Royal Academy of Cambodia
គ្រិស្តសាសនា គឺជាសាសនាដែលមានសាសនិកច្រើនជាងគេបង្អស់ក្នុងចំណោមសាសនាធំៗនៃពិភពលោក។ ទស្សនវិជ្ជាគ្រិស្តសាសនា ត្រូវបានផ្សព្វផ្សាយយ៉ាងទូលំទូលាយគ្រប់ទ្វីបទាំងអស់។ ទស្សនវិជ្ជាគ្រិស្តសាសនា ត្រូវបានផ្សព្វផ្សាយគ្រប់ទីកន្លែងនិងមានឥទ្ធិពលគ្របដណ្ដប់លើផ្នត់គំនិតមនុស្សរាប់រយលាននាក់រួមទាំងខ្មែរយើងមួយចំនួនផងដែរ។
១.១-ប្រវត្តិគ្រិស្តសាសនា
-ប្រវត្តិព្រះយេស៊ូគ្រិស្ត
ព្រះយេស៊ូ បានប្រសូតកាលពីជាង២០០០ឆ្នាំមុន ពីម្តាយដែលជាស្ត្រីព្រហ្មចារីម្នាក់ឈ្មោះថា ម៉ារី នៅក្នុងក្រុងបេឡេហិម។
ព្រះអង្គបានចម្រើនវ័យធំឡើងដូចជាកុមារដទៃទៀតដែរ ដោយការធំឡើងទាំងរូបកាយ និងចិត្តគំនិត។ ទ្រង់បានរៀនវិជ្ជាជីវៈជាជាងឈើ ហើយប្រតិបត្តិតាមច្បាប់ធម្មជាតិ។ ទ្រង់មានចំណងខ្សែលោហិតដ៏ពិសេសជាមួយព្រះបិតាទ្រង់នៅស្ថានសួគ៌ ហើយបានបង្រៀនមនុស្សដែលមានចំណេះដឹងខ្ពស់ៗជាច្រើននៅឯព្រះវិហារបរិសុទ្ធ ក្រុងយេរូសាឡិម អំពីព្រះ សូម្បីតែទ្រង់ទើបមានព្រះជន្មត្រឹមតែដប់ពីរព្រះវស្សារក៏ដោយ។
នៅពេលព្រះយេស៊ូពេញវ័យទ្រង់បានចាប់ផ្តើមបង្រៀនប្រជាជននៅក្នុងក្រុងយេរូសាឡិមអំពីព្រះ គឺដូចជាព្យាការីផ្សេងៗទៀត ដែលបានបង្រៀនប្រជាជនរបស់ខ្លួនពីមុនទ្រង់ដែរ ប៉ុន្តែអ្វីដែលទ្រង់បង្រៀននោះគឺថ្មី។ ព្រះយេស៊ូ មានបន្ទូលឆ្លើយថា អ្នករាល់គ្នាជាពន្លឺនៃលោកិយ។ ឯទីក្រុងណាដែលនៅលើភ្នំ នោះលាក់មិនកំបាំងទេ។ ក៏គ្មានអ្នកអុជចង្កៀងយកទៅដាក់ក្រោមថាំងដែរ គេតែងដាក់លើជើងចង្កៀងវិញ នោះទើបភ្លឺដល់អ្នកដែលនៅក្នុងផ្ទះទាំងអស់គ្នា។ ដូច្នេះ ចូរឱ្យពន្លឺរបស់អ្នករាល់គ្នា បានភ្លឺនៅមុខមនុស្សលោកយ៉ាងនោះដែរ ដើម្បីឱ្យគេឃើញការណ៍ល្អដែលអ្នករាល់គ្នាប្រព្រឹត្ត រួចសរសើរតម្កើងដល់ព្រះវរបិតានៃអ្នករាល់គ្នាដែលគង់នៅស្ថានសួគ៌។
ព្រះអង្គមានបន្ទូលទៀតថា...
សូមចូលអានខ្លឹមសារលម្អិត និងមានអត្ថបទស្រាវជ្រាវជាច្រើនទៀតតាមរយ:តំណភ្ជាប់ដូចខាក្រោម៖
https://rac.gov.kh/researchs-categories/1/researchs?page=10
រឿងធម្មបាលកុមារ ដែលគេច្រឡំហៅថា រឿងកបិលមហាព្រហ្ម គឺជាទេវកថាមួយដែលបានបង្កប់នូវខ្លឹមសារទស្សនវិជ្ជាសង្គមនិងនយោបាយខ្មែរយ៉ាងជ្រាលជ្រៅ។ រឿងនេះបាននិងកំពុងមានប្រជាប្រិយភាពខ្លាំងសម្រាប់ជនជាតិខ្មែរគ្រប់វ័យ ជាច្រើនសតវត្សរ៍មកហើយ។ រឿងនេះបានក្លាយជាមូលដ្ឋានគ្រឹះនៃព្រលឹងអរិយធម៌ជាតិខ្មែរ។ រាល់ពេលពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរជារៀងរាល់ឆ្នាំ ជនជាតិខ្មែរតែងនិទានរំលឹកអំពីរឿងធម្មបាលកុមារនេះ តិចឬច្រើននៅតាមប្រព័ន្ធផ្សព្វផ្សាយនានា ក្នុងគោលបំណងដាស់សតិសម្បជញ្ញៈ មនសិការស្មារតីមនុស្សទាំងឡាយឱ្យបរិបូណ៌ទៅដោយព្រហ្មវិហារធម៌ ពោលគឺឱ្យចេះមេត្តា ករុណា មុទិតា និងឧបេក្ខា ដល់មនុស្សសត្វគ្រប់វ័យ គ្រប់ប្រភេទ ដើម្បីជីវិតរស់នៅប្រកបដោយសេចក្ដីសុខចម្រើន។
សូមចូលអានខ្លឹមសារលម្អិត និងមានអត្ថបទស្រាវជ្រាវជាច្រើនទៀតតាមរយ:តំណភ្ជាប់ដូចខាងក្រោម៖
http://rac.gov.kh/researchs-categories/1/researchs?page=10
និស្សិតនិងអ្នកស្រាវជ្រាវភាគច្រើនតែងត្រូវការទិន្នន័យពីឯកសារដែលមានស្រាប់ដើម្បីឱ្យដឹងថា ការស្រាវជ្រាវមុនៗបានធ្វើដល់ណាហើយមុននឹងចាប់ផ្តើមប្រមូលទិន្នន័យបថម។ ក្នុងការសរសេរកិច្ចការគរុកោសល្យមួយ សេចក្តីស្មោះត្រង់ជាការចាំបាច់បំផុត។ ជាក់ស្តែងគ្រឹះស្ថានបណ្តុះបណ្តាលនានា តែងតម្រូវឱ្យនិស្សិតធ្វើការអះអាងជា សំណេរភ្ជាប់ជាមួយ កិច្ចការរបស់ខ្លួនថា ពិតជាស្នាដៃរបស់ខ្លួនពិតប្រាកដ ហើយពុំបានលួចចម្លងពីអ្នកដទៃឡើយ។ យោងតាមវចនានុក្រម អនឡាញ Cambridge បានកំណត់ថា៖
ការលួចស្នាដៃនិពន្ធគឺជាការប្រើប្រាស់គំនិតឬអត្ថបទរបស់អ្នកដទៃ យកមកធ្វើជារបស់ខ្លួន។ អត្ថបទនៅទីនេះសំដៅដល់ទាំងអត្ថបទបោះពុម្ពផ្សាយ ទាំងមិនទាន់បោះពុម្ពផ្សាយ សំណៅ សរសេរដៃ ទម្រង់អេឡិចត្រូនិច ឬផ្នែកណាមួយដែលបានមកពីបញ្ញាសិប្បនិម្មិតរួមទាំង អត្ថបទផ្ទាល់ខ្លួនផងដែរ។
ហេតុអ្វីបានជាអ្នកស្រាវជ្រាវនិងនិស្សិតត្រូវចៀសវាងការលួចស្នាដៃនិពន្ធ?
