ព័ត៌មានផ្ទាល់ខ្លួន
- នាមត្រកូល និងនាមខ្លួន : សោម សុមុនី (Som Somuny)
- ថ្ងៃខែឆ្នាំកំណើត : ០២ ខែធ្នូ ឆ្នាំ ១៩៥៥
- ទីកន្លែងកំណើត : ភូមិលៀក ឃុំគោកត្រប់ ស្រុកកណ្ដាលស្ទឹង ខេត្ដកណ្ដាល
- ស្ថានភាពគ្រួសារ : រៀបការ
- ចំនួនកូន : ០៤ នាក់
ការសិក្សាក្រោយឧត្តមសិក្សា និងឧត្តមសិក្សា
- ១៩៨៩-១៩៩៥ : សញ្ញាបត្របណ្ឌិត ផ្នែកអក្សរសាស្ដ្រ, Ph. D in Philology នៅសាកលវិទ្យាល័យលេនីនក្រាដ សហព័ន្ធរុស្ស៊ី
- ១៩៨៨-១៩៨៩ : សាលាគរុវិជ្ជាជាន់ខ្ពស់ទីក្រុងហូជីមិញ (កម្មសិក្សាគរុកោសល្យ)
- ១៩៨៣-១៩៨៨ : សាលាគរុវិជ្ជាជាន់ខ្ពស់ ភ្នំពេញ (សញ្ញាប័ត្រ ថ្នាក់ឧត្ដមសិក្សា/ Diplôme Universitaire)
បទពិសោធន៍ការងារ
- ២០០៥-បច្ចុប្បន្ន : ប្រធាន វិទ្យាស្ថានមនុស្សសាស្ដ្រ និងវិទ្យាសាស្ដ្រសង្គម នៃរាជបណ្ឌិត្យសភាកម្ពុជា
- ២០០១ : សមាជិកពេញសិទ្ធិ នៃរាជបណ្ឌិត្យសភាកម្ពុជា (មានគោរម្យងារជា បណ្ឌិតសភាចារ្យ)និងជា អនុប្រធាន វិទ្យាស្ថានមនុស្សសាស្ដ្រ និងវិទ្យាសាស្ដ្រសង្គម នៃរាជបណ្ឌិត្យសភាកម្ពុជា
- ១៩៩៩-បច្ចុប្បន្ន : មន្ដ្រីនិងជាសាស្ត្រាចារ្យអក្សរសិល្ប៍ នៃរាជបណ្ឌិត្យសភាកម្ពុជា
- ១៩៩៨ : គ្រូបង្រៀនភាសាខ្មែរ នៅសាកលវិទ្យាល័យអូរិហ្គែន សហរដ្ឋអាមេរិក
- ១៩៩៦ : ជាអ្នកស្រាវជ្រាវ (ក្រៅម៉ោង) នៃវិទ្យាស្ថាន ខ្មែរ ដើម្បីលទ្ធិប្រជាធិបតេយ្យ
- ១៩៩៥-១៩៩៩ : សាស្ដ្រាចារ្យអក្សរសាស្ដ្រ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និង គ្រូបង្រៀនភាសាខ្មែរ ដល់ជនបរទេស (ឯកជន )
- ១៩៨៩-១៩៩៥ : គ្រូបង្រៀនភាសាខ្មែរ បន្ថែមម៉ោង ផ្នែកភាសាបូព៌ាប្រទេស សាកលវិទ្យាល័យ លេនីនក្រាដ
- ១៩៨៦-១៩៨៩ : សាស្ដ្រាចារ្យអក្សរសាស្ដ្រ នៃសាលាគរុវិជ្ជាជាន់ខ្ពស់ភ្នំពេញ និង សាស្ដ្រចារ្យអក្សរសាស្ដ្រ បន្ថែមម៉ោង វិទ្យាល័យទួលគោក និងសាស្ដ្រាចារ្យអក្សរសាស្ដ្រ បន្ថែមម៉ោងសាលាបំពេញវិជ្ជាពេលយប់ចតុមុខ ក្រុងភ្នំពេញ
- ១៩៨៣-១៩៨៨ : គ្រូបង្រៀនភាសាអង់គ្លេស (ឯកជន ក្រៅម៉ោង ) ក្រុងភ្នំពេញ
- ១៩៧៩-១៩៨០ : នាយកសាលាបឋមសិក្សាឃុំគោកត្រប់ ស្រុកកណ្ដាលស្ទឹង ខេត្ដកណ្ដាល
ស្នាដៃបោះពុម្ពផ្សាយ
- កម្រងកំណាព្យ “ទំព័រជីវិត” (១៩៧៣-១៩៩០) មិនទាន់បោះពុម្ព
- ប្រលោមលោក រឿង “ឃើញតែស្រមោល” (១៩៩០) មិនទាន់បោះពុម្ព
- សិក្សាអត្ថបទអក្សរសិល្ប៍សំរាប់សាលាចំណេះទូទៅ (១៩៨៧) បោះពុម្ព រ៉ូណេអូ
- “លក្ខណៈជាតិ តាមរយៈរឿង ទុំទាវ” (១៩៨៧) សារណា ជាភាសាវៀតណាម
- “ចរិយាសាស្ដ្រខ្មែរ តាមរយៈរឿង កាកី” (១៩៨៨) អត្ថបទសិក្សាអក្សរសិល្ប៍
- “តថនិយម តាមរយៈច្បាប់ល្បើកថ្មី របស់ក្រមង៉ុយ” (១៩៨៨) អត្ថបទសិក្សាអក្សរសិល្ប៍
- “អក្សរសិល្ប៍ពាក្យរាយខ្មែរ ឆ្នាំ១៩៣០-១៩៥០” និក្ខេបបទបណ្ឌិត ជាភាសារុស្ស៊ី
- “ព្រលឹងខ្មែរ និងលទ្ធិប្រជាធិបតេយ្យ” អត្ថបទស្រាវជ្រាវ (១៩៩៦)
- “ភាសាខ្មែរថ្នាក់ដំបូង សំរាប់បរទេស” សៀវភៅសិក្សា (១៩៩៨)
- “ការបណ្ដុះស្មារតីសន្ដិភាព តាមរយៈអក្សរសិល្ប៍” អត្ថបទចូលរួមសន្និសីទអន្ដរជាតិ ស្ដីពី ខេមរវិទ្យា ឆ្នាំ២០០០ នៅក្រុងភ្នំពេញ
- “ទំនុកបទចម្រៀង របស់លោក ស៊ិន ស៊ីសាមុត” អត្ថបទចូលរួមសន្និសីទជាតិ ស្ដីពី ការអភិរក្ស និងអភិវឌ្ឍសិល្បៈនិងវប្បធម៌ខ្មែរ (ខែមេសា ឆ្នាំ ២០០១)
ភាសាបរទេស
- ភាសាអង់គ្លេស
- ភាសារុស្ស៊ី
- ភាសាវៀតណាម
- ភាសាបារាំង