បណ្ឌិត សួន រ៉ានី

បណ្ឌិត សួន រ៉ានី

សមាជិកបម្រុង ក្រុមប្រឹក្សាបណ្ឌិតសភាចារ្យ

ឯកឧត្តមបណ្ឌិត សួន រ៉ានី បានទទួលការតែងតាំងជាសមាជិកបម្រុងនៃរាជបណ្ឌិត្យសភាកម្ពុជា ដោយអនុក្រឹត្យលេខ៦៥៧ អនក្រ.តត ចុះថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២០ ស្ដីពីការតែងតាំងសមាជិកបម្រុង នៃរាជបណ្ឌិត្យសភាកម្ពុជា។

១- ព័ត៌មានផ្ទាល់ខ្លួន

  • គោត្តនាម និងនាម : សួន រ៉ានី   អក្សរឡាតាំង SUON RANY           
  • ថ្ងៃខែឆ្នាំកំណើត : ២៩ វិច្ឆិកា ១៩៦៨   ជនជាតិ ខ្មែរ  សញ្ជាតិ កម្ពុជា     
  • ទីកន្លែងកំណើត : ភូមិកោះកណ្តុរ ឃុំឆ្លូង ស្រុកឆ្លូង ខេត្តក្រចេះ
  • ទូរស័ព្ទ : ០១១ ៥៥ ៥៥ ៧៧ / ០១៧ ៥៥ ៥០ ៤៥ / ០៨៦ ៣៣៣ ៩៩៩ / ០៦០ ៧៧ ៧៧ ២៧
  • អ៊ីម៉ែល : [email protected]

    ២- ព័ត៌មានអំពីការសិក្សា

      • ឆ្នាំ១៩៨១-១៩៨៤ : អនុវិទ្យាល័យឆ្លូង នៅស្រុកឆ្លូង ខេត្តក្រចេះ សញ្ញាបត្រឌីប្លូម ​• ឆ្នាំ១៩៨៤-១៩៨៧ : កម្រិតសិក្សាទីIII រាជធានីភ្នំពេញ សញ្ញាបត្របាក់ឌុប
      • ឆ្នាំ១៩៨៧-១៩៨៨ : វិទ្យាស្ថានកសិកម្ម នៅរដ្ឋតាហ្សីគីស្តង់ សញ្ញាបត្រភាសារុស្សី
      • ឆ្នាំ១៩៨៨-១៩៩៤ : វិទ្យាស្ថានរដ្ឋសេដ្ឋកិច្ចនិងកសិកម្ម នៅសាធារណៈរដ្ឋកាហ្សាក់ស្តង់
      • ឆ្នាំ១៩៩៣-១៩៩៧ : សាកលវិទ្យាល័យទូរ៉ាន នៅសាធារណៈរដ្ឋកាហ្សាក់ស្តង់ សញ្ញាបត្រអនុបណ្ឌិតគ្រប់គ្រងទេសចរណ៍
      • ឆ្នាំ១៩៩៧-២០០០ : សាកលវិទ្យាល័យទូរ៉ាន/បណ្ឌិតសភាសេដ្ឋកិច្ច នៅសាធារណៈរដ្ឋកាហ្សាក់ស្តង់ សញ្ញាបត្របណ្ឌិតវិទ្យាសាស្រ្តសេដ្ឋកិច្ច។

       ៣- ព័ត៌មានអំពីការងារ

      • ការងារគិត និងស្រាវជ្រាវ : មានសមត្ថភាពគិត ពិចារណា ថ្លឹងថ្លែង និងចងក្រងគំនិតជាស្នាដៃ
      • ការងារជាមួយកុំព្យូទ័រ : ធ្វើការងារបានធម្មតាជាមួយកម្មវិធីសំណេរ កត់ត្រា ចងក្រង និងកម្មវិធីរចនា
      • ភាសា : ប្រើប្រាស់បានធម្មតាភាសាខ្មែរ ភាសារុស្សី និងមួយចំនួនជាមួយភាសាអង់គ្លេស
      • បង្រៀន : មានសមត្ថភាពបង្រៀនជាលក្ខណៈផ្តល់បឋកថា ពន្យល់បកស្រាយទ្រឹស្តី និងអាចទាញភ្ជាប់ជាមួយសភាពការណ៍ជាក់ស្តែង និងដឹកនាំការអនុវត្តបង្ហាញ
      • ការងារដឹកនាំគ្រប់គ្រង :
        +មានសមត្ថភាពគ្រប់គ្រាន់ និងមានវិធានជាក់លាក់ (ជាពិសេស) ដែលអាចប្រើប្រាស់ក្នុងការងារដឹកនាំគ្រប់គ្រងអង្គភាពគ្រប់កម្រិត (ខ្នាតតូច មធ្យម និងខ្នាតធំ)
        +មានពិសោធន៍ធ្វើការងារជាអ្នកដឹកនាំគ្រប់គ្រងអង្គភាព (សាធារណៈ និងអាជីវកម្ម) ខ្នាតតូច និងខ្នាតមធ្យមប្រមាណ ១២ឆ្នាំ ដែលនាំឱ្យមានលទ្ធភាពជាក់លាក់ក្នុងការបង្កើតគំនិត និងរូបមន្តស្តីពី «ភាពជាអ្នកដឹកនាំ និងការអភិវឌ្ឍស្ថាប័ន/អង្គភាព»

