Royal Academy of Cambodia
គិតទៅដល់ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៨ គោលនយោបាយឈ្នះ ឈ្នះ របស់រាជរដ្ឋាភិបាលកម្ពុជាមានរយៈពេល២០ឆ្នាំហើយ ស្របគ្នានោះដែរ ថ្ងៃនោះក៏ជាថ្ងៃសម្ពោធវិមានឈ្នះ ឈ្នះ ដែលបានសាងសង់លើផ្ទៃដី ៨ហិចតា ស្ថិតក្នុងតំបន់អភិវឌ្ឍន៍ លី យ៉ុងផាត់ ខ័ណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
យោងតាមសារព័ត៌មានរបស់ FreshNews ដែលបានចុះផ្សាយកាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៨កន្លងមក បានឱ្យដឹងថាការសាងសង់វិមានឈ្នះ ឈ្នះ សម្រេច៨០%ហើយ ហើយវិមាននោះតំណាងឱ្យការធ្វើដំណើររបស់សមមិត្តហ៊ុន សែន កាលពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៩៧៧ ទៅកាន់ប្រទេសវៀតណាមដើម្បីផ្តួលរំលំរបបប៉ុលពត និង រំដោះកម្ពុជាពីរបបខ្មៅងងឹតនោះ។តាមប្រសាសន៍របស់ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍តាមរយៈទំព័រហ្វេស ប៊ុករបស់ក្រសួងទេសចរណ៍កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៨ថ្មីៗនេះ បានឱ្យដឹងថា មហាព្រឹត្តិការណ៍ដ៏ធំដែលនឹងមានការចូលរួមពីក្រសួងនិងស្ថាប័នជាតិជាច្រើនក្នុងការដាក់តាំងពិព័រណ៍ទៅតាមវិស័យរបស់ខ្លួន នឹងប្រព្រឹត្តិទៅរយៈពេល៣ថ្ងៃ គឺចាប់ពីថ្ងៃ ទី ២៩-៣០-៣១ ខែធ្នូ ឆ្នាំ២០១៨ខាងមុខ និងដើម្បីចូលរួមពិធីឆ្លង ឆ្នាំសកល២០១៨- ២០១៩ តែម្តង។ហេតុនេះ រដ្ឋាភិបាលបានអំពាវនាវឱ្យប្រជាពលរដ្ឋចូលរួមក្នុងពិធីនេះឱ្យបានច្រើនកុះករ។
លោករដ្ឋមន្ត្រីបានបញ្ជាក់ថាបន្ទាប់ពីបង្កើត«គណៈកម្មការអន្តរក្រសួង ដើម្បីរៀបចំពិធីសម្ពោធវិមានអនុស្សាវរីយ៍នៃន យោបាយ ឈ្នះ ឈ្នះនិងពិធីអបអរសាទរខួបលើកទី២០នៃការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជានិងការអនុវត្តប្រកប ដោយជោគជ័យនូវនយោបាយ ឈ្នះ ឈ្នះ របស់សម្ដេចតេជោ ហ៊ុន សែន» ដែលមានសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ជាប្រធាន ហើយសម្តេចពិជ័យសេនា ក៏បានប្រគល់ភារកិច្ចឱ្យក្រ សួងទេសចរណ៍ ក្នុងនាមគណៈកម្មការអន្តរក្រសួងខាងលើ ដឹកនាំការរៀបចំពិព័រណ៍តាមវិស័យទាំងឡាយបន្ថែមពី លើភារកិច្ចរបស់អនុគណៈកម្មការរៀបចំពិព័រណ៍ទេសចរណ៍ ពាណិជ្ជកម្ម ម្ហូបអាហារ កីឡា និងពិធីឆ្លងឆ្នាំសកល។
នេះគឺជាឱកាសដ៏ពិសេសដែលក្រសួង និង ស្ថាប័នទាំងអស់មានឱកាសតាំងបង្ហាញស្នាដៃរបស់ខ្លួនទៅតាមវិស័យនិងជំនាញដល់ប្រជាពលរដ្ឋដែលនឹងចូលរួមក្នុងព្រឹត្តិការណ៍ដ៏អស្ចារ្យនោះ ដែលត្រូវបានចាត់ទុកថាជាមហាពិធីបុណ្យប្រវត្តិសាស្ត្រថែមទៀតផង។
ប្រភព៖ ទំព័រហ្វេសប៊ុកក្រសួងទេសចរណ៍
RAC Media ម៉ៅ សុគន្ធា
ថ្ងៃអាទិត្យ ៤រោច ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៨ ខែតុលា ឆ្នាំ ២០១៨ នៅសាលប្រជុំលេខ៣១ វិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជា មានរៀបចំពិធីបើកវគ្គបណ្តុះបណ្តាលគ្រូឯកទេស និងគ្រូភាសាចិនក្នុងតំបន់ រៀបចំដោយវិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជា។
