១- ព័ត៌មានផ្ទាល់ខ្លួន ៖
- នាមត្រកូល និងនាមខ្លួន : ខ្លូត ធីតា (KHLOT THYDA)
- ថ្ងៃខែឆ្នាំកំណើត : ថ្ងៃទី០១ ខែមករា ឆ្នាំ១៩៤៦
- ទីកន្លែងកំណើត : ភូមិសំណាយ ឃុំក្បាលត្រាច ស្រុកក្រគរ ខេត្ដពោធិ៍សាត់
- បងប្អូនបង្កើត : មានបងប្អូន ៧នាក់ ប្រុស ៣នាក់ ស្រី ៤នាក់ (បច្ចុប្បន្ននៅរស់ ស្រី៣នាក់, បងស្រីម្នាក់ ប្អូនស្រីម្នាក់ និងខ្ញុំជាកូនទី៦)
- សារអេឡិចត្រូនិក : [email protected]
២- ការសិក្សាក្រោយឧត្តមសិក្សា និងឧត្តមសិក្សា ៖
- ២០០៤-២០០៥ : បណ្ឌិតផ្នែកនីតិសាស្ដ្រនៅសាកលវិទ្យាល័យចំរើនពហុបច្ចេបកវិទ្យា
- ១៩៩៤-១៩៩៥ : បណ្ឌិតផ្នែកនីតិសាស្ដ្រ ពីទីក្រុងហាណូយ
- ១៩៨៤-១៩៨៧ : វិទ្យាសាស្រ្ត ទស្សនវិជ្ជា នយោបាយ វគ្គគ្រូឧទ្ទេសនាមនៅ ធូឌឹក វៀតណាមខាងត្បូងរយៈពេល២ឆ្នាំ
៣- តួនាទីបច្ចុប្បន្ន ៖
ទីប្រឹក្សាផ្ទាល់សម្តេចអគ្គមហាសេនាបតីតេជោបណ្ឌិតសភាចារ្យ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា
៤- ស្នាដៃបោះពុម្ពផ្សាយ ៖
- សៀវភៅទី១ (១៩៩៥) : ទស្សនៈអហិង្សារបស់ព្រះពុទ្ធសាសនា និងសិទ្ធិមនុស្ស
- សៀវភៅទី២ (១៩៩៦) : អហិង្សាព្រះពុទ្ធសាសនា និងលទ្ធិប្រជាធិបតេយ្យ
- សៀវភៅទី៣ (១៩៩៦) : ព្រះពុទ្ធសាសនា និងការអភិវឌ្ឍសង្គមខ្មែរ
- សៀវភៅទី៤ (២០០៥) : អត្ថបទស្ដីពី ព្រះពុទ្ធសាសនាសម្រាប់ទស្សនាវដ្ដីអក្សរសាស្ដ្រមនុស្សសាស្ដ្រ
- សៀវភៅទី៥ (១៩៩៨) : ព្រះពុទ្ធសាសនាក្នុងជីវិតខ្មែរ (ភាគ១ ភាគ២)
- សៀវភៅទី៦ (១៩៩៩) : ព្រះពុទ្ធសាសនាក្នុងសង្គមខ្មែរ
- សៀវភៅទី៧ (១៩៩៩) : គួរយល់ដឹងជំនឿសាសនាលើសកលលោក
- សៀវភៅទី៨ (២០០០) : ព្រះសមណគោត្ដម
- សៀវភៅទី៩ (២០០២) : ទិដ្ឋភាពទូទៅនៃគំនិតខ្មែរ ឆ្នាំ១៩៩៩ លើកទី២
- សៀវភៅទី១០ (១៩៩៩) : បកប្រែនិងបោះពុម្ពសៀវភៅ ១០០សំណួរ ១០០ចម្លើយ សាសនា នៅប្រទេសចិន
- សៀវភៅទី១១ (២០០៦) : ទស្សនាវដ្ដីកម្ពុជសុរិយានៅពុទ្ធសាសនបណ្ឌិត្យ ស្មារតីខ្មែរ ចំពោះព្រះពុទ្ធសាសនា
- សៀវភៅទី១២ (២០០២) : មូលដ្ឋានគ្រឹះនៃទស្សនវិជ្ជាសកលលោក បោះពុម្ពបាន ៣លើក
- សៀវភៅទី១៣(២០០២) : ការស្វែងយល់អំពីការវិវត្តព្រះពុទ្ធសាសនានៅក្នុងសង្គមខ្មែរ (ឆ្លុះបញ្ចាំងតាមរយៈទស្សនវិជ្ជា)
- សៀវភៅទី១៤ (២០០២) : ប្រៀបធៀបទស្សនវិជ្ជាព្រះពុទ្ធសាសនា និងនៅសង្គមខ្មែរ (ទស្សនវិជ្ជាច្បាប់)
