បណ្ឌិត នូ ចាន់សុភី

បណ្ឌិត នូ ចាន់សុភី

សមាជិកបម្រុង ក្រុមប្រឹក្សាបណ្ឌិតសភាចារ្យ

ឯកឧត្តមបណ្ឌិត នូ ចាន់សុភី ទទួលបានការតែងតាំងជាសមាជិកបម្រុងនៃរាជបណ្ឌិត្យសភាកម្ពុជា ឆ្នាំ២០២០ ដោយអនុក្រឹត្យ លេខ ៦៥៧ អនក្រ.តត ចុះថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២០ ស្ដីពី ការតែងតាំងសមាជិកបម្រុង នៃរាជបណ្ឌិត្យសភាកម្ពុជា។

១- ព័ត៌មានផ្ទាល់ខ្លួន៖

  • ​នាមនិងគោត្ដនាម : នូ ចាន់សុភី (NOU CHANSOPHY) ភេទប្រុស  សញ្ជាតិខ្មែរ
  • ថ្ងៃខែឆ្នាំកំណើត : ០៩ កញ្ញា ១៩៦៩
  • ទីកន្លែងកំណើត : ភូមិបាប្រីយ៍ ឃុំព្រែកចង្ក្រាន ស្រុកស៊ីធរកណ្ដាល ខេត្ដព្រៃវែង
  • អាស័យដ្ឋានបច្ចុប្បន្ន : ផ្ទះលេខ១១Eo ផ្លូវ២១៦ សង្កាត់ផ្សារថ្មី១ ខ័ណ្ឌដូនពេញ រាជធានីភ្នំពេញ
  • ស្ថានភាពគ្រួសារ ៖
    ក- ប្រពន្ធឈ្មោះ : ហេង សុខនី កើតថ្ងៃទី០៧ ខែឧសភា ឆ្នាំ១៩៧៧ នៅស្រុកព្រៃកប្បាស ខេត្ដតាកែវ
    ខ- កូនបីនាក់៖
    - ឈ្មោះ ពុំ ម៉ូនីកា ភេទ ស្រី កើតថ្ងៃទី១៨ ខែមិនា ឆ្នាំ១៩៩៩ នៅភ្នំពេញ
    - ឈ្មោះ ពុំ វិសាល ភេទ ប្រុស កើតថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០០០ នៅភ្នំពេញ
    - ឈ្មោះ ពុំ បូណ៌មី ភេទ ស្រី កើតថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០០៩ នៅភ្នំពេញ 
    គ- ឪពុកឈ្មោះ នូ ពុំ ជាអតីតសាស្ដ្រាចារ្យ (ស្លាប់ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ)
    ឃ- ម្ដាយឈ្មោះ ហួត យុណូ (ស្លាប់ក្នុងឆ្នាំ២០២០) នៅស្រុកអូរាំងឪ ខេត្ដត្បូងឃ្មុំ។

២- ប្រវត្តិការសិក្សា៖

  • ១៩៨៧ : មធ្យមសិក្សាទុតិយភូមិ (វិទ្យាល័យទួលទំពូង រាជធានីភ្នំពេញ)
  • ១៩៨៩-១៩៩៣ : សញ្ញាបត្របរិញ្ញាបត្រ ឯកទេសវិទ្យាសាស្ដ្រអប់រំ នៅសាធារណៈរដ្ឋឆេក
  • ១៩៩៣-១៩៩៥ : សញ្ញាបត្របរិញ្ញាបត្រជាន់ខ្ពស់ ឯកទេសវិទ្យាសាស្ដ្រអប់រំ នៅសាធារណៈរដ្ឋឆេក
  • ១៩៩៦-១៩៩៩  : សញ្ញាបត្របណ្ឌិត ឯកទេសវិទ្យាសាស្ដ្រអប់រំ នៅសាធារណៈរដ្ឋឆេក។