អង្គពិធីនេះបានអញ្ជើញចូលរួមជាគណៈអធិបតីបើក ដោយ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យ សភាកម្ពុជា នៅក្នុងអង្គពិធីក៏មានវត្តមាន ថ្នាក់ដឹកនាំជា អនុប្រធានអចិន្ត្រៃសមាគមសម្ព័ន្ធខ្មែរ-ចិននៅកម្ពុជាសហនាយកនៃវិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជា មន្រ្តីជាន់ខ្ពស់ការិយាល័យគ្រប់គ្រងគ្រូបង្រៀន រួមទាំងលោកគ្រូ អ្នគ្រូជាគ្រូបង្រៀនជនជាតិ ចិន និងខ្មែរផងជាច្រើននាក់។
ខ្លឹមសារសំខាន់ៗដែលទាក់ទងទៅនឹងគរុកោសល្យនៃការបង្រៀន យុទ្ធសាស្ត្រ អត្ថន័យនៃភាសា សារៈប្រយោជន៍ជាច្រើនដែលភាសាបានរួមចំណែកសំខាន់និងជាមធ្យបាយសម្រាប់ការជួយដល់ការកិច្ចអភិវឌ្ឍប្រទេស ត្រូវបានលើកឡើងនៅក្នុងអង្គពីធីបើកសន្ទុរកថារបស់ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិតសភាកម្ពុជា ដោយឯកឧត្តមបណ្ឌិត្យសភាចារ្យប្រធានថ្លែងថា៖ កាលពី១០ ឆ្នាំមុន ការបង្រៀនគរុកោសល្យជារៀងរាល់ឆ្នាំ? ការពិតណាស់ហេតុអ្វីការបង្រៀនគរុកោសល្យកាន់តែប្រែប្រួល? ពីព្រោះវិទ្យាសាស្ត្រកាន់តែរីកចំរើន គរុកោសល្យក៏ត្រូវតែប្រែប្រួលតាមពីមួយឆ្នាំទៅមួយឆ្នាំ កាលពីមុនគ្រូបង្រៀនកាន់ដីសមកបង្រៀន ប៉ុន្តែឥឡូវគ្រូបង្រៀនកាន់ហ្វឺតនិងស្លាយ មកបង្រៀន។ រៀនភាសាចិនសម្រាប់បរទេសមិនមែនរៀនភាសាចិនសម្រាប់ចិនទេ រៀនភាសាចិនសម្រាប់មនុស្សពេញវ័យ និងក្មេង ថាតើត្រូវបញ្ចូលគរុកោលស្យតាមរបើអ្វីដើម្បីទាក់ទាញ?ការបង្រៀនក្នេងត្រូវការកាយវិការដើម្បី ឱ្យគេទាក់ទាញ។
ការបង្រៀនប្រទេសណាក៏ដូចជាប្រទេសណាដែល គេត្រូវការគ្រូក្មេងដើម្បីភាពទាក់ទាញសិស្ស។ ចំណុចសំខាន់មនុស្ស ខុសពីសត្វ គឺមានសំណេរ ដែលមានភាសាមុនរួចត្រូវមានសំណេរតាមក្រោយ ដូចមានគំនូសជា ក្នុងនោះវាបានបង្កើតនូវទិដ្ឋភាព៤យ៉ាង៖
-១/ពត់សម្លេងតាមគំនូសឬហៅថាសំណេរ
-២/សរសេរឃ្លាប្រយោគដើម្បីឆ្លើយតបតាមសំនៀងឬភាសារបស់ខ្លួន
-៣/រៀនវេយ្យាករណ៍
-៤/សរសេរលក្ខណៈបច្ចេកទសទៅតាមវិទ្យាសាស្ត្រនីមួយៗ គឺទៅតាមការរីកចំរើនរបស់សង្គម។
ជាការពិត ភាសាដើរតួសំខាន់ ប្រសិនបើមិនចេះភាសា គឺយើងលំបាកក្នុងការរៀបចំសង្គម មានភាសាបច្ចេកទេសដូច ជា ភាសាច្បាប់ ភាសាហៃទី ភាសាសេដ្ឋកិច្ចជាដើម។ ដូចេ្នះរាជបណ្ឌិត្យសភាកម្ពុជា ដើរតួរសំខាន់ ជាមួយខាង ហាន់ប៉ាន់ ដើម្បីបង្កើតភាសាឱ្យទៅជាភាសាចិននិយាយតាមបែបបច្ចេកទេសជំនាញ។
ប្រជាជនចិនពីមុនមកស្រុកខ្មែរ ដោយការហែលទឹកប៉ុន្តែរយៈពេលតែ៤ឆ្នាំ ចិនមានផ្ទះថ្មរស់នៅហើយបានក្តោបទីផ្សារ ទាំងអស់របស់កម្ពុជាបានប្រហែល៨០ភាគរយ គឺវាខុសពីប្រទេសថៃបានត្រឹម៧៥ភាគរយ។ប៉ុន្តែពេលនេះនៅក្នុងសតវត្ស ទំនើបចិនបានជួយដល់ការអភិវឌ្ឍទីផ្សាររបស់កម្ពុជាតាមរយៈផ្លូវមួយខ្សែរក្រវ៉ាត់មួយ។
