កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ១២កើត ខែពិសាខ ឆ្នាំច សំរឹទ្ធិស័កក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៨ នៅវេលាម៉ោង៩:៣០នាទីព្រឹកនេះ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន ឧបនាយករដ្ឋមន្ត្រី ប្រចាំការ រដ្ឋមន្ត្រីស្តីទីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី បានផ្តល់កិត្តិយសទទួលជួបសំណេះសំណាលផ្ទាល់ជាមួយ ឯកឧត្តមបណ្ឌិត យង់ ពៅ អគ្គលេខាធិការ រាជបណ្ឌិត្យសភាកម្ពុជា នៅឯទីស្តីការគណៈរដ្ឋមន្ត្រី។ ជំនួបនេះ មានគោលដៅសំខាន់ ដើម្បីរៀបចំធ្វើនូវគុណកថា និងចងក្រងនូវជីវប្រវត្តិជូនដល់ឯកឧត្តម កិត្តិនីតិកោសល បណ្ឌិត សម្រាប់ពិធីប្រកាសគោរមងារវិទ្យាសាស្ត្រ និងគោរមងារកិត្តិយសនៃរាជបណ្ឌិត្យសភាកម្ពុជានាពេល ខាងមុខនេះ។ឆ្លៀតឱកាសនោះដែរ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត បានបង្ហាញដល់ក្រុមការងារនូវជីវប្រវត្តិ សង្ខេបតាំងពីកុមារភាព ការសិក្សា និងប្រវត្តិនៃការបម្រើការងារជូនជាតិមាតុភូមិ។ ការចែករំលែកបទពិសោ- ធន៍ជីវិតការងារជាច្រើន ដែលឯកឧត្តមកិត្តិនីតិកោសលបណ្ឌិតបានឆ្លងកាត់មកជិត៥០ឆ្នាំកន្លងមកនេះ។គួរបញ្ជាក់ថា ព្រះមហាក្សត្រ បានត្រាស់បង្គាប់ផ្តល់គោរមងារកិត្តិយសនៃរាជបណ្ឌិត្យសភាកម្ពុជា ជូនដល់ ឯកឧត្តម ប៊ិន ឈិន ជា «កិត្តិនីតិកោសលបណ្ឌិត» តាមសំណើរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា តាមព្រះរាជក្រឹត្យលេខ នស/រកត/០៤១៨/៤០៤ ចុះថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៨ ស្តីពីការផ្តល់គោរមងារកិត្តិយសនៃរាជបណ្ឌិត្យសភាកម្ពុជា ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប៊ិន ឈិន ។
ព័ត៌មានលម្អិត

អត្ថបទទាក់ទង
បណ្ឌិត យង់ ពៅ៖ កម្ពុជាត្រូវតែបោសសម្អាតអំពើពុករលួយ ដើម្បីជំរុញប្រសិទ្ធភាពរដ្ឋបាលសាធារណៈ បណ្ឌិត យង់ ពៅ៖ កម្ពុជាត្រូវតែបោសសម្អាតអំពើពុករលួយ ដើម្បីជំរុញប្រសិទ្ធភាពរដ្ឋបាលសាធារណៈ
ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ សាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាឃុំខ្លួន ស្ត្រី២នាក់ ដាក់ពន្ធនាគារ ពាក់ព័ន្ធយកលុយ ៣០០ ០០០ដុល្លារ ទៅឱ្យបុគ្គលឈ្មោះ មួង ឃីម និងបុគ្គលឈ្មោះ លី សាម៉េត ដើម្បីរត់ការឱ្យកូន...
ឯកឧត្ដមបណ្ឌិត យង់ ពៅ ទទួលជួបជាមួយនឹងប្រតិភូបណ្ឌិត្យសភាពូតុង ក្រុងសៀងហៃ នៃសាធារណរដ្ឋប្រជាមានិតចិន ឯកឧត្ដមបណ្ឌិត យង់ ពៅ ទទួលជួបជាមួយនឹងប្រតិភូបណ្ឌិត្យសភាពូតុង ក្រុងសៀងហៃ នៃសាធារណរដ្ឋប្រជាមានិតចិន
(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅព្រឹកថ្ងៃពុធ ១៣ រោច ខែកត្ដិក ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្ដមបណ្ឌិត យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជា និងជាតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្...
