(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅថ្ងៃអង្គារ ៥កើត ខែមិគសិរ ឆ្នាំម្សាញ់ សប្ដស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥ រាជបណ្ឌិត្យសភាកម្ពុជា សហការជាមួយសាលាកូរ៉េគោលនយោបាយសាធារណៈនិងការគ្រប់គ្រងកូរ៉េ KDI និងវិទ្យាស្ថានអភិវឌ្ឍន៍ការអប់រំកូរ៉ (KEDI) រៀបចំសិក្ខាសាលាភាពជាដៃគូអភិវឌ្ឍន៍កម្ពុជា-កូរ៉េ ស្ដីពី «ការផ្តល់អំណាចដល់គ្រូបង្រៀនបឋមសិក្សាកម្ពុជា៖ ការអភិវឌ្ឍវិជ្ជាជីវៈ ភ្នាក់ងារ និងសុខុមាលភាព» ដែលប្រព្រឹត្តទៅនៅសាលទន្លេសាប អគារខេមរវិទូ នៃរាជបណ្ឌិត្យសភាកម្ពុជា។

 

សិក្ខាសាលាភាពជាដៃគូអភិវឌ្ឍន៍កម្ពុជា-កូរ៉េ ស្ដីពី «ការផ្តល់អំណាចដល់គ្រូបង្រៀនបឋមសិក្សាកម្ពុជា៖ ការអភិវឌ្ឍវិជ្ជាជីវៈ ភ្នាក់ងារ និងសុខុមាលភាព» ត្រូវបានរៀបចំឡើងក្រោមអធិបតី​ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងលោកវេជ្ជបណ្ឌិត SUH Mooye អ្នកស្រាវជ្រាវជាន់ខ្ពស់ នៃវិទ្យាស្ថានអភិវឌ្ឍន៍ការអប់រំកូរ៉េ (KEDI)។

 

សិក្ខាសាលានេះទទួលបានការថ្លែងចំណាប់អារម្មណ៍ដោយលោកបណ្ឌិត KIM Joon-Kyung ព្រឹទ្ធបុរសនៃសាលា KDI នៃសាធារណរដ្ឋកូរ៉េ និងទទួលបានការអញ្ជើញថ្លែងសុន្ទរកថាបើកដោយឯកឧត្ដមបណ្ឌិត យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជា ព្រមទាំងទទួលបានកិត្តិយសអញ្ជើញថ្លែងសុន្ទរកថាបិទដោយ ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំនិងមន្ត្រីរាជការនៃរាជបណ្ឌិត្យសភាកម្ពុជា មន្ត្រីជំនាញនៃក្រសួងអប់រំ យុវជន និងកីឡាកម្ពុជា អ្នកស្រាវជ្រាវនៃសាលាកូរ៉េគោលនយោបាយសាធារណៈនិងការគ្រប់គ្រងកូរ៉េ KDI និងវិទ្យាស្ថានអភិវឌ្ឍន៍ការអប់រំកូរ៉ (KEDI) ព្រមទាំងសិក្ខាកាមជាគរុនិស្សិតមកពីវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញសរុបចំនួន ១១៧នាក់៕

RAC Media | នាយកដ្ឋានទំនាក់ទំនងសាធារណៈ និងពិធីការ