ប្រវត្តិផ្ទាល់ខ្លួន៖
- នាមត្រកូលនិងនាមខ្លួន : ចេក សុថា (អក្សរឡាតាំង : CHEK Sotha)
- ថ្ងៃខែឆ្នាំកំណើត : ០២ ឧសភា ១៩៦៩
- ទីកន្លែងកំណើត : សង្កាត់លេខ៥ ក្រុងភ្នំពេញ
- ឋានៈ/តួនាទីការងារបច្ចុប្បន្ន : អនុប្រធានវិទ្យាស្ថានវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា នៃរាជបណ្ឌិត្យសភាកម្ពុជា
ការសិក្សា៖
- ១៩៩១ : សញ្ញាបត្របរិញ្ញាបត្រ ឯកទេសគីមី ពីសាកលវិទ្យាល័យភ្នំពេញ
- ១៩៩៩ : សញ្ញាបត្របរិញ្ញាបត្រជាន់ខ្ពស់ ឯកទេសគីមី ពីសាកលវិទ្យាល័យស៊ុគុបា ប្រទេសជប៉ុន
- ២០០២ : សញ្ញាបត្របណ្ឌិត ឯកទេសគីមី សាកលវិទ្យាល័យស៊ុគុបា ប្រទេសជប៉ុន
- ២០១៦ : សមាជិកបម្រុងនៃរាជបណ្ឌិត្យសភាកម្ពុជា ដោយអនុក្រិត្យលេខ ៨៧៥ អនក្រ.តត
ចុះថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៦
ប្រវត្តិការងារ៖ ប្រវត្តិការងារនិងភារកិច្ចដែលបានបំពេញក្នុងអំឡុង២៧ឆ្នាំនេះ៖
- ១៩៩១ - ២០០៣ : គ្រូមធ្យមសិក្សាទុតិយភូមិនៃវិទ្យាល័យទួលទំពូង
- ២០០៣ - ២០០៤ : មន្ត្រីផ្នែកគីមីនិងចំណីអាហារនៃវិទ្យាស្ថានវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា
- ០០៤ - ២០១១ : អនុប្រធានផ្នែកគីមីនិងចំណីអាហារនៃវិទ្យាស្ថានវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា
- ២០១១ - ២០១៨ : ប្រធានផ្នែកគីមីនិងចំណីអាហារនៃវិទ្យាស្ថានវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា
- ២០១៨ - បច្ចុប្បន្ន : អនុប្រធានវិទ្យាស្ថានវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា
- ២០១៦ - ២០២៣ : សមាជិកបម្រុង នៃរាជបណ្ឌិត្យសភាកម្ពុជា ដោយអនុក្រឹត្យលេខ ៨៧៥ អនក្រ.តតចុះថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៦
- ០១-០៦-២០២៣ : ទទួលបានការតែងតាំងជាសមាជិកពេញសិទ្ធិនៃរាជបណ្ឌិត្យសភាកម្ពុជា មានគោរមងារវិទ្យាសាស្ត្រ ជាបណ្ឌិតសភាចារ្យ ដោយព្រះរាជក្រឹត្យ នស/រកត/០៦២៣/១០១០ ចុះថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៣ ស្ដីពីការតែងតាំងសមាជិកពេញសិទ្ធិ នៃរាជបណ្ឌិត្យសភាកម្ពុជា។
* សមិទ្ធិផលដែលសម្រេចបាន៖
- បណ្តុះបណ្តាលនិងដឹកនាំថ្នាក់បរិញ្ញាប័ត្រជាន់ខ្ពស់ផ្នែកគីមីជំនាន់ទី៤និងថ្នាក់បណ្ឌិតផ្នែកគីមី
- ចូលរួមធ្វើសន្ទានុក្រមពាក្យបច្ចេកទេសគីមីផ្នែកគីមីនិងចំណីអាហារ
