១. ព័ត៌មានផ្ទាល់ខ្លួន
- ឈ្មោះ : សៀង ហ៊ុយ អក្សរទ្បាតាំង៖ SIENG Huy
- ភេទ : ស្រី
- សញ្ជាតិ : កម្ពុជា
- ថ្ងៃខែឆ្នាំកំណើត : ០២ មីនា ១៩៥៦
- ទីកន្លែងកំណើត : សង្កាត់លេខ៤ ក្រុងភ្នំពេញ
- មុខងារបច្ចុប្បន្ន : សមាជិកបម្រុង និងជាជំនួយការ នៃរាជបណ្ឌិត្យសភាកម្ពុជា
- ទូរស័ព្ទទាក់ទង : ០១៦៨៣៩២៧៩
- អ៊ីម៉ែល : [email protected]
២. ការអប់រំ
- ១៩៩២ : សញ្ញាបត្រថ្នាក់បណ្ឌិតគីមី នៅទីក្រុងម៉ាខាច់ហ្កាល់ទ្បា រដ្ឋដាហ្គេស្តង់ អតីតសហភាពសាធារណរដ្ឋសង្គមនិយមសូវៀត
- ១៩៨៦ : សញ្ញាបត្របរិញ្ញាបត្រគីមី សាលាគរុវិជ្ជាជាន់ខ្ពស់
- ១៩៨៣ : សញ្ញាបត្រគ្រូមធ្យមសិក្សាទុតិយភូមិផ្នែកអក្សរសាស្ត្រខ្មែរសាលាគរុវិជ្ជាជាន់ខ្ពស់
៣. តួនាទី និង ការងារ
ក.តួនាទី និងមុខងារ
- ឆ្នាំ១៩៨៣ : ចូលបម្រើការងារជាមន្ត្រីនៅសាលាគរុវិជ្ជាជាន់ខ្ពស់
- ឆ្នាំ១៩៨៣ : ជាសមាជិកសម្ព័ន្ធយុវជនប្រជាជនបដិវត្តន៍កម្ពុជា
- ឆ្នាំ១៩៨៣- ១៩៨៦ : រៀនថ្នាក់បរិញ្ញាបត្រគីមីនៃសាលាគរុវិជ្ជាជាន់ខ្ពស់
- ឆ្នាំ១៩៨៨ - ១៩៩២ : ថ្នាក់បណ្ឌិតគីមី នៅ ម៉ាខាច់ហ្កាល់ទ្បា រដ្ឋដាហ្គេស្តង់ អតីតសហភាពសាធារណរដ្ឋសង្គមនិយមសូវៀត
- ឆ្នាំ១៩៩២- ២០០៣ : សាស្ត្រាចារ្យ និងជាអនុប្រធានដេប៉ាតឺម៉ង់គីមី សាកលវិទ្យាល័យភូមិន្ទភ្នំពេញ
- ឆ្នាំ ២០០៣ : ផ្លាស់មកបម្រើការងារនៅរាជបណ្ឌិត្យសភាកម្ពុជា
- ឆ្នាំ២០០៤ : ប្រធានផ្នែកគីមី និងចំណីអាហារ នៃវិទ្យាស្ថានវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា
- ឆ្នាំ២០០៧ : អនុប្រធានគណៈកម្មការបច្ចេកស័ព្ទវិទ្យាសាស្ត្រនិងបច្ចេកវិទ្យានៃគណៈកម្មាធិការជាតិភាសាខ្មែរ
- ឆ្នាំ២០០៨ សមាជិកក្រុមប្រឹក្សាជាតិស្តង់ដាក្រសួងឧស្សាហកម្ម និងសិប្បកម្ម
- ឆ្នាំ២០០៩ ត្រូវបានតែងតាំងជាមន្ត្រីស្រាវជ្រាវបណ្តោះអាសន្ននៃរាជបណ្ឌិត្យសភាកម្ពុជា
- ឆ្នាំ២០១១ អនុប្រធានវិទ្យាស្ថាន វិទ្យាសាស្ត្រនិងបច្ចេកវិទ្យា
- ឆ្នាំ ២០១៦ ជាអនុប្រធានគណកម្មការកែសម្រួលកម្មវិធីសិក្សាមុខវិជ្ជាគីមីក្រសួងអប់រំ យុវជននិងកីឡា
- ឆ្នាំ២០១៦ សមាជិកបម្រុងនៃរាជបណ្ឌិត្យសភាកម្ពុជា
- ឆ្នាំ២០១៧ សមាជិកក្រុមប្រឹក្សាជាតិភាសាខ្មែរនៃរាជបណ្ឌិត្យសភាកម្ពុជា
