
I. ព័ត៌មានផ្ទាល់ខ្លួន
- គោត្តនាម-នាម៖ អូន ព័ន្ធមុនីរ័ត្ន
- ទីកន្លែងកំណើត៖ ក្រុងភ្នំពេញ ប្រទេសកម្ពុជា
- សញ្ជាតិ៖ ខ្មែរ
- ស្ថានភាពគ្រួសារ៖ រៀបអាពាហ៏ពិពាហ៏ មានកូនចំនួន ៤ នាក់ (ប្រុស ២, ស្រី ២)
- ភាសា៖ អង់គ្លេស, រុស្ស៊ី, ខ្មែរ
II. តួនាទីបច្ចុប្បន្នក្នុងស្ថាប័នរដ្ឋ
- ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
- ប្រធានឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ
- ប្រធានក្រុមប្រឹក្សាបណ្ឌិតសភាចារ្យ
- ប្រធានគណៈកម្មការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
- ប្រធានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
- ប្រធានគណៈកម្មាធិការផលិតភាពកម្ពុជា
- ប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋាន ដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយនិងយុទ្ធ-សាស្ត្រចតុកោណដំណាក់កាលទី៣ របស់រាជរដ្ឋាភិបាល នៅខេត្តកណ្តាល
- ប្រធានក្រុមប្រឹក្សាជាតិគាំពារសង្គម
- ប្រធានគណៈកម្មការមូលបត្រកម្ពុជា
- ទេសាភិបាលនៃកម្ពុជា ប្រចាំធនាគារពិភពលោក (WB), ធនាគារអភិវឌ្ឍន៏អាស៊ី (ADB) និងធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB)
- ទេសាភិបាលនៃកម្ពុជា ប្រចាំទីភ្នាក់ងារធានាការវិនិយោគពហុភាគី (MIGA)
III. ប្រវត្តិការសិក្សា
- ១៩៩០-១៩៩៣ ៖ បញ្ចប់ថ្នាក់បណ្ឌិត (Ph.D.) ពីសាកលវិទ្យាល័យរដ្ឋម៉ូស្គូ (Moscow State University)
- ១៩៩១-១៩៩២ ៖ សញ្ញាបត្រឯកទេសធុរកិច្ចអន្តរជាតិ ពីសាលាធុរកិច្ចក្រុងម៉ូស្គូ (Moscow School Of Business) បណ្ឌិត្យសភាវិទ្យាសាស្រ្តសេដ្ឋកិច្ចរុស្ស៊ី (Russian Economic Academy)
- ១៩៨៤-១៩៩០ ៖ ថ្នាក់បរិញ្ញាប័ត្រជាន់ខ្ពស់ (Master Degree) ជំនាញវិទ្យាសាស្រ្តសង្គម និងវិទ្យាសាស្ត្រនយោបាយ ពីសាកលវិទ្យាល័យរដ្ឋម៉ូស្គូ (Moscow State University)។
IV. បទពិសោធន៍វិជ្ជាជីវៈ
- ២០១៨-បច្ចុប្បន្ន ៖ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានឧត្តមក្រុមប្រឹក្សា
- ២០១៦ – ២០១៨ ៖ ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានឧត្តមក្រុមប្រឹក្សា
- ២០១៣ – ២០១៦ ៖ រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ
- ២០០៨ – ២០១៣ ៖ ប្រតិភូអមនាយករដ្ឋមន្រ្តី, រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ទីប្រឹក្សាសម្តេចនាយករដ្ឋមន្រ្តី, និងជាប្រធានឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ
- ២០០៣ – ២០០៨ ៖ ទីប្រឹក្សាសម្តេចនាយករដ្ឋមន្រ្តីនិងជាប្រធានឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ
- ២០០៣ – បច្ចុប្បន្ន ៖ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
- ២០០២ – បច្ចុប្បន្ន ៖ ប្រធានឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ
- ១៩៩៩ – ២០១៣ ៖ សមាជិកក្រុមប្រឹក្សាភិបាល នៃធនាគារជាតិនៃកម្ពុជា
- ១៩៩៩ – ២០០៣ ៖ អគ្គលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឋានៈស្មើរដ្ឋលេខាធិការ
- ១៩៩៨ – ២០១៣ ៖ ទីប្រឹក្សាសេដ្ឋកិច្ចសម្តេចនាយករដ្ឋមន្ត្រី
- ១៩៩៤-១៩៩៩ ៖ នាយកខុទ្ទកាល័យក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា
- ១៩៩៣-១៩៩៤ ៖ ជំនួយការសម្តេចនាយករដ្ឋមន្រ្តី
V. ការបោះពុម្ពផ្សាយសំខាន់ៗ
- “Managing the Challenges of Globalization” (Co-author with Keat Chhon and Vongsey Vissoth) January 1998
- “Economic Development of Cambodia in the ASEAN’s Context: Policies and Strategies” (Co-author with Keat Chhon) June 1998
