ឯកឧត្តមបណ្ឌិត ហ៊ាន សុខុម ទទួលបានការតែងតាំងជាសមាជិកបម្រុងនៃរាជបណ្ឌិត្យសភាកម្ពុជា ឆ្នាំ២០២០ តាមអនុក្រឹត្យលេខ ៣៩១ អនក្រ.តត ចុះថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៨ ស្ដីពីការតែងតាំងសមាជិកបម្រុង នៃរាជបណ្ឌិត្យសភាកម្ពុជា។
១- ព័ត៌មានផ្ទាល់ខ្លួន៖
- ឈ្មោះ : ហ៊ាន សុខុម (អក្សរឡាតាំង : HEAN Sokhom)
- ថ្ងៃខែឆ្នាំកំណើត : ១៦ មករា ១៩៥៧
- ទីកន្លែងកំណើត : ឃុំឆ្លូង ស្រុកឆ្លូង ខេត្តក្រចេះ
- ទូរសព្ទ : ០១៦ ៨១៣ ៥១១
- អ៊ីម៉ែល : [email protected]
២- ប្រវត្តិការសិក្សា៖
- ១៩៩២ : បណ្ឌិតនិរុត្តិវិទ្យា ពីវិទ្យាស្ថានបូព៌ា នៃបណ្ឌិតសភាវិទ្យាសាស្ត្រសហព័ន្ធរុស្ស៊ី ក្រុងម៉ូស្គូ
- ១៩៨៦ : អនុបណ្ឌិតនិរុត្តិវិទ្យា ពីសាកលវិទ្យាល័យមិត្តភាពប្រជាជាតិ ក្រុងម៉ូស្គូ
- ១៩៧៤ : មធ្យមសិក្សាបត្រភាគទី២ ពីវិទ្យាល័យឥន្ទ្រទេវី ក្រុងភ្នំពេញ
៣- ប្រវត្តិការងារ ជាអ្នកភាសាវិទ្យា អ្នកស្រាវជ្រាវជំនាញសង្គមនិងវប្បធម៌ និងអ្នកគ្រប់គ្រងរដ្ឋបាលមានបទជាង២០ឆ្នាំ
- ១៩៨៦ ដល់ ១៩៩៣៨ បម្រើការនៅវិទ្យាស្ថានស្រាវជ្រាវវិទ្យាសាស្ត្រ ក្រសួងអប់រំ យុវជន និងកីឡា
- ១៩៩៣ មករា ២០១៨ សាស្ត្រាចារ្យភាសាវិទ្យា នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ
- ២០១៤ ដល់បច្ចុប្បន្ន ជាសមាជិកគណៈកម្មការវិទ្យាសាស្រ្ត នៃសាកលវិទ្យាល័យអន្តរជាតិ
- ២០១៥ ដល់បច្ចប្បន្ន ជាសមាជិកគណៈកម្មាការវិទ្យាសាស្ត្រ នៃដេប៉ាតឺម៉ង់ភាសាវិទ្យា នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ
- វិច្ឆិកា ២០១៧ ដល់បច្ចុប្បន្ន ជាប្រធានក្រុមប្រឹក្សាជាតិភាសាខ្មែរ នៃរាជបណ្ឌិត្យសភាកម្ពុជា
៤- ស្នាដៃបោះពុម្ពផ្សាយ៖
- ជនជាតិភាគតិចនៅក្នុងប្រទេសកម្ពុជា, ២០០៩
- សទ្ទានុក្រមយេនឌ័រ សម្រាប់ក្រសួងកិច្ចការនារី, ២០០៦
- ពិធីបំបួសនាគនៅកម្ពុជា, ២០០៥
- សទ្ទានុក្រមបច្ចេកសព្ទទំនើប, ១៩៩៨
- អ្នកនិពន្ធម្នាក់របស់សៀវភៅ «ក្របខណ្ឌកម្មវិធីសិក្សាអប់រំចំណេះទូទៅនិងអប់រំបច្ចេកទេស ២០១៨ ដល់ ២០២៨» របស់ក្រសួងអប់រំ យុវជន និងកីឡា
ស្នាដៃស្រាវជ្រាវផ្សេងៗ៖
- 1997: Report on a Series of Workshops on the Highland People Development in the Northeastern of Cambodia
- 1996: "To Sacrifice the Buffalo as Tradition of Khmer Leu", Kumnith Khmer Review No. 4
- 1996: "The Social Structure", Kumnit Khmer Review No. 3
- 1996: Co-editor, "Buddhism in Cambodia", Special issue of Cambodia Report, Vol. II, No. 2 (April-May 1996)
- 1996: "Note on the Renewal of Khmer Monk Education", Cambodia Report, Vol. II, No. 2
(Last updated 26 March 2018)