កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ១២កើត ខែពិសាខ ឆ្នាំច សំរឹទ្ធិស័កក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៨ នៅវេលាម៉ោង៩:៣០នាទីព្រឹកនេះ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន ឧបនាយករដ្ឋមន្ត្រី ប្រចាំការ រដ្ឋមន្ត្រីស្តីទីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី បានផ្តល់កិត្តិយសទទួលជួបសំណេះសំណាលផ្ទាល់ជាមួយ ឯកឧត្តមបណ្ឌិត យង់ ពៅ អគ្គលេខាធិការ រាជបណ្ឌិត្យសភាកម្ពុជា នៅឯទីស្តីការគណៈរដ្ឋមន្ត្រី។ ជំនួបនេះ មានគោលដៅសំខាន់ ដើម្បីរៀបចំធ្វើនូវគុណកថា និងចងក្រងនូវជីវប្រវត្តិជូនដល់ឯកឧត្តម កិត្តិនីតិកោសល បណ្ឌិត សម្រាប់ពិធីប្រកាសគោរមងារវិទ្យាសាស្ត្រ និងគោរមងារកិត្តិយសនៃរាជបណ្ឌិត្យសភាកម្ពុជានាពេល ខាងមុខនេះ។ឆ្លៀតឱកាសនោះដែរ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត បានបង្ហាញដល់ក្រុមការងារនូវជីវប្រវត្តិ សង្ខេបតាំងពីកុមារភាព ការសិក្សា និងប្រវត្តិនៃការបម្រើការងារជូនជាតិមាតុភូមិ។ ការចែករំលែកបទពិសោ- ធន៍ជីវិតការងារជាច្រើន ដែលឯកឧត្តមកិត្តិនីតិកោសលបណ្ឌិតបានឆ្លងកាត់មកជិត៥០ឆ្នាំកន្លងមកនេះ។គួរបញ្ជាក់ថា ព្រះមហាក្សត្រ បានត្រាស់បង្គាប់ផ្តល់គោរមងារកិត្តិយសនៃរាជបណ្ឌិត្យសភាកម្ពុជា ជូនដល់ ឯកឧត្តម ប៊ិន ឈិន ជា «កិត្តិនីតិកោសលបណ្ឌិត» តាមសំណើរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា តាមព្រះរាជក្រឹត្យលេខ នស/រកត/០៤១៨/៤០៤ ចុះថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៨ ស្តីពីការផ្តល់គោរមងារកិត្តិយសនៃរាជបណ្ឌិត្យសភាកម្ពុជា ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប៊ិន ឈិន ។
ព័ត៌មានលម្អិត

អត្ថបទទាក់ទង
«ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំង អនុប្រធានក្រុមប្រឹក្សាជាតិភាសាខ្មែររាជបណ្ឌិត្យសភាកម្ពុជា០១ រូបមានឋានៈស្មើអគ្គនាយក» «ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំង អនុប្រធានក្រុមប្រឹក្សាជាតិភាសាខ្មែររាជបណ្ឌិត្យសភាកម្ពុជា០១ រូបមានឋានៈស្មើអគ្គនាយក»
យោងតាមព្រះរាជក្រឹត្យ នស/រកត/០២១៩/២៨២ ធ្វើនៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៩ ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្ត សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ទ្រង់បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំង និងផ្ដល់តួ...

«ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំង ជំនួយការរាជបណ្ឌិត្យសភាកម្ពុជាចំនួន០៧ រូបមានឋានៈស្មើអគ្គនាយក» «ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំង ជំនួយការរាជបណ្ឌិត្យសភាកម្ពុជាចំនួន០៧ រូបមានឋានៈស្មើអគ្គនាយក»
យោងតាមព្រះរាជក្រឹត្យ នស/រកត/០២១៩/២៨១ ធ្វើនៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៩ ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្ត សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ទ្រង់បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំង និងផ្ដល់តួ...

