ព័ត៌មាន

«លោកស្រីបណ្ឌិត អេង នេត្រា៖ ការស្រាវជ្រាវជាក់លាក់អាចឈានទៅរកការសម្រេចចិត្តបានប្រសើរ»

2021-01-29 08:02:12 ថ្ងៃសុក្រ, 29 មករា 2021, 08:02 AM
post_detail

(រាជបណ្ឌិត្យសភាកម្ពុជា)៖ ក្នុងនាមអ្នកស្រាវជ្រាវដែលមានបទពិសោធន៍ការងាររយៈពេលជិត១០ឆ្នាំ លោកស្រីបណ្ឌិត អេង នេត្រា នាយកស្រាវជ្រាវនៃវិទ្យាស្ថានបណ្តុះបណ្តាល និងស្រាវជ្រាវដើម្បីអភិវឌ្ឍន៍កម្ពុជា (CDRI) បានចាត់ការស្រាវជ្រាវជាជម្រើសអាទិភាពមួយក្នុងដំណើរការអភិវឌ្ឍស្ថាប័ន និងប្រទេសជាតិ។ លោកស្រីបណ្ឌិតបានលើកឡើងថា ប្រទេសជាតិជឿនលឿនតែងផ្តល់តម្លៃខ្ពស់ដល់ការស្រាវជ្រាវជាក់លាក់ ដោយការស្រាវជ្រាវនេះអាចឈានទៅរកការសម្រេចចិត្តក្នុងដំណើរការអភិវឌ្ឍប្រទេសបានល្អប្រសើរប្រកបដោយនិរន្តរភាព។

កិច្ចពិភាក្សាតុមូលស្តីពី សារៈសំខាន់នៃការស្រាវជ្រាវ លោកស្រីបណ្ឌិតឯកទេសវិទ្យាសាស្ត្រនយោបាយមកពីប្រទេសអូស្ត្រាលីដែលបានបម្រើការងារស្រាវជ្រាវនៅ CDRI ជិត១០ឆ្នាំរូបនេះបានបង្ហាញថា ការស្រាវជ្រាវជាក់លាក់ គឺជាលទ្ធផលស្រាវជ្រាវដែលអាចផ្តល់ឱ្យគេយកទៅអាន ទៅគិតពិចារណា និងប្រើប្រាស់អនុវត្តន៍បាន។ «ការស្រាវជ្រាវគឺការស្វែងរកទិន្នន័យព័ត៌មានជាក់លាក់ ដើម្បីកុំឱ្យទិន្នន័យរប៉ាត់របាយ»។ នេះជាប្រសាសន៍ពន្យល់និយម​ន័យស្រាវជ្រាវបន្ថែមរបស់លោកស្រីបណ្ឌិត អេង នេត្រា នាយកស្រាវជ្រាវនៃ CDRIដែលមានមន្ត្រីបុគ្គលិក ៦០នាក់កំពុងបំពេញការងារពេញម៉ោង។

បើតាមនាយកស្រាវជ្រាវ CDRIការស្រាវជ្រាវត្រូវការការយកចិត្តទុកដាក់ទៅលើពេលវេលា ការកំណត់បេសកកម្មខ្លួនច្បាស់លាស់ គោលដៅ ធនធានមនុស្ស និងធនធានហិរញ្ញវត្ថុ។ បច្ចុប្បន្ននេះ លោកស្រីមើលឃើញថា ធនធានមនុស្សផ្នែកការស្រាវជ្រាវរបស់ខ្មែរមានច្រើនគួរសម ធៀបនឹងរយៈពេល១០ឆ្នាំមុន ហើយរដ្ឋាភិបាលបានយកចិត្តទុកដាក់ដល់ការសិក្សាស្រាវជ្រាវផងដែរទាំងលើ ការបណ្តុះបណ្តាលធនធានមនុស្ស ការកសាងសាងអគារហេដ្ឋារចនាសម្ព័ន្ធជារូបវ័ន្ត និងធនធានហិរញ្ញវត្ថុ។