- សៀវភៅទី១៥ (២០០៥) : ទស្សនវិជ្ជាឥណ្ឌា និងតក្កវិជ្ជា
- សៀវភៅទី១៦ (២០០៦) : អក្សរសិល្ប៍ខ្មែរសតវត្សរ៍ទី២០
- សៀវភៅទី១៧ (២០០៧) : រឿងនិទាន និងចំណេះដឹងជនជាតិភាគតិចនៅក្នុងប្រទេសកម្ពុជា ក្រុមវិទ្យាស្ថានមនុស្ស និងវិទ្យាសាស្រ្តសង្គមនៃរាជបណ្ឌិត្យសភាកម្ពុជា
- សៀវភៅទី១៨ (២០០៥) : ទំនាក់ទំនងសីលធម៌ និងច្បាប់នៅក្នុងសង្គមខ្មែរ បោះពុម្ពលើកទី១
- សៀវភៅទី១៩ (២០០៧) : តើព្រះពុទ្ធប្រៀនប្រដៅអ្វីខ្លះ?
- សៀវភៅទី២០ (២០០៨)
- សៀវភៅទី២១ (២០០៨) : អរិយទ្រព្យដ៏ប្រសើររបស់មនុស្ស បោះពុម្ពលើកទី១
- សៀវភៅទី២២ (២០០៨) : ទស្សនវិជ្ជាសម័យអង្គរ
- សៀវភៅទី២៣ (២០០២) : មូលដ្ឋានគ្រឹះនៃសីលវិទ្យាសកលលោក បោះពុម្ពលើកទី១ ទី២ ទី៣ និងទី៤
- សៀវភៅទី២៤ (២០០៩) : គតិបណ្ឌិតសម្រាប់ពុទ្ធសាសនិក បោះពុម្ពលើកទី១ និងទី២
- សៀវភៅទី២៥ (២០១១) : ទស្សនវិជ្ជាសម័យចតុមុខ លង្វែក ឧដុង្គ និងបារាំង បោះពុម្ពលើកទី១
- សៀវភៅទី២៦ (២០១៣) : ព្រះពុទ្ធសាសនានិងពាហិរសាសនានៅក្នុងសង្គមខ្មែរក្រោយ ៧មករា ១៩៧៩ (១៩៧៩-បច្ចុប្បន្ន) បោះពុម្ពលើកទី១ ទី២ និងទី៣
- សៀវភៅទី២៧ (២០១៣) : ទស្សនវិជ្ជា ប្រវត្តិសាស្រ្តខ្មែរ សម័យ បុរេប្រវត្តិ នគរភ្នំ និងចេនឡា ពុម្ពលើកទី១
- សៀវភៅទី២៨ (២០១៣) : ព្រះពុទ្ធបដិមានៅកម្ពុជា បោះពុម្ពលើកទី១ ជាក្រុម
- សៀវភៅទី២៩ (២០១៣) : សាសនាសកល បោះពុម្ពលើកទី១ ទី២
- សៀវភៅទី៣០ (២០១៣) : ទស្សនវិជ្ជាច្បាប់
- សៀវភៅទី៣១ (២០១៦) : ប្រវត្តិទស្សនវិជ្ជារដ្ឋ និងច្បាប់នៅប្រទេសមួយចំនួនលើពិភពលោក
- សៀវភៅទី៣២ (២០១៦) : គម្ពីរពិសិដ្ឋរបស់បូព៌ាប្រទេស (ច្បាប់មនុ)
- សៀវភៅទី៣៣ (២០១៦) : ដំណើរវិវត្ដន៍វិស័យច្បាប់និងសីលធម៌ នៅលើសកលលោក
- សៀវភៅទី៣៤ (២០១៦) : ព្រះពុទ្ធសាសនាក្នុងសង្គមខ្មែរ សម័យនគរភ្នំ (បុរាណ) ដល់ សម័យ សាធារណរដ្ឋ (លន់នល់)
- សៀវភៅទី៣៥ (២០១៦) : ទស្សនវិជ្ជាសីលធម៌ខ្មែរ (ភាគទី១ និងភាគទី២)
- សៀវភៅទី៣៦ (២០១៦) : ទស្សនវិជ្ជាឥណ្ឌា
- សៀវភៅទី៣៧ (២០១៦) : ប្រសិទ្ធភាពនៃសីលវិន័យ និងសិក្ខាបទសាសនានៅក្នុងសង្គមខ្មែរបច្ចុប្បន្ន
- សៀវភៅទី៣៨ (២០១៦) : ស្វែងយល់ទស្សនវិជ្ជាពិភពលោក
- សៀវភៅទី៣៩ (២០១៦) : ទស្សនវិជ្ជាចិន
- សៀវភៅទី៤០ (២០១៦) : សង្ខេបព្រះត្រៃបិដក ភាគទី១ ភាគទី២ (ព្រះវិន័យ ព្រះសូត្រ និងព្រះអភិធម្ម)
