លោកជំទាវបណ្ឌិត ប៉ូអាន ស៊ីវុត្ថា ទទួលបានការតែងតាំងជាសមាជិកបម្រុងនៃរាជបណ្ឌិត្យសភាកម្ពុជា ឆ្នាំ២០២០ តាមអនុក្រឹត្យលេខ ៣៩១ អនក្រ.តត ចុះថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៨ ស្ដីពីការតែងតាំងសមាជិកបម្រុង នៃរាជបណ្ឌិត្យសភាកម្ពុជា។
១- ព័ត៌មានផ្ទាល់ខ្លួន៖
- គោត្តនាម-នាម ៖ ប៉ូអាន ស៊ីវុត្ថា (PAU ANN SIVUTHA)
- ថ្ងៃខែឆ្នាំកំណើត ៖ ១៥ កក្កដា ១៩៥៤
- ទីកន្លែងកំណើត ៖ សង្កាត់លេខ៣ រាជធានីភ្នំពេញ
- ថ្ងៃខែចូលបម្រើការងាររដ្ឋ ៖ មីនា ១៩៧៩
- មុខងារបច្ចុប្បន្ន ៖ ទីប្រឹក្សាក្រសួងកិច្ចការនារី
- លេខទូរសព្ទ ៖ ០១៦ ៩៨៨ ៣៦៦
២- ប្រវត្តិនៃការសិក្សា៖
- ១៩៧២ ៖ សញ្ញាបត្របាក់ឌុប ពីវិទ្យាល័យ១៨មីនា
- មិថុនា ១៩៨២ ៖ សញ្ញាបត្រឱសថការីរដ្ឋ ពីមហាវិទ្យាល័យវេជ្ជសាស្ត្រឱសថសាស្ត្រ ក្រុងភ្នំពេញ
- ៣១ មករា ១៩៩១ ៖ សញ្ញាបត្រឯកទេសផលិតឱសថ ពីបណ្ឌិតសភាវេជ្ជសាស្ត្រអាល្លឺម៉ង់ ក្រុងប៊ែរឡាំង ប្រទេសអាល្លឺម៉ង់
- ០៨ សីហា ២០០១ ៖ សញ្ញាបត្រឱសថបណ្ឌិត ពីសាកលវិទ្យាល័យសុខាភិបាល ក្រុងភ្នំពេញ
៣- ប្រវត្តិការងារ៖
- ១១ មេសា ២០១៨ ៖ សមាជិកបម្រុងនៃរាជបណ្ឌិត្យសភាកម្ពុជា
- មករា ២០១៥ - បច្ចុប្បន្ន ៖ ទីប្រឹក្សាក្រសួងកិច្ចការនារី (ការងារយេនឌ័រ និងការប្រែប្រួលអាកាសធាតុ)
- ឧសភា ២០១២ - សីហា ២០១៤ ៖ អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី
- ចាប់ពីឆ្នាំ២០១០ ៖ អនុប្រធានក្រុមប្រឹក្សាសមាគមគីមីកម្ពុជា
- មករា ២០០៩ - ឧសភា ២០១២ ៖ អនុប្រធាននាយកដ្ឋាន ផ្នែកកិច្ចការអាស៊ាននៃនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ ក្រសួងសុខាភិបាល
- មករា ១៩៩៦ - មករា ២០០៩ ៖ ប្រធានការិយាល័យសុវត្ថិភាពចំណីអាហារ នាយកដ្ឋានឱសថចំណីអាហារ និងគ្រឿងសម្អាង ក្រសួងសុខាភិបាល
- មករា ១៩៨២ - មករា ១៩៩៦ ៖ អនុប្រធានផ្នែក នៃផ្នែកឱសថមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ក្រសួងសុខាភិបាល
- មករា ១៩៨០ - មករា ១៩៨២ ៖ បុគ្គលិក/និស្សិត ខាងផ្នែកហ្គាឡេនិច និងផ្នែកអំពូល នៃរោងចក្រផលិតឱសថទី១ ក្រសួងសុខាភិបាល
- ១៩៧៩ - ១៩៨០ ៖ អនុប្រធានកាត់ដេរ នៃអគ្គភស្តុភារយោធាមជ្ឈឹម
៤- បទពិសោធន៍ ការងារជំនាញ៖
- រោងចក្រផលិតឱសថ ផលិតឱសថហ្គាឡេនិច និងអំពូល (ថ្នាំចាក់)
- មហាវិទ្យាល័យឱសថសាស្ត្រ ៖ បង្រៀនទ្រឹស្ដីជលវិទ្យា និងផ្នែកអនុវត្ត គីមីវិភាគ
- មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ៖ គ្រប់គ្រង ចែកចាយឱសថ ផលិតថ្នាំស៊ីរ៉ូ ប៉ូម៉ាត ថ្នាំភ្នែក សេរ៉ូម ។ល។
- នាយកដ្ឋានឱសថចំណីអាហារ និងគ្រឿងសម្អាង៖
- ផ្ដើមស្ថាបនាការិយាល័យសុវត្ថិភាពចំណីអាហារ