សូមចូលអានខ្លឹមសារលម្អិត និងមានអត្ថបទស្រាវជ្រាវជាច្រើនទៀតតាមរយ:តំណភ្ជាប់ដូចខាក្រោម៖
http://rac.gov.kh/researchs-categories/1/researchs?page=10
ទីអវសាននៃរបបសាធារណរដ្ឋខ្មែរ បានមកដល់ចំពេលដែលប្រជាជនកម្ពុជាទើបប្រារឰពិធីបុណ្យចូលឆ្នាំថ្មីបានពីរបីថ្ងៃ។ ក្តីស្រមៃពីសន្តិភាពបានកើតមានឡើងស្របពេលមានវត្តមានកងទ័ពរំដោះចូលមកដល់ខេត្ត ក្រុងនានាជាបន្តបន្ទាប់។ នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ កងទ័ពរំដោះជាតិ «ខ្មែរក្រហម»
បានចូលកាន់កាប់ទីក្រុងភ្នំពេញ និងទីរួមខេត្តដទៃទៀត។ ពួកទាហាន លន់ នល់ បានដាក់អាវុធចុះ។ ប្រជាជនក្រុងភ្នំពេញ បានអបអរសាទរ ដោយនឹកស្រមៃថា ប្រទេសជាតិបានរំដោះហើយ។ ប៉ុន្តែ ក្តីស្រមៃរបស់ពួកគេត្រូវរលាយសាបសូន្យ។ កងទ័ពខ្មែរក្រហមបានបង្ខំឱ្យប្រជាជនក្រុងភ្នំពេញទាំងអស់ឱ្យចាកចេញពីទីក្រុង ហើយប្រជាជនខេត្ត ក្រុងឯទៀត ក៏ត្រូវជម្លៀសពីខេត្តមួយទៅខេត្តមួយ ពីតំបន់មួយទៅតំបន់មួយដូចគ្នា។
តមក ពួកខ្មែរក្រហមបានអនុវត្តនយោបាយដឹកនាំប្រទេសដ៏ចម្លែក ដែលមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រមនុស្សជាតិ។ លទ្ធផលនៃរបបដឹកនាំនេះ បានធ្វើឱ្យប្រជាជនខ្មែរប្រមាណជិត២លាននាក់បានស្លាប់ដោយសារជំងឺ ដែលបណ្តាលមកពីការខ្វះខាតថ្នាំសង្កូវ និងសេវាសុខាភិបាល ការអត់អាហារ ការសម្លាប់ ឬការធ្វើពលកម្មហួសកម្លាំង។
ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ១៩៧៥ សំណេររដ្ឋធម្មនុញ្ញមួយត្រូវបានអនុម័តដោយសមាជិកចំនួនមួយពាន់នាក់ក្នុងមហាសន្និបាតជាតិនៅទីក្រុងភ្នំពេញ ហើយត្រូវបានប្រកាសឱ្យប្រើជាផ្លូវការនៅថ្ងៃទី ៥ ខែមករា ឆ្នាំ១៩៧៦។ ប្រទេសកម្ពុជាត្រូវបានប្តូរឈ្មោះជាផ្លូវការថា «កម្ពុជាប្រជាធិបតេយ្យ»។ រដ្ឋធម្មនុញ្ញនេះពុំបានធានាសិទ្ធិមនុស្សឡើយ បានកំណត់នូវអង្គការរដ្ឋាភិបាលតែមួយចំនួនតូច និងបានលុបចោលកម្មសិទ្ធិសួនតួ ស្ថាប័នសាសនា និងផលិតកម្មកសិកម្មសម្រាប់ចិញ្ចឹមក្រុមគ្រួសារ។ រដ្ឋធម្មនុញ្ញនេះពុំបានលើកឡើងពីគំរូណាមួយទេ តែបានបដិសេធនូវសម្ព័ន្ធភាពឬជំនួយបរទេស ហើយពុំបានចែងអ្វីអំពីបក្សកុម្មុយនីស្តកម្ពុជាឬអំពីទ្រឹស្តីម៉ាក្សលេនីនឡើយ។ ផ្ទុយទៅវិញរបបនេះ បានធ្វើឱ្យបដិវត្តន៍នោះ មានលក្ខណៈដូចជាខ្មែរសុទ្ធសាធដោយគ្មានទំនាក់ទំនងទៅនឹងពិភពលោកខាងក្រៅឡើយ។
ប៉ុល ពត បានចាប់ផ្ដើមនៅលើគម្រោងរយៈពេលបួនឆ្នាំ ដែលក្នុងនោះ កម្ពុជាបានធ្វើនយោបាយ “មហាលោតផ្លោះ មហាអស្ចារ្យ” របស់ខ្លួនឆ្ពោះទៅសង្គមនិយមនៅឆ្នាំ១៩៧៩។ ទិសដៅរបស់ ប៉ុល ពត គឺគាត់នឹងធ្វើការបង្កើនទិន្នផលស្រូវឱ្យបានកើនឡើងបីដងគឺ ៣តោនក្នុងមួយហិកតា គេបង្កើតជាដីដាំដុះនៅក្នុងព្រៃ ដែលជាតំបន់គ្រុនចាញ់នៅភាគឦសាននៃប្រទេសកម្ពុជា។ អ្នកទាំងឡាយណា ដែលបានបង្ខំឱ្យចេញពីទីក្រុង ត្រូវបានគេស្គាល់ថា ជាប្រជាជនថ្មី ពីព្រោះពួកគេត្រូវបានគេសង្ឃឹមថា នឹងបោះបង់ចោលរាល់កំអែលអតីតកាលទាំងអស់ ហើយត្រូវបានគេបញ្ជូនទៅកាន់តំបន់ទាំងនេះ ដើម្បីជីកប្រឡាយលើកទំនប់ និងរុករានដីថ្មី។
ដើម្បីបន្សុទ្ធផ្ទៃក្នុង ខ្មែរក្រហមបានធ្វើការបែងចែកមនុស្សជាបីវណ្ណៈធំៗគឺ អ្នកពេញសិទ្ធិ ភាគច្រើនគឺជាប្រជាជនមូលដ្ឋានដែលមានជីវភាពក្រីក្របំផុតនៅក្នុងរបបចាស់និងអនក្ខរជន។ អ្នកត្រៀម គឺជាប្រជាជនមូលដ្ឋាន រួមមានសិស្ស ឬអ្នកចេះដឹងបន្ដិចបន្ដួច និងកសិករ សិប្បករ អាជីវករ ដែលមានទ្រព្យសម្បត្ដិមធ្យម (ពួកអនុធន)។ អ្នកបញ្ញើ គឺជាអតីតគហបតី អ្នកកាន់ការងាររដ្ឋការ ស្រទាប់និស្សិត បញ្ញវន្ដ និងជន ១៧ មេសា (ប្រជាជននៅទីក្រុងភ្នំពេញ ដែលត្រូវបានខ្មែរក្រហមជម្លៀសនៅពេលដែលពួកគេចូលកាន់កាប់ទីក្រុងនេះនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥)។ ក្រុមចុងក្រោយនេះហើយដែលជា «មុខសញ្ញា»ហើយត្រូវបានពួកខ្មែរក្រហមសម្លាប់ស្ទើរតែដាច់ពូជ។