- ឆ្នាំ២០១៩ ជំនួយការរាជបណ្ឌិត្យសភាកម្ពុជា។
- ឆ្នាំ២០២០ ទទួលការតែងតាំងជាជំនួយការរាជបណ្ឌិត្យសភាកម្ពុជា មានឋានៈស្មើ អគ្គនាយក ដោយព្រះរាជក្រឹត្យ នស/រកត/១០២០/១១៤៥ ចុះថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០។
ខ. ការងារស្រាវជ្រាវ និង សកម្មភាពការងារកន្លងមក
- ឆ្នាំ២០០៧ ការសិក្សាពី” ដំណើរការផលិតនិងផលប្រយោជន៍នៃដូងប្រេង” នៅរោងចក្រ និងកសិដ្ឋានដូងប្រេងលោកឧកញ្ញ៉ា ម៉ុង ប្ញទ្ធី ក្រុងព្រះសីហនុ- ឆ្នាំ២០០៨ ការសិក្សាពី ”ដំណើរការដាំដុះដំណំាកៅស៊ូនិងការផលិតជ័រកៅស៊ូ” នៅចម្ការកៅស៊ូជុប ខេត្តកំពង់ចាម
- ឆ្នាំ២០០៨ ការសិក្សាពី ”ដំណើរការបង្កកបង្គានាំចេញ” នៅរោងចក្របង្កកបង្គារសាន់វ៉ា ក្រុងព្រះសីហនុ
- ឆ្នាំ២០១០ ការសិក្សាពី ” គុណភាពនៃការផលិតស្រាទំពាំងបាយជូរ” នៅចម្ការទំពាំងបាយជូរ បាណន់ ខេត្តបាត់ដំបង
- ឆ្នាំ២០១២ ការសិក្សាពី ”គុណភាពនៃការផលិតអង្ករ និងដំទ្បូងមី” នៅខេត្តបាត់ដំបង
- ឆ្នាំ២០១៥ ការសិក្សាពី ”ការអភិវឌ្ឍវិស័យកសិ-ឧស្សាហកម្ម និងការចិញ្ចឹមសត្វ” នៅតំបន់អភិវឌ្ឍន៍និងកសិដ្ឋានលោកឧកញ្ញ៉ា ម៉ុង ប្ញទ្ធី កែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។
- ឆ្នាំ២០០៤ រៀបចំកិច្ចប្រជុំស្តីពី” ការរៀបចំកម្មវិធីបង្រៀនគីមីវិទ្យានៅមធ្យមសិក្សា” នៅរាជបណ្ឌិត្យសភាកម្ពុជា
- ឆ្នាំ២០០៥-២០០៦ រៀបចំសិក្ខាសាលាស្តីពី”ផលប៉ះពាល់នៃសារធាតុគីមីលើម្ហូបអាហារ និងសុខភាព” ចំនួនពីរលើកនៅរាជបណ្ឌិត្យសភាកម្ពុជា
- ឆ្នាំ ២០០៨- ២០១០ គម្រោងស្រាវជ្រាវវិទ្យាសាស្ត្រពី ”សំណល់ថ្នាំគីមីកសិកម្មដែលមានគ្រោះថ្នាក់លើបន្លែនិងម្ហូបអាហារ” នៅរាជបណ្ឌិត្យសភាកម្ពុជា
- ឆ្នាំ២០១១ រៀបចំសិក្ខាសាលាបង្ហាញលទ្ធផលនៃគម្រោងស្រាវជ្រាវស្តីពី“ផលប៉ះពាល់នៃសារធាតុគីមី ដែលមានគ្រោះថ្នាក់លើម្ហូបអាហារ” ឆ្នាំនៅរាជធានីភ្នំពេញ
- ឆ្នាំ២០១១ រៀបចំសិក្ខាសាលាបណ្តុះបណ្តាលកសិករនិងអ្នកប្រើប្រាស់ពី ” ផលប៉ះពាល់នៃសារធាតុគីមី ដែលមានគ្រោះថ្នាក់លើម្ហូបអាហារ”នៅរាជធានីភ្នំពេញ
- ឆ្នាំ២០១១-២០១៨ រៀបចំសន្និសីទជាតិស្តីពី“គីមីនិងជីវិត”នៅរាជបណ្ឌិត្យសភាកម្ពុជា
