កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ១២កើត ខែពិសាខ ឆ្នាំច សំរឹទ្ធិស័កក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៨ នៅវេលាម៉ោង៩:៣០នាទីព្រឹកនេះ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន ឧបនាយករដ្ឋមន្ត្រី ប្រចាំការ រដ្ឋមន្ត្រីស្តីទីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី បានផ្តល់កិត្តិយសទទួលជួបសំណេះសំណាលផ្ទាល់ជាមួយ ឯកឧត្តមបណ្ឌិត យង់ ពៅ អគ្គលេខាធិការ រាជបណ្ឌិត្យសភាកម្ពុជា នៅឯទីស្តីការគណៈរដ្ឋមន្ត្រី។ ជំនួបនេះ មានគោលដៅសំខាន់ ដើម្បីរៀបចំធ្វើនូវគុណកថា និងចងក្រងនូវជីវប្រវត្តិជូនដល់ឯកឧត្តម កិត្តិនីតិកោសល បណ្ឌិត សម្រាប់ពិធីប្រកាសគោរមងារវិទ្យាសាស្ត្រ និងគោរមងារកិត្តិយសនៃរាជបណ្ឌិត្យសភាកម្ពុជានាពេល ខាងមុខនេះ។ឆ្លៀតឱកាសនោះដែរ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត បានបង្ហាញដល់ក្រុមការងារនូវជីវប្រវត្តិ សង្ខេបតាំងពីកុមារភាព ការសិក្សា និងប្រវត្តិនៃការបម្រើការងារជូនជាតិមាតុភូមិ។ ការចែករំលែកបទពិសោ- ធន៍ជីវិតការងារជាច្រើន ដែលឯកឧត្តមកិត្តិនីតិកោសលបណ្ឌិតបានឆ្លងកាត់មកជិត៥០ឆ្នាំកន្លងមកនេះ។គួរបញ្ជាក់ថា ព្រះមហាក្សត្រ បានត្រាស់បង្គាប់ផ្តល់គោរមងារកិត្តិយសនៃរាជបណ្ឌិត្យសភាកម្ពុជា ជូនដល់ ឯកឧត្តម ប៊ិន ឈិន ជា «កិត្តិនីតិកោសលបណ្ឌិត» តាមសំណើរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា តាមព្រះរាជក្រឹត្យលេខ នស/រកត/០៤១៨/៤០៤ ចុះថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៨ ស្តីពីការផ្តល់គោរមងារកិត្តិយសនៃរាជបណ្ឌិត្យសភាកម្ពុជា ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប៊ិន ឈិន ។
ព័ត៌មានលម្អិត

អត្ថបទទាក់ទង
តើជំនួយអភិវឌ្ឍន៍របស់ប្រទេស G20 អាចដណ្តើមឧត្តមភាពលើសគោលនយោបាយ«ខែ្សក្រវ៉ាត់និងផ្លូវ»របស់ចិនបានទេ? ដោយ៖ បណ្ឌិត គី សេរីវឌ្ឍន៍ ប្រធានមជ្ឈមណ្ឌលសិក្សាចិន នៃរាជបណ្ឌិត្យសភាកម្ពុជា តើជំនួយអភិវឌ្ឍន៍របស់ប្រទេស G20 អាចដណ្តើមឧត្តមភាពលើសគោលនយោបាយ«ខែ្សក្រវ៉ាត់និងផ្លូវ»របស់ចិនបានទេ? ដោយ៖ បណ្ឌិត គី សេរីវឌ្ឍន៍ ប្រធានមជ្ឈមណ្ឌលសិក្សាចិន នៃរាជបណ្ឌិត្យសភាកម្ពុជា
ជំនួយអភិវឌ្ឍន៍នៃប្រទេសរីកចម្រើន ជាពិសេសក្រុមប្រទេស G20 និង ប្រទេស OECD បានហូរចូលមកប្រទេស កំពុងអភិវឌ្ឍន៍ តាមរយៈគណកម្មការជំនួយអភិវឌ្ឍន៍ ដែលជំនួយនេះផ្តល់មកប្រទេសក្រីក្រ ឬ ប្រទេសកំពុង អភិវឌ្ឍន៍តាមរូបភាពពី...