ខ្មែរក្រហមបានអះអាងថា មានតែមនុស្សស្អាតស្អំប៉ុណ្ណោះ ទើបមានគុណសម្បត្ដិគ្រប់គ្រាន់ក្នុងការកសាងបដិវត្ដន៍។ បន្ទាប់ពីដណ្ដើមបានអំណាចភ្លាម ខ្មែរក្រហមបានធ្វើការចាប់ខ្លួននិងសម្លាប់ចោលនូវពលទាហាន នាយទាហាន និងអ្នករដ្ឋការរបស់របបសាធារណរដ្ឋខ្មែរដឹកនាំដោយលោកសេនាប្រមុខ លន់ នល់ ដែលខ្លួនចាត់ទុកថា មិនស្អាតស្អំអស់រាប់ពាន់នាក់។ ក្នុងរយៈកាលជាងបីឆ្នាំបន្ទាប់មកទៀត ក្រុមខ្មែរក្រហមបានកាប់សម្លាប់បញ្ញវន្ដ អ្នករស់នៅទីក្រុង ជនជាតិភាគតិច ដូចជា ចាម វៀតណាម និងចិនអស់រាប់សែននាក់។ ខ្មែរក្រហមក៏បានសម្លាប់យោធា និងសមាជិកបក្សរបស់ខ្លួនអស់ជាច្រើននាក់ដែរ ដោយចោទថាជនក្បត់ជាតិនិងក្បត់បដិវត្ដន៍។
នៅក្នុងគម្រោងឆ្នាំ១៩៧៦ នៃផែនការបួនឆ្នាំរបស់បក្សកុម្មុយនីស្តកម្ពុជា ប្រជាជនកម្ពុជានៅទូទាំងប្រទេសត្រូវបានដាក់កម្រិតឱ្យធ្វើការបង្កបង្កើនផលឱ្យបានបីតោនក្នុងមួយហិកតា។ នេះមានន័យថា ប្រជាជនត្រូវធ្វើការដាំដុះនិងច្រូតកាត់ស្រូវដប់ពីរខែក្នុងមួយឆ្នាំ។ នៅតាមតំបន់ភាគច្រើន ខ្មែរក្រហមបានបង្ខំឱ្យប្រជាជនធ្វើការលើសពីដប់ពីរម៉ោងក្នុងមួយថ្ងៃ ដោយមិនមានពេលសម្រាកនិងម្ហូបអាហារមិនគ្រប់គ្រាន់។
ការសម្ងាត់ គឺជាគោលការណ៍គ្រឹះនៃដំណើរការរបស់កម្ពុជាប្រជាធិបតេយ្យ។ ខ្មែរក្រហមមានពាក្យស្លោកមួយថា «លាក់ការណ៍ជាកត្ដាជ័យជម្នះ», «លាក់ការណ៍បានខ្ពស់ រស់បានយូរ»។ រហូតមកដល់ចុងឆ្នាំ១៩៧៧ ការប៉ះទង្គិចជាមួយប្រទេសវៀតណាមបានផ្ទុះឡើង។ ប្រជាជនរាប់ម៉ឺននាក់ត្រូវអង្គការបញ្ជូនទៅសមរភូមិហើយត្រូវស្លាប់រាប់ពាន់នាក់។ នៅខែធ្នូ ឆ្នាំ១៩៧៨ កងទ័ពវៀតណាមនិងកងកម្លាំងរបស់រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា បានធ្វើការវាយសម្រុកចូលប្រទេសកម្ពុជា ហើយដណ្ដើមកាន់កាប់បានទីក្រុងភ្នំពេញនៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩។
គិតមកដល់ពេលនេះ ជិតកន្លះសតវត្សរ៍ហើយ, ខ្ញុំនៅតែមិនយល់ថាហេតុអ្វីបានជាពួកខ្មែរក្រហមសម្លាប់ជាតិសាសន៍ឯងច្រើនដល់ម្ល៉ឹង? បំផ្លិចបំផ្លាញជាតិច្រើនដល់ម្ល៉ឹង? តើមានបរទេសនរណានៅពីក្រោយរឿងនេះឬ? ឬជាទំនាស់មនោគម? ឬជាគំនុំបុគ្គល? បើជាគំនុំបុគ្គល, តើហេតុអ្វីពួកនេះមានគំនុំជ្រាលជ្រៅដល់ម្ល៉ឹង?
វិញ្ញាណក្ខន្ធប្រជាជនខ្មែរដែលបានស្លាប់ទៅនិងអ្នកដែលនៅរស់ពីការស្លាប់ រាប់ទាំងគ្រួសារខ្ញុំផង, បានទទួលត្រឹមយុត្តិធម៌និមិត្តរូបតែប៉ុណ្ណោះ។ ប្រជាជនខ្មែរជាជនជាតិដែលអភព្វជាងគេបំផុតនៅអាស៊ីអគ្នេយ៍ ចេញពីសង្គ្រាមមួយ ចូលសង្គ្រាមមួយ ចេញពីរបបជិះជាន់ផ្តាច់ការមួយចូលរបបជិះជាន់ផ្តាច់ការមួយទៀត, ទឹកភ្នែករាស្ត្រខ្មែរហូរឥតស្រាកស្រាន្ត។ ចេញរបបអាណនិគមចូលរបបសក្តិភូមិ, ចេញពីរបបសក្តិភូមិចូលរបបប្រតិកិរិយាពុករលួយ, ចេញពីរបបប្រតិកិរិយាពុករលួយចូលរបបប្រល័យពូជសាសន៍, ចេញពីរបបប្រល័យពូជសាសន៍ ធ្លាក់ចូលក្នុងភ្នក់ភ្លើងសង្គ្រាមស៊ីវិលអស់ពីរទសវត្សរ៍ទៀតយ៉ាងខ្លោចផ្សារ។ ជីវិតប្រជាជនខ្មែរដ៏អភព្វនេះរសាត់អណ្ដែត «មិនខុសពីការខំប្រឹងរើខ្លួនចេញពីមាត់ក្រពើ ហើយទៅទើរនៅលើមាត់ខ្លានោះទេ»។
ប្រជាជនខ្មែរត្រូវរង់ចាំអស់រយៈពេលជាង៥០០ឆ្នាំ ទើបទទួលបានសន្តិភាពដែលមានរយៈពេលជាងគេក្នុងប្រវត្តិសាស្ត្រ។ តែសន្តិភាពនេះ ក៏អាចបាត់ទៅវិញដែរ បើមិននាំគ្នាថែនិងឱ្យតម្លៃ, «សង្គ្រាមងាយបង្កើត តែលំបាកបញ្ចប់», «សន្តិភាពពិបាករក តែងាយបាត់បង់»។
ដូច្នេះ ប្រជាជនខ្មែរ អ្នកនយោបាយ និងថ្នាក់ដឹកនាំគ្រប់រូបត្រូវតែរួមចំណែកលើកស្ទួយនិងថែក្សាសុខសន្តិភាព ស្ថិរភាពនយោបាយ ប្រជាធិបតេយ្យ សិទ្ធិមនុស្ស នីតិរដ្ឋ យុត្តិធម៌សង្គម អធិបតេយ្យ ឯករាជ្យ បូរណភាពទឹកដី និងកិត្យានុភាពជាតិលើឆាកអន្តរជាតិ ទើបជាតិយើងរឹងមាំ មាននិរន្តរភាព វិបុលភាព និងការអភិវឌ្ឍ៕
១៧ មេសា ២០២៤
RAC Media
រូបថត VAYO Radio FM
នៅលើលោកនេះមិនថាប្រទេសណាឬប្រទេសណា គឺគ្រប់ជាតិសាសន៍ទាំងអស់ តែងតែមានការប្រារព្ធពិធីចូលឆ្នាំថ្មីដែលជាប្រពៃណីរបស់ប្រជាជាតិរៀងខ្លួន គ្រាន់តែថាគេកំណត់ពេលវេលានៃការរៀបចំបុណ្យនេះផ្សេងគ្នា ដោយស្របទៅតាមជំនឿទំនៀមទម្លាប់ និងប្រពៃណីរបស់គេប៉ុណ្ណោះ។
សូមចូលអានខ្លឹមសារលម្អិត និងមានអត្ថបទស្រាវជ្រាវជាច្រើនទៀតតាមរយ:តំណភ្ជាប់ដូចខាងក្រោម៖
https://rac.gov.kh/researchs-categories/1/researchs?page=10
