(ទទួលអនិច្ចកម្ម នៅវេលាម៉ោង ១៥ៈ៣០នាទី ថ្ងៃទី២៥ ខែមករា ឆ្នាំ២០០៩)
ព័ត៌មានផ្ទាល់ខ្លួន៖
- គោត្តនាម-នាម ៖ ឆយ យីហ៊ាង
- ថ្ងៃខែឆ្នាំកំណើត ៖ ១១ មីនា ១៩៤៥
- ទីកន្លែងកំណើត ៖ ភូមិកោះប៉ែន, ឃុំកោះមិត្ត, ស្រុកកំពង់សៀម, ខេត្តកំពង់ចាម
- ស្ថានភាពគ្រួសារ៖ រៀបការ មានកូនបីនាក់។
- សញ្ញាបត្រ ៖
- សញ្ញាបត្របញ្ចប់ការសិក្សាគរុកោសល្យនៅមហាវិទ្យាល័យគរុកោសល្យ ឆ្នាំ១៩៦៥
- បរិញ្ញាបត្រទស្សនវិជ្ជា នៅសាលាគរុវិជ្ជាជាន់ខ្ពស់ភ្នំពេញ សហការជាមួយសាលានយោបាយធូឌឹក វៀតណាម ១៩៨២
- បរិញ្ញាបត្រជាន់ខ្ពស់ទស្សនវិជ្ជា នៅសាកលវិទ្យាល័យហាណូយ ឆ្នាំ១៩៨៦
- សញ្ញាបត្រថ្នាក់បណ្ឌិតទស្សនវិជ្ជា នៅសាកលវិទ្យាល័យហាណូយ ឆ្នាំ១៩៩០ - ភាសាបរទេស៖ បារាំង, អង់គ្លេស, វៀតណាម
ប្រវត្តិការសិក្សា៖
- ១៩៥១-១៩៥៤ ៖ សាលាបឋមសិក្សាបំពេញវិជ្ជាកោះប៉ែន កំពង់សៀម កំពង់ចាម
- ១៩៥៤-១៩៥៧ ៖ សាលាបឋមសិក្សាបំពេញវិជ្ជាដីដុះ ទីរួមកំពង់ចាម
- ១៩៥៧-១៩៦១ ៖ អនុវិទ្យាល័យសួង ត្បូងឃ្មុំ កំពង់ចាម
- ១៩៦១-១៩៦៣ ៖ វិទ្យាល័យព្រះសីហនុ កំពង់ចាម
- ១៩៦៣-១៩៦៥ ៖ មហាវិទ្យាល័យគរុកោសល្យ កំពង់កន្ទួត កណ្ដាលស្ទឹង កណ្ដាល
- ១៩៨០-១៩៨១ ៖ សាលាគរុវិជ្ជាជាន់ខ្ពស់ ភ្នំពេញ
- ការសិក្សាមុខវិជ្ជាផ្សេងៗបន្ថែម៖
- ១៩៨១-១៩៨៣ ៖ សាលានយោបាយនៅធូឌឹក វៀតណាម សិស្សសិក្សាទស្សនវិជ្ជា និងនយោបាយ
- ១៩៨៥-១៩៩០ ៖ សាកលវិទ្យាល័យហាណូយ វៀតណាម សិក្សាទស្សវិជ្ជា
- ១៩៩២-១៩៩៣ ៖ សាកលវិទ្យាល័យប៉ារីសទី១ បារាំង សិក្សាទស្សនវិជ្ជា
សកម្មភាពមុខរបរ៖
- ១៩៦៥-១៩៦៨ ៖ នាយកសាលាបឋមសិក្សាគោកគង់ ស្រុកកញ្ជ្រៀច ខេត្តព្រៃវែង
- ១៩៦៨-១៩៧៥ ៖ នាយកសាលាបឋមសិក្សាបែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដាល
- ១៩៧៥-១៩៧៩ ៖ កសិករនៅស្វាយដូនកែវ ស្រុកបាកាន ខេត្តពោធិ៍សាត់
- ១៩៧៩-១៩៨១ ៖ នាយកអធិការកិច្ចបឋមសិក្សាសង្កាត់ច្រាំងចំរេះ ក្រុងភ្នំពេញ
- ១៩៨១-១៩៨៣ ៖ និស្សិតនៅសាលានយោបាយធូឌឹក ទីក្រុងហូជីមិញ ប្រទេសវៀតណាម
- ១៩៨១-១៩៨៣ ៖ បង្រៀនទស្សនវិជ្ជា នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ មហាវិទ្យាល័យវេជ្ជសាស្ត្រ សាកលវិទ្យាល័យភូមិន្ទកសិកម្ម វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា និងវិទ្យាស្ថានជាតិគ្រប់គ្រង