បន្ថែមនៅក្នុងអង្គពិធីនោះ ឯកឧត្តមបណ្ឌិតសភាចារ្យប្រធានរាជបណ្ឌិត្យសភាកម្ពុជាបានដាក់សំណួរថា «ហេតុអ្វីប្រទេសអង់គ្លេសមានប្រជា ជនតែជាង៦៦លាននាក់ ជាប្រទេសតូច ប៉ុន្តែ នៅលើពិភពលោក គឺគេត្រូវតែរៀនភាសា អង់គ្លេស?»ចំណែកប្រទេស បារាំង ហេតុអ្វីបារាំងអាចផ្សព្វផ្សាយភាសារបស់ខ្លួនបានដល់តំបន់អាហ្រិក និងអាស៊ីអាគ្នេយ៍? ពីព្រោះបារាំមានប្រ ជាជនប្រមាណត្រឹមតែជាង៦០លានប្រហែលគ្នានឹងអង់គ្លេស ហើយមនុស្សនៅទស្សវត្ស៍ទី៦០និងទី៧០កម្ពុជាក៏និយាយភាសាបារំាង ដូចតំបន់អាហ្រិកលើកលែងតែប្រទេសសេរ៉ាឡេអូនដែលប្រើប្រាស់ ភាសាអង់គ្លេស។
ឯកឧត្តមបណ្ឌិត្យសភាចារ្យប្រធានរាជបណ្ឌិតសភាកម្ពុជា បានលើកថា«ចម្លើយខ្លីបំផុ គឺដោយសារតែបដិវត្តន៍ឧស្សា ហកម្មនៅសតវត្សទី១៨ ដូច្នេះការចង់ចេះ ចង់ដឹងគឺត្រូវតែរៀនភាសាអង់គ្លេស។ ចំណែកឯបារាំងបានយកប្រទេសតូចដាក់ក្រោមអណានិគមន៍របស់ខ្លួននិងបានដាក់បញ្ចូលភាសាបារាំងសម្រាប់ប្រើប្រាស់។ រីឯចំណែកភាសាចិន ចិនបាននាំ៤យ៉ាង មកដល់កម្ពុជា ដែលចិនមានចំនួនជាង១៤០០លាននាក់នៅលើទឹកដីចិន
១-ចិនតែងតែដើររូបភាពជាដៃគូដើម្បីពង្រីកមនោគមន៍និងវប្បធម៌របស់ខ្លួន ជាក់ស្តែងនៅកម្ពុជា កម្រមានគ្រួសារ ណាដែលគ្មានខ្សែរស្រឡាយជាចិនទេ រួមទាំងដាក់អក្សរចិនតាមផ្ទះ និងជំនឿលើអ្នកតាចិនជាដើម។
២-ចិនបាននាំម្ហូប ចិនបានបង្រៀនខ្មែរហូបម្ហូបចិន ពីនំបញ្ចុកមកគុទាវ នំអន្សមមកនំប៉ាវ ពីទឹកត្នោតមកទឹកតែ
៣- ចិនបានផ្តល់ជំនួយដោយមិនលូកចូលកិច្ចការផ្ទៃក្នុងរបស់កម្ពុជា។
៤- ចំនុចសំខាន់បំផុត នៅសតវត្សទី២១នេះ បើកម្ពុជាជាប្រទេសផ្តល់ និងទទួលសេវាកម្ម ប្រសិនបើកម្ពុជាមិនចេះភាសាចិនស្របពេលដែលចិនកំពុងតែរីកចំរើនក្នុងវិស័យឧស្សាហកម្ម បច្ចេកវិទ្យា និងវិស័យទីផ្សារ តើយុវជនត្រូវត្រៀមខ្លួនធ្វើយ៉ាងដូចម្តេច?គឺយើងមិនបណ្តុះកម្មករបន្តទៀតទាំងស្រុងនោះទេ ប៉ុន្តែយើងនឹងបណ្តុះយុវជនកម្ពុជាឱ្យក្លាយជាអ្នកគ្រប់គ្រងអ្នកទីផ្សារ និងអ្នកបម្រើសេវាកម្មនិងផ្តល់សេវាកម្មបានល្អ។
ថ្លៃងនៅក្នុងពិធីដ៏មានអត្ថន័យនោះ តាមរយៈសម្តេច នាយករដ្ឋមន្ត្រី ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជាក៏បានលើកថ្លែងអំណរគុណយ៉ាងដល់អ្នក ឧកញ៉ា ពង ខៀវសែ បានឧបត្ថម្ភ អគារមានទំហំធំអាចផ្ទុកបានសិស្សិតចំនួ ៧០០ នាក់ ដែលនឹងសាងសង់រួចនៅក្នុងកំឡុងខែសីហាឆ្នាំ២០១៩ ខាងមុខ នេះជាសមិទ្ធផលមួយក្នុងចំណោមសមិទ្ធផលជាច្រើនរបស់រាជបណ្ឌិត្យសភាកម្ពុជា ដែលបានជួយដល់ថ្នាលអប់រំ និងបណ្តុះបណ្តាលនៅកម្ពុជា។
RAC Media I ស៊ាង រ៉ូហ្សាត
ភ្នំពេញ៖ មានគណនីហ្វេសប៊ុកយ៉ាងតិចចំនួន ៤ ដែលត្រូវបានក្រសួងមហាផ្ទៃចាត់វិធានការបិទចោលតែម្ដង ហើយជាមួយគ្នានេះដែរក្រសួងក៏បានបញ្ជាក់អត្តសញ្ញាណជូនគេហទំព័រហ្វេសបុកផ្លូវការ(Verified Facebook Page) ចំនួន១០ នៃក្រសួងស្ថាប័នចំនួន៦ផងដែរ។នេះបើយោងតាមព័ត៌មានដែលចេញផ្សាយដោយគេហទំព័ររបស់ក្រសួងមហាផ្ទៃ នៅថ្ងៃសៅរ៍ទី២៧ ខែតុលា ឆ្នាំ២០១៨នេះ។
ក្នុងគោលដៅរក្សាអោយបាននូវសុវត្តិភាព និងភាពត្រឹមត្រូវក្នុងការប្រើប្រាស់បណ្ដាញទំនាក់ទំនងសង្គម(Facebook) មួយនេះជូនថ្នាក់ដឹកនាំ នាយកដ្ឋានព័ត៌មានវិទ្យា នៃអគ្គលេខាធិការដ្ឋាន ក្រសួងមហាផ្ទៃ បានដាក់ចេញនូវយន្តការក្នុងការបង្ការទប់ស្កាត់ និងបង្ក្រាបចំពោះបទល្មើសបច្ចេកវិទ្យា ស្របតាមតួនាទីភារកិច្ចដែលបានដាក់ចេញ ជាក់ស្តែង ក្នុងរយៈកាលកន្លងមកនេះ បទល្មើសក្នុងបណ្ដាញទំនាក់ទំនងសង្គមមួយចំនួនត្រូវបាននាយកដ្ឋាន សហការជាមួយស្ថាប័ន និងអង្គភាពពាក់ព័ន្ធ រហូតឈានដល់ការបិទជាស្ថាពរនូវគណនី ក្លែងក្លាយមួយចំនួនរួមមាន៖
