អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន

អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន

ប្រធានក្រុមប្រឹក្សាបណ្ឌិតសភាចារ្យ

I.    ព័ត៌មានផ្ទាល់ខ្លួន

  • គោត្តនាម-នាម៖ អូន ព័ន្ធមុនីរ័ត្ន
  • ទីកន្លែងកំណើត៖ ក្រុងភ្នំពេញ ប្រទេសកម្ពុជា
  • សញ្ជាតិ៖ ខ្មែរ
  • ស្ថានភាពគ្រួសារ៖ រៀបអាពាហ៍ពិពាហ៍ មានកូនចំនួន ៤នាក់ (ប្រុស ២, ស្រី ២)
  • ភាសា៖ អង់គ្លេស, រុស្ស៊ី, ខ្មែរ

II.    តួនាទីបច្ចុប្បន្នក្នុងស្ថាប័នរដ្ឋ

  • ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
  • ប្រធានឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ
  • ប្រធានក្រុមប្រឹក្សាបណ្ឌិតសភាចារ្យ នៃរាជបណ្ឌិត្យសភាកម្ពុជា
  • ប្រធានគណៈកម្មការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
  • ប្រធានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
  • ប្រធានគណៈកម្មាធិការផលិតភាពកម្ពុជា
  • ប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋាន ដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយនិងយុទ្ធ-សាស្ត្រចតុកោណដំណាក់កាលទី៣ របស់រាជរដ្ឋាភិបាល នៅខេត្តកណ្តាល
  • ប្រធានក្រុមប្រឹក្សាជាតិគាំពារសង្គម
  • ប្រធានគណៈកម្មការមូលបត្រកម្ពុជា
  • ទេសាភិបាលនៃកម្ពុជា ប្រចាំធនាគារពិភពលោក (WB), ធនាគារអភិវឌ្ឍន៏អាស៊ី (ADB) និងធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB)
  • ទេសាភិបាលនៃកម្ពុជា ប្រចាំទីភ្នាក់ងារធានាការវិនិយោគពហុភាគី (MIGA)

 III.    ប្រវត្តិការសិក្សា

  • ១៩៩០-១៩៩៣ : បញ្ចប់ថ្នាក់បណ្ឌិត (Ph.D.) ពីសាកលវិទ្យាល័យរដ្ឋម៉ូស្គូ (Moscow State University)
  • ១៩៩១-១៩៩២ : សញ្ញាបត្រឯកទេសធុរកិច្ចអន្តរជាតិ ពីសាលាធុរកិច្ចក្រុងម៉ូស្គូ (Moscow School Of Business) បណ្ឌិត្យសភាវិទ្យាសាស្រ្តសេដ្ឋកិច្ចរុស្ស៊ី (Russian Economic Academy)
  • ១៩៨៤-១៩៩០ : ថ្នាក់បរិញ្ញាប័ត្រជាន់ខ្ពស់ (Master Degree) ជំនាញវិទ្យាសាស្រ្តសង្គម និងវិទ្យាសាស្ត្រនយោបាយ ពីសាកលវិទ្យាល័យរដ្ឋម៉ូស្គូ (Moscow State University)។

IV.    បទពិសោធន៍វិជ្ជាជីវៈ 

  • ២០១៨-បច្ចុប្បន្ន : ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានឧត្តមក្រុមប្រឹក្សា
  • ២០១៦ – ២០១៨ : ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានឧត្តមក្រុមប្រឹក្សា
  • ២០១៣ – ២០១៦ : រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ
  • ២០០៨ – ២០១៣ : ប្រតិភូអមនាយករដ្ឋមន្រ្តី, រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ទីប្រឹក្សាសម្តេចនាយករដ្ឋមន្រ្តី, និងជាប្រធានឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ
  • ២០០៣ – ២០០៨ : ទីប្រឹក្សាសម្តេចនាយករដ្ឋមន្រ្តីនិងជាប្រធានឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ
  • ២០០៣ – បច្ចុប្បន្ន : រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
  • ២០០២ – បច្ចុប្បន្ន :  ប្រធានឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ 
  • ១៩៩៩ – ២០១៣ : សមាជិកក្រុមប្រឹក្សាភិបាល នៃធនាគារជាតិនៃកម្ពុជា 
  • ១៩៩៩ – ២០០៣ : អគ្គលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឋានៈស្មើរដ្ឋលេខាធិការ
  • ១៩៩៨ – ២០១៣ : ទីប្រឹក្សាសេដ្ឋកិច្ចសម្តេចនាយករដ្ឋមន្ត្រី 
  • ១៩៩៤-១៩៩៩ : នាយកខុទ្ទកាល័យក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា
  • ១៩៩៣-១៩៩៤ : ជំនួយការសម្តេចនាយករដ្ឋមន្រ្តី

V. ការបោះពុម្ពផ្សាយសំខាន់ៗ

  • “Managing the Challenges of Globalization”  (Co-author with Keat Chhon and Vongsey Vissoth) January 1998 
  • “Economic Development of Cambodia in the ASEAN’s Context: Policies and Strategies” (Co-author with Keat Chhon) June 1998 
  • “Strategy for Cambodia’s participation in the ASEAN Free Trade Area (AFTA)” (Position Paper) January 1996 
  • “Economic Development in Cambodia: Challenges and Opportunities” January 1996 
  • “Democracy in Cambodia: Theories and Realities” January 1995 

VI. គ្រឿងឥស្សរិយយស Decorations

  • Medal of National Merit (The Highest National Decoration) February 2010 
  • Order of H.M The Queen Preah Kossomak Nearyreath Grand Cross 17 February 2010 
  • Royal Order of Sowathara Grand Cross 04 September 2008 
  • Royal Order of Sowathara Grand Officer 10 June 2008 
  • Royal Order of Cambodia Grand Officer 21 April 2003