៣- បទពិសោធន៍ការងារ៖

  • ១៩៨៧-១៩៨៩ : មន្ដ្រីជំនាញបច្ចេកទេស នាយកដ្ឋានភាពយន្ដ នៃក្រសួងឃោសនាការ វប្បធម៌ និងព័ត៌មាន
  • ១៩៨៩-១៩៩៩ : សិក្សាថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាធារណៈរដ្ឋឆេក
  • ១៩៩៩-២០០១ : មន្ដ្រីជំនាញថ្នាក់បណ្ឌិត បម្រើការនៅការិយាល័យស្រាវជ្រាវនិងផែនការ នៃនាយកដ្ឋានបណ្ដុះបណ្ដាលនិងវិក្រឹត្យការ ក្រសួងអប់រំ យុវជន និងកីឡា
  • ២០០០-២០០១ : មន្ដ្រីជំនាញនៃអគ្គលេខាធិការដ្ឋានការអប់រំសំរាប់ទាំងអស់គ្នា (ទីស្ដីការក្រសួងអប់រំ យុវជន និងកីឡា)
  • ២០០២-២០០៣ : ព្រឹទ្ធបុរសមហាវិទ្យាល័យវិទ្យាសាស្ដ្រអប់រំ ព្រឹទ្ធបុរសទទួលបន្ទុកថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន
     និងត្រួតពិនិត្យគុណភាពអប់រំបណ្ដុះបណ្ដាល nigCaសមាជិកក្រុមប្រឹក្សាបណ្ឌិតវិទ្យាសាស្ដ្រ នៃសាកលវិទ្យាល័យចំរើនពហុបច្ចេកវិទ្យា
  • ២០០២-២០០៤ : សាស្ដ្រាចារ្យបង្រៀនមុខវិជ្ជាចិត្ដសាស្ដ្រវេជ្ជសាស្ដ្រ នៅសាកលវិទ្យាល័យអន្ដរជាតិ
  • ២០០៣-២០០៩ : លេខាអចិន្ដ្រៃយ៍ វិទ្យាស្ថានវប្បធម៌និងវិចិត្រសិល្បៈ នៃរាជបណ្ឌិត្យសភាកម្ពុជា 
    (អនុក្រឹត្យលេខ ៤៦១ អនក្រ.តត ចុះថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០០៣)
  • ២០០៤-២០០៩ : សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យខេមរៈ
  • ២០០៨-២០១១ : សាស្ដ្រាចារ្យបង្រៀនមុខវិជ្ជាចិត្ដវិទ្យា សម្រាប់និស្សិតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅសាលា
    បណ្ឌិត្យសភានគរបាលជាតិ
  • ២០០៧-២០១១ :ប្រធានគណៈកម្មការបច្ចេកសព្ទវប្បធម៌និងវិចិត្រសិល្បៈនៃគណៈកម្មាធិការជាតិភាសាខ្មែរ (សេចក្តីសម្រេចលេខ១២៣ សសរ ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០០៧)
  • ២០១១-២០១៧ : ប្រធានគណៈកម្មការវប្បធម៌នៃក្រុមប្រឹក្សាជាតិភាសាខ្មែរ (សេចក្តីសម្រេចលេខ៦៥សសរ
    ចុះថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១១)
  • ២០០០-២០១៨ : សាស្ដ្រាចារ្យបង្រៀននិងដឹកនាំនិក្ខេបបទ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត
    លើជំនាញវិទ្យាសាស្ដ្រអប់រំ នៅរាជបណ្ឌិត្យសភាកម្ពុជា
  • ២០០៩-បច្ចុប្បន្ន : សាកលវិទ្យាធិការនៃសាកលវិទ្យាល័យអង្គរខេមរា
  • ២០០៩-បច្ចុប្បន្ន : មន្ដ្រីស្រាវជ្រាវនៃរាជបណ្ឌិត្យសភាកម្ពុជា
  • ២០០៩-បច្ចុប្បន្ន : ប្រធានវិទ្យាស្ថានវប្បធម៌ និងវិចិត្រសិល្បៈ នៃរាជបណ្ឌិត្យសភាកម្ពុជា (ព្រះរាជក្រឹត្យ
    លេខ នស/រកត/១០០៩/៩៧៣ ថ្ងៃទី០៨ ខែតុលា ឆ្នាំ២០០៩)
  • ២០១០ : មន្ដ្រីវាយតម្លៃគុណភាពអប់រំរបស់គណៈកម្មាធិកាទទួលស្គាល់គុណភាពអប់រំនៃកម្ពុជា
  • ២០១០ : សមាជិកគណៈកម្មការមរតក៌មនុស្សរស់ (អនុក្រឹត្យលេខ ៨១១ អនក្រ.ប្រក ចុះថ្ងៃទី២៩
    ខែកក្កដា ឆ្នាំ២០១០)
  • ២០១១ : សមាជិកក្រុមការងារជាតិសម្រាប់វាស់វែងភាពក្រីក្រនៅកម្ពុជា (ប្រកាសលេខៈ ១៨៦ ផក
    ចុះថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១១និងប្រកាសលេខៈ២៦៨ ផក ចុះថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៦ របស់ក្រសួងផែនការ)
  • ២០១៣-បច្ចុប្បន្ន : សមាជិកក្រុមប្រឹក្សាជាតិភាសាខ្មែរ (ព្រះរាជក្រឹត្យលេខ នស/រកត/០១១៣/០២៧ ថ្ងៃទី០៧ ខែមករា ឆ្នាំ២០១៣)
  • ២០១៧-បច្ចុប្បន្ន : ប្រធានគណៈកម្មការវិទ្យាសាស្ត្រអប់រំ នៃក្រុមប្រឹក្សាជាតិភាសាខ្មែរ (សេចក្តីសម្រេច
    លេខៈ ៤៤សសរ ចុះថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៧)។

