តែងតាំងជាសមាជិកពេញសិទ្ធិនៃរាជបណ្ឌិត្យសភាកម្ពុជា ដោយព្រះរាជក្រឹត្យ លេខ នស/រកត/១២២៣ ចុះថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២។
ប្រវត្តិរូបសង្ខេប
- នាមនិងគោត្តនាម : សុក ស៊ីផាន់ណា
- ថ្ងៃខែឆ្នំាកំណើត : ១៦ ខែ មេសា ឆ្នំា ១៩៦០
- ទីកន្លែងកំណើត : ទួលគោក រាជធានី ភ្នំពេញ
ភរិយា : ខៀវ ម៉ាលី
បណ្ឌិត សុក ស៊ីផាន់ណា គឺជាមេធាវី និង ជាស្ថាបនិកនៃការិយាល័យមេធាវីសុកស៊ីផាន់ណានិងសហការី ដែលជាការិយាល័យផ្តល់ការប្រឹក្សាយោបល់ផ្នែកច្បាប់ ដោយផ្តោតជាពិសេសទៅលើច្បាប់ពាណិជ្ជកម្មអន្តរជាតិនិង ច្បាប់ក្រុមហ៊ុន នៅរាជធានី ភ្នំពេញ។
នា ខែ សីហា ឆ្នាំ ២០០៩ លោកត្រូវបានតែងតំាងជាទីប្រឹក្សានៃរាជរដ្ឋាភិបាលកម្ពុជា ដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ។ នៅខែ វិច្ឆិកា ឆ្នាំ ២០១១ លោកបានទទួលការតែងតំាងជាទីប្រឹក្សានៃឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិមានឋានៈស្មើរដ្ឋមន្រ្តី។ នៅខែ កញ្ញា ឆ្នាំ ២០១៨ លោកត្រូវបានតែងតំាំងជាថ្មី ជាទីប្រឹក្សាជាន់ខ្ពស់រាជនៃរដ្ឋាភិបាលកម្ពុជា ដោយមានឋានៈស្មើទេសរដ្ឋមន្ដ្រី។ លោកធ្លាប់ជាប្រធានក្រុមប្រឹក្សាភិបាលនៃវិទ្យាស្ថានបណ្តុះបណ្តាល និងស្រាវជ្រាវដើម្បីអភិវឌ្ឍន៍កម្ពុជា (វបសអ) រយៈពេល ៧ ឆ្នំា ។ បច្ចុប្បន្ន លោកមានតួនាទីជាប្រធានក្រុមប្រឹក្សាភិបាលនៃវិទ្យាស្ថានចក្ខុវិស័យអាស៊ី (AVI) ។
កាលពីឆ្នាំ ១៩៩៩ ដល់ ឆ្នាំ ២០០៥ លោកបានបំពេញតួនាទីជារដ្ឋលេខាធិការនៃក្រសួងពាណិជ្ជកម្ម ។ ពេលនោះលោកបានបំពេញការងារពាក់ព័ន្ធនឹងបញ្ហាចំបង ៗ ជាពិសេសទាក់ទិនទៅនឹងគោលនយោបាយពាណិជ្ជកម្ម និងការអភិវឌ្ឍន៍ សមាហ័រណកម្មច្បាប់ពាណិជ្ជកម្ម និងសេដ្ឋកិច្ច។ លោកក៏មានតួនាទីដឹកនាំកិច្ចចរចារក្នុងការនាំកម្ពុជាឲ្យចូលជាសមាជិកនៃអង្គការពាណិជ្ជកម្មពិភពលោក (WTO) នៅឆ្នាំ ២០១៣។
ពីខែតុលា ឆ្នាំ ២០០៥ ដល់ខែ កក្កដា ឆ្នាំ ២០០៩ លោកគឺជានាយកផ្នែកបច្ចេកទេស នៃមជ្ឈមណ្ទលពាណិជ្ជកម្មអន្តរជាតិ (ITC) ដែលជាភ្នាក់ងារបច្ចេកទេស នៃ អង្គការសហប្រជាជាតិស្តីពីពាណិជ្ជកម្មនិងការអភិវឌ្ឍន៍ (UNCTAD) និង អង្គការពាណិជ្ជកម្មពិភពលោក (WTO) នាទីក្រុងហ្សឺណែវ ប្រទេសស្វីស។ ពីឆ្នាំ ១៩៩៣ ដល់ឆ្នាំ ១៩៩៨ លោកគឺជាអ្នកជំនាញផ្នែកច្បាប់សម្រាប់កម្មវិធីអភិវឌ្ឍន៍របស់អង្គការសហប្រជាជាតិ (UNDP) បំពេញការងារអមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។
ការសិក្សាក្រោយឧត្តមសិក្សា និងឧត្តមសិក្សា
- បណ្ឌិតច្បាប់ ពីសាកលវិទ្យាល័យប៉ារីស ២ Pantheon–Assas ប្រទេសបារាំង (២០២២) - Docteur en Droit, Université de Paris 2, Panthéon-Assas, 2022 : Thèse « Analyse de la Dualité Juridique au Cambodge »
- បណ្ឌិតច្បាប់ ពីសាកលវិទ្យាល័យច្បាប់ បន នៃរដ្ឋ Queensland ប្រទេសអូស្ត្រាលី (២០០៩) - Doctor of Philosophy (Ph.D.), Bond University School of Law, Queensland (Australia), 2009: Thesis: “Role of Law and Legal Institutions in Cambodia Economic Development: Opportunities to Skip the Learning Curve”
- បណ្ទិតច្បាប់ ពីសាកលវិទ្យាល័យច្បាប់ Widener នៃរដ្ឋ Delaware សហរដ្ឋអាមេរិក (១៩៩២) -Juris Doctor (J.D.), Widener University School of Law, Delaware, (USA), 1992
- អនុបណ្ឌឹតផ្នែកគ្រប់គ្រងពាណិជ្ជកម្ម - Master of Business Administration, Century University, Albuquerque, New Mexico, USA, 1989
- បរិញ្ញាបត្រផ្នែកវិទ្យាសាស្ត្រគ្រប់គ្រងពាណិជ្ជកម្ម - Bachelor of Sciences, Business Administration, George Mason University, Fairfax, Virginia, USA, 1982