១-ទំព័រ Facebook ឈ្មោះ សមាគមន៍ វៀតណាមនៅកម្ពុជា
២-ទំព័រ Facebook ឈ្មោះ Hun Mannet (ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត), Hun Manet, Prime Minister of Cambodia, Hun Manet (របស់ ឯកឧត្តម ហ៊ុន ម៉ាណែត)
៣-ទំព័រ Facebook ឈ្មោះ Vong Bunintreavuth
៤-ទំព័រ សមាគមវៀតណាមនៅកម្ពុជា -ល-
ដូចគ្នាផងដែរ ដើម្បីផ្ដល់ជូននូវភាពច្បាស់លាស់ជូនសាធារណជន ក្រុមការងាររបស់នាយកដ្ឋាន បានសហការបញ្ជាក់គណនីគេហទំព័រហ្វេសបុកផ្លូវការ (Verified Facebook Page) ចំនួន១០ រួចរាល់ជូនក្រសួងស្ថាប័នរាជរដ្ឋាភិបាលចំនួន៦ (ដោយមានសញ្ញាធីកពណ៌ខៀវជាសម្គាល់) រួមមាន៖
១-ទំព័រផ្លូវការរបស់ក្រសួងមហាផ្ទៃ ដែលមានឈ្មោះ “ក្រសួងមហាផ្ទៃ Ministry of Interior Cambodia” និងមានអាស័យដ្ឋាន៖ https://www.facebook.com/ministry.interior/
២-ទំព័រផ្លូវការរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលមានឈ្មោះ “ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ Ministry of Economy and Finance” និងមានអាស័យដ្ឋាន៖ https://www.facebook.com/ministry.economy.finance/
៣-ទំព័រផ្លូវការរបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលមានឈ្មោះ “ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ” និងមានអាស័យដ្ឋាន៖ https://www.facebook.com/mlvt.gov.kh/
៤-ទំព័រផ្លូវការរបស់អគ្គនាយកដ្ឋានរតនាគារជាតិ ដែលមានឈ្មោះ“ អគ្គនាយកដ្ឋានរតនាគារជាតិ - General Department of National Treasury ” និងមានអាស័យដ្ឋាន៖ https://www.facebook.com/treasury.gov.kh/
៥-ទំព័រផ្លូវការរបស់អគ្គនាយកដ្ឋានពន្ធដារ ដែលមានឈ្មោះ“ អគ្គនាយកដ្ឋានពន្ធដារ General Department of Taxation” និងមានអាស័យដ្ឋាន៖ https://www.facebook.com/cambodiataxation/
៦-ទំព័រផ្លូវការរបស់រដ្ឋមន្រ្តីនៃក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលមានឈ្មោះ “អ៊ិត សំហេង -Ith Sam heng” និងមានអាស័យដ្ឋាន៖ https://m.facebook.com/ithsamheg/
៧-ទំព័រផ្លូវការរបស់ ឯកឧត្តម ហ៊ុន ម៉ាណែត ដែលមានឈ្មោះ “Hun Manet” និងមានអាស័យដ្ឋាន៖ https://www.facebook.com/Hun-Manet-482663735152092/
៨-ទំព័រផ្លូវការរបស់ ឯកឧត្តម វង្ស ប៊ុនឥន្រ្ទាវុធ អគ្គនាយក នៃអគ្គនាយកដ្ឋានរតនាគារជាតិ ដែលមានឈ្មោះ ““ Vong Bunintreavuth” និងមានអាស័យដ្ឋាន៖ https://www.facebook.com/Vong.Bunintreavuth/-
៩-ទំព័រផ្លូវការរបស់រដ្ឋលេខាធិការនៃ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលមានឈ្មោះ “Pich Sophoan-ពេជ សោភ័ន” និងមានអាស័យដ្ឋាន៖ https://www.facebook.com/pichsophoan1/