សិស្ស និស្សិតកម្ពុជា ១១០នាក់ ទទួលអាហារូបករណ៍និងសិក្សាភាសាចិននៅវិទ្យាស្ថានខុងជឺ មុនចេញទៅសិក្សាជំនាញនៅប្រទេសចិន សិស្ស និស្សិតកម្ពុជា ១១០នាក់ ទទួលអាហារូបករណ៍និងសិក្សាភាសាចិននៅវិទ្យាស្ថានខុងជឺ មុនចេញទៅសិក្សាជំនាញនៅប្រទេសចិន
ក្រោមជំនួយកិច្ចឧបត្ថម្ភពីសមាគមសប្បុរសធម៌ជនជាតិចិននៅក្រៅប្រទេស «Overseas Chinese Charity Foundation of China (OCCFC)» ដែលបានទទួលអាហារូបករណ៍ផ្តល់ដល់សមាគមមូលនិធិសុខមាភាពសាធារណៈ កម្ពុជា ចិន សម្រាប់រយៈពេល៣...

«វិមានរំឭកដល់អ្នកស្លាប់ក្នុងសង្គ្រាមលោកលើកទី១» (ភាគទី ៣) ចងក្រងដោយ៖ លោកស្រី ស៊ន ច័ន្ទអមរា | ផ្សាយថ្ងៃទី២ ខែមីនា ឆ្នាំ២០១៩ «វិមានរំឭកដល់អ្នកស្លាប់ក្នុងសង្គ្រាមលោកលើកទី១» (ភាគទី ៣) ចងក្រងដោយ៖ លោកស្រី ស៊ន ច័ន្ទអមរា | ផ្សាយថ្ងៃទី២ ខែមីនា ឆ្នាំ២០១៩
នៅក្នុងភាគទី២នៃអត្ថបទ យើងបានបង្ហាញអំពី«បណ្ណសារ»(Archive)មួយ ដែលជាលិខិតរបស់ ឧកញាវាំងជូនទៅលោករេស៊ីដង់ជាន់ខ្ពស់បារាំង ចុះថ្ងៃទី១៣ ខែមីនាឆ្នាំ១៩១៦(សូមមើលអត្ថបទមុន)។ ចំណែកនៅភាគទី៣នេះ សូមបង្ហាញ«បណ្ណសារ»(ឯ...
«ពិធីបើកវគ្គបណ្តុះបណ្តាលវគ្គសិក្សាថ្មី របស់រាជបណ្ឌិត្យសភាកម្ពុជា» ដោយ៖ ចាន់ វណ្ឌី «ពិធីបើកវគ្គបណ្តុះបណ្តាលវគ្គសិក្សាថ្មី របស់រាជបណ្ឌិត្យសភាកម្ពុជា» ដោយ៖ ចាន់ វណ្ឌី
ដើម្បីបន្តនិរន្តរភាពនៃការបណ្តុះបណ្តាល និងស្រាវជ្រាវ រាជបណ្ឌិត្យសភាកម្ពុជា បានបើកការបណ្តុះបណ្តាលវគ្គសិក្សាថ្មី (ថ្នាក់បណ្ឌិតជំនាន់ទី៤ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ជំនាន់ទី៧) ដែលបានធ្វើឡើងនៅថ្ងៃព្រឹកថ្ង...

សរុបព័ត៌មានប្រចាំសប្តាហ៍៖ «បច្ចេកសព្ទចំនួន០៣ ត្រូវបានអនុម័ត នៅសប្តាហ៍ទី៤ ក្នុងខែកុម្ភៈ ឆ្នាំ២០១៩ ដោយក្រុមប្រឹក្សាជាតិភាសាខ្មែរ(ក.ជ.ភ.ខ)នៃរាជបណ្ឌិត្យសភាកម្ពុជា» សរុបព័ត៌មានប្រចាំសប្តាហ៍៖ «បច្ចេកសព្ទចំនួន០៣ ត្រូវបានអនុម័ត នៅសប្តាហ៍ទី៤ ក្នុងខែកុម្ភៈ ឆ្នាំ២០១៩ ដោយក្រុមប្រឹក្សាជាតិភាសាខ្មែរ(ក.ជ.ភ.ខ)នៃរាជបណ្ឌិត្យសភាកម្ពុជា»
បច្ចេកសព្ទរបស់គណៈកម្មការអក្សរសិល្បិ៍ ចំនួន០៣ ត្រូវបានអនុម័ត នៅសប្តាហ៍ទី៤ កាលពីថ្ងៃអង្គារ ៧រោច ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៩ ដោយក្រុមប្រឹក្សាជាតិភាសាខ្មែរ (ក.ជ.ភ...