សូមបញ្ជាក់ថា កិច្ចពិភាក្សាតុមូលស្តីពី សារៈសំខាន់នៃការស្រាវជ្រាវមានគោលបំណងរួមមាន៖ ១. បង្ហាញឱ្យឃើញពីភាពចាំបាច់នៃការសិក្សាស្រាវជ្រាវក្នុងការចូលរួមដោះស្រាយបញ្ហានានាក្នុងសង្គម ដោយប្រែក្លាយពីបញ្ហាទៅជាកាលា​នុវត្តន៍ថ្មីក្នុងការកសាងអភិវឌ្ឍន៍ខ្លួន និងសង្គមជាតិទាំងមូលប្រកបដោយឋាមភាព និងចីរភាព និង២. បណ្តុះគំនិតឱ្យសិស្ស និស្សិត និងអ្នកសិក្សាទាំងឡាយនូវទស្សនៈវិស័យវែងឆ្ងាយសម្រាប់អនាគតរបស់ពួកគេលើវិស័យសិក្សាស្រាវជ្រាវនេះ៕

RAC MEDIA

អត្ថបទទាក់ទង

ឯកសារជំនួយស្មារតី ស្តីពី «ទំនាក់ទំនងប្រទេសកម្ពុជា-ប្រទេសជប៉ុន» ដោយ៖ ផាញ់ សារឿន មន្ត្រីខុទ្ទកាល័យរាជបណ្ឌិត្យសភាកម្ពុជា

2020-03-10 08:11:13   Tue, 10,03,2020, 08:11 AM
«ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យដើម្បីពិនិត្យភារកិច្ចការងារ និងការស្រាវជ្រាវរបស់មន្ត្រីរាជបណ្ឌិត្យសភាកម្ពុជា»

(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅព្រឹកថ្ងៃអង្គារ ២រោច ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១០ ខែមីនា ឆ្នាំ២០២០ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងជាអនុប្រធានប្រចាំក្រុមប្...

2020-03-10 03:45:16   Tue, 10,03,2020, 03:45 AM
ល្បែងនយោបាយក្នុងបញ្ហានុយក្លេអ៊ែរកូរ៉េខាងជើង ដោយ៖ ធន ឆាយពិសិដ្ឋមន្រ្តីស្រាវជ្រាវនៃនាយកដ្ឋាននយោបាយនិងសន្តិសុខអន្តរជាតិនៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជា

កម្មវិធីអភិវឌ្ឍន៍អាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង គឺជាប្រធានបទដ៏ក្តៅគគុក ដែលមិនត្រឹមតែបង្កការព្រួយបារម្ភដល់ប្រទេសជិតខាងនៅឧបទ្វីបកូរ៉េប៉ុណ្ណោះទេ គឺនៅជុំវិញពិភពលោកតែម្ដង ជាពិសេស សហរដ្ឋអាម៉េរិក ព្រោះថាកូរ...

2020-03-09 09:51:47   Mon, 09,03,2020, 09:51 AM
ទិវានារីអន្តរជាតិ International Women's Day: IWD ដោយ៖ លោកស្រីបណ្ឌិត ជា វណ្ណី

2020-03-08 05:23:48   Sun, 08,03,2020, 05:23 AM
ជប៉ុនទិញកក់ពីខ្មែរ ដើម្បីកែច្នៃជាផលិតផលប្រើប្រាស់ប្រចាំថ្ងៃ

(ប្រទេសជប៉ុន)៖ ប្រជាជនជប៉ុនខេត្តអយតា (Ōita) ដែលជាខេត្តអនុវត្តគោលនយោបាយចលនាភូមិមួយផលិតផលមួយរបស់ជប៉ុនបានទិញកក់ខ្មែរពីខេត្តកំពង់ឆ្នាំង ដើម្បីកែច្នៃធ្វើជាផលិតផលប្រើប្រាស់ប្រចាំថ្ងៃជាច្រើន។ នេះបើតាមប្រសាសន...

2020-03-07 02:26:55   Sat, 07,03,2020, 02:26 AM
«សង្គមខ្មែរបច្ចុប្បន្នបានផ្តល់អាទិភាពចំពោះការបង្កើនចំនួនស្ត្រីដែលមានតួនាទីជាថ្នាក់ដឹកនាំនៅតាមវិស័យផ្សេងៗ និងគ្រប់កម្រិត»

(លោកស្រី កែវ ខេមរ៉ា ប្រធានផ្នែកបណ្ណាល័យ និងបោះពុម្ពផ្សាយ)ឯកឧត្តមបណ្ឌិត យង់ ពៅ ក្នុងឱកាសប្រារព្ធពិធីអបអរទិវាអន្តរជាតិនារី ព្រឹកមិញនេះ បានមានប្រសាសន៍ថា ថ្នាក់ដឹកនាំរាជបណ្ឌិត្យសភាកម្ពុជាតែងតែគាំទ្រសមាសភា...

2020-03-06 06:31:15   Fri, 06,03,2020, 06:31 AM

សេចក្តីប្រកាស