- រៀបចំតាក់តែងច្បាប់ អនុក្រឹត្យស្ដីពីសុវត្ថិភាពចំណីអាហារ បទប្បញ្ញត្តិនានា និងសារាចរស្ដីពីអនាម័យចំណីអាហារក្នុងភោជនីយដ្ឋាន អហារដ្ឋាន ។ល។
- ចុះត្រួតពិនិត្យរោងចក្រចំណីអាហារ សិប្បកម្មផលិតទឹកបរិសុទ្ធ ភោជនីយដ្ឋាន ក្នុងខេត្តក្រុងនៃព្រះរាជាណាចក្រកម្ពុជា
- ដកស្រង់សំណាកផលិតផលចំណីអាហារ ទឹកបរិសុទ្ធ បន្លែ សាច់ តាមទីផ្សារ ទីផ្សារទំនើប ។ល។
- ចុះផ្ទាល់ និងចូលរួមតាមដាន ស្រាវជ្រាវពេលមានការពុលចំណីអាហារ
- សហការជាមួយមន្ទីរពិសោធន៍ជាតិឱសថ និងមន្ទីរពិសោធន៍ប៉ាស្ទ័រ វិភាគរកសារធាតុបន្ថែមលើចំណីអាហារ, ថ្នាំសម្លាប់សត្វល្អិត និងអតិសុខុមប្រាណផ្សេងៗ ដែលអាចមាននៅលើចំណីអាហារ។
- ចុះបញ្ជីការផលិតផលទឹកដោះគោម្ស៉ៅ សម្រាប់ទារក
- បើកវគ្គបណ្ដុះបណ្ដាលគ្រូបង្គោល អំពីអនាម័យ សុវត្ថិភាពចំណីអាហារ
- បើកវគ្គបណ្ដុះបណ្ដាលក្រុមអាជីវករ ភោជនីយដ្ឋាន អាហារដ្ឋាន អំពីអនាម័យចំណីអាហារ និងផ្ដល់វិញ្ញាបនបត្របញ្ជាក់ការសិក្សា។
សមាជិកភាពជាតិ - អន្តរជាតិ (ការងារគ្រប់គ្រងសុវត្ថិភាពចំណីអាហារ)៖
- ២០១៦ - បច្ចុប្បន្ន ៖ សមាជិកគណៈកម្មាធិការដឹកនាំនិងសម្របសម្រួលយេនឌ័រ និងការប្រែប្រួលអាកាសធាតុ នៃក្រសួងកិច្ចការនារី
- ២០០៦ - ២០០៧ ៖ ទិប្រឹក្សាជាតិ នៃកម្មវិធីអធិការកិច្ចសុវត្ថិភាពចំណីអាហារកម្ពុជា (អង្គការស្បៀងអាហារពិភពលោក)
- ២០០៥ - ២០១០ ៖ ជនបង្គោលជាតិ នៃកម្មវិធីពង្រឹងសមត្ថភាពវាយតម្លៃហានិភ័យ ដើម្បីគាំទ្រវិធានការត្រួតពិនិត្យសុវត្ថិភាពចំណីអាហារ និង ជាសមាជិកនៃគណៈកម្មាធិការកូដិចជាតិកម្ពុជា នៃក្រសួងពាណិជ្ជកម្ម
- ១៩៩៨ - ២០១០ ៖ សមាជិកនៃគណៈកម្មាធិការអន្តរក្រសួងត្រួតពិនិត្យគុណភាព និង សុវត្ថិភាពផលិតផល និងសេវាកម្ម នៃក្រសួងពាណិជ្ជកម្ម។
៥- ស្នាដៃ៖
- ២០២០ ៖ គុណភាពចំណីអាហារ - ផលប៉ះពាល់
- 2008 : Food Safety Standards and Their Implications for Trade in Food Products
- 2007 : Risk Assessment of Vibrio Parahaemolyticus in Shrimp in ASEAN Countries
- 2007 : Risk Assessment of Salmonella Spp in Chicken Meat (Gallus gallus domesticus) in Five ASEAN Countries.
- ២០០៧ ៖ ការសិក្សាអំពីសារធាតុក្លរ៉ូប្រូប៉ាណុល ដែលកើតមាននៅក្នុងផលិតផលទឹកស៊ីអ៊ីវនៅកម្ពុជា
- 2002 : An Outbreak of Poisoning Due to Consuption of Marin Turtle, Kompong Som, Cambodia.
- ២០០២ ៖ គោលការណ៍អនាម័យគ្រឹះស្ថានផលិតចំណីអាហារ
- ១៩៩៨ ៈ ការសិក្សាទឹកបរិសុទ្ធ នៅរាជធានីភ្នំពេញ
៦- ភាសាបរទេស៖
- បារាំង អង់គ្លេស អាល្លឺម៉ង់
(Last updated 23 June 2020)