បណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន

បណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន

សមាជិកពេញសិទ្ធិ ក្រុមប្រឹក្សាបណ្ឌិតសភាចារ្យ

១. ព័ត៌មានផ្ទាល់ខ្លួន:

  • នាមត្រកូលនិងនាមខ្លួន : អ៊ុក រ៉ាប៊ុន  ( OUK RABUN  )   ភេទ ប្រុស
  • ថ្ងៃ ខែ ឆ្នាំកំណើត : ២៧ មករា ១៩៥១
  • ទីកន្លែងកំណើត : ភូមិកំពង់ចំឡង ឃុំកំពង់ចំឡង ស្រុកស្វាយរៀង ខេត្តស្វាយរៀង
  • អាស័យដ្ឋានបច្ចុប្បន្ន : ផ្ទះលេខ ២៤១ ផ្លួវលេខ ៥១ វិថីប៉ាស្ទ័រ សង្កាត់បឹងកេងកង១ ខ័ណ្ឌចំការមន រាជធានីភ្នំពេញ

២. ព័ត៌មានគ្រួសារ


  • ឪពុកឈ្មោះ : អ៊ុក សេម (ស្លាប់)
  • ម្តាយឈ្មោះ  : កែវ សំ  ( ស្លាប់​ )
  • ភរិយាឈ្មោះ : គឹម រ៉ាវី  ( ស្លាប់​ )
  • មានកូន នាក់ : ១. អ៊ុក រ៉ាវីន  ( ស្រី ); ២. អ៊ុក ប្រជា (ប្រុស) ៣. អ៊ុក ពញ្ញា  (ប្រុស)

៣-ប្រវត្តិសិក្សា

  • ១៩៥៧-១៩៦៣ : សាលាបឋមសិក្សាស្វាយរៀងក្រុង
  • ១៩៦៣-១៩៦៨ : វិទ្យាល័យព្រះសូរីយាវង្ស ខេត្តស្វាយរៀង
  • ១៩៦៨- ១៩៦៩ : មហាវិទ្យាល័យគរុកោសល្យខាងជើង រាជធានីភ្នំពេញ ជាគរុសិស្ស
  • ១៩៧០- ១៩៧   : មហាវិទ្យាល័យគរុកោសល្យ រាជធានីភ្នំពេញ ជានិស្សិតសាស្ត្រាចារ្យ
  • ១៩៧២- ១៩៧៥ : មហាវិទ្យាល័យនីតិសាស្ត្រនិងវិទ្យាសាស្ត្រសេដ្ឋកិច្ច (ឆ្នាំទី៣ ផ្នែកវិទ្យាសាស្ត្រសេដ្ឋកិច្ច)
  • ១៩៨៨- ១៩៩០ : មហាវិទ្យាល័យសេដ្ឋកិច្ចជាតិ ហាណូយ វៀតណាម

វគ្គសិក្សាផ្សេងៗ


  • ២០០៥ : កម្មវិធីប្រតិបត្តិ អំពីការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ នៅសាលា ចនកេណឺឌី សកលវិទ្យាល័យហាវ៉ាត  សហរដ្ឋអាមេរិក

៤. សញ្ញាបត្រដែលទទួលបាន

  • ១៩៦៧ : សញ្ញាបត្រមធ្យមសិក្សាបឋមភូមិ
  • ១៩៦៨ : សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ភាគទី១
  • ១៩៦៩ : សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ភាគទី២ សញ្ញាបត្រគរុកោសល្យ ផ្នែកគ្រូបឋមសិក្សា 
  • ១៩៧២ : សញ្ញាបត្រគរុកោសល្យ ផ្នែកសាស្ត្រាចារ្យមធ្យមសិក្សាបឋមភូមិ ខាងរូបវិទ្យា-គីមី
  • ១៩៩០ : សញ្ញាបត្របណ្ឌិតផ្នែកវិទ្យាសាស្ត្រសេដ្ឋកិច្ច មហាវិទ្យាល័យសេដ្ឋកិច្ចជាតិ ហាណូយ ប្រទេសវៀតណាម
  • ១៩៩៥ : សញ្ញាបត្របណ្ឌិតកិត្តិយស ពីសាកលវិទ្យាល័យកាលីហ្វូនីខាងត្បូង សហរដ្ឋអាមេរិក

៥. ភាសារបរទេស : អង់គ្លេស, បារាំង, រុស្ស៊ី, វៀតណាម

៦. ប្រវត្តិ និងបទពិសោធន៍ការងារ

  • ១៩៦៩-១៩៧០  : គ្រូបឋមសិក្សានៅសាលាបឋមសិក្សាជេត ឡុង ក្នុងស្រុកស្វាយរៀង ខេត្តស្វាយរៀង
  • ១៩៧២-១៩៧៥ : សាស្ត្រាចារ្យមធ្យមសិក្សាបឋមភូមិនៅវិទ្យាទេពប្រណម្យ ស្រុកពញាព្ញ ខេត្តកណ្តាល
  • ១៩៧៩-១៩៨១  : អនុប្រធានមន្ទីរ ក្រសួងគមនាគម ដឹកជញ្ជនិងប្រៃសណីយ៍
  • ១៩៨១-១៩៨៦ : អនុ-ប្រធាននាយកដ្ឋានផែនការទូទៅ ក្រសួងផែនការ
  • ១៩៨៦-១៩៨៨  : អនុរដ្ឋមន្ត្រីក្រសួងផែនការ
  • ១៩៨៨-១៩៩០  : អនុប្រធានខុទ្ទកាល័យមជ្ឈិមបក្ស
  • ១៩៩០-១៩៩៣   : អនុរដ្ឋមន្ត្រី ក្រសួងពាណិជ្ជកម្ម
  • ១៩៩៣-១៩៩៨ : សមាជិកបម្រុងនៃគណៈកម្មាធិការតាក់តែងរដ្ឋធម្មនុញ្ញ និងជាប្រធាន គណៈកម្មការហិរញ្ញវត្ថុនិងធនាគារនៃរដ្ឋសភា តំណាងរាស្ត្រមណ្ឌលកំពង់ឆ្នាំង
  • ១៩៩៨-២០០៨  : រដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
  • ២០០៨-ខែកញ្ញា ឆ្នាំ២០១៣ : ទីប្រឹក្សានាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
  • ពីខែកញ្ញា ឆ្នាំ២០១៣ ដល់ថ្ងៃទី០៤ ខែ៤ ឆ្នាំ២០១៦ : រដ្ឋមន្រ្តី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ 
  • ២០១៦ ដល់បច្ចុប្បន្ន : រដ្ឋមន្រ្តី ក្រសួងអភិវឌ្ឍន៍ជនបទ
  • ខែសីហា ២០២០ ដល់បច្ចុប្បន្ន : សមាជិកពេញសិទ្ធិនៃរាជបណ្ឌិត្យសភាកម្ពុជា

ការងារក្រៅរាជរដ្ឋាភិបាល

  • ១៩៩៦ មេធាវី
  • ទីប្រឹក្សានាយករដ្ឋមន្រ្តី