១០-ទំព័រផ្លូវការរបស់អ្នកនាំពាក្យរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលមានឈ្មោះ “HENG Sour” និងមានអាស័យដ្ឋាន៖ https://www.facebook.com/hengsour4all/
គួរបញ្ជាក់ផងដែរថា បច្ចុប្បន្ននេះ ដោយសារតែការបើកទូលាយនូវសេរីភាពសារព័ត៌មាន និងពិសេសសេរីភាពក្នុងការបញ្ចេញមតិនៅក្នុងព្រះរាជាណាចក្រកម្ពុជា មានជនអនាមិក ក៏ដូចជាគេហទំព័រ (website) និងទំព័របណ្ដាញសង្គម (page) អនាមិកមួយចំនួន បានបង្កើតព័ត៌មាន និងដំណឹងមិនពិតជាច្រើន ហើយធ្វើការចែកចាយ និងផ្សព្វផ្សាយជាបន្តបន្ទាប់ ដែលធ្វើឱ្យសាធារណៈមតិមានការភាន់ច្រឡំ ធ្វើឱ្យប៉ះពាល់កិត្តិយសបុគ្គល ក៏ដូចជាស្ថាប័នសាធារណៈនិងឯក ជន និងនាំឱ្យមានផលប៉ះពាល់ដល់សណ្ដាប់ធ្នាប់ របៀបរៀបរយ និងសន្តិសុខសាធារណៈជាដើម អាស្រ័យហេតុនេះ ក្រសួង ស្ថាប័ន និងអាជ្ញាធរមានសមត្ថកិច្ចក៏បានចាត់វិធានការឆ្លើយតបយ៉ាងសស្រាក់ស្រាំផងដែរ៕
RAC Media | លឹម សុវណ្ណរិទ្ធ
អាណាចក្រអង្គរដែលមានអាយុកាលចាប់ពីសតវត្សទី៩ ដល់សតវត្សទី១៥ នៃគ្រិស្តសករាជ ត្រូវបានចាត់ទុកថាជាយុគមាសនៃប្រវត្តិសាស្រ្តកម្ពុជា ដោយអាណាចក្រនេះមានវិសាលភាពទឹកដីគ្របដណ្តប់មួយភាគធំនៃតំបន់អាស៊ីអាគ្នេយ៍ដីគោក។ គេជឿថា អាណាចក្រអង្គរបានក្លាយជាអាណាចក្ររុងរឿងដោយសារវិស័យច្រើនយ៉ាង ដែលក្នុងនោះវិស័យផលិតកម្មក៏ជាវិស័យជួយជំរុញដល់ការរីកចម្រើនរបស់អាណាចក្រមួយនេះដែរ រួមទាំងវិស័យផលិតកម្មរាប់ទាំងផលិតកម្មលោហៈ (ផលិតកម្មដែក និង សំរឹទ្ធ) និងផលិតកម្មកុលាលភាជន៍។
នៅតំបន់អង្គរ ខេត្តសៀមរាប ដែលជារាជធានីខ្មែរក្នុងសម័យអង្គរក្រៅពីជាទីតាំងប្រាសាទធំៗត្រូវបានកសាង ក៏ជាទីតាំងផលិតកុលាលភាជន៍ដ៏ធំសម្រាប់ផ្គង់ផ្គង់តម្រូវការប្រើប្រាស់ក្នុងនគរ។ តាមការធ្វើកំណាយបុរាណវត្ថុវិទ្យាក្រៅពី កុលាលភាជន៍ផលិតក្នុងស្រុកផលិតនៅតំបន់អង្គរ នៅមានកុលាលភាជន៍នាំចូលពីប្រទេសចិនដែរ ប៉ុន្តែគ្មានភស្តុតាងណាមួយបង្ហាញថាមានកុលាលភាជន៍ពីប្រទេសឥណ្ឌាឡើយ ទោះបីប្រទេសឥណ្ឌាមានទំនាក់ទំនងខាងសាសនា និងកិច្ច ការនយោបាយជាមួយកម្ពុជាក្ដី។
ការសិក្សាស្រាវជ្រាវថ្មីៗបានរកឃើញថា ក្រៅពីទីតាំងផលិតកុលាលភាជន៍នៅតំបន់អង្គរ នៅមានទីតាំងផ្សេងទៀត ក៏ជាទីតាំងផលិតកុលាលភាជន៍មួយដែរគឺស្ថានីយជើងឯកស្ថិតនៅភាគខាងត្បូងរាជធានីភ្នំពេញ។ នៅជើងឯកមានកុ លាលភាជន៍រឹង មិនសង់នៅលើខ្នងទំនប់ដូចឡមួយចំនួននៅតំបន់អង្គរទេ។កុលាលភាជន៍ផលិតនៅជើងឯកមានប្រ ភេទតិចតួច ដែលយើងអាចកំណត់បានដោយសារការសិក្សាស្រាវជ្រាវធ្វើកំណាយកន្លងមក មិនបានរកឃើញកុលា លភាជន៍មានរូបរាងពេញលេញ។
កុលាលភាជន៍ដែលប្រមូលកន្លងមក ច្រើនបានមកពីការប្រមូលពីស្រទាប់លើ ដែលសុទ្ធសឹងជាបំណែកកុលាលភាជន៍ តួយ៉ាងដូចជា ថូ ឆ្នាំង ក្អម ពួច ឪទិន ក្រឡ ផើង ជាដើម។ នៅស្ថានីយជើងឯកអាចចាត់ថា ជាមជ្ឈមណ្ឌលផលិតកុលាលភាជន៍មួយក្នុងចំណោមមជ្ឈមណ្ឌលផលិតកុលាលភាជន៍ ផ្សេងទៀតក្នុងប្រទេសកម្ពុជា។