(រាជបណ្ឌិត្យសភាកម្ពុជា)៖ ជាការឆ្លើយតបទៅនឹងការរារាំងគ្រប់រូបភាពចំពោះការកសាងព្រែកជីកហ្វូណនតេជោ នៅល្ងាចថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៤នេះ នៅក្នុងវេទិកាអ្នកវិទ្យាសាស្ត្រនិងអ្នកសារព័ត៌មាន ស្ដីពី «ការឆ្លើយតបរបស់អ្នកវិទ្យាសាស្ត្រកម្ពុជាចំពោះការមួលបង្កាច់មកលើកម្ពុជា ជុំវិញករណីព្រែកជីកហ្វូណនតេជោ» ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច បានស្នើឱ្យវៀតណាមត្រូវចងចាំរឿងរ៉ាវប្រវត្តិសាស្ត្រ ដែលកម្ពុជាបានជួយវៀតណាមនៅក្នុងទិដ្ឋភាពជាច្រើន។
បើតាមការគូសបញ្ជាក់របស់ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច នៅក្នុងបទពិសោធន៍ប្រវត្តិសាស្ត្រ បានបង្ហាញឱ្យយើងឃើញ កម្ពុជាតែងតែបានជួយទំនុកបម្រុង និងផ្ដល់ឱកាសជាច្រើនដល់អណ្ណាម ដែលបច្ចុប្បន្នជាប្រទេសវៀតណាម។
ឯកឧត្ដមបណ្ឌិតសភាចារ្យ បានគូសបញ្ជាក់ទិដ្ឋភាពប្រវត្តិសាស្ត្រចំនួន ៦ចំណុច ដែលវៀតណាមត្រូវចងចាំគឺ៖
១. ប្រសិនបើកម្ពុជាថែរក្សាបាននូវទឹកដីដ៏អស្ចារ្យពីដូនតារបស់ខ្លួនបាន ប្រហែលជាកម្ពុជាអត់ត្រូវការទៅកាយប្រឡាយ ឬកាយព្រែកជីកហ្វូណនតេជោនោះទេ ដោយយើងមានផែសមុទ្រធំៗដល់ទៅ៣នៅកម្ពុជាក្រោម ឬ(បច្ចុប្បន្ន)គេហៅថាវៀតណាមខាងត្បូង។ នេះជាអ្វីដែលយើងត្រូវមើល អញ្ចឹងយើងអត់ត្រូវការទេ(បើយើងរក្សាផែបាន) បើនិយាយអំពីប្រវត្តិសាស្ត្រ។
២. វៀតណាមត្រូវចងចាំ វៀតណាមបង្កើតផ្លូវលំហូជីមិញបាន ដោយសារខ្មែរ វៀតណាមបង្រួបបង្រួមវៀតណាមបាននៅថ្ងៃទី៣០ ខែមេសា ឆ្នាំ១៩៧៥។ វៀតណាមត្រូវចងចាំ បើគ្មានខ្មែរ អ្នកឯងមិនអាចបង្រួបបង្រួមទឹកដីរបស់អ្នកឯងបានទេ អ្នកឯងកុំយករឿងនេះមក(បង្កើតជាបញ្ហា)។ ខ្មែររងទុក្ខ អាម៉េរិករោយជាតិគីមី ដោយសារអី? ដោយសារវត្តមានកងទ័ពវៀតណាមនៅលើទឹកដីកម្ពុជា ប្រវត្តិសាស្ត្រឱ្យ(វៀតណាម)ចងចាំ។
៣. ទាក់ទងក្នុងប្រវត្តិសាស្ត្រដែរ តើវៀតណាមចាំបានទេ នៅពេលដែលអ្នកត្រូវការកម្ពុជា កម្ពុជាតែងតែផ្ដល់ឱកាស។ អ្នកឯងសុំដីហាត់កងទ័ព កម្ពុជាផ្ដល់ឱ្យ។ ពេលស្ដេចខ្ញុំចូលទីវង្គត អ្នកឯងប្រែប្រាស់(ក្រឡាស់) ទីក្រុងព្រៃនគរ ឱ្យទៅជាសៃហ្គន។ វៀតណាមចាំបានទេទាំងអស់នេះ? សុំវៀតណាមកុំកាយប្រវត្តិសាស្ត្រ បើអ្នកឯងកាយប្រវត្តិសាស្ត្រ យើងនឹងបកស្រាយប្រវត្តិសាស្ត្រឱ្យអ្នកឯងស្ដាប់។
៤. យើង(កម្ពុជា)ក៏ដឹងគុណវៀតណាមដែរនៅឆ្នាំ១៩៧៩ ដែលវៀតណាមបានជួយរំដោះទឹកដីកម្ពុជា ដោយប្រើប្រាស់មូលដ្ឋានកងទ័ពអតីតទឹកដីកម្ពុជា ដែលនៅពេលនោះសង្គ្រាមត្រជាក់ មូលធននិយម និងសង្គមនិយម ដែលប្រកួតប្រជែងគ្នា។
៥. ទាក់ទងនឹងប្រវត្តិសាស្ត្រ គឺជារឿងដ៏អស្ចារ្យមួយ ដែលវៀតណាមត្រូវចងចាំថា នៅលើទឹកដីកម្ពុជា ប្រជាជនរបស់អ្នកបានមករស់នៅ បានមករកស៊ីយូរណាស់មកហើយ អ្នកឯងបានមកចោលសាច់ចោលឈាមនៅទីនេះច្រើនណាស់មកហើយ ហើយប្រជាជនវៀតណាមកំពុងតែធ្វើវិស័យកសិកម្មនៅនេះច្រើនណាស់ បើសិនជាមានព្រែកជីកនេះ ប្រជាជនអ្នកឯងក៏រស់នៅទីនេះបានងាយស្រួលដែរ។ ឯកឧត្ដមបន្តថា វៀតណាមត្រូវចងចាំ ឈាមជ័រខ្លួនបានមករស់នៅទីនេះច្រើនណាស់ កុំដុតសំបុកមាន់ចោល ដើម្បីតែផលប្រយោជន៍ខ្លួនតែមួយគត់ ហើយធ្វើបែបនេះដើម្បីឱ្យកម្ពុជាឈរនៅក្រោមសេដ្ឋកិច្ចរបស់វៀតណាម(ឱ្យសោះ)។ គឺអត់បាននោះទេ យើងក៏មានយុទ្ធសាស្ត្រ(របស់យើងដែរ)។
៦. ដូនតាខ្មែរបានកត់ត្រាទុក នៅពេលដែលវៀតណាមអត់ យើងផ្ដល់ឱ្យ ចាំបានទេ? ភាសាខ្មែរមួយ ដែលវៀតណាមអត់ចេះខ្មែរនោះគឺ “ពេលកូនឈឺ កូនចង់ធ្វើជាកូនម៉ែ” (តែពេលកូនជា បែរជាកូនប្រែ) ពេលហ្នឹងប្រជាជនខ្មែរបានផ្ដល់បាយឱ្យវៀតណាមហូប ព្រោះវៀតណាមមិនអាចដឹងស្បៀងបានទេ ហើយកម្ពុជាក៏ផ្ដល់ដី ផែកំពង់សោមឱ្យវៀតណាមដឹកទាំងស្បៀងអាហារ ទាំងគ្រាប់រំសេវ ដើម្បីទប់ទល់ជាមួយអាម៉េរិក។ អាម៉េរិកភ្លេចហើយរឿងហ្នឹង។ ប្រវត្តិសាស្ត្រត្រូវចងចាំ។ វៀតណាមធ្វើបែបហ្នឹង ត្រូវចងចាំ។ គឺនៅភូមិភាគឦសាន ក្រចេះ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី កំពង់ចាម ទិសបូព៌ា។
ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ថ្លែងបញ្ជាក់បន្ថែមថា រាល់ចំណុចទាំងអស់ដែលកើតមាននៅក្នុងប្រវត្តិសាស្ត្រខាងលើនេះ បានចារឹកនៅក្នុងទឹកចិត្តប្រជាជនកម្ពុជាយល់ដឹងយ៉ាងច្បាស់អំពីទំនាក់ទំនងរវាងកម្ពុជា និងវៀតណាម និងបានបង្ហាញឱ្យឃើញអំពីគុណបំណាច់ ដែលជានិច្ចកាលកម្ពុជាបានផ្ដល់ទៅដល់ប្រទេសវៀតណាមនៅក្នុងប្រវត្តិសាស្ត្រកន្លងមក។ ឯកឧត្ដមបណ្ឌិតសភាចារ្យ បានគូសបញ្ជាក់បន្ថែមទៀតថា នៅក្នុងប្រវត្តិសាស្ត្រ កម្ពុជាហ៊ានបិទភ្នែករំលែកអ្វីៗទាំងអស់ឱ្យវៀតណាម ប៉ុន្តែករណីរឿងព្រែកជីកហ្វូណន បែរជាវៀតណាមប្រើប្រាស់ដើម្បីកម្ទេច(ផលប្រយោជន៍)របស់កម្ពុជា៕
