ព័ត៌មានផ្ទាល់ខ្លួន៖
- ឈ្មោះ : ឆេង វណ្ណារិទ្ធ
- ថ្ងៃខែឆ្នាំកំណើត : ១៩៦២
- ទីកន្លែងកំណើត : ភូមិព្រែកហូរ ឃុំតាក្ដុល ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល
ការសិក្សា៖
- ១៩៨០-១៩៨៤ : រៀននៅសាលាកម្រិតសិក្សាទី II-III ទីរួមខេត្តកណ្ដាល តាខ្មៅ
- ១៩៨៤-១៩៨៧ : រៀននៅមហាវិទ្យាល័យផ្លូវទឹករ៉ូស្តូវ-ដូន ប្រទេសរុស្ស៊ី (Rostov-on-Don waterway College, Russia)
- ១៩៨៨-១៩៩២ : រៀននៅសាលាទ័ពជើងទឹកជាន់ខ្ពស់ទីក្រុងលេនីនក្រាដ ប្រទេសរុស្ស៊ី (Higher Naval School, Leningrad, St. Petersburg, Russia)
- ១៩៩២-១៩៩៧ : រៀននៅបណ្ឌិត្យសភារដ្ឋវិស្វកម្មនិងសេដ្ឋកិច្ចទីក្រុងសាន់ប៉េតេរប៊ូហ្គ
ប្រទេសរុស្ស៊ី (Saint Petersburg State Academy of Engineering and Economics, Russia) សញ្ញាបត្របរិញ្ញាជាន់ខ្ពស់ ផ្នែកវិទ្យាសាស្ត្រ សេដ្ឋកិច្ច (Master of Science in Economics) - ១៩៩៧-២០០០ : រៀននៅសាកលវិទ្យាល័យរដ្ឋក្រុងសាន់ប៉េតេរប៊ូហ្គ ប្រទេសរុស្ស៊ី (Saint Petersburg State University, Russia) សញ្ញាបត្របណ្ឌិតផ្នែក វិទ្យាសាស្ត្រសេដ្ឋកិច្ច (Doctor of Philosophy(PhD) in Economics)
ប្រវត្តិការងារ៖
- ១៩៨៧-១៩៨៨ : បម្រើការនៅអង្គភាពស្នងការជើងទឹកក្រសួងការពារប្រទេសនៃសាធារណ រដ្ឋប្រជាមានិតកម្ពុជា ឋានៈ “អនុខ”
- ១៩៩២-២០០១ : បម្រើការនៅក្រសួងការពារប្រទេសនៃរដ្ឋកម្ពុជា-ព្រះរាជាណាចក្រកម្ពុជា ឋានៈ “អនុនាវីត្រី”
- ២០០១-២០០៣ : មន្ត្រីរាជការនៅរាជបណ្ឌិត្យសភាកម្ពុជា
- ២០០៣-២០១១ : ប្រធានផ្នែកនីតិសាស្ត្រនិងវិទ្យាសាស្ត្រសេដ្ឋកិច្ច (“ឋានៈស្មើ ប្រធាននាយកដ្ឋាន”) នៃរាជបណ្ឌិត្យសភាកម្ពុជា
- ២០១១-បច្ចុប្បន្ន : អនុប្រធានវិទ្យាស្ថានមនុស្សសាស្ត្រនិងវិទ្យាសាស្ត្រសង្គម (ឋានៈស្មើ អគ្គនាយករង) នៃរាជបណ្ឌិត្យសភាកម្ពុជា
១១-០៤-២០១៨ : ទទួលការតែងតាំងជាសមាជិកបម្រុង នៃរាជបណ្ឌិត្យសភាកម្ពុជា ដោយអនុក្រឹត្យ លេខ ៣៩១ អនក្រ.តត ចុះថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៨ ស្ដីពីការតែងតាំងសមាជិកបម្រុង នៃរាជបណ្ឌិត្យសភាកម្ពុជា
០១-០៦-២០២៣ : ទទួលបានការតែងតាំងជាសមាជិកពេញសិទ្ធិនៃរាជបណ្ឌិត្យសភាកម្ពុជា មានគោរមងារវិទ្យាសាស្ត្រ ជាបណ្ឌិតសភាចារ្យ ដោយព្រះរាជក្រឹត្យ នស/រកត/០៦២៣/១០១០ ចុះថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៣ ស្ដីពីការតែងតាំងសមាជិកពេញសិទ្ធិ នៃរាជបណ្ឌិត្យសភាកម្ពុជា។