រាជបណ្ឌិត្យសភាកម្ពុជារៀបចំវេទិកាភ្នំពេញលើកទី៣ ស្ដីពី «បដិវត្តន៍ពណ៌និងសណ្ដាប់ធ្នាប់ពិភពលោកដែលកំពុងវិវត្ត : បញ្ហាប្រឈមចំពោះអធិបតេយ្យ និងលទ្ធិប្រជាធិបតេយ្យ» រាជបណ្ឌិត្យសភាកម្ពុជារៀបចំវេទិកាភ្នំពេញលើកទី៣ ស្ដីពី «បដិវត្តន៍ពណ៌និងសណ្ដាប់ធ្នាប់ពិភពលោកដែលកំពុងវិវត្ត : បញ្ហាប្រឈមចំពោះអធិបតេយ្យ និងលទ្ធិប្រជាធិបតេយ្យ»
(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅថ្ងៃពុធ ១២ រោច ខែកត្ដិក ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៧ ខែវច្ឆិកា ឆ្នាំ២០២៤ វិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជាបានរៀបចំវេទិកាភ្នំពេញលើកទី...
បណ្ឌិត យង់ ពៅ៖ វៀតណាម គួរបង្កលក្ខណៈងាយស្រួលដល់ខ្មែរកម្ពុជាក្រោមអាចមានលទ្ធភាពអនុវត្តនូវប្រពៃណី ទំនៀមទម្លាប់ និងជំនឿសាសនារបស់ខ្លួន បណ្ឌិត យង់ ពៅ៖ វៀតណាម គួរបង្កលក្ខណៈងាយស្រួលដល់ខ្មែរកម្ពុជាក្រោមអាចមានលទ្ធភាពអនុវត្តនូវប្រពៃណី ទំនៀមទម្លាប់ និងជំនឿសាសនារបស់ខ្លួន
ជានិច្ចកាល ក្នុងជំនួបជាមួយថ្នាក់ដឹកនាំកម្ពុជា ទាំងនៅកម្ពុជានិងនៅប្រទេសវៀតណាម មេដឹកនាំវៀតណាមគ្រប់លំដាប់ថ្នាក់ តែងតែបានសំណូមពរដល់រាជរដ្ឋាភិបាលកម្ពុជា ឱ្យបន្តការយកចិត្តទុកដាក់ ក៏ដូចជាបង្កភាពងាយស្រួលដល់...
Germany’s expectations from the Kingdom of Cambodia Germany’s expectations from the Kingdom of Cambodia
Dr. Seun Sam Germany has been a trusted ally in Cambodia’s progress for a time by providing substantial assistance in various areas including effective governance practices and sustainable gro...
បណ្ឌិត យង់ ពៅ៖ កម្ពុជាមានភាពចាំបាច់ថែរក្សាសន្តិភាព និងកសាងសមត្ថភាពជាតិឱ្យបានរឹងមាំ បង្កើនភាពស៊ាំទប់ទល់ការប្រជែងឥទ្ធិពលភូមិសាស្ត្រនយោបាយដ៏ស្រួចស្រាល់ បណ្ឌិត យង់ ពៅ៖ កម្ពុជាមានភាពចាំបាច់ថែរក្សាសន្តិភាព និងកសាងសមត្ថភាពជាតិឱ្យបានរឹងមាំ បង្កើនភាពស៊ាំទប់ទល់ការប្រជែងឥទ្ធិពលភូមិសាស្ត្រនយោបាយដ៏ស្រួចស្រាល់
ស្ថានការណ៍សង្គ្រាម និងការប្រជែងនយោបាយនៅលើពិភពលោកបច្ចុប្បន្ន បាននាំពិភពលោកឆ្ពោះទៅរកស្ថានភាពហានិភ័យនៃសង្គ្រាមធំៗជាច្រើន ដែលបង្កភាពស្រពិចស្រពិលនៃសណ្ដាប់ធ្នាប់ និងសន្តិភាពពិភពលោក។ សង្គ្រាមនៅអ៊ុយក្រែន និងម...