RAC Media | លឹម សុវណ្ណរិទ្ធ
(រាជបណ្ឌិត្យសភាកម្ពុជា)៖ ក្នុងឱកាសអញ្ជើញថ្លែងនៅក្នុងវេទិកាអ្នកវិទ្យាសាស្ត្រនិងអ្នកសារព័ត៌មាន ស្ដីពី «ការឆ្លើយតបរបស់អ្នកវិទ្យាសាស្ត្រកម្ពុជាចំពោះការមួលបង្កាច់មកលើកម្ពុជា ជុំវិញករណីព្រែកជីកហ្វូណនតេជោ» នៅល្ងាចថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៤ ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច បានមានប្រសាសន៍អះអាងថា «កម្ពុជាត្រូវតែរស់ដោយពឹងលើសមត្ថភាពរបស់ខ្លួន ក្នុងករណីណាមួយ យើងក៏អាចរស់បានដែរ»។
ឯកឧត្ដមបណ្ឌិតសភាចារ្យបានអះអាងដូច្នេះ ដោយយោងទៅលើសារៈសំខាន់នៃការកសាងព្រែកជីកហ្វូណនតេជោ នៅក្នុងទិដ្ឋភាពសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាដោយផ្ទាល់។ ឯកឧត្ដមបានបញ្ជាក់ថា នាពេលបច្ចុប្បន្ន កម្ពុជាត្រូវដឹកផលិតផលទាំងអស់ឆ្លងកាត់ទឹកដីវៀតណាម និងប្រទេសថៃ ដែលការដឹកជញ្ជូនេះ ត្រូវការចំណាយថ្លៃឆ្លងកាត់ និងថ្លៃដឹកជញ្ជូនខ្ពស់ ហើយប្រទេសជិតខាងមានត្រួតពិនិត្យ និងដឹងយ៉ាងច្បាស់អំពីផលិតផលដែលកម្ពុជាត្រូវនាំចេញ ដែលជាហេតុផលធ្វើឱ្យកម្ពុជា មានការលំបាកនៅក្នុងការប្រកួតប្រជែងទីផ្សារជាមួយប្រទេសជិតខាង ទៅលើផលិតផលដូចគ្នា។
ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ក៏បានលើកឡើងអំពីប្រសិទ្ធភាពនៃការដឹកជញ្ជូនផលិតផលតាមព្រែកជីកហ្វូណនតេជោផងដែរថា ការដឹកជញ្ជូនតាមផ្លូវទឹកចំណេញពេលវេលា និងមានការចំណាយទាប ដោយសារតែ២រទេះភ្លើងទើបបាន១ទូក ឬ១០រទេះភ្លើង ទើបបាន១កប៉ាល់ ដូច្នេះហើយ ព្រែកជីកហ្វូណនតេជោ នឹងផ្ដល់លក្ខណៈងាយស្រួលដល់កម្ពុជា នៅក្នុងការកាត់បន្ថយថ្លៃដើម ដែលជំរុញភាពប្រកួតប្រជែងនៃផលិតផលរបស់កម្ពុជានៅក្នុងទីផ្សារអន្តរជាតិ។
លើសពីនេះ ឯកឧត្ដមបណ្ឌិតសភាចារ្យ ក៏បានគូសបញ្ជាក់ផងដែរថា នៅពេលដែលមានព្រែកជីកហ្វូណនតេជោ ត្រូវបានកសាងរួចរាល់ វានឹងក្លាយទៅជាសក្ដានុពលដ៏ធំធេងមួយសម្រាប់សេដ្ឋកិច្ចកម្ពុជា ពិសេសគឺការទាក់ទាញការបណ្ដាក់ទុនវិនិយោគកាន់តែច្រើនមកកាន់កម្ពុជា ដោយអ្នកវិនិយោគនឹងសម្លឹងមើលឃើញឱកាសចំណេញកាន់តែប្រសើរឡើងថែមទៀតនៅក្នុងប្រទេសកម្ពុជា ជាជាងការមើលឃើញតែឱកាសវិនិយោគនៅប្រទេសថៃ និងវៀតណាម ដោយសារតែព្រែកជីកនេះនឹងជួយពន្លឿនការដឹកជញ្ជូនផលិតផលរបស់ខ្មែរ។
ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ក៏បានសម្ដែងការខកចិត្តជាខ្លាំង ដែលប្រជាជនខ្មែរមួយចំនួន ចូលចិត្តបង្ហាញទស្សនៈយល់ឃើញដោយគ្មានមូលដ្ឋាន ដែលចាត់ទុកថា គម្រោងព្រែកជីកហ្វូណនតេជោបែរជាគ្មានសារៈសំខាន់ ហើយថែមទាំងវាយតម្លៃ និងបកស្រាយថា គម្រោងព្រែកជីកហ្វូណនបម្រើឱ្យគោលបំណងយុទ្ធសាស្ត្រយោធា ទៅតាមការបំភ័ន្តរបស់បស្ចិមប្រទេស និងប្រទេសវៀតណាមទៅវិញ។ ការមិនយល់ច្បាស់ពីសារៈសំខាន់នៃព្រែកជីកហ្វូណនតេជោនេះ ថែមទាំងបាននាំទំនោរនៃការគិតរបស់អ្នកទាំងនោះ ទៅឱ្យតម្លៃលើហេដ្ឋារចនាសម្ព័ន្ធផ្លូវដែកថាមានសារៈសំខាន់ជាង ការដឹកជញ្ជូនតាមផ្លូវទឹកទៅវិញ។ ចំពោះចំណុចនេះ ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច បានចោទជាសំណួរថា តើប្រទេសណាមួយដែលគ្មានផ្លូវទឹកហើយរីកចម្រើន? តើប្រទេសជប៉ុន កូរ៉េ និងដែនកោះតៃវ៉ាន់ ហេតុអ្វីបានជាគេរីកចម្រើន? ព្រោះគេដឹកជញ្ជូនតាមផ្លូវទឹកបានបរិមាណច្រើន និងលឿនរហ័ស។ ឯកឧត្ដមបណ្ឌិតសភាចារ្យបានលើកឧទាហរណ៍ប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍មួយទៀតគឺ ប្រទេសសិង្ហបុរី ដែលរដ្ឋនេះកកើតឡើងដំបូង មិនទាំងអាចស្វែងរកទឹកបរិភោគបានផង ប៉ុន្តែដោយសារតែភាបសម្បូរបែបខាងផ្លូវនាវាចរណ៍ ប្រទេសនេះ បានក្លាយជាប្រទេសដែលមានសេដ្ឋកិច្ចរីកចម្រើនដ៏សំខាន់មួយនៅក្នុងតំបន់ ដោយសារតែផ្លូវនាវាចរណ៍របស់ពិភពលោកត្រូវឆ្លងកាត់ប្រទេសដ៏តូចមួយនេះ៕