- បរិញ្ញាបត្ររងផ្នែកវិទ្យាសាស្ត្រគ្រប់គ្រងពាណិជ្ជកម្ម - Associates of Sciences, Business Administration, Northern Virginia Community College, Annandale, Virginia, USA, 1981
- កម្រិតសិក្សា ជី.អ៊ី.ឌី (ដែលមានកម្រិតស្មីនឹងកម្រិតមធ្យមសិក្សាទុតិយភូមិ ឬកម្រិតវិទ្យាល័យ) - G.E.D. (High School Equivalency), Commonwealth of Virginia, USA, 1980
- កម្រិតមធ្យមសិក្សាទុតិយភូមិថ្នាក់បារាំង ឬកម្រិតវិទ្យាល័យថ្នាក់បារាំង - French High School, Lycée Descartes, Phnom Penh, Cambodia, 1975
បទពិសោធន៍ការងារ
- ១៩៩៨ - ១៩៩៩៖ ជាដៃគូសហការ នៃការិយាល័យមេធាវី សុក ស៊ីផាណា និងសហការី ដែលផ្តល់ការប្រឹក្សាដល់ស្ថាប័នអន្តរជាតិនានាជាច្រើន - Partner, Sok Siphana & Partners, Law Firm, Consultant to international institutions)
- ឧសភា ១៩៩៤ - មិថុនា ១៩៩៨៖ (កម្មវិធីអភិវឌ្ឍន៍របស់អង្គការសហប្រជាជាតិ (UNDP) ប្រចាំនៅកម្ពុជា) United Nations Development Programme (UNDP) - Cambodia. ជាទីប្រឹក្សាច្បាប់ របស់ ឯកឧត្តម គាត ឈន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកស្តារ និងអភិវឌ្ឍន៍ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអនុប្រធានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា - Legal Advisor to H.E. Keat Chhon, Senior Minister in charge of Rehabilitation and Development, Minister of Economy and Finance, and Vice-Chairman of the Council for the Development of Cambodia (CDC)
- វិច្ឆិកា ១៩៩៣ - ឧសភា ១៩៩៤៖ (កម្មវិធីអភិវឌ្ឍន៍របស់អង្គការសហប្រជាជាតិ (UNDP) ប្រចាំនៅកម្ពុជា) ជាទីប្រឹក្សានៃគណៈរដ្ឋមន្ត្រីនៃរាជរដ្ឋាភិបាលកម្ពុជា (រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា) - Consultant assigned to the Council of Ministers, Royal Government of Cambodia, Phnom Penh, Cambodia
- មិថុនា ១៩៨៨ - កុម្ភៈ ១៩៩៣៖ ជាសហការី នៅក្រុមហ៊ុនមេធាវី ហូដក សយើ អែន អាស្សាខន ភីស៊ី (Hudock, Sawyer & Azarcon, P.C.) (រដ្ឋវើជីនៀ សហរដ្ឋអាមេរីក)
- មករា ១៩៩២ ឧសភា ១៩៩២៖ ជាអ្នកហាត់ការងារផ្នែកច្បាប់ (ដែលត្រូវបានទទួលស្គាល់នៅរដ្ឋដេលើវើ) នៅគ្លីនិកច្បាប់ដែលមានឈ្មោះថា ផិនស៊ីលវានៀ ស៊ីវិលឡ គ្លីនិក (Pennsylvania Civil Law Clinic) នៃសាកលវិទ្យាល័យច្បាប់វ៉ាយឌិននើ - Widener University School of Law Wilmington។
- ១៩៨៨ - វិចិ្ឋកា ១៩៩៣៖ ជាអ្នកប្រឹក្សាពាណិជ្ជកម្ម នៅ សុក និងសហការី/ក្រុមវិជ្ជាជីវៈអាស៊ី (រដ្ឋវើជីនៀ សហរដ្ឋអាមេរីក)- Sok & Associates/The ASIAN Professional Group, Fairfax, Virginia. Business Consultant
- មិថុនា ឆ្នាំ១៩៩០ - កុម្ភៈ ឆ្នាំ១៩៩១៖ សហគ្រាសអភិវឌ្ឍន៍អន្តរជាតិ (International Development Enterprises) ជាជំនួយការពិសេសរបស់លោកបណ្ឌិត អារុណ ចាតទើជី ជាប្រធានក្រុមប្រឹក្សាភិបាល (ចូលនិវត្តន៍ FAO)- Special Assistant to Dr. Arun Chatterjie, Chairman of the Board (Retired, FAO)
- កុម្ភៈ ១៩៩០ - មិថុនា ១៩៩០៖ ជាប្រធានចាត់ការទូទៅ (General Manager) នៅក្រុមហ៊ុនឈ្មោះថា ផ្រីហ្វើ អ៊ីនធើណាសសិនណល អ៊ីនវេសមិន អាយអិនស៊ី (Preferred International Investment, Inc.) (ជាក្រុមហ៊ុនអភិវឌ្ឍន៍អជីវកម្មអន្តរជាតិ និងអចលនទ្រព្យ) (រដ្ឋវើជីនៀ សហរដ្ឋអាមេរីក)។ International Business and Real Estate Developer, Falls Church, Virginia.