- សៀវភៅទី៤១ (២០០០) : សាកល្បងពិចារណាការគិតរបស់ខ្មែររយៈពេលជាង ២០សតវត្សរ៍
- សៀវភៅទី៤២ (២០១៣) : ព្រះពុទ្ធសាសនាសម័យបុរាណ បោះពុម្ពលើកទី១
- សៀវភៅទី៤៣ (២០០២) : ឫសគល់នៃទស្សនវិជ្ជាខ្មែរ
- សៀវភៅទី៤៤ (២០១៣) : ទស្សនវិជ្ជាច្បាប់ និងសាសនា
- សៀវភៅទី៤៥ (២០១៦) : សីលធម៌ព្រះពុទ្ធសាសនា
- សៀវភៅទី៤៦ (២០១៦) : បកប្រែទស្សនវិជ្ជាភាសា ចំនួន ៣៥០ ទំព័រ A5
- សៀវភៅទី៤៧
៥- មុខវិជ្ជាបង្រៀន៖
ទស្សនវិជ្ជាសាសនា និងច្បាប់ ដល់ថ្នាក់រួមនិស្សិតបណ្ឌិតនិងថ្នាក់ ឯកទេសនិស្សិតបណ្ឌិតច្បាប់ និង និស្សិតបណ្ឌិតទស្សនវិជ្ជា បរិញ្ញាបត្រជាន់ខ្ពស់រួម - ទស្សនវិជ្ជាទូទៅ - ទស្សនវិជ្ជាសាសនា (ព្រះពុទ្ធសាសនា និង ពាហិរសាសនា) - ទស្សនវិជ្ជាច្បាប់ (នីតិសាធារណៈ និងនីតិឯកជន) - មូលដ្ឋានគ្រឹះសីលធម៌ - ប្រវត្តិទស្សនវិជ្ជារដ្ឋ និងច្បាប់នៅប្រទេសមួយចំនួនលើពិភពលោក - (ច្បាប់មនុ) គម្ពីរពិសិដ្ឋរបស់បូព៌ាប្រទេស - ទំនាក់ទំនងសីលធម៌ និងច្បាប់នៅក្នុងសង្គមខ្មែរ - ដំណើរវិវត្ដន៍វិស័យច្បាប់និងសីលធម៌នៅ លើសកលលោក - ទស្សនវិជ្ជាខ្មែរសង្គមខ្មែរសម័យនគរភ្នំ(បុរាណ)ដល់សម័យចេនឡា - ទស្សនវិជ្ជា សម័យចតុមុខ លង្វែក និងឧត្តុង្គ - សាសនាសកល - គតិបណ្ឌិតព្រះពុទ្ធសាសនា - ទស្សនវិជ្ជាចិន ឥណ្ឌា - ប្រសិទ្ធភាពនៃសីលវិន័យ និងសិក្ខាបទសាសនានៅក្នុងសង្គមខ្មែរបច្ចុប្បន្ន - ទស្សនវិជ្ជាបស្ចឹមប្រទេស។
៦- ការងារដឹកនាំនិក្ខេបបទបញ្ចប់ការសិក្សា៖
- ១៩៩៥-១៩៩៩ : ថ្នាក់បរិញ្ញាបត្រ ២៦ នាក់ (បញ្ចប់ ២៦នាក់)
- ១៩៩៩-២០០២ : ថ្នាក់បណ្ឌិត ២០ នាក់
- ២០០២-២០០៥ : ថ្នាក់បណ្ឌិត២៥ នាក់ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ២០នាក់
- ២០០៥-២០០៨ : ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ២៨នាក់
- ២០០២-២០១១ : ថ្នាក់បណ្ឌិត ៧៨ នាក់
- ២០០៦-២០១០ : ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ៨៥នាក់
- ២០០៧-២០១៥ : ថ្នាក់បណ្ឌិត ៤៥នាក់
- ២០០៨-២០១១ : ថ្នាក់បណ្ឌិត ៣៣នាក់
- ២០១១-២០១៣ : ថ្នាក់បណ្ឌិត ៣០នាក់ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ២៧នាក់
- ២០១៣-២០១៦ : ថ្នាក់បណ្ឌិត ២៩នាក់
៧- គ្រឿងឥស្សរិយយស៖