      ៤- ព័ត៌មានអំពីការងារវិទ្យាសាស្ត្រ  

      • ការងារបង្រៀន កម្រិត ជំនាញ ពីខែតុលា ឆ្នាំ២០០០ - បច្ចុប្បន្ន : បង្រៀនកម្រិតបរិញ្ញាបត្រ ជំនាញទេសចរណ៍ និងសណ្ឋាគារ, កម្រិតអនុបណ្ឌិត ជំនាញទេសចរណ៍ / សេដ្ឋកិច្ច / រដ្ឋបាលសាធារណៈ, កម្រិតបណ្ឌិត ជំនាញទេសចរណ៍ / សេដ្ឋកិច្ច / ច្បាប់ / រដ្ឋបាលសាធារណៈ, និងចាប់ពីខែមករា ឆ្នាំ២០១៤ - បច្ចុប្បន្ន បង្រៀនសិស្ស/និស្សិតមន្រ្តីរាជការ ជំនាញភាពជាអ្នកដឹកនាំ/គ្រប់គ្រងអង្គភាព នៅសាលាភូមិន្ទរដ្ឋបាល
      • ការងារដឹកនាំនិក្ខេបបទពីខែមីនា ២០០១ - បច្ចុប្បន្ន : កម្រិតបរិញ្ញាបត្រ ចប់ដោយជោគជ័យ ២៣សារណា, កម្រិតអនុបណ្ឌិត ចប់ដោយជោគជ័យ ២៦និក្ខេបបទ, កម្រិតបណ្ឌិត ចប់ដោយជោគជ័យ ៣៧និក្ខេបបទ។
      • ការស្រាវជ្រាវ / ចូលរួមជាវាគ្មិន  : សិក្ខាសាលាក្នុងស្រុក៣៣លើក, សិក្ខាសាលាអន្តរជាតិ៧លើក, សន្និសីទជាតិ៣លើk, សន្និសីទអន្តរជាតិ៣លើក, វាគ្មិនក្នុងទូរទស្សន៍៧លើក
      • ការងារស្រាវជ្រាវ និងស្នាដៃ : បានចេញផ្សាយស្នាដៃ       ៣១មុខ (ស្នាដៃនិពន្ធជាសៀវភៅពុម្ព), គ្រោងចេញផ្សាយស្នាដៃ ២មុខ (ស្នាដៃនិពន្ធជាសៀវភៅពុម្ព)។ 