អំពីគុណកថា៖  

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ជាឥស្សរជន មានស្នាដៃដឹកនាំស្ថាប័ន និងបានសម្រេចនូវសមិទ្ធផលជាច្រើនជូនជាតិមាតុភូមិ។ បច្ចុប្បន្ននេះ ក្រៅពីមុខនាទីជាឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ឯកឧត្តមក៏ជាប្រធានឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ ជាថ្នាក់ដឹកនាំប្រកបដោយ សមត្ថភាព និងមានស្នាដៃឆ្នើមក្នុងវិស័យសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ជាពិសេសការងាររៀបចំគោលនយោបាយ សេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ការងាររៀបចំកំណែទម្រង់ ការគ្រប់គ្រង ហិរញ្ញវត្ថុសាធារណៈ ក៏ដូចជាការងារជំរុញផលិតភាពរបស់កម្ពុជា។

ឯកឧត្តម​ជាឥស្សរជនសំខាន់ម្នាក់​ក្នុងការរៀបចំ​គោលនយោបាយ​សំខាន់ៗ​ជាច្រើន​ដើម្បី​ជំរុញ​​និង​លើកកម្ពស់ កម្រិតជីវភាព​របស់ប្រជាពលរដ្ឋ​ឱ្យ​ទទួល​បាន​ប្រាក់​ចំណូល​មធ្យម​កម្រិត​ខ្ពស់​នៅ​ឆ្នាំ២០៣០ និងប្រាក់ចំណូលកម្រិតខ្ពស់នៅឆ្នាំ២០៥០។ ការខិតខំប្រឹងប្រែងរបស់ឯកឧត្តមមានតម្លៃមិនអាចកាត់ថ្លៃបាន។ បន្ថែមលើទំនួលខុសត្រូវដ៏ធំធេងនេះ ឯកឧត្តមជាកុលបុត្រខ្មែរស្រឡាញ់ការសិក្សាស្រាវជ្រាវ និងជាធនធានកម្រមួយរូបដែលបានរួមចំណែកក្នុងការជំរុញ និងអភិវឌ្ឍផ្នែកវិទ្យាសាស្ត្រ តាមរយៈសមិទ្ធផលនិងស្នាដៃស្រាវជ្រាវបោះពុម្ពផ្សាយជាច្រើន ដូចជា សៀវភៅ«គ្រប់គ្រងការប្រកួតប្រជែងនៃសកលភាវូប នីយកម្ម», សៀវភៅ«ការអភិវឌ្ឍន៍​សេដ្ឋកិច្ចកម្ពុជានៅក្នុងបរិការណ៍អាស៊ាន: គោលនយោបាយ និងយុទ្ធសាស្រ្ត», សៀវភៅ «ការបង្កើនល្បឿន AFTA និងបច្ច័យរបស់វាសម្រាប់កម្ពុជា», សៀវភៅ«យុទ្ធសាស្រ្តរបស់កម្ពុជាសម្រាប់ការចូលរួមនៅក្នុងតំបន់ពាណិជ្ជកម្មសេរីអាស៊ាន»សៀវភៅ «ការអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជាបញ្ហា ប្រឈម និងកាលានុវត្តភាព»។ល។ 

ស្នាដៃទាំងនេះជាសមិទ្ធផលស្រាវជ្រាវដ៏វិសេសវិសាល មានតម្លៃទទួលស្គាល់ទាំងកម្រិតជាតិ និងអន្តរជាតិបន្ថែម ពីលើកិត្តិនាមក្នុងការបំពេញភារកិច្ចជូនជាតិមាតុភូមិ។ ជាមួយសមិទ្ធផលនិងស្នាដៃក្នុងការបំពេញ​​ភារកិច្ច និងការអភិវឌ្ឍ​ការស្រាវជ្រាវវិទ្យាសាស្ត្រជាច្រើន ព្រះមហាក្សត្របានពេញព្រះទេយ ទ្រង់ប្រធានការតែងតាំងឯកឧត្តមជាសមាជិកពេញសិទ្ធិ នៃរាជបណ្ឌិត្យសភាកម្ពុជា មានគោរមងារជាវិទ្យាសាស្រ្តជា «បណ្ឌិតសភាចារ្យ» ដោយព្រះរាជក្រឹត្យលេខ នស/រកត/០៦១៦/៥៣៥ ចុះថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៧។ លុះដល់ថ្ងៃទី២ ខែសីហា ឆ្នាំ២០១៧ ឯកឧត្ដមបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ត្រូវបានតែងតាំងជាប្រធានក្រុមប្រឹក្សាបណ្ឌិតសភាចារ្យ នៃរាជបណ្ឌិត្យសភាកម្ពុជា ដោយមានគោរមងារវិទ្យាសាស្ត្រជា «អគ្គបណ្ឌិតសភាចារ្យ»‌(១) ដោយព្រះរាជក្រឹត្យលេខ នស/រកត/០៨១៧/៥៩៣ ពីការតែងតាំងសមាសភាពថ្នាក់ដឹកនាំក្រុមប្រឹក្សាបណ្ឌិតសភាចារ្យ។

______________________________________

(១) គោរមងារ «អគ្គបណ្ឌិតសភាចារ្យ» ជាគោរមងារតែមួយគត់សម្រាប់ប្រគល់ជូនតែប្រធានក្រុមប្រឹក្សាបណ្ឌិតសភាចារ្យនៃរាជបណ្ឌិត្យសភាកម្ពុជាប៉ុណ្ណោះ។