ជាចុងក្រោយ ឯកឧត្ដមបណ្ឌិតសភាចារ្យ បានថ្លែងសង្កត់ធ្ងន់ថា ប្រជាជនខ្មែរគ្រប់រូបត្រូវតែមានស្មារតីជាតិរួមគ្នា ដើម្បីគាំទ្រដល់រាជរដ្ឋាភិបាលនៅក្នុងការកសាងកំពង់ផែទឹកជ្រៅ និងព្រែកជីកហ្វូណនតេជោ ដើម្បីអភិវឌ្ឍប្រទេសជាតិឈានទៅជាប្រទេសមានសេដ្ឋកិច្ចរឹងមាំនាពេលខាងមុខ៕
RAC Media | លឹម សុវណ្ណរិទ្ធ
(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅល្ងាចថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៤នេះ ឱកាសថ្លែងនៅក្នុងវេទិកាអ្នកវិទ្យាសាស្ត្រនិងអ្នកសារព័ត៌មាន ស្ដីពី «ការឆ្លើយតបរបស់អ្នកវិទ្យាសាស្ត្រកម្ពុជាចំពោះការមួលបង្កាច់មកលើកម្ពុជា ជុំវិញករណីព្រែកជីកហ្វូណនតេជោ» ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច បានគូសបញ្ជាក់ថា ការមួលបង្កាច់ថាព្រែកជីកហ្វូណនតេជាកសាងឡើងក្នុងគោលបំណងបម្រើឱ្យវិស័យយោធាចិន គឺជាការរារាំងដង្ហើមសេដ្ឋកិច្ចកម្ពុជានិងជាយុទ្ធសាស្ត្រនយោបាយរបស់វៀតណាម។
វេទិកាខាងលើនេះ ត្រូវបានរៀបចំឡើងបន្ទាប់ពីមានការផ្សព្វផ្សាយអត្ថបទស្រាវជ្រាវមួយសរសេរ ដោយវិទ្យាស្ថានអភិវឌ្ឍន៍ការស្រាវជ្រាវបូព៌ា (Oriental Research Development Institute) ប្រទេសវៀតណាម ហើយបន្ទោរដោយប្រព័ន្ធផ្សព្វផ្សាយអាមេរិក ដែលបានបង្ខូចកម្ពុជាថា ព្រែកជីកហ្វូណនតេជោ មិនត្រឹមតែជាគម្រោងមួយដែលបម្រើឱ្យសេដ្ឋកិច្ច-សង្គមកម្ពុជា ប៉ុណ្ណោះទេ ក៏ប៉ុន្តែព្រែកជីកនេះក៏មានតម្លៃចម្បងបម្រើឱ្យវិស័យយោធារបស់ចិនផងដែរ។
ពាក់ព័ន្ធនឹងបញ្ហាសេដ្ឋកិច្ច ឯកឧត្ដមបណ្ឌិតសភាចារ្យបានលើកឡើងចំណុចសំខាន់ចំនួន ៥ចំណុច ដែលកម្ពុជាត្រូវការព្រែកជីកហ្វូណនតេជោគឺ៖
១. កម្ពុជាត្រូវដឹកផលិតផលទាំងអស់ឆ្លងកាត់ទឹកដីវៀតណាម ដែលត្រូវចំណាយថ្លៃឆ្លងកាត់ និងថ្លៃដឹកជញ្ជូន ដែលកម្ពុជាជួបប្រទះនឹងការលំបាកនៅក្នុងការប្រកួតប្រជែងទីផ្សារជាមួយប្រទេសជិតខាង។
២. ប្រសិទ្ធភាពនៃការដឹកជញ្ជូនផលិតផល ដោយសារ២រទេះភ្លើងទើបបាន១ទូក ឬ១០រទេះភ្លើង ទើបបាន១កប៉ាល់ ដូច្នេះហើយ ការកសាងព្រែកជីកនេះ នឹងផ្ដល់លក្ខណៈងាយស្រួលដល់កម្ពុជា ក្នុងការកាត់បន្ថយថ្លៃដើម។
៣. នៅពេលដែលមានព្រែកជីកហ្វូណន អ្នកវិនិយោគនឹងសម្លឹងមើលឃើញកម្ពុជា ជាជាងការមើលឃើញតែឱកាសវិនិយោគនៅប្រទេសថៃ និងវៀតណាម ដោយសារតែព្រែកជីកនេះនឹងជួយសម្រួលនិងពន្លឿនការដឹកជញ្ជូនផលិតផលរបស់ខ្មែរ។
៤. ការជីកព្រែកហ្វូណនតេជោ នឹងមិនមានការប៉ះពាល់ដល់ទន្លេមេគង្គ ដូចអ្វីដែលប្រទេសជិតខាងកម្ពុជាបានធ្វើនោះទេ ព្រោះប្រទេសកម្ពុជាមានសណ្ឋានដីរាងបាតខ្ទះ ខណៈដែលព្រែកជីកហ្វូណននេះក៏មិនបានបង្កផលប៉ះពាល់ដល់លំហូរទឹកនៃទន្លេមេគង្គនោះឡើយ ព្រោះព្រែកជីកនេះ មិនមែនជាការបង្វែរទឹកពីទន្លេមេគង្គនោះទេ។
៥. កាលណាយើងមានព្រែកជីកហ្វូណនតេជោនេះ នឹងផ្ដល់សារៈសំខាន់យ៉ាងខ្លាំងចំពោះវិស័យកសិកម្ម និងការដាំដុះ ព្រោះប្រជាជនអាចយកទឹកសម្រាប់ប្រើប្រាស់ស្រោចស្រពដំណាំបាន។
កត្តាទាំងអស់នេះ ត្រូវបានឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច កត់សម្គាល់ថា គឺជាការព្រួយបារម្ភសម្រាប់វៀតណាម ដែលមិនចង់ឱ្យកម្ពុជាដែលស្និទ្ធនឹងចិន មានកំណើនសេដ្ឋកិច្ចលូតលាស់ខ្ពស់ ក្នុងពេលដែលកម្ពុជាមានការនាំចូលកសិផល និងផលិតផលជាច្រើនពីវៀតណាម ក៏ដូចជាការរារាំងមិនឱ្យកម្ពុជាមានសក្ដានុពលនៅក្នុងការនាំចេញផលិតផលមួយចំនួនដូចគ្នាទៅនឹងវៀតណាម ទៅកាន់ទីផ្សារខាងក្រៅ។
បន្ថែមពីលើនេះ ឯកឧត្ដមបណ្ឌិតសភាចារ្យ ក៏បានគូសបញ្ជាក់អំពីទិដ្ឋភាពយុទ្ធសាស្ត្រនយោបាយ ដែលពាក់ព័ន្ធនឹងការមួលបង្កាច់មកលើកម្ពុជា ជុំវិញករណីព្រែកជីកហ្វូណនតេជោយ៉ាងដូច្នេះថា៖
«ទាក់ទងទៅនឹងយុទ្ធសាស្ត្រនយោបាយ មាន៦ចំណុចគឺ៖
១. អ្នកឯងឃើញសម្ដេចអតីតនាយករដ្ឋមន្ត្រី មានទំនាក់ទំនងល្អជាមួយពួកក្រហមថៃ អ្នកឯងបារម្ភ អញ្ចឹងកញ្ជៀកឱ្យកម្ពុជាទៅរកអ្នកឯងវិញ។ កម្ពុជាមានសិទ្ធិសម្រេច កម្ពុជាមានអធិបតេយ្យរបស់ខ្លួន កម្ពុជាប្រើប្រាស់នយោបាយផ្កាចម្រុះពណ៌ អ្នកណាក៏កម្ពុជាត្រូវដែរ ឱ្យតែមាននយោបាយ និងទិសដៅរួមគ្នា យើងនឹងធ្វើដើម្បីទាំងអស់គ្នា។