- “Strategy for Cambodia’s participation in the ASEAN Free Trade Area (AFTA)” (Position Paper) January 1996
- “Economic Development in Cambodia: Challenges and Opportunities” January 1996
- “Democracy in Cambodia: Theories and Realities” January 1995
VI. គ្រឿងឥស្សរិយយស Decorations
- Medal of National Merit (The Highest National Decoration) February 2010
- Order of H.M The Queen Preah Kossomak Nearyreath Grand Cross 17 February 2010
- Royal Order of Sowathara Grand Cross 04 September 2008
- Royal Order of Sowathara Grand Officer 10 June 2008
- Royal Order of Cambodia Grand Officer 21 April 2003
អំពីគុណកថា៖
ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ជាឥស្សរជន មានស្នាដៃដឹកនាំស្ថាប័ន និងបានសម្រេចនូវសមិទ្ធផលជាច្រើនជូនជាតិមាតុភូមិ។ បច្ចុប្បន្ននេះ ក្រៅពីមុខនាទីជាឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ឯកឧត្តមក៏ជាប្រធានឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ ជាថ្នាក់ដឹកនាំប្រកបដោយ សមត្ថភាពនិងមានស្នាដៃឆ្នើមក្នុងវិស័យសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ជាពិសេសការងាររៀបចំគោលនយោបាយ សេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, ការងាររៀបចំកំណែទម្រង់ ការគ្រប់គ្រង ហិរញ្ញវត្ថុសាធារណៈ ក៏ដូចជាការងារជំរុញផលិតភាព របស់កម្ពុជា។
ឯកឧត្តមជាឥស្សរជនសំខាន់ម្នាក់ក្នុងការរៀបចំគោលនយោបាយសំខាន់ៗជាច្រើនដើម្បីជំរុញ និងលើកកម្ពស់ កម្រិតជីវភាពរបស់ប្រជាពលរដ្ឋឱ្យទទួលបានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងប្រាក់ចំណូលកម្រិតខ្ពស់នៅឆ្នាំ២០៥០។ ការខិតខំប្រឹងប្រែងរបស់ឯកឧត្តមមានតម្លៃមិនអាចកាត់ថ្លៃបាន។ បន្ថែមលើទំនួលខុសត្រូវដ៏ធំធេងនេះ ឯកឧត្តមជាកុលបុត្រខ្មែរស្រឡាញ់ការសិក្សាស្រាវជ្រាវ និងជាធនធានកម្រមួយរូបដែលបានរួមចំណែកក្នុងការជំរុញ និងអភិវឌ្ឍផ្នែកវិទ្យាសាស្ត្រ តាមរយៈសមិទ្ធផលនិងស្នាដៃស្រាវជ្រាវបោះពុម្ពផ្សាយជាច្រើន ដូចជា សៀវភៅ «គ្រប់គ្រងការប្រកួតប្រជែងនៃសកលភាវូប នីយកម្ម», សៀវភៅ «ការអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជានៅក្នុងបរិការណ៍អាស៊ាន: គោលនយោបាយ និងយុទ្ធសាស្រ្ត», សៀវភៅ «ការបង្កើនល្បឿន AFTA និងបច្ច័យរបស់វាសម្រាប់កម្ពុជា», សៀវភៅ «យុទ្ធសាស្រ្តរបស់កម្ពុជាសម្រាប់ការចូលរួមនៅក្នុងតំបន់ពាណិជ្ជកម្មសេរីអាស៊ាន», សៀវភៅ «ការអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជា: បញ្ហា ប្រឈម និងកាលានុវត្តភាព»។ល។
ស្នាដៃទាំងនេះជាសមិទ្ធផលស្រាវជ្រាវដ៏វិសេសវិសាល មានតម្លៃទទួលស្គាល់ទាំងកម្រិតជាតិ និងអន្តរជាតិបន្ថែម ពីលើកិត្តិនាមក្នុងការបំពេញភារកិច្ចជូនជាតិមាតុភូមិ។ ដោយមើលឃើញពីសមិទ្ធផលនិងស្នាដៃក្នុងការបំពេញភារកិច្ច និងការអភិវឌ្ឍការស្រាវជ្រាវវិទ្យាសាស្ត្រ ឯកឧត្តមបានទទួលគោរមងារជា «បណ្ឌិត សភា ចារ្យ» និងក្លាយជា ថ្នាក់ដឹកនាំនៃក្រុមប្រឹក្សាបណ្ឌិតសភាចារ្យនៃរាជបណ្ឌិត្យសភាកម្ពុជា។
លក្ខខណ្ឌទាំងនេះ បានបញ្ជាក់យ៉ាងច្បាស់ថា ឯកឧត្តមបណ្ឌិតអគ្គសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ពិតជាមានស្នាដៃក្នុងការអភិវឌ្ឍវិស័យសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ការសិក្សាអភិវឌ្ឍន៍ការស្រាវជ្រាវវិទ្យាសាស្ត្រ ហើយស័ក្តិសមនឹងទទួលបានគោរមងារវិទ្យាសាស្ត្រជា «អគ្គបណ្ឌិតសភាចារ្យ» ក្នុងនាមជាប្រធានក្រុមប្រឹក្សាបណ្ឌិតសភាចារ្យ។
បញ្ជាក់៖ គោរមងារ «អគ្គបណ្ឌិតសភាចារ្យ» ជាគោរមងារតែមួយគត់សម្រាប់ប្រគល់ជូនតែប្រធានក្រុមប្រឹក្សាបណ្ឌិតសភាចារ្យនៃរាជបណ្ឌិត្យសភាកម្ពុជាប៉ុណ្ណោះ។