- រៀបចំធ្វើសិក្ខាសាលា សន្និសីទជាតិចំនួន២០និងអន្តរជាតិចំនួន២ សរុបបានចំនួន២២លើក
- រៀបចំកិច្ចចូលរួមពិភាក្សាស្តីពីថ្នាំកសិកម្មដែលប៉ះពាល់ដល់សុខភាពតាមទូរទស្សន៍និងវិទ្យុជាតិនិងអន្តរជាតិ
- សមាជិកគណៈកម្មការកំណែសម្រាប់ការប្រឡងថ្នាក់ជាតិជ្រើសរើសចូលរួមរៀនថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន
ផ្នែកវេជ្ជសាស្ត្រ ឱសថសាស្ តនិងបរិញ្ញាបត្រគិលានុបដ្ឋាក នៅតាមគ្រឹះស្ថានបណ្តុះបណ្តាល
វិស័យសុខាភិបាល ចាប់ពីឆ្នាំ២០០៨ រហូតដល់ឆ្នាំ២០១៨ - គ្រូឧទ្ទេសបង្ហាញពីការអនុវត្តពិសោធន៍ក្នុងជីវភាពប្រចាំថ្ងៃនៃពិពណ៌វិទ្យាសាស្ត្រនៅ CJCC
- គ្រូឧទ្ទេសក្នុងវគ្គបណ្តុះបណ្តាលផ្នែកទីពិសោធន៍សម្រាប់គ្រូកម្រិតមធ្យមសិក្សាទុតិយភូមិនៅខេត្តក្រចេះ មណ្ឌលគីរី បន្ទាយមានជ័យ ប៉ៃលិន សៀមរាប ព្រះសីហនុ រតនគីរី ពោធិ៍សាត់ និងខេត្តកំពង់ចាម។
* ការចូលរួមសកម្មភាពក្នុងគណៈកម្មកាផ្សេងៗ៖
- ឆ្នាំ១៩៨៩ : សមាជិកសម្ព័ន្ធយុវជន ដោយសេចក្តីសម្រេច ចុះថ្ងៃទី០៣ វិច្ឆិកា ១៩៨៩
- ឆ្នាំ២០០៣ ដល់បច្ចុប្បន្ន : សមាជិកសមាគមអតីតនិស្សិតខ្មែរពីប្រទេសជប៉ុន
- ២០១០ - ២០១៩ : លេខាធិកានៃសមាគមគីមីកម្ពុជា
- ២០១១ - ២០១៤ : ប្រធានគណៈកម្មការបច្ចេកទេសទី៣ផ្នែកម្ហូបអាហារនិងម្ហូបអាហារកែច្នៃនៃក្រុមប្រឹក្សាស្តង់ដាកម្ពុជានៃក្រសួងឧស្សាហកម្ម រ៉ែ និងថាមពល
- ២០១១-២០១៧ : សមាជិកគណៈកម្មការវិទ្យាសាស្ត្រនិងបច្ចេកវិទ្យានៃក្រុមប្រឹក្សាជាតិភាសាខ្មែរ
- សមាជិកគណៈកម្មការវាយតម្លៃការពារសាកល្បងនិងបញ្ចប់និក្ខេបបទថ្នាក់បណ្ឌិត រាជបណ្ឌិត្យសភាកម្ពុជា
- សីហា-ធ្នូ ២០១១ : អ្នកពិគ្រោះយោបល់ស្តីពីស្តង់ដាសេវាសាធារណៈនៃកំណែទម្រង់រដ្ឋបាលទីស្តីការគណៈរដ្ឋមន្ត្រី
- ២០១៤ - បច្ចុប្បន្ន : សមាជិកគណៈកម្មការបច្ចេកទេសទី៣ផ្នែកម្ហូបអាហារនិងម្ហូបអាហារកែច្នៃនៃក្រុមប្រឹក្សាស្តង់ដាកម្ពុជានៃក្រសួងឧស្សាហកម្ម និងសិប្បកម្ម (បានអនុម័តស្តង់ដាចំនួន៣៦៩
- ២០១៤ - បច្ចុប្បន្ន : សមាជិកក្រុមប្រឹក្សាវិទ្យាសាស្ត្រនៃសាកលវិទ្យាល័យអន្តរជាតិ
- ២០១៥ - បច្ចុប្បន្ន : អនុប្រធានគណៈកម្មការមុខវិជ្ជាឯកទេសគីមីវិទ្យាពិនិត្យកែលម្អសៀវភៅសិក្សាគោលនិងកម្មវិធីសិក្សានៃក្រសួងអប់រំ យុវជននិងកីឡា
- ២០១៥ - បច្ចុប្បន្ន : សមាជិកក្រុមសិក្សាស្រាវជ្រាវទំនាក់ទំនងកម្ពុជា-ជប៉ុននៃទីស្ដីការគណៈរដ្ឋមន្ត្រី