- ឆ្នាំ២០០៤-២០១៨ បណ្តុះបណ្តាលនិស្សិត រៀបចំកម្មវិធីបង្រៀន និងដឹកនាំការធ្វើសារណារបស់និស្សិតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតគីមីទាំងថ្នាក់បង់ថ្លៃនិងថ្នាក់អាហារូបករណ៍
- ឆ្នាំ២០១៧- ២០១៨ គម្រោងស្រាវជ្រាវលើប្រធានបទ ”ការវាយតម្លៃគុណភាពទឹក និងភាពកខ្វក់នៃលោហៈនៅខេត្តមណ្ឌលគីរីភាគឥសាន្តប្រទេសកម្ពុជា
- ឆ្នាំ២០១៩ ការសិក្សាពី ”ការផលិតមីល្ពៅ” នៅខេត្តត្បូងឃ្មុំ និងខេត្តកោះកុង។
គ.ការចូលរួមកិច្ចប្រជុំអន្តរជាតិ
- ២០០៣- ចូលរួមសិក្ខាសាលាអន្តរជាតិស្តីពី”កិច្ចសហប្រតិបត្តិការរវាងវិស័យសាធារណៈ និងឯកជនក្នុងផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា នៅទីក្រុងបាងកកប្រទេសថៃ
- ២០០៩- ចូលរួមជាវាគ្មិននៅក្នុងសិក្ខាសាលារបស់ NRCT-IFS-IRD ស្តីពីវិធីសាស្ត្រស្រាវជ្រាវ និងគម្រោងសំណើទាក់ទងនឹងផលិតផលធម្មជាតិវិទ្យាសាស្ត្រ ចំណីអាហារ និងអាហារូបត្ថម្ភនៅទីក្រុងបាងកក ប្រទេសថៃ
- ២០១៣- ចូលរួមកិច្ចប្រជុំសន្និបាតលើកទី១៥ នៃសហព័ន្ធសមាគមគីមីអាស៊ី នៅប្រទេសសឹង្ហបុរី
- ២០១៥- សិក្ខាសាលាថ្នាក់អន្តរជាតិស្តីពី” ការណែនាំ លំនាំនិងស្តង់ដារនីយកម្មនៃសុវត្ថិភាព សន្តិសុខ និងការគ្រប់គ្រងជីវៈសាស្ត្រ “ នៅទីក្រុង មីទ្បាន ប្រទេសអ៊ីតាលី
- ២០១៦- សន្និសីទអន្តរជាតិស្តីពីគីមី នៅទីក្រុង គូជឈីង ប្រទេសម៉ាទ្បេស៊ី
- ២០១៧- សន្និសីទអន្តរជាតិស្តីពីគីមី នៅទីក្រុង ហូជីមិញ ប្រទេសវៀតណាម
- ២០១៨. សន្និសីទអន្តរជាតិស្តីពីគីមី នៅទីក្រុង ទ្បាំងកាវី ប្រទេសម៉ាទ្បេស៊ី
- ២០១៨. សន្និសីទអន្តរជាតិនៃ IUPAC ស្តីពី” គីមីបៃតង” នៅទីក្រុងបាងកកប្រទេសថៃ
- ២០១៩. សន្និសីទអន្តរជាតិនៃ IUPAC ស្តីពី ” ខួប១០០ឆ្នាំនៃតារាងខួបធាតុគីមី” នៅទីក្រុងប៉ារីស ប្រទេសបារាំង
- ២០១៩.សន្និសីទអន្តរជាតិស្តីពី ”គីមីទ្រឹស្តីនិងការអនុវត្ត” នៅទីក្រុងយ៉ងហ្គូន សាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា។
៤. ស្នាដៃដែលបានចងក្រង បោះពុម្ព និងត្រៀមបោះពុម្ព
រៀបរៀង បកប្រែ ចងក្រង និងបោះពុម្ពផ្សាយសៀវភៅ៖
១. “ សំណួរ និងចម្លើយលំហាត់គីមីវិភាគ” ឆ្នាំ ១៩៨៨
