10
បណ្ឌិតសភាចារ្យ រស់ ចន្ត្រាបុត្រ
បណ្ឌិតសភាចារ្យស្ថាបនិក

ប្រវត្តិរូបសង្ខេប៖

ព័ត៌មានផ្ទាល់
ខ្លួន

  • នាមត្រកូលនិងនាមខ្លួន រស់ ចន្ត្រាបុត្រ (ROS CHANTRABOT)
  • ថ្ងៃខែឆ្នាំកំណើត : ០១ កញ្ញា ១៩៤៥
  • ទីកន្លែងកំណើត : សង្កាត់លេខ៥, រាជធានីភ្នំពេញ
  • ស្ថានភាពគ្រួសារ : រៀបការ
  • ចំនួនកូន : ០៣ នាក់ 

ការសិក្សាក្រោយឧត្តមសិក្សា និងឧត្តមសិក្សា

  • ១៩៧៨​ សញ្ញាបត្របណ្ឌិត ផ្នែកឯកទេសវិទ្យាសាស្ត្រនយោបាយ ទំនាក់ទំនងអន្តរជាតិ-ភូមិសាស្ត្រនយោបាយ, អាស៊ីអាគ្នេយ៍, ប្រវត្តិសាស្ត្រខែ្មរ នៅសាកលវិទ្យាល័យបារីស៍ (Ecole des Hautes Etudes en Sciences Sociales (HESS)-Paris)
  • ១៩៧៣ សញ្ញាបត្រ Diplôme de I’Ecole, Ecole Pratique des Hautes Etudes (EPHE), Vleme Section, Sorbonne, Paris                        
  • ១៩៧០ សញ្ញាបត្រ Licence es Lettre (option: philosophie), ភាសាបារាំង, នៅសាកលវិទ្យាល័យភ្នំពេញ  

បទពិសោធន៍ការងារ

  • បច្ចុប្បន្ន ទីប្រឹក្សាផ្ទាល់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា មានឋានៈស្មើទេសរដ្ឋមន្ត្រី     
  • ២០០១-២០០៦ : ប្រធានវិទ្យាស្ថាន មនុស្សសាស្ត្រ និងសង្គមសាស្ត្រ
  • ២០០៥-២០០៩ : អនុប្រធានរាជបណ្ឌិត្យសភាកម្ពុជា 
  • ១៩៧១ : ជាប់ឆ្នោតធ្វើជាសមាជិកតាក់តែងសេចក្តីព្រាងរដ្ឋធមនុញ្ញសាធារណរដ្ឋខ្មែរ
  • ១៩៧១-១៩៧២ : បម្រើក្នុងវិស័យសារព័ត៌មានក្នុងឋានៈជាម្ចាស់ និងជាចាងហ្វាងនិយោបាយកាសែតពន្លឺអង្គរ(១៩៦៧), មហាជន
  • ១៩៦៨-១៩៧០ : ជាអ្នកនិពន្ធសារព័ត៌មានរដ្ឋជាភាសាបារាំង Le Courier Phnom Penh Penhois ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ព្រះបាទនរោត្តមសីហនុ
  • ធ្លាប់ជាអ្នកស្រាវជ្រាវ (Chercheur associe) នៅមជ្ឈមណ្ឌលស្រាវជ្រាវជាតិនៅ Paris CNRS (Centre national de Recherche Scientifique)
ស្នាដៃបោះពុម្ពផ្សាយ
១. ស្នាដៃនិពន្ធជាភាសាខ្មែរ
  • ម្ចាស់ប្តីដួងចិត្តអូន ប្រលោមលោក, ភ្នំពេញ, ១៩៦៥
  • កម្រងទស្សនវិជ្ជាភាគ ១-១០ បណ្ណាល័យមហាជន, ភ្នំពេញ, ១៩៦៩-១៩៧១
  • ប្រវត្តិទស្សវិជ្ជាភាគ ១-៣ បណ្ណាល័យមហាជន, ភ្នំពេញ, ១៩៧០
  • អាម៉ុក ឬជនវិកលនៅម៉ាឡេស៊ី (Amok ou le fou de Malaisie), ភ្នំពេញ, ១៩៧១ ចុះផ្សាយប្រចាំថ្ងៃក្នុងសារព័ត៌មាន ‘មហាជន’
  • សូក្រាត (Sorate) បណ្ណាល័យមហាជន, ភ្នំពេញ, ១៩៧១
  • អំពីសេ្នហា (De I’Amour) ការសាកល្បង ផ្នែកសង្គមសាស្ត្រ បណ្ណាល័យ មហាជន, ភ្នំពេញ, ១៩៧១
  • វិបត្តិអំណាច (La crise du pouvoir) ផ្នែកនយោបាយ បណ្ណាល័យមហាជន, ភ្នំពេញ, ១៩៧២
  • ប្រវត្តិសាស្ត្រខ្មែរ ភាគទី១ តាមរឿងព្រេងនិទាន និងសិលាចារិក (Histoire du Cambodge), Paris, ១៩៩៨
  • ប្រាសាទព្រះខ័នកំពង់ស្វាយ, ការសិក្សាស្រាវជ្រាវប្រវត្តិសាស្ត្រ, ភ្នំពេញ, ២០០៦
  • ព្រះស្តេចកន ការផ្សាយរបស់អ្នកនិពន្ធ, ភ្នំពេញ, ២០០៦
  • ប្រាសាទព្រះវិហារ អតីតកាលរុងរឿង មោទនភាពជាតិខ្មែរ ការផ្សាយរបស់អ្នក​និពន្ធ, ភ្នំពេញ, ២០០៨
  • ដំណើរស្វែងរកសន្តិភាពនៅកម្ពុជា ការផ្សាយរបស់អ្នក​និពន្ធ, ភ្នំពេញ, ២០១៣
  • ដំណើរស្វែងរកសន្តិភាពនៅកម្ពុជា, ភ្នំពេញ, ២០១៦
  • សាធារណរដ្ឋខ្មែរ, CamEd Business School, ភ្នំពេញ, ២០១៧
  • លេខ៥ក្នុងមនោគមន៍វិជ្ជាខ្មែរ, ភ្នំពេញ, ២០១៧   ​

២. សា្នដៃនិពន្ធជាភាសាបរទេស

  • Les Forces Armées Nationales Khmères (FANK), mémoire de L’EPHE-Sorbonne VIe section, inédit, Paris, 1973.
  • La République Khmère et I’Asie du Sud-Est (après son ècroulement), Thèse de Doctorat de I’EHESS, inédit, Paris, 1978.
  • La République Khmère, L’Harmattan, Paris, 1993.
  • Cambodge, la répétition de I’histoire (de 1991 aux élections de juillet 1998), You Féng, Paris, 2000.
  • The Khmer Republic, CamEd Business School, Phnom Penh, 2017

គ្រឿងឥស្សរិយយស

  • មេដាយ ជាតូបការ
  • មេដាយ មហាសេរីវឌ្ឍន៍
  • មេដាយមហាសេនា
  • មេដាយមេដាយមាស «ការងារ»​