បាឋកថា ស្តីពី «ការតម្រង់តួនាទីវប្បធម៌មូលធន ចំពោះការប្រែប្រួលសង្គមក្នុងសហភាពអឺរ៉ុប និងប្រទេសកូរ៉េ» បាឋកថា ស្តីពី «ការតម្រង់តួនាទីវប្បធម៌មូលធន ចំពោះការប្រែប្រួលសង្គមក្នុងសហភាពអឺរ៉ុប និងប្រទេសកូរ៉េ»
នារសៀលថ្ងៃចន្ទ ១៣កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៩ នេះ ក្រោមអធិបតីភាពនៃ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា ដោយមានកិច្ចសហការជាមួយ បណ្ឌិត្...

«កិច្ចប្រជុំស្តីពីដំណើរការសាងសង់អគារឥន្ទ្រទេវី» «កិច្ចប្រជុំស្តីពីដំណើរការសាងសង់អគារឥន្ទ្រទេវី»
ក្រុមការងារសាងសង់អគារ ឥន្ទ្រទេវី នៃរាជបណ្ឌិត្យសភាកម្ពុជា ដឹកនាំដោយ ឯកឧត្តមអគ្គលេខាធិការ យង់ ពៅ នៅរសៀលថ្ងៃចន្ទ១៣ កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី ១៨ ខែមីនា ឆ្នាំ២០១៩ នេះ បានទទួ...

«ការវាយតម្លៃស្តុកកាបូនព្រៃកោងកាងនៅក្នុង Segara Anakan នៅជ្វាកណ្តាល ប្រទេសឥណ្ឌូណេស៊ី» «ការវាយតម្លៃស្តុកកាបូនព្រៃកោងកាងនៅក្នុង Segara Anakan នៅជ្វាកណ្តាល ប្រទេសឥណ្ឌូណេស៊ី»
កញ្ញា Shahnaz Nur Firdausi ជំនួយការគម្រោងមកពីវិទ្យាស្ថានបច្ចេកវិទ្យាបានឌុង ប្រទេសឥណ្ឌូណេស៊ី បានធ្វើបទបង្ហាញពីការវាយតម្លៃស្តុកកាបូនព្រៃកោងកាងនៅក្នុង Segara Anakan នៅជ្វាកណ្តាល ប្រទេសឥណ្ឌូណេស៊ី ហើយក៏ជាវ...

«ការគណនាកាបូននៃវិស័យការប្រើប្រាស់ដីនិងការដាំដំណាំនៅក្នុងប្រទេសសិង្ហបុរី» «ការគណនាកាបូននៃវិស័យការប្រើប្រាស់ដីនិងការដាំដំណាំនៅក្នុងប្រទេសសិង្ហបុរី»
ការគណនាកាបូននៃវិស័យការប្រើប្រាស់ដីនិងការដាំដំណាំនៅក្នុងប្រទេសសិង្ហបុរី ជាប្រធានបទមួយត្រូវបានលើកមកបង្ហាញ ដោយលោក Mohamad Fairoz Bin Mohamed នៅក្នុងកម្មវិធីសិក្ខាសាលាអន្តរជាតិ ស្តីពី «កាលានុវត្តភាពក្នុងក...

«អេកូទេសចរណ៍ស្ថិតនៅក្នុងតំបន់ការពារឧទ្យានជាតិវីរៈជ័យ» «អេកូទេសចរណ៍ស្ថិតនៅក្នុងតំបន់ការពារឧទ្យានជាតិវីរៈជ័យ»
អ្នកស្រី ជាតិ មារតី អនុប្រធានការិយាល័យ នៃនាយកដ្ឋានអភិរក្សតំបន់ការពារធម្មជាតិដីគោកខាងត្បូងបឹងទន្លេសាបអគ្គនាយកដ្ឋានអភិរក្សនិងការពារធម្មជាតិ ក្រសួងបរិស្ថាន បានធ្វើបទបង្ហាញពីអេកូទេសចរណ៍ស្ថិតនៅក្នុងតំបន់កា...