២. ” សទ្ទានុក្រមបច្ចេកទេសគីមី អង់គ្លេស- ខ្មែរ” ឆ្នាំ២០០៧
៣. “ ស្វែងយល់ពីខ្លាញ់ ឬប្រេងឆា ” ឆ្នាំ២០០៩
៤. “ សារប្រយោជន៍នៃបន្លែផ្លែឈើចំពោះសុខភាព ផ្នែកផ្លែឈើ” ឆ្នាំ២០១០
៥. “ ឧបករណ៍ប្រើក្នុងការវិភាគស្ប៊ិចត្រូស្កូបពី” ឆ្នាំ២០១២
៦. “សារប្រយោជន៍នៃបន្លែផ្លែឈើចំពោះសុខភាព ផ្នែកផ្លែឈើ” ឆ្នាំ២០១៣
៧. “សារប្រយោជន៍នៃបន្លែផ្លែឈើចំពោះសុខភាព ផ្នែកបន្លែ” ឆ្នាំ២០១៤
៨. “ គុណសម្បត្តិនៃភេសជ្ជៈចំពោះសុខភាព” ឆ្នាំ២០១៥
៩. សៀវភៅ ឯកសារណែនាំអំពីការងារអភិវឌ្ឍន៍សហគមន៍ ឆ្នាំ២០១៦
១០. វិធិសាស្ត្រវិភាគគីមី ឆ្នាំ២០១៧
១១.គុណប្រយោជន៍នៃធញ្ញជាតិ គ្រាប់ គ្រាប់ពូជ និងសណ្តែក ឆ្នាំ២០១៨
១២.លក្ខណៈសម្បត្តិនៃ សាច់ ត្រី បសុបក្សី និងស៊ុត ភាគ១ ឆ្នាំ២០១៩
១៣.លក្ខណៈសម្បត្តិនៃ សាច់ ត្រី បសុបក្សី និងស៊ុត ភាគ២(ត្រៀមបោះពុម្ព)
៥. បទពិសោធន៏ការងារ
ក. សមាគមគីមីកម្ពុជា៖
- ជាស្ថាបនិកនិងជាប្រធានប្រតិបត្តិសមាគមគីមីកម្ពុជា ដែលជាសមាគមវិជ្ជាជីវៈត្រូវបានបង្កើតទ្បើងក្នុងគោលដៅលើកស្ទួយ និងពង្រឹងសមត្ថភាពផ្នែកវិទ្យាសាស្ត្រគីមីដោយធ្វើការសហការជាមួយក្រសួងអប់រំ យុវជននិងកីទ្បានិងមន្ទីរអប់រំគ្រប់ខេត្តក្រុង។
- ពង្រឹងសមត្ថភាពចំណេះដឹងផ្នែកទ្រឹស្តី និងការអនុវត្តក្នុងមន្ទីរពិសោធដល់លោកគ្រូអ្នកគ្រូគីមីតាមបណ្តាខេត្តក្រុងរាជធានីចំនួន១១ ដែលមានសិក្ខាកាមសរុបចំនួន ៥១៧នាក់ ក្នុងនោះមាននារី ២០២នាក់។
- រៀបចំសន្និសីទជាតិប្រចាំឆ្នាំស្តីពី “ គីមី និងជីវិត” ចំនួន៨ ដែលប្រមូលផ្តុំនូវលទ្ធផលនៃការស្រាវជ្រាវផ្នែកគីមី គីមីបរិស្ថាន គីមីចំណីអាហារ គីមីកសិកម្ម។ល។
- រៀបចំសន្និសីទអន្តរជាតិចំនួនពីរ នៅខេត្តសៀមរាប ដែលស្តីពី” គីមីទ្រឹស្តី និងការអនុវត្ត” ដែលជាវេទិកាចែករំលែកនូវលទ្ធផល នៃការស្រាវជ្រាវវិទ្យាសាស្ត្រគីមី របស់អ្នកស្រាវជ្រាវលើពិភពលោក។ អ្នកចូលរួមតំណាងពីប្រទេស ១៣ ដែលសរុបមានចំនួនប្រមាណ៤៥០នាក់។
- ចូលរួមក្នុងគណៈកម្មការកែសម្រួលកម្មវិធីសិក្សាលើមុខវិជ្ជាគីមីវិទ្យាជាមួយក្រសួងអប់រំ យុវជន និងកីទ្បា និងចូលរួមជាវាគ្មិន និងអ្នករៀបចំវគ្គបណ្តុះបណ្តាលចែករំលែកចំណេះដឹងដល់សិក្ខាកាមក្នុងវេទិកាវិទ្យាសាស្ត្រនានា។