      ៥- ព័ត៌មានអំពីគ្រឿងឥស្សរិយយស

      • ឆ្នាំ២០០៧ : មេដាយការងារ ថ្នាក់មាស                       
      • ឆ្នាំ២០០៨ : មុនីសារាភ័ណ្ឌ ថ្នាក់សេនា អនុក្រឹត្យលេខ ៤០ អនក្រ.តត ចុះថ្ងៃទី១៨ ខែមករា ឆ្នាំ២០០៨
      • ឆ្នាំ២០០៨ : មុនីសារាភ័ណ្ឌ ថ្នាក់មហាសេនា ព្រះរាជក្រឹត្យលេខ នស/រកត/០៩០៨/១០៤០ ចុះថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០០៨
      • ឆ្នាំ២០១០ : ព្រះរាជាណាចក្រកម្ពុជា ថ្នាក់មហាសេនា ព្រះរាជក្រឹត្យលេខ នស/រកត/០៤១០/២៨៣ ចុះថ្ងៃទី០៥ ខែមេសា ឆ្នាំ២០១០
      • ឆ្នាំ២០១០ : សុវត្ថារា ថ្នាក់មហាសេនា ព្រះរាជក្រឹត្យលេខ នស/រកត/០៤១០/២៨៤ ចុះថ្ងៃទី០៥ ខែមេសា
      • ឆ្នាំ២០១២ : ព្រះរាជាណាចក្រកម្ពុជា ថ្នាក់មហាសេនា ព្រះរាជក្រឹត្យលេខ នស/រកត/០២១២/១៤៨ ចុះថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១២
      • ឆ្នាំ២០១៣ : ព្រះរាជាណាចក្រកម្ពុជា ថ្នាក់មហាសេរីវឌ្ឍន៍ ព្រះរាជក្រឹត្យលេខ នស/រកត/០៧១៣/៨១៨ ចុះថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៣
      • ឆ្នាំ២០១៤ : មុនីសារាភ័ណ្ឌ ថ្នាក់មហាសេរីវឌ្ឍន៍ ព្រះរាជក្រឹត្យលេខ នស/រកត/០១១៤/០១៥ ចុះថ្ងៃទី០៥ ខែមករា ឆ្នាំ២០១៤
      • ឆ្នាំ២០១៤ : សម្តេចព្រះមហាក្សត្រយានី ព្រះស៊ីសុវត្ថិមុនីវង្ស កុសុមៈនារីរ័ត្ន    ថ្នាក់មហាសេរីវឌ្ឍន៍ ព្រះរាជក្រឹត្យលេខ នស/រកត/០៣១៤/៣៨៦ ចុះថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៤
      • ឆ្នាំ២០១៦ : ព្រះរាជាណាចក្រកម្ពុជា ថ្នាក់ធិបឌិន្ទ ព្រះរាជក្រឹត្យលេខ នស/រកត/០៦១៦/៦៩២ ចុះថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៦
      • ឆ្នាំ២៩២២ : ព្រះរាជាណាចក្រកម្ពុជា ថ្នាក់ជាតូបការ        ព្រះរាជក្រឹត្យលេខ នស/រកត/១២២២/១៦៣២ ចុះថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២៩២២

      ៦- ព័ត៌មានអំពីលក្ខណៈសម្បត្ដិ

      • ចំណាប់អារម្មណ៍ / ចំណូលចិត្ត : ស្តាប់ចង្រៀនសម័យ និងបុរាណដែលមានខ្លឹមសារ ន័យល្អៗ និងពិរោះៗ ទស្សនាទូរទស្សន៍ (ខ្សែភាពយន្តសម័យ បុរាណល្បីៗ និងល្អៗ, ជីវិតសត្វព្រៃ បរិស្ថាន ធម្មជាតិ, ព័ត៌មាន និងព្រឹត្តការណ៍ជាតិអន្តរជាតិ, ប្រវត្តិសាស្រ្ត និងរមណីយដ្ឋានទេសចរណ៍) អានសៀវភៅ និងអត្ថបទដែលមានអប់រំ ហើយផ្តល់ចំណេះដឹងថ្មីៗអំពីទស្សនវិជ្ជាគ្រប់គ្រង និងភាពជាអ្នកដឹកនាំ, វិធានអនុវត្តគ្រប់គ្រង និងដឹកនាំអង្គភាព, គន្លឹះនាំទៅទទួលបានភាពជោគជ័យ, និងអត្ថបទបែបវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងការអភិវឌ្ឍ
      • ឥរិយាបទចំពោះការងារ : ធ្វើការងារជាមួយចក្ខុវិស័យ គោលដៅ និងទិសដៅជាក់លាក់ ម៉ឺងមាត់ និងហ្មត់ចត់ កិត្តិយស និងកិត្យានុភាព គឺជាអាទិភាព ចែករំលែកចំណេះដឹង និងចំណេះធ្វើដោយមិនរើសអើង ស្មោះត្រង់ សុច្ចរិត និងកត្តញ្ញូ
      • ឥរិយាបទចំពោះមនុស្សជុំវិញ : មេត្តា និងយោគយល់ ជួយយកអាសារ និងតម្រង់ទិស លើកទឹកចិត្ត និងផ្តល់ការជំរុញ ផ្តល់កិត្តិយស និងសេចក្តីថ្លៃថ្នូរ ជួយបំពេញតម្រូវការ និងតម្លៃសម្រាប់ការរស់នៅ៕