- ១៩៨៥-១៩៨៦ ៖ និស្សិតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅសាកលវិទ្យាល័យហាណូយ ប្រទេសវៀតណាម
- ១៩៨៦-១៩៨៧ ៖ អនុប្រធានការិយាល័យសិក្សានៅសាលាគរុវិជ្ជាជាន់ខ្ពស់ ក្រុងភ្នំពេញ
- ១៩៨៧-១៩៩០ ៖ បេក្ខជនវិទ្យាស្ថានទស្សនវិជ្ជា ថ្នាក់បណ្ឌិត នៅសាកលវិទ្យាល័យហាណូយ ប្រទេសវៀតណាម
- ១៩៩១-១៩៩៩ ៖ ព្រឹទ្ធបុរសមហាវិទ្យាល័យទស្សនវិជ្ជា
- ១៩៩៤-១៩៩៧ ៖ ព្រឹទ្ធបុរសមហាវិទ្យាល័យសង្គមវិជ្ជា
- ១៩៩៧-២០០៥ ៖ ទិប្រឹក្សារាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកការងារអប់រំ
- ២០០០-២០០៥ ៖ ប្រធានវិទ្យាស្ថានវប្បធម៌និងវិចិត្រសិល្បៈ នៃរាជបណ្ឌិតសភាកម្ពុជា
- ២០០៤-២០០៥ ៖ អនុប្រធានរាជបណ្ឌិតសភាកម្ពុជា
វណ្ណកម្ម៖
- វិធីបដិសំយោគ (១៩៨៥)
- ប្រវត្តិទស្សនវិជ្ជាបស្ចឹមប្រទេស ៈ ទស្សនវិជ្ជាក្រិចបុរាណសម័យ (១៩៩៤)
- ទស្សនវិស័យមួយចំនួនស្ដីពី ការប្រើប្រាស់បញ្ញត្តិ«សេរីភាព» នៅក្នុងប្រទេសកម្ពុជាសព្វថ្ងៃ (១៩៩៤)
- ការចាំបាច់ក្នុងការប្រើប្រាស់បញ្ញត្តិ «អត់ឱន» នៅក្នុងប្រទេសកម្ពុជាសព្វថ្ងៃ (១៩៩៦)
- ការស្រុតចុះតម្លៃមនុស្សក្នុងសង្គមកម្ពុជាបច្ចុប្បន្ន (១៩៩៧)
- តក្កវិជ្ជា (១៩៩៨)
- បញ្ហាជីវិត និងចំណេះទូទៅ ភាគ១ (សំណួរ-ចម្លើយ) (១៩៩៨)
- តួនាទីបញ្ញវន្តខ្មែរ (ក្រោយរបបប្រល័យពូជសាសន៍) (១៩៩៩)
- អត្ថបទខ្លីៗនៅក្នុងទស្សនាវដ្ដីគ្រូបង្រៀន និងទស្សនាវដ្ដីកម្ពុជសុរិយា
- សាកលភាវូបនីយកម្ម និងដំណើរវប្បធម៌ខ្មែរ (២០០០)
- សម្ដេច ហ៊ុន សែន ៈ ទស្សនវិជ្ជានយោបាយ អភិរក្សសិល្បៈ អភិវឌ្ឍន៍សង្គម និងចម្រៀង១១៥ (២០០៤) (ស្រាវជ្រាវរួម)
- រៀនធ្វើទស្សនវិជ្ជា (២០០៥)
- វិធីបដិសំយោគ (២០០៦)
- ដំណើរវិវត្តន៍នៃអាពាហ៍ពិពាហ៍ខ្មែរ (២០០៧) (ស្រាវជ្រាវរួម)
- សម្ដេច ហ៊ុន សែន ៈ នាយករដ្ឋមន្ត្រីប្រសូតចេញពីត្រកូលកសិករ (២០០៧) (ស្រាវជ្រាវរួម)។
(បច្ចុប្បន្នភាពប្រវត្តិរូបចុងក្រោយ ថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០០៥)