ដោយ៖ បណ្ឌិត ផុន កសិកា អនុប្រធានវិទ្យាស្ថានវប្បធម៌ និងវិចិត្រសិល្បៈនៃរាជបណ្ឌិត្យសភាកម្ពុជា
(ភ្នំពេញ)៖ នៅឆ្នាំ២០១៩ ខាងមុខនេះ រាជរដ្ឋាភិបាលកម្ពុជា បានកំណត់ចំណាយប្រមាណ ២៧ ១៦៤ ៩៩៦ លានរៀលដែលប្រហាក់ប្រហែលនឹង ៦,៧ពាន់លានដុល្លារសហរដ្ឋអាម៉េរិកសម្រាប់ការចំណាយទូទៅរបស់រដ្ឋ ក្នុងឆ្នាំ ២០១៩ ខាងមុខនេះ។ ចំនួននេះ បានកើនឡើង១១,៤% បៀបនឹងគម្រោងចំណាយថវិការដ្ឋកាលពីឆ្នាំ២០១៨ ដែលមានចំនួនសរុបចំនួន ២៤ ៣៧៥ ១០២លានរៀល។ នេះបើតាមខ្លឹមសារសង្ខេបស្តីពីសេចក្តីព្រាងច្បាប់ថវិកាជាតិ ឆ្នាំ២០១៩ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលបណ្តាញព័ត៌មាន RAC Media ទទួលបាន។
តាមសេចក្តីព្រាងច្បាប់ថវិកាជាតិឆ្នាំ២០១៩ ចំណូលក្នុងប្រទេសចូលក្នុងខ្ទង់ថវិការដ្ឋឬថវិកាជាតិ ត្រូវបានគ្រោងចំនួន ២១ ១៨៦ ២២៨លានរៀល ស្មើនឹង១៩,២៨ភាគរយ នៃ ផ.ស.ស. និងមានកំណើន១៤,០ភាគរយ បើធៀបនឹងច្បាប់ឆ្នាំ២០១៨។ ចំណែកឯចំណាយសរុបថវិការដ្ឋឬថវិកាជាតិ ត្រូវបានគ្រោងទុកចំនួន២៧ ១៦៤ ៩៩៦លានរៀល ស្មើនឹង២៤,៧២ភាគរយ នៃផ.ស.ស. និងមានកំណើន១១,៤ភាគរយ ធៀបនឹងច្បាប់ឆ្នាំ២០១៨។
តាមការព្យាករណ៍ ជាលទ្ធផលអតិរេកថវិកាចរន្តអាចរក្សាបានក្នុងកម្រិតប្រមាណ២,៨១ភាគរយ នៃផ.ស.ស. នៅឆ្នាំ ២០១៩ និងមានឱនភាពថវិកាសរុបស្មើនឹង -៥,៤៤ភាគរយ នៃ ផ.ស.ប ស្របតាមគោលនយោបាយពង្រឹងការគ្រប់គ្រងថវិកា (Fiscal Consolidation)។ ឱនភាពនេះ ត្រូវបានបំពេញបន្ថែមដោយហិរញ្ញប្បទានក្រៅប្រទេសក្នុងទំហំ ៤,៨៤ភាគរយនៃផ.ស.ស. មូលនិធិទ្រទ្រង់ថវិកាប្រមាណ ០,២៣ភាគរយនៃ ផ.ស.ស និងប្រាក់បញ្ញើរាជរដ្ឋាភិបាលក្នុងទំហំ ០,៣៧ភាគរយនៃផ.ស.ស ស្មើនឹង ៤០៤ ០០០លានរៀល ឬសមមូលនឹង ១០០លានដុល្លារអាម៉េរិក ដែលត្រូវបានគ្រោងយកមកប្រើប្រាស់សម្រាប់ផ្តល់ទុកដល់ការបង្កើតធនាគារ សហគ្រាសធុនតូច និងមធ្យម (SMEs Bank) របស់រដ្ឋ។
ដូច្នេះបើមិនគិតអំពីតម្រូវការទុនសម្រាប់បង្កើតធនាគារធុនតូច និងមធ្យមនេះទេ គឺថវិកាឆ្នាំ២០១៩ មានតុល្យភាពដោយមិនចាំបាច់ប្រើប្រាក់បញ្ញើ ឬហៅកាត់ថា «ប្រាក់សន្សំ» របស់រាជរដ្ឋាភិបាលនោះទេ។ សូមសិក្សាសេចក្តីលំអិតក្នុងខ្លឹមសារសង្ខេបទាំងស្រុង ស្តីពីសេចក្តីព្រាងច្បាប់ថវិកាជាតិឆ្នាំ២០១៩ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ៕
ប្រភព: ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
RAC Media | ហេង សុភី
នៅព្រឹកថ្ងៃសុក្រ ២រោច ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៨នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បាននិងកំពុងអញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ដែលធ្វើឡើងនៅវិមានសន្តិភាព នៃរាជធានីភ្នំពេញ។
សម្រាប់របៀបវារៈនៃកិច្ចប្រជុំនាសប្តាហ៍នេះរួមមាន៖
១) សេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៩។
២) សេចក្តីព្រាងច្បាប់ស្តីពីការទូទាត់ថវិកាទូទៅរបស់រដ្ឋ សម្រាប់ការគ្រប់គ្រងឆ្នាំ២០១៧។
