ CDRI ជិត១០ឆ្នាំរូបនេះបានបង្ហាញថា ការស្រាវជ្រាវជាក់លាក់ គឺជាលទ្ធផលស្រាវជ្រាវដែលអាចផ្តល់ឱ្យគេយកទៅអាន ទៅគិតពិចារណា និងប្រើប្រាស់អនុវត្តន៍បាន។ «ការស្រាវជ្រាវគឺការស្វែងរកទិន្នន័យព័ត៌មានជាក់លាក់ ដើម្បីកុំឱ្យទិន្នន័យរប៉ាត់របាយ»។ នេះជាប្រសាសន៍ពន្យល់និយមន័យស្រាវជ្រាវបន្ថែមរបស់លោកស្រីបណ្ឌិត អេង នេត្រា នាយកស្រាវជ្រាវនៃ CDRIដែលមានមន្ត្រីបុគ្គលិក ៦០នាក់កំពុងបំពេញការងារពេញម៉ោង។
បើតាមនាយកស្រាវជ្រាវ CDRIការស្រាវជ្រាវត្រូវការការយកចិត្តទុកដាក់ទៅលើពេលវេលា ការកំណត់បេសកកម្មខ្លួនច្បាស់លាស់ គោលដៅ ធនធានមនុស្ស និងធនធានហិរញ្ញវត្ថុ។ បច្ចុប្បន្ននេះ លោកស្រីមើលឃើញថា ធនធានមនុស្សផ្នែកការស្រាវជ្រាវរបស់ខ្មែរមានច្រើនគួរសម ធៀបនឹងរយៈពេល១០ឆ្នាំមុន ហើយរដ្ឋាភិបាលបានយកចិត្តទុកដាក់ដល់ការសិក្សាស្រាវជ្រាវផងដែរទាំងលើ ការបណ្តុះបណ្តាលធនធានមនុស្ស ការកសាងសាងអគារហេដ្ឋារចនាសម្ព័ន្ធជារូបវ័ន្ត និងធនធានហិរញ្ញវត្ថុ។
សូមបញ្ជាក់ថា កិច្ចពិភាក្សាតុមូលស្តីពី សារៈសំខាន់នៃការស្រាវជ្រាវមានគោលបំណងរួមមាន៖ ១. បង្ហាញឱ្យឃើញពីភាពចាំបាច់នៃការសិក្សាស្រាវជ្រាវក្នុងការចូលរួមដោះស្រាយបញ្ហានានាក្នុងសង្គម ដោយប្រែក្លាយពីបញ្ហាទៅជាកាលានុវត្តន៍ថ្មីក្នុងការកសាងអភិវឌ្ឍន៍ខ្លួន និងសង្គមជាតិទាំងមូលប្រកបដោយឋាមភាព និងចីរភាព និង២. បណ្តុះគំនិតឱ្យសិស្ស និស្សិត និងអ្នកសិក្សាទាំងឡាយនូវទស្សនៈវិស័យវែងឆ្ងាយសម្រាប់អនាគតរបស់ពួកគេលើវិស័យសិក្សាស្រាវជ្រាវនេះ៕
RAC MEDIA
ពាក្យថា «ខេមរវិទូ» និង «ឥន្រ្ទទេវី» ជាស្ថាននាម ដែលបានជ្រើសរើសសម្រាប់អគារថ្មីពីរកន្លែង នៅរាជបណ្ឌិត្យសភាកម្ពុជា គឺអគារខេមរវិទូ និង អគារឥន្ទ្រទេវី។ កាលពីពេលថ្មីៗនេះ ក្រុមប្រឹក្សាជាតិភាសាខ្មែរ ដឹកនាំ...
កម្ពុជាបានដើរតួនាទីជាផ្លូវការក្នុងការដឹកនាំអាស៊ានសម្រាប់ឆ្នាំ២០២២នេះ និងជាលើកទីបីផងដែរសម្រាប់ប្រធានប្តូរវេនរបស់កម្ពុជា ចាប់តាំងពីបានចូលជាសមាជិកអាស៊ាននាឆ្នាំ១៩៩៩។ ឆ្នាំ២០២២នៃប្រធានអាស៊ានរបស់កម្ពុជា...
សហភាពសាធារណរដ្ឋសង្គមនិយមសូវៀត ដែលបានបង្កើតឡើងតាំងពីឆ្នាំ១៩២២ ត្រូវបានរំលាយជាផ្លូវការ នៅចុងឆ្នាំ១៩៩១ និងជំនួសមកវិញដោយប្រទេសឯករាជ្យចំនួន១៥វិញ ដែលក្នុងនោះ មាន រុស្ស៊ី អ៊ុយក្រែន បេឡារុស ហ្សកហ្ស៊ី ម៉ុលដាវី...