- មុនីសារាភ័ណ្ឌ ថ្នាក់ធិបឌិន្ទ លេខ ៣៣០ អនក្រ.តត ចុះថ្ងៃទី០៧ ខែមេសា ឆ្នាំ២០០៦ បញ្ជីលេខ ៤៤
- ឥស្សរិយយសការងារ ថ្នាក់មេដាយមាស (លេខ១៦៨ អនក្រ.តត) ចុះថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០០៧ ចុះបញ្ជី ១៨០៧
- មុនីសារាភ័ណ្ឌ ថ្នាក់មហាសេនា នស/រកត/០៧០៨/៩២២ ចុះថ្ងៃទី ៣១ ខែកក្កដា ឆ្នាំ២០០៨
- មុនីសារាភ័ណ្ឌ ថ្នាក់ធិបឌិន្ទ លេខ ៤០ អនក្រ.តត ចុះថ្ងៃទី១៤ ខែមករា ឆ្នាំ២០០៨ បញ្ជីលេខ ២៦
- ប្រកាសនីយបត្រយានី គ្រឿងឥស្សរិយយស សម្ដេចព្រះមហាក្សត្រីយានី ព្រះស៊ីសុវត្ថិ មុនិវង្ស កុសុម នារីរ័ត្ន នស/ រកត/ ០២១០/ ១៧៣ ឆ្នាំ២០១០
- ប្រកាសនីយបត្រយានី គ្រឿងឥស្សរិយយស ព្រះរាជាណាចក្រកម្ពុជា នស/រកត/០៦០៩/៦៥៦ ឆ្នាំ២០០៩
- គ្រឿងឥស្សរិយយសមេដាយមុនីសារាភ័ណ្ឌថ្នាក់មហាសេនា នស/រកត/០៥១០/៣៨២ ឆ្នាំ២០១០
- ប្រកាសនីយបត្រ គ្រឿងឥស្សរិយយស ការងារ ថ្នាក់មេដាយមាស លេខ ១៣៤១ អនក្រ.តត ចុះបញ្ជីលេខ២០៤ ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១១
- គ្រឿងឥស្សរិយយស ថ្នាក់ជាតូបការ នស/រកត/០៩១២/៨៤០ ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ ២០១២
៨- ប្រគល់គោរមងារជូនឥស្សរជនដូចខាងក្រោមនេះ៖
- ឆ្នាំ២០១០ : ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១០ សម្តចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន (បណ្ឌិតសភាចារ្យ) ដោយព្រះរាជក្យឹត្រ លេខ នស/រកត/០៤១០/២៩៤
- ឆ្នាំ២០១០ : ថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១០ ជូនឯកឧត្តម សុខ អាន (បណ្ឌិតសភាចារ្យ) ដោយព្រះរាជក្រឹត្យ លេខ នស/រកត/០៤១០/២៩៤
- ឆ្នាំ២០១០ : ខែធ្នូ ឆ្នាំ២០១០ កិត្តិបណ្ឌិតដល់លោក បណ្ឌិតម៉ាឡេស៊ី ៣រូប
- ឆ្នាំ២០១១ : ថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១១ សម្តេច ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា (កិត្តិព្រឹទ្ធបណ្ឌិតនៃរាជបណ្ឌិត្យសភាកម្ពុជា) ដោយព្រះរាជក្រឹត្យ លេខ នស/រកត/០៣១១/៣១៩)
- ឆ្នាំ២០១១ : ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១១ សម្តេច ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា (កិត្តិព្រឹទ្ធបណ្ឌិតនៃរាជបណ្ឌិត្យសភាកម្ពុជា)។