៤- ការងារបោះពុម្ភផ្សាយ៖

  • មូលដ្ឋានគ្រឹះចិត្តវិទ្យា (ឯកសារបង្រៀនថ្នាក់បរិញ្ញាបត្រ)
  • ប្រវត្តិសង្ខេបអប់រំពិភពលោក (ឯកសារបង្រៀនថ្នាក់បរិញ្ញាបត្រ និងបិរញ្ញាបត្រជាន់ខ្ពស់)
  • មូលដ្ឋានគ្រឹះគរុកោសល្យ (ឯកសារបង្រៀនថ្នាក់បរិញ្ញាបត្រ)
  • មូលដ្ឋានទ្រឹស្តីអប់រំ (ឯកសារបង្រៀនថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់)
  • មគ្គុទ្ទេសក៍ក្នុងការនិពន្ធសារណា (ឯកសារបង្រៀនថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត)
  • របាយការណ៍ការសិក្សាស្រាវជ្រាវ ស្តីពី មរតកវប្បធម៌រូបីនិងអរូបី ក្នុងឃុំត្រពាំងធំខាងជើង ស្រុកត្រាំកក់
  • ខេត្តតាកែវ បោះពុម្ពឆ្នាំ២០១៦ (ការស្រាវជ្រាវក្រុម)
  • របាយការណ៍ការសិក្សាស្រាវជ្រាវ ស្ដីពី មរតកវប្បធម៌រូបីនិងអរូបី នៅតំបន់ឧទ្យានរាជបណ្ឌិត្យសភាកម្ពុជាតេជោសែន ឫស្សីត្រឹប ខេត្តព្រះវិហារ បោះពុម្ពឆ្នាំ២០១៧ (ការស្រាវជ្រាវក្រុម)
  • របាយការណ៍ការសិក្សាស្រាវជ្រាវ ស្តីពី សម្បត្តិបេតិកភណ្ឌវប្បធម៌រូបីនិងមរតកវប្បធម៌អរូបី នៅឧទ្យាន
  • រាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ប្ញស្សីត្រឹប និងការសិក្សាអង្កេតមរតកវប្បធម៌អរូបីដូចគ្នានៅខេត្តកំពង់ធំ ខេត្តស្ទឹងត្រែង និងខេត្តក្រចេះ បោះពុម្ពឆ្នាំ២០១៨ (ការស្រាវជ្រាវក្រុម)
  • របាយការណ៍ការសិក្សាស្រាវជ្រាវ ស្តីពី ចម្លាក់អប្សរានៅប្រាសាទអង្គរវត្ត៖ សិល្បៈតែងលម្អសក់និងការរចនាសំពត់ បោះពុម្ពឆ្នាំ២០១៩ (ការស្រាវជ្រាវក្រុម)។

៥- ស្នាដៃទទួលបានជាកិត្ដិយស៖

  • មេដាយប្រាក់ការងារ តាមអនុក្រឹត្យលេខ៣១៥ អនក្រ.បក ចុះថ្ងៃទី១១ ខែមេសា ឆ្នាំ២០០៧
  • មេដាយមាសការងារ តាមអនុក្រឹត្យលេខ១៣៧៧ អនក្រ.បក ចុះថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០០៨
  • មេដាយមាសការងារ តាមអនុក្រឹត្យលេខ១៦៩ អនក្រ.បក ចុះថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១០
  • គ្រឿងឥស្សរិយយស ព្រះរាជាណាចក្រកម្ពុជា ថ្នាក់សេនា តាមព្រះរាជក្រឹត្យ នស/រកត/០៣១១/៣១៦
    ចុះថ្ងៃទី០៣ ខែមីនា ឆ្នាំ២០១១
  • គ្រឿងឥស្សរិយយស ព្រះរាជាណាចក្រកម្ពុជា ថ្នាក់ធិបឌិន តាមព្រះរាជក្រឹត្យ នស/រកត/០៦១០/៤៩១
    ចុះថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១០។

៦- ចំណេះដឹងភាសាបរទេស៖ ភាសាអង់គ្លេស (មធ្យម), ភាសាឆេក (ល្អ)៕