៣) បញ្ហាផ្សេងៗ៖ សំណើសុំការយល់ព្រមពីគណៈរដ្ឋមន្រ្តី ដើម្បីសុំសច្ចាប័នពីស្ថាប័ននីតិប្បញ្ញត្តិលើ៖
៣.១- កិច្ចព្រមព្រៀងស្តីពីការចៀសវាងការយកពន្ធត្រួតគ្នា និងការបង្កាការកិបកេងបន្លំពន្ធពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូលរវាងកម្ពុជា-វៀតណាម និងកម្ពុជា-ឥណ្ឌូនេស៊ី។
៣.២- សន្ធិសញ្ញារវាងព្រះរាជាណាចក្រកម្ពុជា និងសហព័ន្ធរុស្ស៊ីស្តីពីបត្យាប័ន៕
ប្រភព៖ ហ្វេសប៊ុកសម្ដេចតេជោនាយករដ្ឋមន្ត្រី
RAC Media | លឹម សុវណ្ណរិទ្ធ
តាមខ្លឹមសារនៃសេចក្ដីជូនដំណឹងលេខ ១១១៩/១៨ សជណ ចុះថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៨ របស់រដ្ឋបាលខេត្តសៀមរាប ដែលចុះហត្ថលេខាដោយលោក ពិន ប្រាកដ អភិបាលរងខេត្តសៀមរាប បានសម្រេចដាក់ឈ្មោះផ្លូវ ៦០ម៉ែត្រ ចាប់ពីចំណុចកែងមុខមន្ទីរពេទ្យគន្ធបុប្ផាដល់ទីស្នាក់ការអាជ្ញាធរជាតិអប្សរា ថាជា« វិថីសម្ដេចវិបុលបញ្ញា សុខ អាន » តាមសំណើរបស់អាជ្ញាធរជាតិអប្សរា ដោយមូលហេតុនៃការដូរឈ្មោះនេះ គឺដើម្បីតបស្នងសងគុណដ៏ថ្លៃថ្លារបស់សម្ដេចវិបុលបញ្ញា សុខ អាន ក្នុងបុព្វហេតុលើវិស័យបេតិកភណ្ឌ។
សូមបញ្ជាក់ថា វិថីសម្ដេចវិបុលបញ្ញា សុខ អាន ដែលកន្លងមក ផ្លូវនេះ ត្រូវបានប្រជាពលរដ្ឋនិយមហៅផ្លូវ ៦០ម៉ែត្រ ព្រោះយោងទៅតាមទំហំផ្លូវ ដែលមានទទឺងប្រវែង ៦០ម៉ែត្រ ប៉ុន្តែឈ្មោះនេះមិនផ្លូវការទេ ទើបតែថ្មីៗនេះ អាជ្ញាធរជាតិអប្សរា បានដាក់សំណើទៅរដ្ឋបាលខេត្តសៀមរាប សុំឱ្យដាក់ឈ្មោះផ្លូវនេះជា «វិថីសម្ដេចវិបុលបញ្ញា សុខ អាន»។
«វិថីសម្ដេចវិបុលបញ្ញា សុខ អាន» ត្រូវបានស្ថាបនាឡើងកាលពីឆ្នាំ២០០២ ក្រោមជំនួយឧបត្ថម្ភរបស់ទីភ្នាក់ងារបារាំង (ADF) ហើយនៅឆ្នាំ២០០៦ អាជ្ញាធរជាតិអប្សរាក៏បានចំណាយថវិកាមួយចំនួន ដើម្បីធ្វើផ្លូវគ្រួសក្រហមសងខាងផ្លូវ និងបន្តសង់ផ្លូវមកខាងកើតហួសរង្វង់មូលចំនួន៤គីឡូម៉ែត្របន្ថែមទៀត ដើម្បីអបអរសាទរព្រឹត្តិការណ៍វប្បធម៌អង្គរឃ្យុងយូ ដែលជាកិច្ចសហប្រតិបត្តិការរវាងតំបន់បេតិកភណ្ឌចំនួន២ គឺអង្គរនិងឃ្យុងយូ។ នៅឆ្នាំ២០១០ អាជ្ញាធរជាតិអប្សរា ក៏បានស្ថាបនាផ្លូវនេះបន្ថែមទៀត មានប្រវែង៩,៦៧៩ម៉ែត្រ ចាប់ពីផ្លូវបំបែកត្រាំនាគរហូតដល់បុរីរដ្ឋបាលខេត្តសៀមរាប ដែលបច្ចុប្បន្នជាទីស្នាក់ការអាជ្ញាធរជាតិអប្សរា ដូច្នេះបើគិតមកដល់ពេលនេះ មានរយៈពេល១៦ឆ្នាំហើយ ដែលវិថីសម្ដេចវិបុលបញ្ញា សុខ អាន បានបម្រើផលប្រយោជន៍ដល់ប្រជាជន និងទេសចរទាំងការធ្វើដំណើរឆ្លងកាត់ និងការដឹកជញ្ជូនទំនិញផ្សេងៗ៕
ប្រភព៖ ទំព័រហ្វេសប៊ុករបស់មន្ទីរព័ត៌មានខេត្តសៀមរាប
RAC Media | លឹម សុវណ្ណរិទ្ធ
នៅថ្ងៃព្រហស្បតិ៍ ១រោច ខែអស្សុជ ឆ្នាំច សំរឺទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៨ វេលាម៉ោង ២៖៣០ នាទីរសៀល នៅសាលនាងនួន រាជបណ្ឌិត្យសភាកម្ពុជាបានរៀបចំកម្មវិធីការពារបញ្ចប់និក្ខេបបទថ្នាក់បណ្ឌិតជូន៖-បេក្ខជនបណ្ឌិត៖ នៅ សម្បត្តិ -មុខជំនាញ៖ អក្សរសិល្ប៍ (ជំនាន់ទី២ វគ្គ១)-ប្រធានបទ៖ «តួអង្គស្រ្តីក្នុងប្រលោមលោកពាក្យរាយខ្មែរមុនឆ្នាំ១៩៧០»ជាលទ្ធផលគណៈកម្មការវាយតម្លៃ បានឯកភាពសម្រេចឱ្យ បេក្ខជនបណ្ឌិត នៅ សម្បត្តិ ទទួលបានជោគជ័យជាស្ថាពរលើការការពារបញ្ចប់និក្ខេបបទថ្នាក់បណ្ឌិតនេះ។ម្យ៉ាងវិញទៀត គណៈកម្មការវាយតម្លៃក៏បានផ្តល់យោបល់ស្ថាបនាមួយចំនួនលើនិក្ខេបបទនេះផងដែរ។