- ឆ្នាំ២០១១ : ថ្ងៃទី២០ ខែមីនា ឆ្នាំ២០១១ កិត្តិបណ្ឌិតលោកនាយកសកលវិទ្យាល័យជីវជាំវ (Jiu Jiag University)។
- ឆ្នាំ២០១១ : ថ្ងៃទី២៥ ខែមីនាឆ្នាំ២០១១ កិត្តិបណ្ឌិតឯកឧត្តមបណ្ឌិត ម៉ៅ សុផាន់ ប្រធានកងពលតូចលេខ៧០។
- ឆ្នាំ២០១២ : ថ្ងៃទី០៩ ខែមេសា ឆ្នាំ២០១២ កិត្តិបណ្ឌិត ជូនឯកឧត្តមនាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរងកង យោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ នៃបញ្ជាការដ្ឋានអង្គរក្ស។
- ឆ្នាំ២០១៣ : ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៣ កិត្តិសេដ្ឋាបណ្ឌិត ឯកឧត្តមឧបនាយករដ្ឋមន្ត្រី គាត ឈន់ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
- កិត្តិឧទ្ទេសបណ្ឌិតនៃរាជបណ្ឌិត្យសភាកម្ពុជា ថ្វាយសម្តេចអគ្គមហាសង្ឃរាជាធិបតី ទេព វង្ស ដោយព្រះរាជក្រឹត្យ នស/រកត/០៩១២/៨៣៥
- កិត្តិឧទ្ទេសបណ្ឌិតនៃរាជបណ្ឌិត្យសភាកម្ពុជា ថ្វាយសម្តេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតី បួរ គ្រី (ព្រះរាជក្រឹត្យ នស/រកត/០៩១២/៨៣៦)
- កិត្តិឧទ្ទេសបណ្ឌិតនៃរាជបណ្ឌិត្យសភាកម្ពុជា ថ្វាយសម្តេចព្រះមហាសុមេធាធិបតី នន្ទ ង៉ែត (ព្រះរាជក្រឹត្យ នស/រកត/០៩១២/៨៣៧)
- កិត្តិឧទ្ទេសបណ្ឌិតនៃរាជបណ្ឌិត្យសភាកម្ពុជា ប្រគេនសម្ដេចព្រះធម្មលិខិត លាស់ ឡាយ ប្រធានថេរសភាព្រះពុទ្ធសាសនា
- កិត្តិឧទ្ទេសបណ្ឌិតនៃរាជបណ្ឌិត្យសភាកម្ពុជា ប្រគេនសម្ដេចព្រះពោធិវង្ស អំ លីមហេង
- កិត្តិឧទ្ទេសបណ្ឌិតនៃរាជបណ្ឌិត្យសភាកម្ពុជា ប្រគេនសម្ដេចព្រះវនរ័ត ណយ ច្រឹក
- កិត្តិឧទ្ទេសបណ្ឌិតនៃរាជបណ្ឌិត្យសភាកម្ពុជា ប្រគេនសម្ដេចព្រះឧត្ដមបញ្ញា ដូង ផង់
- កិត្តិឧទ្ទេសបណ្ឌិតនៃរាជបណ្ឌិត្យសភាកម្ពុជា ប្រគេនសម្ដេចឧត្ដមវង្សា មួង រ៉ា
- កិត្តិឧទ្ទេសបណ្ឌិតនៃរាជបណ្ឌិត្យសភាកម្ពុជា ប្រគេនព្រះមុនីកោសល ហ៊ុល សុវណ្ណ។
- ឆ្នាំ២០១៥ : កិត្តិបណ្ឌិតនៃរាជបណ្ឌិត្យសភាកម្ពុជា ជូនឯកឧត្តម ឆាយ សាវុធ អនុប្រធានអង្គភាពប្រឆាំងអំពើពុករលួយ
- ឆ្នាំ២០១៥ : កិត្តិបណ្ឌិតនៃរាជបណ្ឌិត្យសភាកម្ពុជា ជូនឯកឧត្តមពេជ្រ ប៊ុនធិន រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ។
៩- ភាសាបរទេស៖
- ភាសាបារាំង : និយាយ-សរសេរ
- ភាសាអង់គ្លេស : និយាយ-សរសេរ
- ភាសាវៀតណាម : និយាយ-សរសេរ