ស្នាដៃស្រាវជ្រាវវិទ្យាសាស្ត្រដែលបានបោះពុម្ព៖
- “ស្ថានភាពសេដ្ឋកិច្ចនិងសង្គមកិច្ចនៅខេត្តប៉ៃលិន” ឆ្នាំ២០១៥
- “ទស្សនៈវិស័យសម្រាប់ទំនាក់ទំនងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចឆ្លងដែនវៀតណាម ឡាវនិងកម្ពុជា” (Prospects for Vietnam-Laos-Cambodia transboundary economic cooperation relations) ភ្នំពេញ ឆ្នាំ២០១៥
- “លំហូរពលករទេសន្តរប្រវេសន៍កម្ពុជា៖ផលប្រយោជន៍និងបញ្ហាប្រឈម” ឆ្នាំ២០១៩
- ស្នាដៃស្រាវជ្រាវវិទ្យាសាស្ត្រមួយចំនួនដែលបានចុះផ្សាយក្នុងទស្សនាវដ្ដីមនុស្សសាស្ត្រ និងវិទ្យាសាស្ត្រសង្គមនៃរាជបណ្ឌិត្យសភាកម្ពុជាប្រចាំត្រីមាសឆ្នាំ២០១៩ និងក្នុង RAC Media របស់រាជបណ្ឌិត្យសភាកម្ពុជា
ស្នាដៃបកប្រែសៀវភៅពីភាសារុស្សីនិងអង់គ្លេសដែលបានបោះពុម្ព៖
- “International Economics”-“វិទ្យាសាស្ត្រសេដ្ឋកិច្ចអន្តរជាតិ”, ភ្នំពេញ ឆ្នាំ២០០៣
- “An Introduction to Economics and the Economy”, first edition -“មូលដ្ឋានគ្រឹះនៃវិទ្យាសាស្ត្រសេដ្ឋកិច្ច” បោះពុម្ពលើកទី១, ភ្នំពេញ ឆ្នាំ២០១៤
- “TRANSITIONAL ECONOMY: The experiences of some countries” -“សេដ្ឋកិច្ចអន្តរកាល៖ បទពិសោធន៍ប្រទេសមួយចំនួន”, ភ្នំពេញ ឆ្នាំ២០១៥
- “An Introduction to Economics and the Economy” second edition - “មូលដ្ឋានគ្រឹះនៃវិទ្យាសាស្ត្រសេដ្ឋកិច្ច” បោះពុម្ពលើកទី២, ភ្នំពេញ ឆ្នាំ២០១៨
- “Philosophy, Politics and Economics”- “ទស្សនវិជ្ជា នយោបាយ និង សេដ្ឋកិច្ច”
ភ្នំពេញ ឆ្នាំ២០១៨ - “គោលនយោបាយសារពើពន្ធ” - (“FISCAL POLICY”) ភ្នំពេញ ឆ្នាំ២០២០
- ការវាស់ទិន្នផលក្នុងស្រុក ចំណូលជាតិ និងកម្រិតថ្លៃ (MEASURING DOMESTIC OUTPUT, NATIONAL INCOME, AND THE PRICE LEVEL) ភ្នំពេញ ឆ្នាំ២០២០
ស្នាដៃបកប្រែសៀវភៅពីភាសារុស្សីនិងអង់គ្លេសដែលនឹងបោះពុម្ព៖
- អស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ៖ និកម្មភាព និងអតិផរណា(MACROECONOMIC INSTABILITY : UNEMPLOYMENT AND INFLATION)
- ការចំណាយសរុប ៖ តួគុណ(មូលទីផ្លេ) ការនាំចេញសុទ្ធ និងរដ្ឋាភិបាល (AGGREGATE EXPENDITURES : THE MULTIPLIER, NET EXPORTS, AND GOVERNMENT)
- តម្រូវការសរុប និង ការផ្គត់ផ្គង់សរុប(AGGREGATE DEMAND AND AGGREGATE SUPPLY)។
(បច្ចុប្បន្នភាពចុងក្រោយ៖ ០៧-០៨-២០២៣)