២. អ្នកវិនិយោគចូលមក បើសិនអ្នកវិនិយោគចូលមក កម្ពុជាមានសេដ្ឋកិច្ចរីកចម្រើន កម្ពុជានឹងមានភាពអស្ចារ្យ អញ្ចឹងប្រសិនបើព្រែកជីកហ្វូណនតេជោសម្រេចទៅបាន នោះសេដ្ឋកិច្ចខ្មែរនឹងកាន់តែមានភាពរឹងមាំ ដែលធ្វើឱ្យវៀតណាមព្រួយបារម្ភពីភាពស្មើមុខមាត់របស់កម្ពុជានៅក្នុងយុទ្ធសាស្ត្រជាមួយនឹងវៀតណាម។ នេះគឺជានយោបាយដើម្បីឱ្យកម្ពុជាចុះស្រុតអ្នកវិនិយោគ ហើយជាឱកាសដែលឆក់យកអ្នកវិនិយោគពីកម្ពុជាទៅវិញ។ បទពិសោធន៍ឆ្នាំ១៩៩៧។
៣. អ្នកល្អបំផុត យុទ្ធសាស្ត្រនយោបាយ អ្នកឯងរក្សាខ្លួននៅចន្លោះចិន និងសហរដ្ឋអាម៉េរិក អាម៉េរិកក៏អ្នកឯងត្រូវ ចិនក៏អ្នកឯងត្រូវ។ ស៊ីជីនពីងចុះមកទីក្រុងហាណូយចាប់ដៃជាមួយអ្នកឯង ចូបៃដិនក៏ចាប់ដៃជាមួយអ្នកឯង តែអ្នកបំភ្លេចកម្ពុជា។ ផលប្រយោជន៍របស់អ្នកឯង អ្នកឯងធ្វើអ្វីៗទាំងអស់ ដើម្បីតែផលប្រយោជន៍អ្នកឯង កម្ពុជាក៏ត្រូវគិតផលប្រយោជន៍របស់កម្ពុជាដែរ ព្រោះកម្ពុជាជាប្រទេសមួយមានអធិបតេយ្យ មានការបោះឆ្នោត ដូច្នេះ រដ្ឋាភិបាលក៏ត្រូវរៀបចំដែរ ដើម្បីអី? ដើម្បីបង្ហាញថា កម្ពុជាមានស្ថិរភាព មានអ្នកមកវិនិយោគ។ នេះជាអ្វីដែលយើងត្រូវគិត។
៤. កាលណាដែលមានសេដ្ឋកិច្ចមានស្ថិរភាព នយោបាយរឹងមាំ តែបើសេដ្ឋកិច្ចមានការប្រែប្រួល នយោបាយក៏មានការប្រែប្រួលដែរ ដូច្នេះ ចង់ធ្វើឱ្យកម្ពុជាមានវិបត្តិសេដ្ឋកិច្ច ដើម្បីអ្នកឯងមានការងាយស្រួលក្នុងការអ្នកឯងចង្អុលកម្ពុជា? មិនមែនទេ កម្ពុជាធំហើយ កម្ពុជាមានអាយុ៤៤ឆ្នាំហើយ ដូច្នេះកម្ពុជាអាចគិតដោយខ្លួនឯងបានហើយ អ្នកឯងកុំបាច់គូសវាសឱ្យកម្ពុជា"។
បន្ថែមពីលើនេះ ឯកឧត្ដមបណ្ឌិតសភាចារ្យក៏បានលើកឡើងបន្តទៀតថា បើគេចង់ចោទកម្ពុជាថា កសាងព្រែកជីកហ្វូណនតេជោ ដើម្បីសម្រួលដល់កងទ័ពចិននោះ វាជាការលំបាក និងផ្ទុយពីការពិត ព្រោះសហរដ្ឋអាម៉េរិកមានសមត្ថភាពគ្រប់គ្រាន់នៅក្នុងការតាមដានស្ថានភាពនៅលើផែនដីតាមរយៈផ្ការណប ដូចបទពិសោធដែលអាម៉េរិកបានវាយប្រហារដៃគូបដិបក្ខរបស់ខ្លួន ពិសេសករណីអូសាម៉ា ប៊ីនឡាដិន ជាដើម អាម៉េរិកបានធ្វើឃាតដោយមិនទាំងឱ្យប្រទេសសាមីបានដឹងជាមុនផង។ ដូច្នេះហើយគ្មានហេតុផលអ្វី ដែលកម្ពុជាត្រូវរៀបចំកសាងព្រែកជីកហ្វូណនតេជោដើម្បីវត្តមានកងទ័ពចិននោះឡើយ។
លើសពីនេះទៅទៀត ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច បាន ថ្លែងសង្កត់ធ្ងន់ថា ការលើកឡើងដោយភ្ជាប់គម្រោងព្រែកជីកហ្វូណនតេជោទៅនឹងបញ្ហាភូមិសាស្ត្រនយោបាយនេះ គឺដោយសារវៀតណាមមានការព្រួយបារម្ភចំពោះកម្ពុជា ដែលអាចមានលទ្ធភាពធ្វើទំនើបកម្មកងទ័ពជើងទឹករបស់ខ្លួន ដែលវៀតណាមយល់ថាជាការប្រឈមរបស់ខ្លួន ក្នុងនាមជាប្រទេសជិតខាង ៕
RAC Media | លឹម សុវណ្ណរិទ្ធ
នៅថ្ងៃពុធ ២ កើត ខែចេត្រ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៤ នេះ តាមការណែនាំរបស់ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច រាជបណ្ឌិត្យសភាកម្ពុជាបានបន្តផ្ដល់ជូនទឹកដោះគោ តេជោសែន ប្ញស្សីត្រឹប ជូនដល់កុមារកំព្រា ២កន្លែង៖
១. ផ្ដល់ជូនទឹកដោះគោស្រស់ចំនួន ៥០លីត្រ ដល់មណ្ឌលកុមារកំព្រាភូមិខៃស៍។ កុមារដែលស្ថិតនៅក្នុងមណ្ឌលកុមារកំព្រានេះ ភាគច្រើនត្រូវបានឳពុកម្ដាយបោះបង់ចោលដោយចេតនា ឫអចេតនាក្ដីនៅមន្ទីរពេទ្យគន្ធបុប្ផា។ បច្ចុប្បន្ន មណ្ឌលនេះមានកុមារសរុប ៣៨នាក់ ដែលពួកគាត់សុទ្ធសឹងតែមានពិការភាពស្ទើរតែទាំងអស់ (ខ្វិន ខ្សោយសតិ ជំងឺពីកំណើត។ល។ មណ្ឌលកុមារកំព្រានេះ ស្ថិតនៅផ្លូវ៥០០ សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
២. ផ្ដល់ជូនទឹកដោះគោស្រស់ តេជោសែន ឫស្សីត្រឹប ចំនួន ៣០លីត្រ ដល់មណ្ឌលកុមារកំព្រា "សមាគមអភិវឌ្ឍន៍គ្រួសារពលី និងកុមារកំព្រា ( SFODA )" ដែលបច្ចុប្បន្នមណ្ឌលកុមារកំព្រានេះមានកុមារសរុបចំនួន ២០នាក់។ កុមារដែលរស់នៅក្នុងមណ្ឌលនេះ គឺជាកុមារ ដែលត្រូវបានឪពុកម្តាយបោះបង់ចោល កុមារពិការភាព កុមារផ្ទុកមេរោគអេដស៍ កុមារខ្សោយសតិបញ្ញា កុមារដែលមានឪពុក ម្តាយចំណាកស្រុក។ល។ មណ្ឌលកុមារកំព្រានេះ ស្ថិតនៅភូមិដើមគរ សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ៕
RAC Media | នាយកដ្ឋានទំនាក់ទំនងសាធារណៈ និងពិធីការ