- រៀបចំសិក្ខាសាលាបណ្តុះបណ្តាលស្តីពី ”ការអនុវត្តក្នុងមន្ទីរពិសោធគីមីសម្រាប់គាំទ្រមេរៀនថ្នាក់មធ្យមសិក្សាទុតិយភូមិ“ នៅខេត្តក្រុងចំនួន១២ នៃប្រទេសកម្ពុជា
- រៀបចំសិក្ខាសាលាបណ្តុះបណ្តាលស្តីពី ” ពិសោធគីមីខ្នាតតូច” ចំនួនពីរលើក នៅរាជធានីភ្នំពេញ និងខេត្តកំពង់ឆ្នាំង ដោយសហការជាមួយសមាគមគីមីប្រទេសថៃ
- បោះពុម្ពព្រឹត្តបត្រប្រចាំឆ្នាំរបស់សមាគមគីមីកម្ពុជា។
ខ. មូលនិធិសម្រាប់អភិវធ្ឍន៍កម្ពុជា៖
- ជាស្ថាបនិក និងជាប្រធានអង្គការមូលនិធិសម្រាប់អភិវឌ្ឃន៍កម្ពុជា ដែលជាមូលនិធិមួយចូលរួមក្នុងកម្មវិធីមនុស្សធម៌ វប្បធម៌ ការអប់រំ ផ្សព្វផ្សាយ ការលើកម្ពស់លទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្ស ភាពចម្រុងចម្រើន ការអភិវឌ្ឍសហគមន៍ ការប្រតិបត្តិឱ្យមានប្រសិទ្ធភាព និងរួមចំណែកកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋកម្ពុជា។
-កៀងគរថវិកាពីសប្បុរសជនខ្មែរទាំងក្នុងនិងក្រៅប្រទេសព្រមទាំងម្ចាស់ជំនួយនានាមកជួយអភិវឌ្ឍសហគមន៍ជនបទក្រីក្រដែលគម្រោងរបស់រាជរដ្ឋាភិបាលមិនទាន់ទៅដល់ ជាក់ស្តែងកន្លងមកមានគម្រោងមួយចំនួនដូចជា៖
១. ក្រុងសំរោង ខេត្តឧត្តរមានជ័យ
- ផ្តល់ស្រះទឹកមួយទំហ៊ំ ២០ម× ៣០ម×ជម្រៅ៣ម ដែលអស់ថវិកាសរុបចំនួន ៣,០០០
- ផ្តល់ប្រព័ន្ធទំនប់ប្រទ្បាយប្រវែង ១,០០០ ម៉ែត្រដែលអស់ថវិកាចំនួន ១៥,០០០ដុល្លារសហរដ្ឋអាម៉េរិក(នៅភូមិពុរ សង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ)
- ជួយជួសជុលផ្លូវមួយខ្សែប្រវែងប្រមាណ៣០០០ម៉ែត្រ នៅភូមិពុរ សង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ ដែលអស់ថវិកាចំនួន ១៨០០ដុល្លាសហរដ្ឋអាម៉េរិក។
២. ឃុំលង្វែក ស្រុកកំពង់ត្រទ្បាច ខេត្តកំពង់ឆ្នាំង
- ជួសជុលផ្លូវមួយខ្សែ ប្រវែង ១,៥០០ ម ទទឺង ៦ម អស់ថវិកាសរុបចំនួន ១,៧០០ដុល្លារ
- ជួយដល់គម្រោងបង្កើតមណ្ឌលព័ត៌មានទេសចរណ៍ និងផ្សារចុងសប្តាហ៍ ដែលឋិតនៅក្នុងភូមិវត្ត ឃុំលង្វែក ស្រុកកំពង់ត្រទ្បាច ខេត្តកំពង់ឆ្នាំង ដែលបានចំណាយថវិកាក្នុងដំណាក់កាលទីមួយអស់ចំនួន ១២,០០០ ដុល្លារសហរដ្ឋអាម៉េរិក។