២០១៧ - បច្ចុប្បន្ន : ជាអនុប្រធានគណៈកម្មការគីមីវិទ្យានិងរូបវិទ្យានៃក្រុមប្រឹក្សាជាតិភាសាខ្មែរ
២០១៩ - បច្ចុប្បន្ន : អនុប្រធានសមាគមគីមីកម្ពុជា
ស្នាដៃស្រាវជ្រាវ៖
ក- ទស្សនកិច្ចសិក្សាស្រាវជ្រាវ
- ១២ កុម្ភៈ - ៦ មីនា ២០១៩ : ដំណើរការផលិតនិងគុណភាពមីល្អ នៅក្រុងបាត់ដំបង ខេត្តបាត់ដំបង, ស្រុកមេមុត ខេត្តត្បូងឃ្មុំ, ក្រុងខេមរភូមិន្ទ ខេត្តកោះកុង
- ០៥ -០៩ តុលា ២០១៥ : ការអភិវឌ្ឍវិស័យកសិ-ឧស្សាហកម្ម និងការចិញ្ចឹមសត្វ, នៅតំបន់អភិវឌ្ឍន៍ឧកញ៉ា ម៉ុង កែវផុស ស្រុកស្ទឹងហាវ ព្រះសីហនុ
- ១៣-២០ វិច្ឆិកា ២០១២ : គុណភាពនៃការផលិតអង្ករនិងដំឡូងមី, ខេត្តបាត់ដំបង
- ០២-០៨ សីហា ២០១០ : គុណភាពនៃការផលិតស្រាទំពាំងបាយជូរ, ស្រុកបាណន់ ខេត្តបាត់ដំបង
- ២០-២៤ តុលា ២០០៨ : ដំណើរការបង្កកបង្គានាំចេញរបស់ក្រុមហ៊ុនសាន់វ៉ាខេត្តព្រះសីហនុ
- ២១-២៥ មេសា ២០០៨ : ដំណើរការដាំដុះដំណាំកៅស៊ូនិងការផលិតជ័រកៅស៊ូ នៅចំការកៅស៊ូជប់ ខេត្តកំពង់ចាម
- ០៦-១០ សីហា ២០០៧ : ដំណើរការផលិតនិងផលប្រយោជន៍នៃដូងប្រេង នៅរោងចក្រនិងកសិដ្ឋានដូងប្រេង ក្រុមហ៊ុនម៉ុងឫទ្ធី ខេត្តព្រះសីហនុ
ខ- បោះពុម្ពផ្សាយ
- ឆ្នាំ២០១៩ : កត្តានិងបញ្ហាប្រឈមនៃការសិក្សាគណិតវិទ្យានៅមធ្យមសិក្សានៃប្រទេសកម្ពុជា
- ឆ្នាំ២០១៩ : ការវាយតម្លៃបំពុលដោយលោហៈធ្ងន់ដែលអាចមានក្នុងទឹកនៅឧទ្យាន តេជោសែន ប្ញស្សីត្រឹប
- ឆ្នាំ២០១៩ : ការវាយតម្លៃបំពុលដោយលោហៈធ្ងន់ដែលអាចមានក្នុងដីនៅឧទ្យាន តេជោសែន ប្ញស្សីត្រឹប
- ឆ្នាំ២០១៨ : អាហារថាមពល (សេចក្តីព្រាង)
- កញ្ញា ២០១៦ : អត្ថប្រយោជន៍នៃប្រូតេអ៊ីនក្នុងជីវភាពប្រចាំថ្ងៃ
- ឆ្នាំ២០១០ : ការកំណត់រកអត្តសញ្ញាណនៃសំណល់សារធាតុគីមីដែលមានគ្រោះថ្នាក់ក្នុងម្ហូបអាហារ នៅកម្ពុជា២០១០
- ឆ្នាំ២០០៧ : គីមីជីវវិទ្យាសម្រាប់ថ្នាក់សិក្សាមូលដ្ឋាន
- ឆ្នាំ២០០៦ : ការប្រើប្រាស់សារធាតុគីមីលើចំណីអាហារនៅទីក្រុងភ្នំពេញ
- ឆ្នាំ២០០៤ : ប្រព័ន្ធសុចរិតភាពជាតិនៃប្រទេសកម្ពុជា
- ឆ្នាំ២០០៤ : សេរីភាពក្នុងការទទួលពត៌មាន
- ឆ្នាំ២០០៤ : គីមីសរីរាង្គសម្រាប់ថ្នាក់សិក្សាមូលដ្ឋាន
- ឆ្នាំ២០០៤ : គីមីទូទៅសម្រាប់ថ្នាក់បរិញ្ញាបត្រ
- ឆ្នាំ២០០៤ : គីមីរ៉ែសម្រាប់ថ្នាក់បរិញ្ញាបត្រ
(បច្ចុប្បន្នភាពចុងក្រោយ៖ ០៧-០៨-២០២៣)