(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៤នេះ នៅក្នុងកិច្ចពិភាក្សាខ្លី អំពីទំនៀមទម្លាប់ និងប្រពៃណី នៅក្នុងឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរ ឯកឧត្ដមបណ្ឌិត យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជា បានស្នើឱ្យមានការរៀបចំតាំងលម្អដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរ នៅតាមអង្គភាព ស្ថាប័ន ពិសេសនៅតាមច្រកទ្វារអន្តរជាតិនានា ដើម្បីថែរក្សាតម្លៃ និងបង្ហាញអត្តសញ្ញាណវប្បធម៌ជាតិ។
ឯកឧត្ដមបណ្ឌិត យង់ ពៅ បានលើកឡើងអំពីការកត់សម្គាល់របស់ឯកឧត្ដមថា នៅតាមអង្គភាព ស្ថាប័នមួយចំនួន ពិសេសនៅតាមក្រុមហ៊ុនឯកជនធំៗ តែងតែមានការដាក់តាំង និងតុបតែងលម្អ ដើម្បីអបអរសាទរឱកាសបុណ្យចូលឆ្នាំសាកល និងពិសេសបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន ប៉ុន្តែហាក់ពុំសូវមានសម្បូរការតាំងលម្អដូចគ្នានេះ នៅក្នុងឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរឡើយ។ ចំណុចនេះ ឯកឧត្ដមបានចាត់ទុកថា ជាចំណុចខ្វះខាតដែលយើងពុំបានបង្ហាញអំពីអត្តសញ្ញាណ និងភាពសម្បូរបែបនៃវប្បធម៌ដ៏ល្អរបស់ខ្មែរ។
ឯកឧត្ដមបណ្ឌិតបានបន្តថា ការរៀបចំតាំងលម្អដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរ នៅតាមអង្គភាព ស្ថាប័ន ពិសេសនៅតាមច្រកទ្វារអន្តរជាតិនានា ពិតជាមានសារៈសំខាន់ណាស់ ដោយការតាំងលម្អនេះ គឺជាការបង្ហាញនិងរំឭកដល់ភ្ញៀវទេសចរដែលមកកាន់កម្ពុជាថា កម្ពុជាកំពុងត្រៀមខ្លួនប្រារព្ធពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិរបស់ខ្លួន ដែលនឹងមានការរៀបចំព្រឹត្តិការណ៍សំខាន់ៗនៅតាមទីតាំងនានានៅទូទាំងប្រទេស ដើម្បីអបអរសាទរពិធីជាប្រពៃណីនេះ។ បើតាមឯកឧត្ដមបណ្ឌិត ការតាំងលម្អនៅតាមច្រកទ្វារអន្តរជាតិ និងនៅតាមអាកាសយានដ្ឋាន គឺជាសារដ៏សំខាន់មួយ ដើម្បីទាក់ទាញឱ្យភ្ញៀវទេសចរ បានដឹងឭ និងអាចសម្រេចចិត្តទៅទស្សនា និងចូលរួមនៅតាមរម ណីយដ្ឋាន ក៏ដូចជាតំបន់ទេសចរណ៍នានានៅក្នុងប្រទេសផងដែរ។
នៅក្នុងទិដ្ឋភាពមួយទៀត ឯកឧត្ដមបណ្ឌិត យង់ ពៅ បានពន្យល់ថា ការរៀបចំតាំងលម្អដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរ នៅតាមអង្គភាព ស្ថាប័ន និងនៅតាមច្រកទ្វារអន្តរជាតិនានា គឺជាការថែរក្សាតម្លៃ និងបង្ហាញអំពីអត្តសញ្ញាណវប្បធម៌ជាតិ ដែលថ្នាក់ដឹកនាំនៅតាមអង្គភាព ស្ថាប័ន និងក្រុមហ៊ុននីមួយៗ គួរតែរៀបចំចាត់ចែងឱ្យខានតែបាន ដើម្បីបង្ហាញអំពីទឹកចិត្តស្រឡាញ់ និងមោទកភាពចំពោះប្រពៃណី និងវប្បធម៌របស់ប្រជាជាតិខ្លួន។
ជាមួយគ្នានេះ ឯកឧត្ដមបណ្ឌិត ក៏បានជំរុញឱ្យមហាជន ជាពិសេសយុវជន ចូលរួមលេងល្បែងប្រជាប្រិយខ្មែរឱ្យបានផុសផុលផងដែរ ព្រោះគឺឱកាសដែលគេអាចជំរុញភាតរភាពនៅក្នុងចំណោមប្រជាជន និងសង្គមជាតិខ្មែរ ព្រមទាំងបង្ហាញអំពីសុខដុមភាពរបស់ប្រជាជាតិស្ថិតនៅក្រោមសន្តិភាពផងដែរ៕
RAC Media | លឹម សុវណ្ណរិទ្ធ
សេចក្ដីជូនដំណឹង ស្តីពី"ការអញ្ជើញចូលរួមដេញថ្លៃ ការផ្គត់ផ្គង់ប្រេងឥន្ធនៈប្រចាំឆ្នាំ២០២៤ សម្រាប់ជរាជបណ្ឌិត្យសភាកម្ពុជា ចាប់ពីថ្ងៃទី១៨ មេសា ឆ្នាំ២០២៤។ *ចាប់ទទួលលក់ពាក្យដេញថ្លៃពីថ្ងៃនេះតទៅ រហូតដល់ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោង ១០.៣០នាទីព្រឹក។ ទូរសព្ទទំនាក់ទំនង : ០២៣ ៨៩០ ១៨០។
ថ្ងៃចន្ទ, 08 មេសា 2024 ម៉ោង 02:35 PM
សេចក្ដីជូនដំណឹង ស្តីពីការ ចូលរួមដេញថ្លៃ ផ្គត់ផ្គង់សម្ភារៈអេឡិចត្រូនិកសម្រាប់រាជបណ្ឌិត្យសភាកម្ពុជា ចាប់ពីថ្ងៃទី៥ មិថុនា ឆ្នាំ២០២៣។ *កាលបរិច្ឆេទឈប់ទទួលពាក្យដេញថ្លៃ៖ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោង ១០.៣០នាទីព្រឹក។ ទូរសព្ទទំនាក់ទំនង : 012 78 36 46។
ថ្ងៃសុក្រ, 02 មិថុនា 2023 ម៉ោង 09:21 PM
វគ្គសិក្សាថ្មី សម្រាប់ឆ្នាំសិក្សាថ្មី ឆ្នាំ២០២២-២០២៣ ! សម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅរាជបណ្ឌិត្យសភាកម្ពុជា ចាប់ផ្តើមទទួលចុះឈ្មោះហើយ.... ព័ត៌មានលម្អិត សូមទាក់ទងមជ្ឈមណ្ឌលបណ្តុះបណ្តាលនិងស្រាវជ្រាវនៃរាជបណ្ឌិត្យសភាកម្ពុជា (អគារឥន្រ្ទទេវី) ឬតាមរយៈទូរសព្ទ៖ 067-811-667 / 010-268-797 / 099-238-677 / 097 728 4444
ថ្ងៃចន្ទ, 22 សីហា 2022 ម៉ោង 03:11 PM