៣. ឃុំស្នួល ស្រុក ស្នួល ខេត្តក្រចេះ
- សង់អគារសិក្សាមួយខ្នង មានបីបន្ទប់ និងបន្ទប់ទឹកមួយមានពីរបន្ទប់(នៅភូមិក្រសាំង ឃុំស្នួល ស្រុក ស្នួល ខេត្តក្រចេះ) សរុបទឹកប្រាក់អស់ ចំនួន ២៤,៩០០ដុល្លារសហរដ្ឋអាម៉េរិក
- ផ្តល់អណ្តូងទឹកមួយដល់សាលាបឋមសិក្សាក្រសាំង អស់ទឹកប្រាក់ចំនួន ៤០០ដុល្លារសហរដ្ឋអាម៉េរិក (នៅភូមិក្រសាំង ឃុំស្នួល ស្រុក ស្នួល ខេត្តក្រចេះ)
- ផ្តល់ទោងដែកសម្រាប់កុមារសាលាបឋមសិក្សាក្រសាំង ជិះកំសាន្តពេលសម្រាក សរុប
៤. ឃុំព្រែកជ្រៃ ស្រុកពារាំង ខេត្តព្រៃវែង
- សាងសង់សាលាឆទានមួយនៅមុខវត្តព្រែកជ្រៃខាងជើង ឃុំព្រែកជ្រៃ ស្រុកពារាំងខេត្តព្រៃវែង សរុបទឹកប្រាក់ចំនួន ២,២០០ ដុល្លាសហរដ្ឋអាម៉េរិក។
ក្រៅពីគម្រោងផ្តល់ហេដ្ឋារចនាសម្ព័ន្ធខ្នាតតូចខាងលើនេះ មូលនិធិក៏មានផ្តល់ការបណ្តុះបណ្តាលគ្រូបង្គោលសរុបទាំងអស់ចំនួន ២២ រូប (ស្រី ១២រូប) មកពីខេត្តគោលដៅទាំងបីគឺ កំពង់ឆ្នាំង ក្រចេះ និងឧត្តរមានជ័យ ពីចំណេះដឹងលើផ្នែកអភិវឌ្ឍសហគមន៍ សុខភាព អនាម័យ ការចិញ្ចឹមសត្វ ការធ្វើស្រែប្រាំង យេនឌ័រ និងអំពើហឹង្សាក្នុងគ្រួសារ។ល។ គ្រូបង្គោលទាំង២២រូប បានបន្តផ្សព្វផ្សាយចំណេះដឹងទាំងនោះ ទៅប្រជាពលរដ្ឋមូលដ្ឋានរបស់ខ្លួនរៀងៗខ្លួន។
៦. គ្រឿងឥស្សរិយយសដែលធ្លាប់បានទទួល
- ថ្ងៃទី ១១មេសា ២០០៧៖ បានទទួល មេដាយប្រាក់ការងារ
- ថ្ងៃទី ២៣ មីនា ២០១១៖ បានទទួល មេដាយមាសស្ត្រីវឌ្ឍនា
- ថ្ងៃទី ២៨ មីនា ២០១១៖ បានទទួល មេដាយមាសការងារ
- ឆ្នាំ ២០១៣៖ បានទទួលមេដាយមាសក្នុងការងារកសាង និងឧបត្ថម្ភព្រះពុទ្ធសាសនា
- ថ្ងៃទី ០៦ ឧសភា ២០១៣៖ បានទទួលគ្រឿងឥស្សរិយយស ព្រះរាជាណាចក្រកម្ពុជាថ្នាក់ធិបឌិន្ទ ក្នុងការងារកសាង និងឧបត្ថម្ភព្រះពុទ្ធសាសនា
- ថ្ងៃ០៣ ខែកញ្ញា ឆ្នាំ២០១៨៖ បានទទួលមេដាយ មុនីសារាភ័ណ្ឌថ្នាក់ធិបឌិន្ទ សម្រាប់ស្នាដៃល្អក្នុងការបំពេញភារកិច្ចបម្រើជាតិមាតុភូមិ។
- ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៨៖ បានទទួលមេដាយមាសស្ត្រីវឌ្ឍនាសម្រាប់និវត្តន៍ជន ពីសមាគមនារីដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ ទីស្តីការគណៈរដ្ឋមន្ត្រី។