ប្រភព៖ ផ្នែកបណ្តុះបណ្តាលនិងស្រាវជ្រាវ,២០១៨
វិទ្យាស្ថានវប្បធម៌ និងវិចិត្រសិល្បៈ៖ នៅរសៀលថ្ងៃព្រហស្បតិ៍ ១រោច ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៨ នាសាលប្រជុំនៃវិទ្យាស្ថានវប្បធម៌ និងវិចិត្រសិល្បៈ នៃរាជបណ្ឌិត្យសភាកម្ពុជា បានបើកកិច្ចប្រជុំប្រចាំខែដែលរបៀបវារៈបានផ្តោតលើចំណុចសំខាន់ស្តីពី៖ ការរៀបចំរចនាសម្ព័ន្ធ និងដំណើរការប្រព្រឹត្តទៅរបស់វិទ្យាស្ថាន។ ដោយទទួលបានភ្លើងខៀវពីថ្នាក់ដឹកនាំរាជបណ្ឌិត្យសភាកម្ពុជាអំពីការរៀបចំរូបសញ្ញា (logo) របស់វិទ្យាស្ថាន ឯកឧត្តមបណ្ឌិត នូ ចាន់សុភី ក៏បានលើកយកបញ្ហានេះ មកពិគ្រោះយោបល់ជាមួយមន្ត្រីវិទ្យាស្ថាន ហើយឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមប្រធានវិទ្យាស្ថាន បានជំរុញកិច្ចការត្រៀមសម្រាប់ចូលរួមក្នុងសន្និបាតប្រចាំឆ្នាំ២០១៨ របស់រាជបណ្ឌិត្យសភាកម្ពុជា ដែលគ្រោងនឹងធ្វើនៅចុងខែវិច្ឆិកាខាងមុខនេះ។
អង្គប្រជុំបានពិភាក្សាលើចំណុចសំខាន់ៗចំនួន៤ គឺ៖
ទី១. ការងាររដ្ឋបាលនិងបុគ្គលិក
ទី២. លទ្ធផលការស្រាវជ្រាវតាមផ្នែកនីមួយៗប្រចាំឆ្នាំ២០១៨
ទី៣. ការផ្សព្វផ្សាយនានា
ទី៤. ការសហការណ៏ជាមួយដៃគូរនានាជាមួយវិទ្យាស្ថាន
ទី៥. សមិទ្ធិផលដែលសម្រេចបាន
ទី៦. បញ្ហាប្រឈម និងដំណោះស្រាយ
កិច្ចប្រជុំបានបញ្ចប់នៅម៉ោង ៤:៣០ ប្រកបដោយបរិយាកាសរីករាយ។
RAC Media | ហឿង សុធារស់
សេចក្ដីជូនដំណឹង ស្តីពី"ការអញ្ជើញចូលរួមដេញថ្លៃ ការផ្គត់ផ្គង់ប្រេងឥន្ធនៈប្រចាំឆ្នាំ២០២៤ សម្រាប់ជរាជបណ្ឌិត្យសភាកម្ពុជា ចាប់ពីថ្ងៃទី១៨ មេសា ឆ្នាំ២០២៤។ *ចាប់ទទួលលក់ពាក្យដេញថ្លៃពីថ្ងៃនេះតទៅ រហូតដល់ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោង ១០.៣០នាទីព្រឹក។ ទូរសព្ទទំនាក់ទំនង : ០២៣ ៨៩០ ១៨០។
ថ្ងៃចន្ទ, 08 មេសា 2024 ម៉ោង 02:35 PM
សេចក្ដីជូនដំណឹង ស្តីពីការ ចូលរួមដេញថ្លៃ ផ្គត់ផ្គង់សម្ភារៈអេឡិចត្រូនិកសម្រាប់រាជបណ្ឌិត្យសភាកម្ពុជា ចាប់ពីថ្ងៃទី៥ មិថុនា ឆ្នាំ២០២៣។ *កាលបរិច្ឆេទឈប់ទទួលពាក្យដេញថ្លៃ៖ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោង ១០.៣០នាទីព្រឹក។ ទូរសព្ទទំនាក់ទំនង : 012 78 36 46។
ថ្ងៃសុក្រ, 02 មិថុនា 2023 ម៉ោង 09:21 PM
វគ្គសិក្សាថ្មី សម្រាប់ឆ្នាំសិក្សាថ្មី ឆ្នាំ២០២២-២០២៣ ! សម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅរាជបណ្ឌិត្យសភាកម្ពុជា ចាប់ផ្តើមទទួលចុះឈ្មោះហើយ.... ព័ត៌មានលម្អិត សូមទាក់ទងមជ្ឈមណ្ឌលបណ្តុះបណ្តាលនិងស្រាវជ្រាវនៃរាជបណ្ឌិត្យសភាកម្ពុជា (អគារឥន្រ្ទទេវី) ឬតាមរយៈទូរសព្ទ៖ 067-811-667 / 010-268-797 / 099-238-677 / 097 728 4444
ថ្ងៃចន្ទ, 22 សីហា 2022 ម៉ោង 03:11 PM